លក្ខខណ្ឌនៃការប្រើប្រាស់
លក្ខខណ្ឌ និងខចែងនៃការប្រើប្រាស់
សូមអរគុណសម្រាប់ការប្រើប្រាស់គេហទំព័រ និងកម្មវិធីគេហទំព័ររបស់ក្រុមជំនុំ New Creation Church (“NCC”) (ហៅរួមគ្នាថា «វេទិកា»)។
តាមរយៈការចូលប្រើ និងប្រើប្រាស់ផ្នែកណាមួយនៃវេទិកានេះ អ្នកនឹងត្រូវបានចាត់ទុកថាបានទទួលយក និងយល់ព្រមតាមលក្ខខណ្ឌនៃការប្រើប្រាស់ («លក្ខខណ្ឌ»)។ ប្រសិនបើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌ និងខចែងទាំងនេះទេ សូមកុំប្រើប្រាស់វេទិកា។
ប្រការទូទៅ
លក្ខខណ្ឌ និងខចែងទាំងនេះអាចត្រូវបានផ្លាស់ប្តូរពីមួយពេលទៅមួយពេល ហើយការផ្លាស់ប្តូរទាំងអស់នឹងត្រូវបានឆ្លុះបញ្ចាំងនៅលើទំព័រនេះ។ ការប្រើប្រាស់របស់អ្នកនៅលើវេទិកានេះ បន្ទាប់ពីមានការបង្ហោះផ្សាយអំពីការផ្លាស់ប្តូរ នឹងបង្កើតជាការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌ និងខចែងដែលបានកែប្រែ ព្រមទាំងការផ្លាស់ប្តូរទាំងអស់។ ដូច្នេះ អ្នកគួរតែអានទំព័រនេះដោយប្រុងប្រយ័ត្នរាល់ពេលដែលអ្នកចូលមើលវេទិកា។
ការរឹតបន្តឹងលើការប្រើប្រាស់សម្ភារៈឯកសារ
វេទិកាទាំងនេះត្រូវបានគ្រប់គ្រង និងដំណើរការដោយ NCC។ សម្ភារៈឯកសារនៅលើវេទិកា រួមទាំងព័ត៌មាន ស្នាដៃសិល្បៈ អត្ថបទ វីដេអូ សំឡេង (ជាឯកសារអូឌីយ៉ូ ឬផ្សេងទៀត) ឬរូបភាព និងការរចនា និងគំនូសប្លង់របស់វា (ហៅរួមគ្នាថា «មាតិកា») ត្រូវបានការពារដោយការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងទម្រង់ផ្សេងទៀតនៃសិទ្ធិកម្មសិទ្ធិ។ អ្នកអាចចូលមើលមាតិកាទាំងនេះសម្រាប់តែគោលបំណងផ្ទាល់ខ្លួន មិនមែនសម្រាប់ពាណិជ្ជកម្ម។ អ្នកមិនអាចផលិតឡើងវិញ បោះពុម្ពផ្សាយឡើងវិញ កែប្រែ ចម្លង ធ្វើត្រាប់តាម បញ្ជូន ចែកចាយ ឬប្រើប្រាស់មាតិកាទាំងនេះដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី NCC ឡើយ។
គ្មានអាជ្ញាប័ណ្ណ ឬសិទ្ធិណាមួយត្រូវបានផ្តល់ឲ្យអ្នក ហើយការចូលប្រើវេទិកា និង/ឬការប្រើប្រាស់ឧបករណ៍ និងសេវាកម្មអនឡាញរបស់អ្នកមិនគួរត្រូវបានបកស្រាយថាជាការផ្តល់អាជ្ញាប័ណ្ណ ឬសិទ្ធិណាមួយដើម្បីប្រើប្រាស់មាតិកាណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី NCC ឬម្ចាស់ភាគីទីបីពាក់ព័ន្ធចំពោះសិទ្ធិកម្មសិទ្ធិរបស់វានោះទេ ទោះជាតាមរយៈការបង្កប់ន័យ ការរារាំងការក្រឡាស់ ឬអ្វីៗផ្សេងពីនេះ។
ការបដិសេធការធានា និងការទទួលខុសត្រូវ
មាតិកាដែលមាននៅលើវេទិកាត្រូវបានផ្គត់ផ្គង់ «ដូចដែលមាន» ដោយគ្មានការធានាណាមួយឡើយ។ ក្នុងវិសាលភាពពេញលេញបំផុតដែលត្រូវបានអនុញ្ញាតដោយច្បាប់ NCC សូមបដិសេធយ៉ាងច្បាស់លាស់ចំពោះការតំណាង និងការធានាណាមួយ រួមទាំង និងដោយគ្មានកំណត់ ៖
- ចំពោះភាពសុក្រឹត ភាពត្រឹមត្រូវ ភាពជឿជាក់បាន ភាពសមស្របនឹងពេលវេលា ភាពពេញលេញ ការមិនរំលោភបំពាន សិទ្ធិលក់កម្មសិទ្ធិ និងភាពសមស្របសម្រាប់ចំណុចជាក់លាក់ណាមួយ
- ថាមាតិកាដែលមាននៅលើវេទិកានឹងមិនមានការរំខាន ឬគ្មានកំហុស ឬថាកំហូចណាមួយអាច និង/ឬនឹងត្រូវបានកែតម្រូវ; ឬថាវេទិកា និង/ឬម៉ាស៊ីនមេគឺគ្មានមេរោគ ហើយនឹងគ្មានមេរោគ និង/ឬធាតុដែលបង្កគ្រោះថ្នាក់ផ្សេងទៀតទាំងអស់ និង
- ថាវេទិកា និង/ឬមាតិកានឹងអាចរកបាន និង/ឬអាចចូលប្រើបានគ្រប់ពេលវេលា។
អ្នកក៏យល់ព្រមផងដែរថា NCC ឬអ្នកផ្តល់មាតិកាភាគីទីបីណាមួយនឹងមិនទទួលខុសត្រូវទាំងស្រុងចំពោះការទាមទារ ការខូចខាត ឬការបាត់បង់គ្រប់ប្រភេទនៃប្រភេទណាមួយដែលទាក់ទងនឹងការប្រើប្រាស់វេទិកាទាំងនេះទេ រួមទាំង និងដោយគ្មានកំណត់ចំពោះការទទួលខុសត្រូវណាមួយចំពោះការទាមទារ ការខូចខាត ឬការបាត់បង់ណាមួយដែលទទួលរងទាក់ទងនឹងផ្នែករឹង ទិន្នន័យ ព័ត៌មាន មាតិកា និងអាជីវកម្មរបស់អ្នកដែលបណ្តាលមកពីព័ត៌មាន ឬកង្វះព័ត៌មានដែលមាននៅលើវេទិកាទាំងនោះ។
មិនថាក្នុងកាលៈទេសៈណាក៏ដោយ NCC ឬអ្នកផ្តល់មាតិកាភាគីទីបីណាមួយនឹងមិនទទួលខុសត្រូវចំពោះការបរាជ័យនៃដំណើរការ ប្រព័ន្ធ ការបរាជ័យនៃម៉ាស៊ីនមេ ឬការបរាជ័យនៃការតភ្ជាប់ ការរំខាន កំហូច កំហុស ការលុបចោលការពន្យារពេលក្នុងប្រតិបត្តិការ ឬការបញ្ជូន ការរំលោភលើសុវត្ថិភាព កូដមេរោគ មេរោគកុំព្យូទ័រ ឬភាពអសមត្ថភាព ឬភាពមិនអាចប្រើប្រាស់ ឬចូលប្រើទាក់ទងនឹងការចូលប្រើវេទិកា និង/ឬឧបករណ៍ និង/ឬសេវាកម្មអនឡាញរបស់អ្នកឡើយ ទោះបីជា NCC ឬអ្នកផ្តល់មាតិកាភាគីទីបីត្រូវបានជូនដំណឹងអំពីលទ្ធភាពនៃហេតុការណ៍ខាងលើក៏ដោយ។
សិទ្ធិចូលប្រើប្រាស់
NCC អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់វេទិការបស់ខ្លួនបង្ហោះ ផ្ទុកឡើង បោះពុម្ពផ្សាយ ដាក់ស្នើ ឬបញ្ជូនមាតិកា ដែលអាចរួមបញ្ចូល ប៉ុន្តែមិនកំណត់ចំពោះទីបន្ទាល់ រូបថត សំណេរ វីដេអូ ឬតំណភ្ជាប់ នៅលើវេទិការបស់ខ្លួន ដោយឆន្ទានុសិទ្ធិរបស់ខ្លួនទាំងស្រុង។ NCC រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព ឬកែប្រែវេទិកាពីមួយពេលទៅមួយពេល។ NCC រក្សាសិទ្ធិទាំងអស់បន្ថែមទៀតក្នុងការបដិសេធ ឬដាក់កម្រិតការចូលប្រើវេទិកាទៅឲ្យបុគ្គលជាក់លាក់ណាមួយ ឬរារាំងការចូលប្រើពីអាសយដ្ឋានអ៊ីនធឺណិតជាក់លាក់ណាមួយទៅកាន់វេទិកានៅពេលណាក៏បាន ដោយមិនចាំបាច់បញ្ជាក់ហេតុផល ឬការជូនដំណឹងជាមុនឡើយ។
អ្នកយល់ព្រមថាអ្នកនឹងមិន ៖
- ប្រើរ៉ូបូត កម្មវិធីពីងពាង ឧបករណ៍ស្វ័យប្រវត្តិផ្សេងទៀត ឬដំណើរការដោយដៃណាមួយដើម្បីត្រួតពិនិត្យ ឬចម្លងទំព័រណាមួយនៅក្នុងវេទិកា ឬមាតិកាដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពី NCC
- ប្រើប្រាស់ឧបករណ៍ កម្មវិធី ឬទម្លាប់ណាមួយដើម្បីជ្រៀតជ្រែក ឬព្យាយាមជ្រៀតជ្រែកជាមួយដំណើរការសមស្របរបស់វេទិកា និង/ឬ
- ធ្វើសកម្មភាពណាមួយដែលដាក់បន្ទុកមិនសមហេតុផល ឬមិនសមាមាត្រលើម៉ាស៊ីនមេរបស់ NCC។
តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត
វេទិកាមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលមិនត្រូវបានថែរក្សាដោយ NCC។ NCC មិនទទួលខុសត្រូវចំពោះមាតិកានៃគេហទំព័រទាំងនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះការខូចខាត ឬការខាតបង់ណាមួយដែលកើតឡើងពីការចូលទៅកាន់គេហទំព័រទាំងនោះដែរ។ ការតាមតំណភ្ជាប់ទាំងនេះ និងការចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ទាំងនេះ ត្រូវបានធ្វើឡើងដោយហានិភ័យផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។
NCC រក្សាសិទ្ធិក្នុងការបិទតំណភ្ជាប់ ឬស៊ុមណាមួយពីវេទិកានានា ហើយបដិសេធការទទួលខុសត្រូវណាមួយចំពោះមាតិកាដែលមាននៅលើគេហទំព័រផ្សេងទៀតដែលចូលដល់ដោយតំណភ្ជាប់ទៅ ឬពីវេទិកាទាំងនោះ។
តំណភ្ជាប់ពីគេហទំព័រផ្សេងទៀត
លើកលែងតែអ្វីដែលបានកំណត់ខាងក្រោម ការដាក់ក្នុងឃ្លាំងសម្ងាត់ និងតំណភ្ជាប់ទៅកាន់ ហើយនិងការដាក់ស៊ុមនៃវេទិកានានា និងមាតិកាណាមួយត្រូវបានហាមឃាត់។
អ្នកត្រូវតែទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពី NCC មុនពេលភ្ជាប់ទៅ ឬដាក់ស៊ុមលើវេទិកា ឬមាតិកាណាមួយ។ NCC រក្សាសិទ្ធិក្នុងការកំណត់លក្ខខណ្ឌនៅពេលអនុញ្ញាតឲ្យមានការភ្ជាប់ ឬដាក់ស៊ុមលើវេទិកា ឬមាតិកាណាមួយ។
ការភ្ជាប់របស់អ្នកទៅ ឬដាក់ស៊ុមលើវេទិកា ឬមាតិការបស់វេទិកា បង្កើតបានជាការទទួលយកលក្ខខណ្ឌ និងខចែងទាំងនេះ។ រឿងនេះត្រូវបានចាត់ទុកថាចូលជាករណីដូចខាងលើ សូម្បីតែបន្ទាប់ពីការបង្ហោះការផ្លាស់ប្តូរ ឬការកែប្រែណាមួយចំពោះលក្ខខណ្ឌ និងខចែងនានាក៏ដោយ។ ប្រសិនបើអ្នកមិនទទួលយកលក្ខខណ្ឌ និងខចែងទាំងនេះទេ អ្នកត្រូវតែបញ្ឈប់ភ្ជាប់ទៅ ឬការដាក់ស៊ុមលើវេទិកា ឬមាតិកាណាមួយ។
ក្នុងកាលៈទេសៈណាក៏ដោយ NCC នឹងមិនត្រូវបានពិចារណាថាមានទំនាក់ទំនង ឬជាប់ពាក់ព័ន្ធតាមរបៀបណាមួយជាមួយនឹងពាណិជ្ជសញ្ញា ឡូហ្គោ ផ្លាកសញ្ញា ឬឧបករណ៍ផ្សេងទៀតដែលប្រើក្នុង ឬបង្ហាញនៅក្នុងគេហទំព័រដែលភ្ជាប់ទៅវេទិកានានា ឬដែលវេទិកាទាំងនោះត្រូវបានភ្ជាប់ ឬយោងទៅនៅក្នុងមាតិកានោះទេ។
NCC រក្សាសិទ្ធិក្នុងការបិទតំណភ្ជាប់ណាមួយទៅ ឬមកពី ឬស៊ុមនៃគេហទំព័រណាមួយដែលមានប្រធានបទ ឈ្មោះ សម្ភារៈ ឬព័ត៌មានដែលមិនសមរម្យ មានការប្រមាថ បង្កាច់បង្ខូច រំលោភបំពាន អាសអាភាស មិនសមស្រប ឬខុសច្បាប់ ឬសម្ភារៈ ឬព័ត៌មានដែលរំលោភលើច្បាប់ជាលាយលក្ខណ៍អក្សរណាមួយ សិទ្ធិបញ្ញា សិទ្ធិកម្មសិទ្ធិ ឯកជនភាព ឬសិទ្ធិសាធារណៈដែលអាចអនុវត្តបាន។
ការកំណត់ការទទួលខុសត្រូវ
មិនថាក្នុងកាលៈទេសៈណាក៏ដោយ NCC នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតណាមួយឡើយ មិនថាក្នុងកិច្ចសន្យា ការរំលោភបំពាន ឬអ្វីផ្សេងទៀត ពីការប្រើប្រាស់ ឬការពឹងផ្អែកលើព័ត៌មាននៅលើវេទិកា ឬពីការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកជាទូទៅ។