រឿងរ៉ាវផ្ទាល់ខ្លួន

⁠ជំនួប⁠តែមួយ⁠ជាមួយ⁠ព្រះយេស៊ូវ⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ ⁠ផ្លាស់ប្ដូរ⁠អ្នកជា⁠រៀង⁠រហូត⁠។⁠

⁠ចូរ⁠ទទួលការ⁠លើកទឹកចិត្ត⁠ ⁠នៅពេល⁠អ្នក⁠ឃើញ⁠ពី⁠របៀប⁠ដែល⁠ទ្រង់⁠បាន⁠ប្រោស⁠ឲ្យ⁠ជា⁠ ⁠ស្ដារ⁠ឡើងវិញ⁠ ⁠និង⁠រំដោះ⁠ជីវិត⁠របស់⁠មនុស្សជា⁠ច្រើន⁠នៅ⁠ទូទាំង⁠ពិភពលោក⁠!

ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្ស​បរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់​ទាបជាងគេ​ក្នុងគ្រប់រឿងទាំងអស់ ទាំងនៅសាលារៀន នៅមហាវិទ្យាល័យ ក្នុងការប្រកួត​កីឡា និងក្នុងអាជីពការងារ។ ខ្ញុំមិនដែលទទួលបានជោគជ័យអ្វីនោះទេ ហើយខ្ញុំ​គិតថា ខ្ញុំនឹងមិនបានជោគជ័យក្នុងជីវិតដែរ​។

2 នាទី
View details
ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញុំបដិសេធដែរ ព្រោះលុយកាក់ និងភាពប្រណីតទាំងអស់ដែលខ្ញុំមានបានបាត់បង់អស់ទៅហើយ។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានមករស់នៅក្នុងភូមិមួយ ជាមួយ​គ្រួសារមួយ ដែលមានសមាជិកតែម្នាក់​​ប៉ុណ្ណោះដែលមានការងារធ្វើ ហើយគាត់ធ្វើ​ជាអ្នកបម្រើការងារតាមផ្ទះនៅទីក្រុងក្បែរនោះ។ មនុស្សម្នាក់នេះរកបានត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីចិញ្ចឹមមនុស្សប្រាំពីរនាក់។ ស្ថានភាពរស់នៅរបស់យើង គឺខុសគ្នាឆ្ងាយពីអ្វីដែលយើងធ្លាប់មាន។

2 នាទី
View details
ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្នាំហើយ ដែលខ្ញុំ និងស្វាមីបានធ្វើជាគ្រូគង្វាលនៅក្រុមជំនុំទីប្រជុំជនមួយក្នុងទីក្រុងឈីកាហ្គោ។ យើងបានបង្កើតការសិក្សាព្រះគម្ពីរ ធ្វើសិក្ខាសាលា បង្រៀន បណ្តុះបណ្តាល និងផ្សាយដំណឹងល្អ។ យើងបានឃើញមនុស្សទទួលការសង្គ្រោះ ទទួលបុណ្យជ្រមុជទឹក បំពេញដោយព្រះ‌វិញ្ញាណ​បរិសុទ្ធ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលភាពជាសិស្ស។ ទោះជាយ៉ាងណាក៏ដោយ យើងបានឃើញផលផ្លែដែលនៅស្ថិតស្ថេរតិចតួចណាស់។

3 នាទី
View details
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់រយៈពេល ៤ ខែបន្ទាប់មក ខ្ញុំនៅតែមិនមានប្រាក់ចំណូល។ កិច្ចប្រជុំលក់ប្រចាំសប្តាហ៍គឺជាពេលដ៏តានតឹងយ៉ាងខ្លាំងសម្រាប់ខ្ញុំ ហើយខ្ញុំតែងតែមានអារម្មណ៍អស់សង្ឃឹម និងចង់បានភាពប្រសើរឡើង។

2 នាទី
View details
ផ្ទះដែលត្រូវ​បានការពារពីព្យុះកំបុតត្បូង​បន្ទាប់ពីបានលាបប្រេងតាំង

ផ្ទះដែលត្រូវ​បានការពារពីព្យុះកំបុតត្បូង​បន្ទាប់ពីបានលាបប្រេងតាំង

នៅដើមឆ្នាំនេះ ទីក្រុងរបស់យើងនៅប្រទេសអូស្ត្រាលីរងការវាយប្រហាដោយព្យុះកំបុតត្បូងដ៏អាក្រក់បំផុតក្នុងចំណោមព្យុះដែលយើងធ្លាប់ឃើញក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ខណៈពេលដែលស្វាមីរបស់ខ្ញុំកំពុងរៀបចំដើម្បីធានាថាអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះរបស់យើងមានសុវត្តិភាពពេលព្យុះកំបុតត្បូងមដល់ ខ្ញុំបានលាបប្រេងតាំងលើទ្រព្យសម្បត្តិរបស់យើង ហើយបានអរព្រះគុណព្រះជាម្ចាស់សម្រាប់ការការពាររបស់ទ្រង់។

1 នាទី
View details
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច្រើនសប្តាហ៍​ ឬច្រើនខែពេលចេញទៅម្ដងៗ។ ពីរឆ្នាំមុន ក្រុមហ៊ុនរបស់គាត់បានឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន ដែលនៅទីបំផុតបានធ្វើឲ្យយើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើអាហារ ឬកន្លែងស្នាក់នៅ។

2 នាទី
View details
សក់លែងជ្រុះ​ ហើយ​ដុះឡើងវិញ

សក់លែងជ្រុះ​ ហើយ​ដុះឡើងវិញ

កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងឯកោបន្តិច។ នៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយនោះ លោកគ្រូយ៉ូសែប បានចាប់ផ្តើមថ្លែងទំនាយអំពីការប្រោសឲ្យជា ហើយអ្វីមួយដែលគាត់បាននិយាយបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។ គាត់បាននិយាយថា ព្រះអម្ចាស់ចង់ព្យាបាលអ្នកដែលព្រួយបារម្ភអំពីការជ្រុះសក់ពេញៗដៃជារៀងរាល់ថ្ងៃ ហើយគាត់បានអធិស្ឋានសុំឲ្យស្បែកក្បាលរបស់ពួកគេបានជាសះស្បើយ។

1 នាទី
View details
ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន្តែរកមិនឃើញសោះ។

1 នាទី
View details
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬបីឆ្នាំមុន កូនស្រីអាយុ២០ឆ្នាំរបស់ខ្ញុំបានចាកចេញពីផ្ទះ ឈប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់យើង ហើយបានបណ្ដោយខ្លួនជាមួយគ្រឿងញៀន និកាយសាសនា​ខុសឆ្គង និងអាកប្បកិរិយាមិនសមរម្យផ្សេងទៀត។ នាងក៏កំពុងរងទុក្ខដោយការថប់បារម្ភ និងការភ័យស្លន់ស្លោ​ផងដែរ។ វាពិតជាខ្លោចផ្សា ខ្លាំងណាស់ដែលបានឃើញនាងក្នុងសភាពបែបនោះ ព្រោះបើអ្នកស្គាល់នាង នាងគឺជាកូនស្រីដ៏ទន់ភ្លន់ និងស្រស់ស្អាតបំផុត ដែលឪពុកម្ដាយ​គ្រប់រូបប្រាថ្នាចង់បាន។

1 នាទី
View details
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបានរៀបការ ហើយមានកូនប្រុសពីរនាក់។ ប៉ុន្តែខ្ញុំ និងស្វាមីតែងតែឈ្លោះទាស់ទែងគ្នា ដែលនាំឲ្យខ្ញុំគិតអំពីការលែងលះគ្នាច្រើនដង។ អនាគតហាក់ដូចជាអាប់អួរ ខណៈដែលខ្ញុំកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងការភ័យខ្លាច និងការថប់បារម្ភ ដោយមិនដឹងថាខ្ញុំនឹងអាចសងបំណុលផ្ទះ ឬមាន​លទ្ធភាពឲ្យកូនៗរបស់ខ្ញុំទៅរៀននៅសាកលវិទ្យាល័យដោយរបៀបណា។ ជាលទ្ធផល ខ្ញុំមានបញ្ហាជាប់ស្ទះជាមួយនឹងអត្តចរិតឆេវឆាវ ភាពតានតឹង និងការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។

2 នាទី
View details
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេចក្តីសប្បុរស ព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ។

1 នាទី
View details
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត់បានស្លាប់ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំថប់ដង្ហើមស្ទើរដាច់ខ្យល់ និងកម្រើកមិនបានសោះ​។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំដើរតម្រង់ទៅបន្ទប់ដេកដើម្បីអានព្រះគម្ពីរ ប៉ុន្តែពេលកំពុងអាន ខ្ញុំបានគប់​ព្រះគម្ពីរចោល​នៅក្នុងបន្ទប់ហើយស្រែកថា «តើព្រះអាចឲ្យមិត្តប្រុសរបស់ខ្ញុំស្លាប់យ៉ាងដូច្នេះមែនឬ?» ចាប់ពីពេលនោះមក ខ្ញុំឈប់ជឿលើព្រះ ទោះបីជាខ្ញុំធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទ ហើយដឹងអំពីការអស្ចារ្យទាំងអស់របស់ព្រះក៏ដោយ។

2 នាទី
View details
ជាវជាប្រចាំ