អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ចែករំលែកតាមរយៈ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងនឹងត្រូវរងទុក្ខដោយការដាក់ទោស។ គ្រួសារយើងមិនសូវមានសេចក្ដីសុខទេ ហើយឪពុកម្តាយខ្ញុំតែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់សប្តាហ៍។ ការទាស់ទែងគ្នាជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ទើតែឈានដល់ការប្រព្រឹត្តអំពើហិង្សាពីភាគីទាំងពីរ។ កាលនៅក្មេង ខ្ញុំមានរបួសផ្លូវចិត្ត។
ពេលខ្ញុំធំឡើង ខ្ញុំបានរៀបការជាមួយស្វាមីរបស់ខ្ញុំ ដែលមានអត្តចរិតឆេវឆាវ។ ខ្ញុំមានអារម្មណ៍ថាឯកោក្នុងអាពាហ៍ពិពាហ៍របស់ខ្ញុំ ព្រោះស្វាមីរបស់ខ្ញុំច្រើនតែមិននៅក្បែរ ហើយពេលខ្លះគាត់ត្រឡប់មកផ្ទះវិញតែនៅពេលព្រឹកព្រលឹមប៉ុណ្ណោះ។ ពេលខ្លះ ខ្ញុំថែមទាំងមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងចង់ធ្វើអត្តឃាតទៀតផង។
ថ្ងៃមួយ ខ្ញុំបានជួបជាមួយមិត្តសម្លាញ់របស់ខ្ញុំម្នាក់ ដែលទើបតែចាប់ផ្តើមនាំកូនៗរបស់គាត់ទៅក្រុមជំនុំ ហើយខ្ញុំមានអារម្មណ៍ដូចជាត្រូវបានជំរុញចិត្តឲ្យទៅក្រុមជំនុំជាមួយគាត់ រួមទាំងកូនៗរបស់ខ្ញុំដែរ។ នៅថ្ងៃអាទិត្យនោះ មុនពេលចេញពីផ្ទះទៅ ខ្ញុំ និងស្វាមីរបស់ខ្ញុំបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងអំពីការទៅក្រុមជំនុំ។ ពេលខ្ញុំបើកឡានចេញ ខ្ញុំបានទទួលសារជាអក្សរពីគាត់ ហើយខ្ញុំភ្ញាក់ផ្អើលណាស់ ព្រោះស្វាមីរបស់ខ្ញុំចង់ទៅក្រុមជំនុំជាមួយខ្ញុំដែរ!
នៅឆ្នាំ ២០១៣ យើងបានចាប់ផ្តើមចូលរួមក្រុមជំនុំ New Creation Church ជាប្រចាំ។ នៅដើមដំបូង ខ្ញុំ និងស្វាមីរបស់ខ្ញុំនៅតែឈ្លោះប្រកែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលវេលាស្ងប់ស្ងាត់មួយរបស់ខ្ញុំជាមួយព្រះអម្ចាស់ ខ្ញុំដូចជាទទួលការជំរុញចិត្តឲ្យអធិស្ឋានសម្រាប់ស្វាមីរបស់ខ្ញុំ។
ព្រះអម្ចាស់បានបង្ហាញខ្ញុំថា ទ្រង់គឺជាភាគីទីបីនៅក្នុងទំនាក់ទំនងរបស់យើង។ នៅពេលដែលយើងផ្តោតលើព្រះអម្ចាស់ ហើយរីកចម្រើនក្នុងទំនាក់ទំនងជាមួយទ្រង់ នោះទំនាក់ទំនងប្តីប្រពន្ធរបស់យើងក៏នឹងកាន់តែជិតស្និទ្ធដែរ។
ខ្ញុំក៏បានស្តាប់ការបង្រៀនរបស់លោកគ្រូ ព្រីនស៍ ហើយអនុវត្តក្នុងជីវិតរបស់ខ្ញុំផងដែរ។ បន្ទាប់មក ការអស្ចារ្យបានចាប់ផ្តើមកើតឡើងនៅក្នុងអាពាហ៍ពិពាហ៍របស់យើង។ ខ្ញុំបានដឹងថាចិត្តរឹងរូសរបស់ស្វាមីខ្ញុំកាន់តែស្រទន់ជាងមុនបន្តិចម្ដងៗ។ ខ្ញុំចាប់ផ្តើមជឿថាអ្វីដែលបានកើតឡើងចំពោះឪពុកម្តាយរបស់ខ្ញុំ នឹងមិនកើតឡើងចំពោះខ្ញុំទេ ព្រោះព្រះអម្ចាស់ស្រឡាញ់ខ្ញុំ។
សព្វថ្ងៃនេះ ខ្ញុំ និងស្វាមីបានមានទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលមានសុភមង្គល ហើយតែងតែសហការជាមួយគ្នាដើម្បីចិញ្ចឹមកូនៗរបស់យើងទៀតផង។ សូមសរសើរដល់ព្រះអម្ចាស់ចំពោះប្រាជ្ញារបស់ទ្រង់។ សូមអរគុណ លោកគ្រូ ព្រីនស៍ និងក្រុមជំនុំ New Creation Church!
បងប្អូនស្រីម្នាក់មកពីប្រទេសសិង្ហបុរី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...