សេចក្ដីថ្លែងការណ៍ស្តីពីឯកជនភាព
ការធ្វើបច្ចុប្បន្នភាពចុងក្រោយ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ប្រការទូទៅ
ក្រុមជំនុំ New Creation Church (“NCC”) ប្ដេជ្ញាចិត្តក្នុងការការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ NCC បានផ្តល់សេចក្ដីថ្លែងការណ៍ស្ដីពីឯកជនភាពនេះ ដើម្បីពន្យល់ពីរបៀបដែលខ្លួនប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងរបៀបដែលការប្រើប្រាស់
ឬការបង្ហាញទិន្នន័យបែបនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បទពិសោធរបស់អ្នកនៅពេលប្រើប្រាស់គេហទំព័រ និងកម្មវិធីគេហទំព័ររបស់ NCC (រួមគ្នាហៅថា «វេទិកា»)។ សេចក្ដីថ្លែងការណ៍ស្ដីពីឯកជនភាពនេះក៏ពន្យល់អំពីជម្រើសដែលអ្នកអាចធ្វើបានអំពីការប្រើប្រាស់ព័ត៌មានរបស់អ្នកដោយNCC វិធានការដែលNCC អនុវត្តដើម្បីការពារព័ត៌មានរបស់អ្នក និងរបៀបដែលអ្នកអាចទាក់ទងមកNCC អំពីការអនុវត្តឯកជនភាពរបស់ខ្លួន ដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្តដោយមានព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួនណាខ្លះដែលត្រូវចែករំលែកជាមួយNCC។
តាមរយៈការផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅលើវេទិការបស់យើង អ្នកត្រូវបានចាត់ទុកថាបានយល់ព្រមចំពោះការប្រមូល ការប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ស្របតាមសេចក្ដីថ្លែងការណ៍ស្តីពីឯកជនភាពនេះ។
២. ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាន
ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែល NCC ប្រមូលបានអាចរួមបញ្ចូលឈ្មោះ អាសយដ្ឋានអ៊ីមែល រូបថត ការថតវីដេអូ ព័ត៌មានអូឌីយ៉ូ-វីដេអូ និងព័ត៌មានផ្សេងទៀតដែលចាំបាច់ដើម្បីបំពេញតាមសំណើពិសេស។
ក្នុងករណីដែលអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនណាមួយទៅ NCC ដែលទាក់ទងនឹងភាគីទីបីណាមួយ (ឧទាហរណ៍ ព័ត៌មានទាក់ទងនឹងប្តី ឬប្រពន្ធ និងកូន) សម្រាប់គោលបំណងណាមួយ ឧទាហរណ៍ ព័ត៌មានទំនាក់ទំនងក្នុងគ្រាអាសន្ន អ្នកបញ្ជាក់ថាអ្នកបានទទួលការយល់ព្រមពីភាគីទីបីនោះសម្រាប់ NCC ដើម្បីប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ស្របតាមសេចក្ដីថ្លែងការណ៍ឯកជនភាពនេះ។
NCC ក៏អាចប្រមូលព័ត៌មានដែលមិនអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនអំពីអ្នកផងដែរ ដូចជាការប្រើប្រាស់វេទិការបស់យើង អាសយដ្ឋានពិធីការអ៊ីនធឺណិត ព័ត៌មានកម្មវិធីរុករក និងប្រព័ន្ធកុំព្យូទ័រ ខូគី ភីកសែលមើលមិនឃើញ កម្មវិធីត្រួតពិនិត្យគេហទំព័រ និងទិន្នន័យសរុបដែលទាក់ទងនឹងការប្រើប្រាស់វេទិការបស់យើងរបស់អ្នក។
នៅពេលអ្នកផ្ញើអ៊ីមែលទៅ NCC ជាមួយទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងទទួលបានជំនួយក្នុងទម្រង់ណាមួយពី NCC អ្នកយល់ព្រមអនុញ្ញាតឲ្យ NCC ប្រមូល ប្រើប្រាស់ និង/ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនបែបនេះ ដើម្បីសម្រួលដល់ការផ្តល់ជំនួយបែបនេះដល់អ្នក។
៣. គោលបំណងសម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញ
NCC គោរពឯកជនភាពរបស់អ្នក។ ជាការអនុវត្តរបស់ NCC គឺមិនស្នើសុំព័ត៌មានពីអ្នកទេ លុះត្រាតែ NCC ត្រូវការ និងមានបំណងប្រើប្រាស់វា។ អ្នកយល់ព្រមថា NCC អាចប្រមូល រក្សាទុក ដំណើរការ បង្ហាញ ចូលប្រើ ពិនិត្យ និង/ឬប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនអំពីអ្នក មិនថាទទួលបានពីអ្នក ឬពីប្រភពផ្សេងទៀត សម្រាប់គោលបំណងគ្រប់គ្រងទំនាក់ទំនងរបស់អ្នកជាមួយ NCC ៖
- ការផ្គត់ផ្គង់សេវាកម្មដល់អ្នក
- ការផ្ញើអ៊ីមែលធ្វើឲ្យសកម្ម ការបញ្ជាក់ ការទទួលស្គាល់ ឬការរំឭកដល់អ្នកនៅពេលណាដែលអ្នកចុះឈ្មោះសម្រាប់គណនីនៅលើវេទិកា ឬទាក់ទងនឹងការប្រើប្រាស់ទូទៅរបស់អ្នកចំពោះគណនីណាមួយដែលអ្នកមាននៅលើវេទិកាណាមួយ
- ការផ្ញើការអញ្ជើញទៅអ្នកដើម្បីចូលរួមព្រឹត្តិការណ៍
- ការអនុញ្ញាតឲ្យអ្នកចូលប្រើ ឬប្រើប្រាស់វេទិកានានា
- គោលបំណងកំណត់អត្តសញ្ញាណ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់
- ការចែករំលែកទីបន្ទាល់របស់អ្នក
- ការអនុញ្ញាតឲ្យអ្នកចុះឈ្មោះ ឬ RSVP សម្រាប់ព្រឹត្តិការណ៍
- ការដំណើរការ និងឆ្លើយតបទៅនឹងសំណួរ ឬសំណើ (រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសំណូមពរអធិស្ឋាន និងការប្រឹក្សា) ដែលអ្នកបានដាក់ផ្ញើមក
- ការវិភាគស្ថិតិ
- ការផ្ញើអ៊ីមែលទៅអ្នកដើម្បីជូនដំណឹងអំពីធនធានដែលមាន
៤. ការបង្ហាញព័ត៌មាន
ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបាន អាចត្រូវបានចែករំលែកជាមួយភាគីទីបី (ឧទាហរណ៍ អ្នកលក់/អ្នកផ្ដល់សេវាកម្ម) ក្នុងកាលៈទេសៈដូចខាងក្រោម ៖
- នៅពេលដែល NCC បានទទួលការយល់ព្រមពីអ្នកក្នុងការធ្វើដូច្នេះ
- នៅពេលដែលភាគីទីបីត្រូវបានជួលឲ្យអនុវត្តគោលបំណងណាមួយដែលបានរាយក្នុងប្រការ ៣ ខាងលើសម្រាប់ និងក្នុងនាម NCC
- ក្នុងស្ថានភាពដែលការចែករំលែក ឬការបង្ហាញព័ត៌មានរបស់អ្នកត្រូវបានទាមទារ ដើម្បីផ្តល់ជូនអ្នកនូវផលិតផល ឬសេវាកម្មដែលអ្នកចង់បាន
- នៅពេលដែលចាំបាច់ត្រូវបង្ហាញព័ត៌មានបែបនេះទៅកាន់ទីប្រឹក្សាជំនាញរបស់ NCC (រួមទាំងមេធាវី គណនេយ្យករ និងអ្នកសវនកររបស់យើង)។
- នៅពេលដែលក្រុមហ៊ុន ឬអ្នកផ្តល់សេវាកម្មដែលអនុវត្តសកម្មភាពអាជីវកម្មក្នុងនាម NCC (ឧទាហរណ៍ ការគាំទ្រអតិថិជន ការចេញសំបុត្រ និងការចុះឈ្មោះតាមអ៊ីនធឺណិត សេវាកម្ម និងដំណោះស្រាយឌីជីថល និងសេវាកម្មទីផ្សារតាមអ៊ីនធឺណិត) ត្រូវការព័ត៌មានបែបនេះ
- ដើម្បីអនុវត្តតាមតម្រូវការ ឬកាតព្វកិច្ចផ្នែកច្បាប់ ឬបទប្បញ្ញត្តិស្របតាមច្បាប់ជាធរមាន និង
- ក្នុងករណីមានអាសន្ន ដែលតម្រូវឲ្យបង្ហាញព័ត៌មាន ដើម្បីការពារអាយុជីវិត ឬសុខភាពរបស់បុគ្គល។
NCC នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារដោយភាគីទីបីបែបនេះ។
យើងអាចបង្ហាញគេហទំព័រភាគីទីបីនៅលើវេទិការបស់យើង ហើយគេហទំព័រភាគីទីបីទាំងនេះអាច (ប្រសិនបើអ្នកបានផ្តល់ការយល់ព្រមរបស់អ្នក និងទទួលយកលក្ខខណ្ឌនៃការប្រើប្រាស់ គោលការណ៍ឯកជនភាព ឬឯកសារស្រដៀងគ្នារបស់ពួកគេ) ប្រើប្រាស់ព័ត៌មានអំពីការចូលមើលគេហទំព័ររបស់យើង។ សេចក្ដីថ្លែងការណ៍ឯកជនភាពនេះមិនអនុវត្តចំពោះគេហទំព័រភាគីទីបីទាំងនេះទេ ហើយយើងមិនទទួលខុសត្រូវចំពោះការអនុវត្តការប្រមូលទិន្នន័យរបស់ពួកគេ ព្រមទាំងសូមលើកទឹកចិត្តអ្នកឲ្យពិនិត្យមើលគោលការណ៍ឯកជនភាពរបស់ពួកគេ ដើម្បីស្វែងយល់បន្ថែមអំពីការប្រើប្រាស់ខូគី និងបច្ចេកវិទ្យាផ្សេងទៀតរបស់ពួកគេ។ ប្រសិនបើទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញដូចដែលបានរៀបរាប់ខាងលើ NCC
នឹងស្វែងរកការកំណត់វិសាលភាពនៃទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនក្នុងបរិមាណចាំបាច់សម្រាប់ការអនុវត្តគោលបំណងជាក់លាក់។ លុះត្រាតែមានការហាមឃាត់ផ្សេងពីនេះដោយដំណើរការផ្លូវច្បាប់ NCC តម្រូវឲ្យភាគីទីបីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិឯកជនភាពដែលអាចអនុវត្តបាន។
៥. ការដកការយល់ព្រម
អ្នកអាចដកការយល់ព្រមដែលអ្នកផ្តល់សម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយទាក់ទង NCC ដោយផ្ទាល់តាមរយៈអ៊ីមែល dpo@newcreation.org.sg នៅពេលណាក៏បាន។
ពេលទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នកដើម្បីដកការយល់ព្រមរបស់អ្នក NCC អាចត្រូវការពេលវេលាសមស្រប (អាស្រ័យលើភាពស្មុគស្មាញនៃសំណើ និងផលប៉ះពាល់នៃសំណើទៅលើទំនាក់ទំនងរបស់យើងជាមួយអ្នក) សម្រាប់ដំណើរការសំណើរបស់អ្នក និងសម្រាប់ NCC ដើម្បីជូនដំណឹងដល់អ្នកអំពីផលវិបាកទាក់ទងនឹងរឿងនោះ។ ជាទូទៅ យើងនឹងព្យាយាមដំណើរការសំណើរបស់អ្នកក្នុងរយៈពេលដប់បួន (១៤) ថ្ងៃធ្វើការបន្ទាប់ពីទទួលបានវា។
អាស្រ័យលើលក្ខណៈ និងវិសាលភាពនៃសំណើរបស់អ្នក NCC អាចនឹងមិនស្ថិតក្នុងស្ថានភាពដើម្បីបន្តផ្គត់ផ្គង់សេវាកម្មរបស់យើងជូនអ្នកទេ មិនថានៅលើវេទិកា ឬអ្វីផ្សេងទៀតទេ ហើយ NCC នឹងជូនដំណឹងដល់អ្នកក្នុងកាលៈទេសៈបែបនេះ មុនពេលបញ្ចប់ដំណើរការសំណើរបស់អ្នក។ ប្រសិនបើអ្នកសម្រេចចិត្តលុបចោលការដកការយល់ព្រមរបស់អ្នក សូមជូនដំណឹងដល់ NCC តាមរបៀបដែលបានពិពណ៌នាខាងលើ។
អ្នកអាចដកការយល់ព្រមរបស់អ្នកចំពោះ NCC ក្នុងការប្រើប្រាស់ ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែការដកមិនប៉ះពាល់ដល់សិទ្ធិរបស់យើងទេ ក្នុងករណី (១) ការប្រើប្រាស់ ឬការបង្ហាញបែបនេះត្រូវបានទាមទារដោយច្បាប់ (២) ដោយផ្អែកលើផលប្រយោជន៍ជាតិ/សាធារណៈ (៣) ទិន្នន័យផ្ទាល់ខ្លួនដែលមានសំណួរត្រូវបានប្រមូលពីប្រភពដែលមានជាសាធារណៈ ឬ (៤) ការប្រើប្រាស់ ឬការបង្ហាញបែបនេះគឺចាំបាច់ក្នុងករណីមានអាសន្នដែលជីវិត ឬសុខភាពរបស់មនុស្សម្នាក់ស្ថិតក្នុងហានិភ័យ។
៦. ការចូលប្រើ ការធ្វើបច្ចុប្បន្នភាព និងការលុប
អ្នកមានសិទ្ធិចូលប្រើ ធ្វើបច្ចុប្បន្នភាព និងលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចជ្រើសរើសមិនទទួលអ៊ីមែលដោយប្រើប្រាស់តំណភ្ជាប់ «ឈប់ជាវ/Unsubscribe» នៅក្នុងអ៊ីមែលដែលអ្នកបានទទួល។ ដើម្បីធ្វើបច្ចុប្បន្នភាពអាសយដ្ឋានអ៊ីមែលរបស់អ្នក អ្នកអាចឈប់ជាវពីអាសយដ្ឋានអ៊ីមែលដែលមានស្រាប់របស់អ្នក ហើយជាវម្តងទៀតជាមួយអាសយដ្ឋានអ៊ីមែលថ្មីរបស់អ្នក។
៧. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
ប្រសិនបើអ្នកធ្វើការស្នើសុំលុបគណនីរបស់អ្នកនៅលើវេទិការបស់យើង យើងនឹងខិតខំប្រឹងប្រែងសមហេតុផលដើម្បីលែងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលភ្ជាប់ជាមួយគណនីនោះ និងដកចេញនូវមធ្យោបាយដែលទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានភ្ជាប់ជាមួយអ្នកប្រើប្រាស់ទាន់ពេលវេលា។
ក្នុងករណីណាក៏ដោយ យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់តែរយៈពេលចាំបាច់ដើម្បីបំពេញគោលបំណងដែលទិន្នន័យផ្ទាល់ខ្លួនបែបនេះត្រូវបានប្រមូល ឬតាមតម្រូវការ ឬក៏អនុញ្ញាតដោយច្បាប់ជាធរមាន។ នៅពេលដែលយើងកំណត់ថាការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកលែងចាំបាច់សម្រាប់គោលបំណងទាំងនោះ ឬថាការរក្សាទុកលែងចាំបាច់សម្រាប់គោលបំណងផ្លូវច្បាប់ ឬអាជីវកម្មណាមួយ យើងនឹងឈប់រក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬធ្វើឲ្យទិន្នន័យផ្ទាល់ខ្លួនមានលក្ខណៈអនាមិក ដើម្បីកុំឲ្យវាអាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណបុគ្គលជាក់លាក់ណាមួយទៀត។
៨. លំហូរទិន្នន័យឆ្លងដែន
NCC នឹងមិនផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ប្រទេស ឬដែនដីនៅខាងក្រៅប្រទេសសិង្ហបុរីទេ លើកលែងតែបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ឯកជនភាពនេះ។ ក្នុងការប្រើប្រាស់សេវាកម្មនៅលើវេទិការបស់យើង អ្នកយល់ ទទួលស្គាល់ និងយល់ព្រមចំពោះការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចេញពីប្រទេសសិង្ហបុរី ក្នុងករណីដែលចាំបាច់ត្រូវផ្គត់ផ្គង់សេវាកម្មដែលបានរៀបរាប់ខាងលើដល់អ្នក។
ប្រសិនបើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរចេញពីប្រទេសសិង្ហបុរី NCC នឹងចាត់វិធានការសមស្របដើម្បីធានាថាអ្នកទទួលទិន្នន័យត្រូវបានចងភ្ជាប់ដោយកាតព្វកិច្ចដែលអាចអនុវត្តបានតាមផ្លូវច្បាប់ (ដូចជាច្បាប់ កិច្ចសន្យា ច្បាប់សាជីវកម្មដែលមានចងកាតព្វកិច្ច ឬលិខិតុប្បករណ៍ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ផ្សេងទៀត) ដើម្បីឲ្យទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបន្តទទួលបានស្តង់ដារនៃការការពារ ដែលយ៉ាងហោចណាស់អាចប្រៀបធៀបទៅនឹងអ្វីដែលមានចែងក្នុង PDPA។
៩. ការកែប្រែ
NCC អាចធ្វើវិសោធនកម្មសេចក្ដីថ្លែងការណ៍ឯកជនភាពនេះពីមួយពេលទៅមួយពេល។ NCC លើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យចូលមើលវេទិកាជាប្រចាំដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរទាំងនេះ។ អ្នកប្រើប្រាស់ត្រូវបានចាត់ទុកថាបានយល់ព្រមចំពោះការផ្លាស់ប្តូរណាមួយ និងទាំងអស់ចំពោះវេទិកា និង/ឬសេចក្ដីថ្លែងការណ៍ឯកជនភាពនេះ ទៅតាមករណី ចាប់ពីថ្ងៃដែលការផ្លាស់ប្តូរបែបនេះត្រូវបានចេញផ្សាយតាមអ៊ីនធឺណិត។
១០. សុវត្ថិភាព
NCC នឹងរក្សាវិធានការសុវត្ថិភាពផ្នែកបច្ចេកទេស និងផ្នែកអង្គភាពសមហេតុផល ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនពីការបាត់បង់ ការប្រើប្រាស់ខុស និងការចូលប្រើប្រាស់ ការប្រើប្រាស់ ការបង្ហាញ ការផ្លាស់ប្តូរ ការកែប្រែ ឬការបំផ្លាញដោយគ្មានការអនុញ្ញាត។
១១. គ្មានការបង្កើតឡើងនូវសិទ្ធិ ឬកាតព្វកិច្ចណាមួយ
ខណៈពេលដែល NCC នឹងខិតខំប្រឹងប្រែងសមហេតុផលទាំងអស់ដើម្បីរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលបានដោយ NCC នៅក្នុងម៉ាស៊ីនមេដែលមានសុវត្ថិភាព និង/ឬឯកសារដែលមានសុវត្ថិភាព និងរក្សាព័ត៌មានបែបនេះឲ្យមានភាពត្រឹមត្រូវ និងទាន់សម័យ សូមចំណាំថាអ៊ីនធឺណិតមិនមែនជាមធ្យោបាយដែលមានសុវត្ថិភាពសម្រាប់ការបញ្ជូនព័ត៌មាននោះទេ។ ដូច្នេះ NCC មិនអាចទទួលខុសត្រូវ អះអាង ឬធានាសុវត្ថិភាពនៃព័ត៌មានដែលអ្នកផ្ញើទៅ ឬទទួលពី NCC តាមរយៈអ៊ីនធឺណិតបានទេ។ ក្នុងកម្រិតអតិបរមាដែលច្បាប់អនុញ្ញាត NCC បដិសេធការទទួលខុសត្រូវ ឬការទទួលសងណាមួយចំពោះការទាមទារ ការខូចខាត ឬការបាត់បង់ណាមួយដែលទាក់ទងនឹងការបាត់បង់ ឬការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត មិនថាដោយការចូលប្រើដោយគ្មានការអនុញ្ញាតទៅកាន់ម៉ាស៊ីនមេ ឬឯកសារ ឬអ្វីផ្សេងទៀតឡើយ។
១២. ទំនាក់ទំនងមកយើងខ្ញុំ
ប្រសិនបើអ្នកចង់ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នក ឬកែប្រែចំណូលចិត្តនៃការប្រាស្រ័យទាក់ទងរបស់អ្នក អ្នកអាចធ្វើដូច្នេះបានតាមរយៈ ៖ https://www.newcreationtv.org/km/got-an-enquiry/
ប្រសិនបើអ្នកមានមតិយោបល់ សំណួរ ឬកង្វល់អំពីឯកជនភាពនៃទិន្នន័យ ឬគោលការណ៍ឯកជនភាពរបស់ NCC អ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីមែល dpo@newcreation.org.sg
បទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) – តំណាងនៅអឺរ៉ុប
អនុលោមតាមមាត្រា ២៧ នៃបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ក្រុមជំនុំ New Creation Church បានតែងតាំងការិយាល័យការពារទិន្នន័យអឺរ៉ុប (EDPO) ជាតំណាង GDPR របស់ខ្លួននៅសហភាពអ៊ឺរ៉ុប (EU)។ អ្នកអាចទាក់ទង EDPO ទាក់ទងនឹងបញ្ហាទាក់ទងនឹង GDPR ៖
- ដោយប្រើប្រាស់ទម្រង់ស្នើសុំតាមអ៊ីនធឺណិតរបស់ EDPO៖ https://edpo.com/gdpr-data-request/
- ដោយសរសេរទៅកាន់ EDPO នៅ Avenue Huart Hamoir 71, 1030 ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក
បទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់ចក្រភពអង់គ្លេស (GDPR) – តំណាងនៅចក្រភពអង់គ្លេស
អនុលោមតាមមាត្រា ២៧ នៃ GDPR របស់ចក្រភពអង់គ្លេស ក្រុមជំនុំ New Creation Church បានតែងតាំង EDPO UK Ltd ជាតំណាង GDPR របស់ចក្រភពអង់គ្លេសនៅចក្រភពអង់គ្លេស។ អ្នកអាចទាក់ទង EDPO UK ទាក់ទងនឹងបញ្ហាទាក់ទងនឹង GDPR របស់ចក្រភពអង់គ្លេស ៖
- ដោយប្រើប្រាស់ទម្រង់ស្នើសុំតាមអ៊ីនធឺណិតរបស់ EDPO UK ៖ https://edpo.com/uk-gdpr-data-request/
- ដោយសរសេរទៅកាន់ EDPO UK នៅអាសយដ្ឋាន 8 Northumberland Avenue, ទីក្រុងឡុងដ៍ WC2N 5BY, ចក្រភពអង់គ្លេស