កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

⁠អស់⁠ពេល⁠មួយ⁠រយៈ⁠មក⁠ហើយ⁠ ⁠ខ្ញុំ⁠បាន⁠ឈប់⁠អាន⁠សៀវភៅ⁠ដែល⁠មាន⁠ចំណងជើង⁠ថា⁠ ⁠Unmerited Favor⁠។⁠ ⁠ប៉ុន្តែ⁠ថ្មី⁠ៗ⁠នេះ⁠ ⁠ខ្ញុំ⁠បាន⁠ចាប់⁠យក⁠សៀវភៅ⁠នេះ⁠មក⁠អាន⁠ម្តង⁠ទៀត⁠។⁠ ⁠ខ្ញុំ⁠បាន⁠បន្ត⁠អាន⁠ពី⁠កន្លែង⁠ដែល⁠ខ្ញុំ⁠ផ្អាក⁠ ⁠ហើយ⁠ការ⁠បន្ត⁠នេះ⁠ត្រង់⁠ចំណុច⁠ដែល⁠លោ⁠ក⁠គ្រូ⁠ព្រីនស៍⁠ ⁠សរសេរ⁠អំពី⁠របៀប⁠ដែល⁠ដាវីឌ⁠វាយ⁠ឈ្នេះ⁠កូ⁠លី⁠យ៉ាត⁠។⁠

⁠នៅពេល⁠នោះ⁠ ⁠ខ្ញុំ⁠កំពុង⁠ជួយ⁠កូនប្រុស⁠របស់ខ្ញុំ⁠រៀន⁠ត្រៀម⁠សម្រាប់⁠ការ⁠ប្រឡង⁠របស់⁠គាត់⁠ ⁠ហើយ⁠ជំពូក⁠នោះ⁠ហាក់ដូចជា⁠ព្រះ⁠កំពុង⁠មាន⁠និយាយ⁠មកកាន់⁠ខ្ញុំ⁠។⁠ ⁠ក្នុងអំឡុងពេល⁠នោះ⁠ ⁠កូនប្រុស⁠របស់ខ្ញុំ⁠រក⁠ឃើញថា⁠វិញ្ញាសា⁠គណិតវិទ្យា⁠គឺ⁠ពិបាក⁠បំផុត⁠ ⁠ហើយ⁠គិតថា⁠គាត់⁠មិន⁠អាច⁠ធ្វើ⁠បានទេ⁠។⁠ ⁠មិន⁠ចាំបាច់⁠និយាយ⁠ទេ⁠ ⁠គាត់⁠មិនសូវ⁠មានទំនុក⁠ចិត្ត⁠ចំពោះ⁠វិញ្ញាសា⁠គណិតវិទ្យា⁠ ⁠ដែល⁠ត្រូវ⁠ប្រឡង⁠ក្នុង⁠ពេល⁠ពីរ⁠ថ្ងៃខាងមុខ⁠នោះ⁠ទេ⁠។⁠

⁠បន្ទាប់ពី⁠អាន⁠ជំពូក⁠នេះ⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠កូនប្រុស⁠របស់ខ្ញុំ⁠គឺ⁠ដូចជា⁠ ⁠ដាវីឌ⁠ ⁠និង⁠វិញ្ញាសា⁠គណិតវិទ្យា⁠របស់⁠គាត់⁠ ⁠គឺ⁠ ⁠«⁠កូ⁠លី⁠យ៉ាត⁠»⁠។⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ប្រសិនបើ⁠កូនប្រុស⁠របស់ខ្ញុំ⁠ប្រកាស⁠ថា⁠កងទ័ព⁠របស់⁠ព្រះអម្ចាស់⁠នៅជា⁠មួយ⁠គាត់⁠ ⁠គាត់⁠នឹងអាច⁠យកឈ្នះ⁠ ⁠«⁠កូ⁠លី⁠យ៉ាត⁠»⁠ ⁠របស់⁠គាត់⁠បាន⁠។⁠

⁠នៅ⁠យប់⁠នោះ⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠រំភើប⁠ណាស់⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ដូចជា⁠ ⁠ព្រះ⁠កំពុង⁠ប្រាប់⁠ខ្ញុំ⁠ថា⁠ ⁠នេះ⁠នឹង⁠ក្លាយជា⁠ចំណុច⁠នៃ⁠ការ⁠អស្ចារ្យ⁠មួយ⁠សម្រាប់⁠កូនប្រុស⁠របស់ខ្ញុំ⁠។⁠ ⁠គ្មាន⁠ការ⁠ត្រឡប់⁠ក្រោយ⁠ឡើយ⁠ ⁠គាត់⁠នឹង⁠ទទួល⁠បាន⁠ជោគជ័យ⁠កាន់តែ⁠ច្រើន⁠នៅ⁠ថ្ងៃខាងមុខ⁠។⁠

⁠នៅ⁠ថ្ងៃបន្ទាប់⁠ ⁠ខ្ញុំ⁠ភ្ញាក់⁠ពីព្រលឹម⁠ ⁠ហើយ⁠អាន⁠ការ⁠ចំណាយពេល⁠ជាមួយ⁠ព្រះ⁠ ⁠និង⁠អធិស្ឋាន⁠ប្រចាំថ្ងៃ⁠ដោយ⁠គ្រូគង្វាល⁠ ⁠ព្រីនស៍⁠។⁠ ⁠ការ⁠ចំណាយពេល⁠ជាមួយ⁠ព្រះ⁠ ⁠និង⁠អធិស្ឋាន⁠នៅ⁠ថ្ងៃ⁠នោះ⁠ ⁠គឺជា⁠កំណត់ត្រា⁠មួយទៀត⁠របស់⁠ដាវីឌ⁠ដែល⁠យកឈ្នះ⁠លើ⁠យក្ស⁠កូ⁠លី⁠យ៉ាត⁠!⁠ ⁠ខ្ញុំ⁠ដឹង⁠ភ្លាម⁠ៗ⁠ថា⁠វា⁠មិនមែន⁠ជា⁠រឿង⁠ចៃដន្យ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ព្រះ⁠គង់នៅ⁠ជាមួយ⁠កូនប្រុស⁠របស់ខ្ញុំ⁠ ⁠ដូច្នេះ⁠គាត់⁠នឹងអាច⁠ធ្វើ⁠បាន⁠ល្អ⁠ចំពោះ⁠វិញ្ញាសា⁠ប្រឡង⁠នោះ⁠។⁠

⁠នៅ⁠យប់⁠មុន⁠ពេល⁠ប្រឡង⁠មកដល់⁠ ⁠ខ្ញុំ⁠បាន⁠ចែករំលែក⁠ជាមួយ⁠គាត់⁠អំពី⁠ការ⁠ចំណាយពេល⁠ជាមួយ⁠ព្រះ⁠ ⁠និង⁠អធិស្ឋាន⁠ប្រចាំថ្ងៃ⁠ដែល⁠ខ្ញុំ⁠បាន⁠អាន⁠ ⁠និង⁠ប្រាប់⁠គាត់⁠កុំ⁠ឲ្យ⁠ភ័យខ្លាច⁠។⁠ ⁠ខ្ញុំ⁠ក៏បាន⁠លើកទឹកចិត្ត⁠គាត់⁠ឲ្យ⁠អំពាវនាវ⁠ដល់⁠ព្រះ⁠ ⁠ប្រសិនបើ⁠គាត់⁠មាន⁠បញ្ហា⁠ក្នុង⁠ការ⁠ដោះស្រាយ⁠លំហាត់⁠។⁠

⁠បន្ទាប់ពី⁠បាន⁠ប្រឡង⁠វិញ្ញាសា⁠គណិតវិទ្យា⁠នៅ⁠ថ្ងៃបន្ទាប់⁠រួចហើយ⁠ ⁠កូនប្រុស⁠ខ្ញុំ⁠មិនបាន⁠ប្រាប់⁠ខ្ញុំ⁠ពី⁠អារម្មណ៍⁠របស់⁠គាត់⁠ទេ⁠។⁠ ⁠ប៉ុន្តែ⁠គាត់⁠បាន⁠ប្រាប់⁠ខ្ញុំ⁠ថា⁠ ⁠គាត់⁠បាន⁠សុំ⁠ជំនួយ⁠ពី⁠ព្រះ⁠នៅពេល⁠ដែល⁠គាត់⁠គិត⁠មិន⁠ចេញ⁠ក្នុងអំឡុងពេល⁠ប្រឡង⁠។⁠

⁠ពេល⁠លទ្ធផល⁠ចេញ⁠មក⁠ ⁠ក្នុងចំណោម⁠មុខវិជ្ជា⁠ទាំងបួន⁠ ⁠កូនប្រុស⁠របស់ខ្ញុំ⁠ទទួល⁠បាន⁠ពិន្ទុ⁠ខ្ពស់⁠បំផុត⁠សម្រាប់⁠មុខ⁠វិទ្យា⁠គណិតវិទ្យា⁠ ⁠ដែល⁠ជា⁠ ⁠«⁠កូ⁠លី⁠យ៉ាត⁠»⁠ ⁠របស់⁠គាត់⁠។⁠ ⁠សូម⁠ថ្វាយ⁠សិរីរុងរឿង⁠ដល់⁠ព្រះយេស៊ូវ⁠!⁠

⁠កូនប្រុស⁠របស់ខ្ញុំ⁠មិនបាន⁠រំពឹង⁠ទុក⁠បែបនេះ⁠ទាល់តែសោះ⁠។⁠ ⁠ព្រះអម្ចាស់⁠ព្រះយេស៊ូវ⁠របស់⁠យើង⁠ពិតជា⁠ល្អ⁠ណាស់⁠។⁠ ⁠ទ្រង់⁠បាន⁠ធ្វើឲ្យ⁠មុខវិជ្ជា⁠លំបាក⁠បំផុត⁠របស់⁠កូនប្រុស⁠ខ្ញុំ⁠ ⁠ក្លាយជា⁠មុខវិជ្ជា⁠ល្អ⁠បំផុត⁠សម្រាប់⁠គាត់⁠។⁠

⁠ឥឡូវនេះ⁠ ⁠ខ្ញុំ⁠មិនដែល⁠ឮ⁠កូនប្រុស⁠របស់ខ្ញុំ⁠និយាយ⁠ថា⁠គាត់⁠មិន⁠ពូកែ⁠ ⁠ឬ⁠ខ្សោយ⁠ចំពោះ⁠គណិតវិទ្យា⁠ទេ⁠។⁠ ⁠តាមពិត⁠ទៅ⁠ ⁠យោង⁠តាមអ្វី⁠ដែល⁠គាត់⁠និយាយ⁠ ⁠លំហាត់⁠ទាំងអស់⁠ដែល⁠គាត់⁠បាន⁠សុំ⁠ជំនួយ⁠ពី⁠ព្រះ⁠បាន⁠ប្រែក្លាយ⁠ទៅជា⁠ត្រឹមត្រូវ⁠។⁠ ⁠លើស⁠ពីនេះ⁠ ⁠ព្រះអម្ចាស់យេស៊ូវ⁠របស់⁠យើង⁠ជា⁠ព្រះ⁠ដែល⁠គង់នៅ⁠ជាមួយ⁠ ⁠ហើយ⁠ព្រះយេស៊ូវ⁠យ៉ាងណា⁠ ⁠នោះ⁠កូនប្រុស⁠របស់ខ្ញុំ⁠ក៏⁠ដូច⁠ទ្រង់⁠ដែរ⁠។⁠ ⁠ដោយ⁠រួម⁠ជាមួយ⁠ព្រះជាម្ចាស់⁠ ⁠ហើយ⁠ទ្រង់⁠គង់នៅ⁠ជាមួយ⁠កូនប្រុស⁠របស់ខ្ញុំ⁠ ⁠គាត់⁠ពិតជា⁠ក្មេងប្រុស⁠ដែល⁠មានជោគ⁠ជ័យ⁠។⁠

⁠អ្នក⁠សរសេរ⁠ស្នើសុំ⁠មិន⁠បញ្ចេញ⁠ឈ្មោះ⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្ស​បរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់​ទាបជាងគេ​ក្នុ...

2 នាទី
View details

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...

2 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...

1 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...

1 នាទី
View details

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...

1 នាទី
View details

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង

លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...

2 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details

ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details

ភាពប្រសើរឡើងជាដុំកំភួន​នៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា​មាន​អូទីសឹម

កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...

3 នាទី
View details

ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត

បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...

1 នាទី
View details
ជាវជាប្រចាំ