ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

⁠កូន⁠ៗ⁠របស់ខ្ញុំ⁠ធំឡើង⁠នៅក្នុង⁠គ្រួសារ⁠ជា⁠គ្រីស្ទបរិស័ទ⁠ ⁠ហើ⁠យត្បាន⁠ទទួលការ⁠សង្គ្រោះ⁠តាំងពី⁠នៅក្មេង⁠។⁠ ⁠ប្រមាណ⁠ជា⁠ពីរ⁠ ⁠ឬ⁠បី⁠ឆ្នាំមុន⁠ ⁠កូនស្រី⁠អាយុ២០ឆ្នាំ⁠របស់ខ្ញុំ⁠បាន⁠ចាកចេញ⁠ពី⁠ផ្ទះ⁠ ⁠ឈប់⁠ទំនាក់ទំនង⁠ជាមួយ⁠ក្រុម⁠គ្រួសារ⁠របស់⁠យើង⁠ ⁠ហើយ⁠បាន⁠បណ្ដោយ⁠ខ្លួន⁠ជាមួយ⁠គ្រឿងញៀន⁠ ⁠និកាយ⁠សាសនា⁠ខុសឆ្គង⁠ ⁠និង⁠អាកប្ប⁠កិរិយា⁠មិន⁠សមរម្យ⁠ផ្សេងទៀត⁠។⁠ ⁠នាង⁠ក៏⁠កំពុង⁠រងទុក្ខ⁠ដោយ⁠ការ⁠ថប់បារម្ភ⁠ ⁠និង⁠ការ⁠ភ័យ⁠ស្លន់ស្លោ⁠ផង⁠ដែរ⁠។⁠ ⁠វា⁠ពិតជា⁠ខ្លោចផ្សា⁠ ⁠ខ្លាំង⁠ណាស់⁠ដែល⁠បានឃើញ⁠នាង⁠ក្នុង⁠សភាព⁠បែប⁠នោះ⁠ ⁠ព្រោះ⁠បើ⁠អ្នក⁠ស្គាល់⁠នាង⁠ ⁠នាង⁠គឺជា⁠កូនស្រី⁠ដ៏⁠ទន់ភ្លន់⁠ ⁠និង⁠ស្រស់⁠ស្អាត⁠បំផុត⁠ ⁠ដែល⁠ឪពុកម្ដាយ⁠គ្រប់រូប⁠ប្រាថ្នា⁠ចង់បាន⁠។⁠

⁠កូនស្រី⁠ពៅ⁠របស់ខ្ញុំ⁠ក៏⁠កំពុង⁠ឆ្លងកាត់⁠រឿង⁠ជាច្រើន⁠នៅ⁠សាលារៀន⁠ ⁠មាន⁠សកម្មភាព⁠ខុសធម្មតា⁠ ⁠ចេះ⁠កុហក⁠ឥត⁠ឈប់ឈរ⁠ ⁠លួចលាក់⁠ ⁠និង⁠ប្រព្រឹត្ត⁠សកម្មភាព⁠ដែល⁠បង្ក⁠គ្រោះថ្នាក់⁠។⁠ ⁠ពួកគេ⁠ទាំងពីរ⁠មិន⁠ចង់⁠ធ្វើអ្វី⁠ដែល⁠ទាក់ទង⁠នឹង⁠ព្រះ⁠ទេ⁠ ⁠ហើយ⁠កំពុង⁠ធ្វើឲ្យ⁠ខ្លួនឯង⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠មាន⁠គ្រោះថ្នាក់⁠។⁠ ⁠វា⁠ពិតជា⁠រឿង⁠សោកសៅ⁠ ⁠និង⁠គួរឲ្យ⁠ខកចិត្ត⁠ណាស់⁠។⁠ ⁠ខ្ញុំ⁠ស្រឡាញ់⁠ពួកគេ⁠ទាំងពីរ⁠ ⁠ហើយ⁠ចង់បាន⁠អ្វី⁠ដែល⁠ល្អ⁠បំផុត⁠សម្រាប់⁠ពួកគេ⁠ ⁠ដើម្បី⁠រស់នៅ⁠ដោយមាន⁠សេរីភាព⁠ពី⁠ការឈឺចាប់⁠គ្រប់យ៉ាង⁠។⁠ ⁠វា⁠ហាក់ដូចជា⁠ទំនាក់ទំនង⁠របស់ខ្ញុំ⁠ជាមួយ⁠ពួកគេ⁠ត្រូវ⁠បាន⁠បាត់បង់⁠ ⁠និង⁠បែកបាក់⁠ដែល⁠មិន⁠អាច⁠ត្រឡប់⁠ក្រោយ⁠បាន⁠។⁠

⁠ខ្ញុំ⁠បាន⁠សរសេរ⁠ទៅកាន់⁠ព័ន្ធកិច្ច⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ពីរបី⁠ដង⁠ ⁠ដោយ⁠សុំ⁠ការអធិស្ឋាន⁠សម្រាប់⁠កូនស្រី⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠បាន⁠អធិស្ឋាន⁠សុំ⁠ការ⁠ការពារ⁠ ⁠ការ⁠ព្យាបាល⁠ ⁠ការ⁠ស្តារ⁠ឡើងវិញ⁠ ⁠និង⁠ការ⁠ប្រោស⁠លោះ⁠សម្រាប់⁠ពួកគេ⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠យើង⁠។⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ ⁠ទោះបីជា⁠ពួកគេ⁠មាន⁠អាកប្ប⁠កិរិយា⁠ ⁠និង⁠អ្វី⁠ដែល⁠ពួកគេ⁠ជឿ⁠អំពី⁠ខ្លួនឯង⁠យ៉ាងណាក៏ដោយ⁠ ⁠ក៏⁠ពួកគេ⁠នៅតែ⁠ជា⁠មនុស្ស⁠តី⁠សុចរិត⁠របស់⁠ព្រះ⁠ដោយ⁠រួម⁠ក្នុង⁠អង្គ⁠ព្រះគ្រីស្ទ‌⁠ ⁠៖⁠ ⁠ពួកគេ⁠ត្រូវ⁠បាន⁠ប្រោស⁠លោះ⁠ ⁠អត់ទោស⁠ ⁠និង⁠សម្អាត⁠!⁠ ⁠ខ្ញុំ⁠បាន⁠អធិស្ឋាន⁠សុំ⁠ឲ្យ⁠ព្រះ⁠លោហិត⁠របស់⁠ព្រះយេស៊ូវ⁠ប៉ះពាល់⁠ដល់⁠ពួកគេ⁠ ⁠ហើយ⁠បាន⁠ប្រកាស⁠សូមឲ្យ⁠ចិត្ត⁠របស់⁠ពួកគេ⁠បែរ⁠ទៅ⁠រក⁠ព្រះ⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠ពួកគេ⁠វិញ⁠។⁠

⁠ព្រះអម្ចាស់⁠បាន⁠ឆ្លើយតប⁠ការអធិស្ឋាន⁠របស់⁠យើង⁠ ⁠ហើយ⁠បាន⁠ស្តារ⁠ទំនាក់ទំនង⁠របស់⁠យើង⁠ឡើងវិញ⁠!⁠ ⁠ខ្ញុំ⁠ ⁠និង⁠កូនស្រី⁠របស់ខ្ញុំ⁠ឥឡូវនេះ⁠មាន⁠ទំនាក់ទំនង⁠ល្អ⁠ជាង⁠មុន⁠។⁠ ⁠យើង⁠ទំនាក់ទំនង⁠គ្នា⁠ដោយ⁠ស្មោះត្រង់⁠ ⁠ស្រឡាញ់⁠គ្នា⁠ទៅវិញទៅមក⁠ ⁠ហើយ⁠សំខាន់⁠បំផុត⁠ ⁠យើង⁠គ្រាន់តែ⁠សម្រាក⁠នៅក្នុង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះយេស៊ូវ⁠។⁠ ⁠ខ្ញុំ⁠ដឹង⁠ថា⁠ដោយសារ⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠ទើប⁠ទំនាក់ទំនង⁠របស់⁠យើង⁠ត្រូវ⁠បាន⁠ស្ដារ⁠ឡើងវិញ⁠។⁠

⁠ខ្ញុំ⁠បន្ត⁠ជឿ⁠លើ⁠ព្រះអម្ចាស់⁠សម្រាប់⁠ព្រះហឫទ័យ⁠មេត្តាករុណា⁠របស់⁠ព្រះ⁠កាន់តែ⁠ច្រើន⁠លើ⁠ជីវិត⁠ពួកគេ⁠ ⁠ហើយ⁠ខ្ញុំ⁠បន្ត⁠ប្រកាស⁠ពី⁠ព្រះពរ⁠កាន់តែ⁠ច្រើន⁠នៅក្នុង⁠ទំនាក់ទំនង⁠របស់⁠យើង⁠ ⁠និង⁠អ្វី⁠ៗ⁠ទាំងអស់⁠ដែល⁠ទាក់ទង⁠នឹង⁠យើង⁠។⁠

⁠សូម⁠អរគុណ⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ចំពោះ⁠ព័ន្ធកិច្ច⁠ដ៏⁠អស្ចារ្យ⁠របស់⁠លោកគ្រូ⁠ ⁠ដែល⁠ពោរពេញ⁠ដោយ⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠និង⁠ព្រះគុណ⁠ដ៏⁠ល្អ⁠អស្ចារ្យ⁠របស់⁠ព្រះ⁠!⁠

⁠អនាមិក⁠ ⁠ ⁠|⁠ ⁠ ⁠រដ្ឋ⁠ហ្សកហ្ស៊ី⁠ ⁠សហរដ្ឋអាមេរិក⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...

3 នាទី
View details

ផ្ទះដែលត្រូវ​បានការពារពីព្យុះកំបុតត្បូង​បន្ទាប់ពីបានលាបប្រេងតាំង

នៅដើមឆ្នាំនេះ ទីក្រុងរបស់យើងនៅប្រទេសអូស្ត្រាលីរងការវាយប្រហាដោយព្យុះកំបុតត្បូងដ៏អាក្រក់បំផុតក្នុងចំណោ...

1 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...

1 នាទី
View details

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...

2 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់

ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...

1 នាទី
View details

រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង

លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...

2 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

​ទទួលបានការពារ​ពីគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយ​កង្ហារ​ខ្នាតឧស្សាហកម្មដ៏​ធ្ងន់

ខ្ញុំចាប់ផ្តើមទទួលបទពិសោធ​អំពីការការពាររបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង បន្ទាប់ពីបានស្តាប់សេចក្ដីអធិប្ប...

1 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details
ជាវជាប្រចាំ