ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ចែករំលែកតាមរយៈ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន្តែរកមិនឃើញសោះ។
នៅអាយុ ១២ ឆ្នាំ រដូវកាលនៃការសង្ស័យលើខ្លួនឯង ភាពអសន្តិសុខផ្លូវចិត្ត ការធ្លាក់ទឹកចិត្ត និងការធ្វើឲ្យខ្លួនឯងឈឺចាប់បានចាប់ផ្តើម។ វាកាន់តែខ្លាំងឡើងៗនៅក្នុងពេលជាច្រើនឆ្នាំកន្លងផុតទៅ ព្រោះខ្ញុំមិនដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់ខ្លនឯង។ ខ្ញុំចេះតែសោកសៅគ្រប់ពេល។
អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ ឬនិយាយមិនដែលគ្រប់គ្រាន់ទេ។ ខ្ញុំមិនចង់រស់នៅទៀតទេ ព្រោះជីវិតរបស់ខ្ញុំពោរពេញដោយការប្រៀបធៀប និងភាពមិនគ្រប់គ្រាន់ជានិច្ច។ ដោយមិនដឹងហេតុអ្វី ខ្ញុំនៅតែបន្តស្វែងរក ហើយថ្ងៃមួយ មិត្តភក្តិរួមសាលាម្នាក់បានអញ្ជើញខ្ញុំទៅកម្មវិធីយុវជនរបស់ក្រុមជំនុំ New Creation Church។ យើងស្ទើរតែមិនដែលនិយាយគ្នានៅសាលា ហើយក៏មិនស្គាល់គ្នាច្បាស់ដែរ ប៉ុន្តែខ្ញុំបានទៅចូលរួម។
ក្រោយមក សមាជិកគ្រួសារម្នាក់ក៏បានអញ្ជើញខ្ញុំទៅកម្មវិធីប្រជុំថ្វាយបង្គំជាភាសាអង់គ្លេសផងដែរ។ នៅព្រឹកនោះ ពេលដែលគ្រូ ព្រីនស៍ កំពុងអធិប្បាយ ខ្ញុំដឹងថាខ្ញុំបានរកឃើញសេរីភាពរបស់ខ្ញុំហើយ។
ខ្ញុំបានបន្តទៅក្រុមជំនុំ ហើយថ្ងៃមួយ ខ្ញុំបានឮបទចម្រៀងថ្វាយបង្គំមួយបទ ដែលច្រៀងថា «មានព្រះគ្រីស្ទគឺគ្រប់គ្រាន់»។ នៅថ្ងៃនោះ ទីបំផុតខ្ញុំបានទទួលជឿព្រះគ្រីស្ទ។ ខ្ញុំបានរកឃើញព្រះដែលសង្គ្រោះ ព្រះដែលជាព្រះគុណ និងព្រះដែលជាសេចក្តីស្រឡាញ់។
ខ្ញុំពិតជាអរព្រះគុណព្រះសម្រាប់ការជួបជាមួយមិត្តភក្តិនោះ សមាជិកគ្រួសារនោះ និងបទចម្រៀងនោះ។ ឥឡូវនេះខ្ញុំមានភាពឆេះឆួលចំពោះការថ្វាយបង្គំ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ដែលបានទទួលសង្រ្គោះ និងទទួលបានព្រះបន្ទូលដោយព័ន្ធកិច្ចរបស់លោកគ្រូ ព្រីនស៍!
Nisha Mahtani | ប្រទេសសិង្ហបុរី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...