ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

⁠ខ្ញុំ⁠តែងតែមាន⁠អារម្មណ៍⁠ថា⁠ខ្លួនឯង⁠ជា⁠មនុស្ស⁠បរាជ័យ⁠ទាំងស្រុង⁠ ⁠ព្រោះ⁠ខ្ញុំ⁠តែងតែ⁠ជាប់⁠ចំណាត់ថ្នាក់⁠ទាប⁠ជាងគេ⁠ក្នុង⁠គ្រប់⁠រឿង⁠ទាំងអស់⁠ ⁠ទាំង⁠នៅ⁠សាលារៀន⁠ ⁠នៅ⁠មហាវិទ្យាល័យ⁠ ⁠ក្នុង⁠ការប្រកួត⁠កីឡា⁠ ⁠និង⁠ក្នុង⁠អាជីព⁠ការងារ⁠។⁠ ⁠ខ្ញុំ⁠មិនដែល⁠ទទួល⁠បាន⁠ជោគជ័យ⁠អ្វី⁠នោះ⁠ទេ⁠ ⁠ហើយ⁠ខ្ញុំ⁠គិតថា⁠ ⁠ខ្ញុំ⁠នឹង⁠មិនបាន⁠ជោគជ័យ⁠ក្នុង⁠ជីវិត⁠ដែរ⁠។⁠

⁠នៅ⁠ឆ្នាំ⁠ ⁠២០០៥⁠ ⁠បន្ទាប់ពី⁠ធ្វើការ⁠អស់⁠រយៈពេល⁠ ⁠១៥⁠ ⁠ឆ្នាំ⁠នៅក្នុង⁠ក្រុមហ៊ុន⁠ទូរគមនាគមន៍⁠មួយ⁠ ⁠ខ្ញុំ⁠ត្រូវ⁠បាន⁠គេ⁠បញ្ឈប់⁠ពី⁠ការងារ⁠។⁠ ⁠ខ្ញុំ⁠ ⁠និង⁠ភរិយា⁠របស់ខ្ញុំ⁠បានសម្រេច⁠ចិត្ត⁠ត្រឡប់ទៅ⁠ស្រុកកំណើត⁠របស់⁠យើង⁠វិញ⁠នៅ⁠ទីក្រុង⁠ ⁠Cape⁠ ⁠Town⁠។⁠ ⁠នៅ⁠ឆ្នាំ⁠ ⁠២០០៦⁠ ⁠បងប្រុស⁠ច្បង⁠របស់ខ្ញុំ⁠ ⁠ដែល⁠ជា⁠អ្នកជំនួញ⁠ ⁠បាន⁠ផ្តល់⁠ឱកាស⁠ឲ្យ⁠ខ្ញុំ⁠គ្រប់គ្រង⁠ក្រុមហ៊ុន⁠របស់⁠គាត់⁠ ⁠ជា⁠អាជីវកម្ម⁠ដែល⁠ផ្តល់⁠កន្លែង⁠ស្នាក់នៅ⁠ដល់⁠មនុស្សម្នា⁠។⁠ ⁠នៅពេល⁠នោះ⁠ ⁠ក្រុមហ៊ុន⁠នេះ⁠បាន⁠ក្ស័យធន⁠ ⁠ហើយ⁠ខ្ញុំ⁠ក៏⁠មិនដឹង⁠ពី⁠របៀប⁠គ្រប់គ្រង⁠វា⁠ដែរ⁠ ⁠កុំថាឡើយ⁠ធ្វើឲ្យ⁠វាទ⁠ទួល⁠បាន⁠ជោគជ័យ⁠។⁠

⁠នៅ⁠ថ្ងៃមួយ⁠ ⁠ព្រះអម្ចាស់⁠មាន⁠ព្រះបន្ទូល⁠មកកាន់⁠ខ្ញុំ⁠ថា⁠ ⁠«⁠នេះ⁠ជា⁠អាជីវកម្ម⁠របស់⁠អ្នក⁠ ⁠ព្រោះ⁠យើង⁠បាន⁠ប្រគល់⁠វា⁠ដល់⁠អ្នក⁠ហើយ⁠»⁠។⁠ ⁠ចូរ⁠បន្ត⁠ធ្វើអ្វី⁠ដែល⁠អ្នក⁠ត្រូវ⁠ធ្វើ⁠ ⁠ហើយ⁠យើង⁠នឹង⁠ដឹកនាំ⁠អ្នក⁠»⁠។⁠ ⁠ដូច្នេះ⁠ខ្ញុំ⁠បាន⁠បន្ត⁠ ⁠ហើយ⁠ធ្វើអ្វី⁠ដែល⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠ជា⁠រឿង⁠ត្រឹមត្រូវ⁠ដែល⁠ត្រូវ⁠ធ្វើ⁠សម្រាប់⁠ភាព⁠ជោគជ័យ⁠របស់⁠ក្រុមហ៊ុន⁠។⁠

⁠ជា⁠ការពិត⁠ណាស់⁠ ⁠ព្រះអម្ចាស់⁠មានព្រះហឫទ័យ⁠ស្មោះត្រង់⁠ ⁠ហើយ⁠ទ្រង់⁠បាន⁠ជួយ⁠ខ្ញុំ⁠ឲ្យ⁠ផ្លាស់⁠ប្តូរ⁠អាជីវកម្ម⁠នេះ⁠។⁠ ⁠ទ្រង់⁠ក៏បាន⁠ប្រទាន⁠ព្រះពរ⁠ដល់⁠ខ្ញុំ⁠ ⁠និង⁠ភរិយា⁠របស់ខ្ញុំ⁠យ៉ាង⁠បរិបូរ⁠ផង⁠ដែរ⁠ ⁠គឺ⁠លើស⁠ពី⁠អ្វី⁠ដែល⁠យើង⁠អាច⁠នឹកគិត⁠ ⁠ឬ⁠ស្រមៃ⁠ដល់⁠។⁠ ⁠ឥឡូវនេះ⁠ ⁠យើង⁠មាន⁠អចលនទ្រព្យ⁠ផ្ទាល់ខ្លួន⁠ ⁠ហើយ⁠យើង⁠ជិត⁠សងបំណុល⁠ថ្លៃផ្ទះ⁠របស់⁠យើង⁠អស់ហើយ⁠។⁠

⁠រឿង⁠ដ៏⁠អស្ចារ្យ⁠បំផុត⁠នោះ⁠គឺថា⁠ ⁠សូម្បីតែ⁠មុន⁠ពេល⁠ដែល⁠ខ្ញុំ⁠ដឹង⁠អ្វីមួយ⁠អំពី⁠អាជីវកម្ម⁠នេះ⁠ ⁠ព្រះ⁠បាន⁠ជ្រាប⁠រួចហើយ⁠អំពី⁠តម្រូវការ⁠របស់⁠យើង⁠ ⁠ហើយ⁠បាន⁠រៀបចំ⁠ខ្ញុំ⁠ឲ្យ⁠ទទួល⁠បាន⁠ជោគជ័យ⁠ក្នុង⁠កិច្ចការ⁠នោះ⁠។⁠ ⁠ខ្ញុំ⁠បាន⁠ទិញ⁠ផ្ទះ⁠មួយ⁠ដែល⁠មាន⁠ចម្ងាយ⁠ត្រឹមតែ⁠ប្រាំ⁠នាទី⁠ពី⁠ការិយាល័យ⁠របស់ខ្ញុំ⁠។⁠ ⁠ដោយសារតែ⁠ផ្ទះ⁠នោះ⁠មាន⁠បន្ទប់⁠ចំណត⁠រថយន្ដ⁠ធំ⁠មួយ⁠ ⁠យើង⁠អាច⁠ប្រើប្រាស់⁠បន្ទប់⁠ចំណត⁠នេះ⁠ដើម្បី⁠រក្សាទុក⁠ឧបករណ៍⁠សម្អាត⁠របស់⁠ក្រុមហ៊ុន⁠។⁠ ⁠យើង⁠ក៏អាច⁠កែច្នៃ⁠បន្ទប់⁠មួយ⁠នៅក្នុង⁠ផ្ទះ⁠ទៅជា⁠ការិយាល័យ⁠ ⁠ដែល⁠បុគ្គលិក⁠ម្នាក់⁠អាច⁠ធ្វើការងារ⁠រដ្ឋបាល⁠បាន⁠ផង⁠ដែរ⁠។⁠

⁠ជា⁠ការពិត⁠ណាស់⁠ ⁠ព្រះ⁠បាន⁠រៀបចំ⁠ខ្ញុំ⁠ឲ្យ⁠រីកចម្រើន⁠ ⁠និង⁠ទទួល⁠បាន⁠ជោគជ័យ⁠ក្នុង⁠អាជីវកម្ម⁠នេះ⁠។⁠ ⁠ហើយ⁠ទ្រង់⁠ស្មោះត្រង់⁠ ⁠គឺ⁠យើង⁠មិនដែល⁠រង⁠ការខាតបង់⁠ណាមួយ⁠ឡើយ⁠ ⁠ហើយ⁠ទទួល⁠បានតែ⁠ប្រាក់ចំណេញ⁠ប៉ុណ្ណោះ⁠។⁠ ⁠អាជីវកម្ម⁠នេះ⁠ទទួល⁠បាន⁠ជោគជ័យ⁠ដោយ⁠មិន⁠ចាំបាច់⁠ ⁠«⁠ប្រឹងប្រែង⁠»⁠ ⁠អ្វី⁠ទាំងអស់⁠។⁠

⁠ជីវិត⁠របស់ខ្ញុំ⁠ត្រូវ⁠បាន⁠ផ្លាស់⁠ប្តូរ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠បានឮ⁠សារ⁠បង្រៀន⁠អំពី⁠ព្រះគុណ⁠ជាលើកដំបូង⁠ថា⁠ ⁠ខ្ញុំ⁠បាន⁠សុចរិត⁠នៅ⁠ចំពោះ⁠ព្រះ⁠ ⁠នៅក្នុង⁠អង្គ⁠ព្រះគ្រីស្ទ⁠ ⁠ហើយ⁠អំពើបាប⁠ទាំងអស់⁠របស់ខ្ញុំ⁠កាលពី⁠អតីតកាល⁠ ⁠បច្ចុប្បន្ន⁠កាល⁠ ⁠និង⁠អនាគតកាល⁠ត្រូវ⁠បាន⁠អត់ទោស⁠ហើយ⁠។⁠ ⁠សូម⁠ថ្វាយ⁠សិរីល្អ⁠ដល់⁠ព្រះ⁠ចំពោះ⁠ព្រះគុណ⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠ ⁠ព្រោះ⁠ខ្ញុំ⁠ពិតជា⁠មិន⁠សមនឹង⁠ទទួល⁠បាន⁠ព្រះពរ⁠ទាំងអស់⁠នេះ⁠ទេ⁠។⁠ ⁠សូម⁠អរគុណ⁠ព្រះយេស៊ូវ⁠។⁠

⁠Chris⁠ ⁠Swart⁠ ⁠ ⁠|⁠ ⁠ ⁠អាហ្វ្រិក⁠ខាងត្បូង⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...

2 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ

កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...

1 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details

ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត

បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...

1 នាទី
View details
ជាវជាប្រចាំ