ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
ចែករំលែកតាមរយៈ
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស្ថានីយ៍ព័ត៌មានទូរទស្សន៍ជាតិមួយ ហើយបានផ្លាស់ពីទីក្រុង ប៊ុយការេស្ត (Bucharest) ត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញគឺ ក្រុងអារ៉ាដ (Arad)។
នៅខែកក្កដា ឆ្នាំ ២០១៤ ខ្ញុំបានផ្សះផ្សាជាមួយមិត្តស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានបាត់បង់ការងារអស់រយៈពេលជាងប្រាំមួយខែមកហើយ។ មានស្ថានីយ៍ទូរទស្សន៍ចំនួនបីនៅក្រុង អារ៉ាដ (Arad) ប៉ុន្តែវាមិនអាចទៅរួចទេក្នុងការស្វែងរកការងារក្នុងវិស័យដែលខ្ញុំបានទទួលការបណ្តុះបណ្តាលនេះ។ ដូច្នេះ ខ្ញុំចង់ត្រលប់ទៅធ្វើការងារមុនរបស់ខ្ញុំជាមួយស្ថានីយ៍ទូរទស្សន៍នៅក្រុង ប៊ុយការេស្តវិញ។
ខ្ញុំបានឮសេចក្ដីអធិប្បាយរបស់លោកគ្រូគង្វាល ព្រីនស៍ ស្តីពីឆ្នាំនៃការស្តារឡើងវិញរបស់ព្រះ។ ខ្ញុំចាប់ផ្តើមជឿថា ព្រះនឹងស្តារការងាររបស់ខ្ញុំឡើងវិញនៅឆ្នាំ ២០១៥។ នៅចុងខែមករា ឆ្នាំ ២០១៥ ខ្ញុំបានឮថាអាចនឹងមានមុខតំណែងបីដែលត្រូវការបុគ្គលិក នៅក្នុងស្ថានីយ៍ទូរទស្សន៍នោះ។ ព្រះវិញ្ញាណបរិសុទ្ធបានជំរុញឲ្យខ្ញុំចាប់ផ្តើមរៀបចំអីវ៉ាន់ ប៉ុន្តែខ្ញុំមិនអើពើនឹងព្រះសូរសៀងរបស់ទ្រង់។
មួយសប្តាហ៍ក្រោយមក ខ្ញុំបានសួរអតីតចៅហ្វាយរបស់ខ្ញុំ អំពីលទ្ធភាពនៃការទទួលបានតំណែងរបស់ខ្ញុំមកវិញ ប៉ុន្តែគាត់មិនសូវសង្ឃឹមអំពីរឿងនេះទេ។ ទោះបីជាកាលៈទេសៈហាក់ដូចជាមិនអំណោយផលក៏ដោយ ខ្ញុំនៅតែប្រកាន់ខ្ជាប់នូវព្រះបន្ទូលសន្យារបស់ព្រះសម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ក្នុងចិត្តថា ខ្ញុំនឹងបានការងាររបស់ខ្ញុំមកវិញ។
នៅថ្ងៃបន្ទាប់ ខ្ញុំបានទទួលទូរស័ព្ទពីអតីតចៅហ្វាយរបស់ខ្ញុំជាមួយនឹងការផ្តល់ជូនការងារមួយ។ ខ្ញុំពិតជារំភើបចិត្តណាស់! ព្រះក៏បានផ្លាស់ប្តូរកន្លែងធ្វើការរបស់ខ្ញុំពីកន្លែងដែលមានភាពតានតឹង ទៅកន្លែងដែលខ្ញុំអាចរីករាយនឹងសេចក្ដីសុខសាន្ដ។ វាល្អជាងពេលមុនឆ្ងាយណាស់!
ក្រៅពីការទទួលបានការស្តារឡើងវិញរបស់ទ្រង់ក្នុងផ្នែកការងារ ខ្ញុំ និងមិត្តស្រីរបស់ខ្ញុំក៏បានរៀបការជាមួយគ្នា ហើយមានពិធីមង្គលការដ៏ស្រស់ស្អាតទៀតផង។ យើងអាចទិញឡានដំបូងរបស់យើងបាន។ បច្ចុប្បន្ននេះ ពួកយើងកំពុងទុកចិត្តលើព្រះដ៏ជាព្រះវរបិតា សម្រាប់កន្លែងស្នាក់នៅដែលអាចហៅថាជាកមុ្មសិទ្ធិផ្ទាល់ខ្លួនបាន ដែលខ្ញុំជឿថាវានឹងកើតឡើងនៅឆ្នាំ ២០១៦!
សូមអរគុណចំពោះលោកគ្រូ ព្រីនស៍ សម្រាប់សារនៃព្រះគុណរបស់ព្រះ។ សូមឲ្យលោកគ្រូ ក្រុមគ្រួសារ និងក្រុមជំនុំរបស់លោកគ្រូ ទទួលបានព្រះពរនៃលោកអប្រាហាំ អ៊ីសាក និងយ៉ាកុប!
អនាមិក | ប្រទេសរូម៉ានី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុ...
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...