ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ចែករំលែកតាមរយៈ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណបរិសុទ្ធបាននាំខ្ញុំឲ្យអានសៀវភៅរបស់លោកគ្រូគង្វាល ព្រីនស៍ ដែលមានចំណងជើងថា Grace Revolution។
ពេលនោះ ខ្ញុំរស់នៅតែម្នាក់ឯងបន្ទាប់ពីលែងលះ ហើយកំពុងស្វែងរកការណែនាំពីព្រះអម្ចាស់។ ខ្ញុំពោរពេញដោយការថ្កោលទោស និងកំហុស និងមិនអាចទទួលបានសេចក្ដីស្រឡាញ់របស់ព្រះបិតានៅស្ថានសួគ៌របស់ខ្ញុំបានទេ។
បន្ទាប់ពីអានសៀវភៅ Grace Revolution ខ្ញុំចង់បានព្រះយេស៊ូវបន្ថែមទៀត។ ខ្ញុំបានអានសៀវភៅមួយទៀតរបស់លោកគ្រូព្រីនស៍ គឺ 100 Days of Right Believing។ ពេលខ្ញុំអានសៀវភៅនេះចប់ ព្រះវិញ្ញាណរបស់ព្រះបានប្រាប់ខ្ញុំឲ្យត្រឡប់ទៅរកគ្រួសាររបស់ខ្ញុំវិញ។
គួរឲ្យអស់សំណើចណាស់ អតីតភរិយារបស់ខ្ញុំបានទិញសំបុត្រឲ្យខ្ញុំទៅចូលរួមជាមួយកូនៗរបស់យើងក្នុងថ្ងៃឈប់សម្រាក ប៉ុន្តែបែរជាឃើញថាព្រះមានអ្វីៗច្រើនលើសពីការឈប់សម្រាកត្រៀមទុកសម្រាប់យើង។ សព្វថ្ងៃនេះ គ្រួសាររបស់យើងបានជួបជុំគ្នាវិញ និងមានសុភមង្គល។ ព្រះអម្ចាស់ក៏បានសាងសង់ក្រុមគ្រួសាររបស់យើងឡើងវិញ!
ទាំងអស់នេះបានកើតឡើងនៅឆ្នាំសោមនស្ស នៅពេលដែលខ្ញុំមានអាយុ ៥៧ ឆ្នាំ។ ដោយសារតែព្រះគុណដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ខ្ញុំនៅតែបន្តរំពឹងថានឹងមានការស្តារឡើងវិញទាំងស្រុងនៅគ្រប់វិស័យនៃជីវិតរបស់ខ្ញុំ។ ខ្ញុំក៏កំពុងរៀនសម្រាក ហើយអនុញ្ញាតឲ្យទ្រង់បង្ហាញកិច្ចការដែលទ្រង់បានបញ្ចប់ នៅក្នុងជីវិតរបស់ខ្ញុំដែរ។
លោកគ្រូ ព្រីនស៍ សូមអរគុណសម្រាប់ការអធិប្បាយអំពីព្រះគុណរបស់ព្រះ អំណោយទាននៃសេចក្តីសុចរិត និងការសម្រាក។ ខ្ញុំមិនដែលមានបទធិសោធអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវជាក់ស្តែងបែបនេះទេ ទោះបីជាខ្ញុំជាអ្នកជឿអស់រយៈពេលជាង ២០ ឆ្នាំមកហើយក៏ដោយ។ សេចក្ដីបង្រៀនរបស់លោកគ្រូកំពុងផ្លាស់ប្តូរជីវិត និងជួយមនុស្សឲ្យទទួលបានព្រះពរពីព្រះ។
សូមព្រះយេស៊ូវប្រទានព្រះពរដល់លោកគ្រូយ៉ាងច្រើនលើសលប់ បរិបូរ លើសពីអ្វីដែលលោកអាចទូលសុំ ឬគិតដល់។ អាម៉ែន!
Zwelethu Madasa | ប្រទេសអាហ្វ្រិកខាងត្បូង
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...