សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ចែករំលែកតាមរយៈ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត់បានស្លាប់ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំថប់ដង្ហើមស្ទើរដាច់ខ្យល់ និងកម្រើកមិនបានសោះ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំដើរតម្រង់ទៅបន្ទប់ដេកដើម្បីអានព្រះគម្ពីរ ប៉ុន្តែពេលកំពុងអាន ខ្ញុំបានគប់ព្រះគម្ពីរចោលនៅក្នុងបន្ទប់ហើយស្រែកថា «តើព្រះអាចឲ្យមិត្តប្រុសរបស់ខ្ញុំស្លាប់យ៉ាងដូច្នេះមែនឬ?» ចាប់ពីពេលនោះមក ខ្ញុំឈប់ជឿលើព្រះ ទោះបីជាខ្ញុំធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទ ហើយដឹងអំពីការអស្ចារ្យទាំងអស់របស់ព្រះក៏ដោយ។
ពេលខ្ញុំបញ្ចប់ការសិក្សានៅឆ្នាំនោះ ខ្ញុំបានញៀនស្រា និងនីកូទីន។ ខ្ញុំគិតចង់ធ្វើអត្តឃាត និងបានចាក់ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំងងុយគេងរាល់យប់។ ខ្ញុំគ្មានហេតុផលដើម្បីរស់នៅទៀតទេ។ ខ្ញុំមិនខ្វល់ពីទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំទេ។
ព្រះមានបន្ទូលមកខ្ញុំក្នុងសុបិន និងការនិមិត្តឃើញអំពីមិត្តប្រុសរបស់ខ្ញុំដែលបានស្លាប់។ ទ្រង់បានបង្ហាញខ្ញុំថាមិត្តប្រុសរបស់ខ្ញុំបាននៅស្ថានសួគ៌ហើយ។ នៅយប់មួយ ខ្ញុំបានជួបនឹងព្រះវត្តមានរបស់ព្រះអម្ចាស់ ពេលកំពុងច្រៀងចម្រៀងថ្វាយបង្គំ។ ខ្ញុំ «បានត្រឡប់មក» ឯព្រះវិញ ប៉ុន្តែទំនាក់ទំនងរបស់ខ្ញុំជាមួយទ្រង់នៅតែមិនត្រឹមត្រូវ។
ពេលកំពុងដើរទិញអីវ៉ាន់នៅថ្ងៃបុណ្យណូអែល ខ្ញុំបានឃើញសៀវភៅរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ ដែលមានចំណងជើងថា No More Mind Games នៅក្នុងហាងលក់សៀវភៅគ្រីស្ទបរិស័ទមួយកន្លែង។ ខ្ញុំមានអារម្មណ៍ដូចជាចង់យទិញសៀវភៅនោះ ប៉ុន្តែខ្ញុំមិនដែលអានទេ។ នៅឆ្នាំបន្ទាប់ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ ហើយបានត្រឡប់ទៅទម្លាប់ចាស់នៃការប្រើគ្រឿងស្រវឹង និងនីកូទីន ព្រមទាំងជប់លៀងរាល់យប់។ ខ្ញុំបានសេពគប់មនុស្សខុស ហើយឈប់ទៅក្រុមជំនុំ។ ខ្ញុំបានកុហកខ្លួនឯងថាអ្វីគ្រប់យ៉ាងពេលនេះគឺល្អហើយ។
បន្ទាប់មកជំងឺកូវីដ-១៩ បានវាយប្រហារប្រទេសរបស់ខ្ញុំ ហើយប្រទេសរបស់ខ្ញុំត្រូវបានបិទខ្ទប់។ ឪពុកម្តាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា ពួកគាត់អាចប្រាប់បានថាមានអ្វីមួយមិនត្រឹមត្រូវក្នុងជីវិតខ្ញុំ ហើយយើងបានសម្រេចចិត្តសិក្សាព្រះគម្ពីរជារៀងរាល់ព្រឹកជាមួយគ្នាជាលក្ខណៈគ្រួសារ។ ទីបំផុត ខ្ញុំបានចាប់ផ្តើមអានសៀវភៅ No More Mind Games ហើយវាពិតជាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំមែន!
ខ្ញុំពិតជាបានឃើញ និងស្គាល់ព្រះយេស៊ូវ ព្រមទាំងស្គាល់ព្រះបន្ទូលសន្យាដ៏អស្ចារ្យ និងផែនការល្អៗទាំងអស់ដែលទ្រង់មានសម្រាប់ខ្ញុំ។ ខ្ញុំបានរៀនអំពីព្រះគុណរបស់ទ្រង់ និងអំពីអំណោយដ៏អស្ចារ្យបំផុតដែលទ្រង់បានប្រទានដល់ខ្ញុំ នៅពេលដែលទ្រង់បានសុគតសម្រាប់អំពើបាបទាំងអស់របស់ខ្ញុំនៅលើឈើឆ្កាង។ ខ្ញុំបានចាកចេញពីទម្លាប់អាក្រក់ពីមុនរបស់ខ្ញុំ ហើយបានជាសះស្បើយពីជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការឈឺចាប់របស់ខ្ញុំ។
ខ្ញុំនៅតែរីកចម្រើនក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ហើយរៀន និងស្វែងរកអ្វីដែលថ្មីៗអំពីទ្រង់។ វិញ្ញាណរបស់ខ្ញុំកំពុងឆេះឆួល ហើយខ្ញុំពិតជាស្រេកឃ្លានចង់រៀន និងសិក្សាបន្ថែមអំពីព្រះអម្ចាស់។ បច្ចុប្បន្នខ្ញុំកំពុងអានសៀវភៅរបស់លោកគ្រូ ដែលមានចំណងជើងថា The Power of Right Believing ដោយស្វែងរកសេចក្តីពិតចំពោះរបៀបរស់នៅជាគ្រីស្ទបរិស័ទ និងរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ខ្ញុំជារៀងរាល់ថ្ងៃ។
ខ្ញុំនៅតែអធិស្ឋានសម្រាប់ក្រុមគ្រួសារមិត្តប្រុសដែលបានស្លាប់របស់ខ្ញុំ សុំឲ្យពួកគេស្គាល់ផែនការរបស់ព្រះសម្រាប់ពួកគេ ហើយទុកចិត្តលើទ្រង់ និងពេលវេលារបស់ទ្រង់។ អាម៉ែន!
សូមព្រះប្រទានព្រះពរដល់លោកគ្រូ និងព័ន្ធកិច្ចរបស់លោកគ្រូ ព្រីនស៍។ ហើយសូមអរគុណលោកគ្រូសម្រាប់ការលើកទឹកចិត្តខ្ញុំ ឲ្យរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ខ្ញុំក្នុងព្រះយេស៊ូវ!
Mikyla Keyser | អាហ្វ្រិកខាងត្បូង
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...
ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ
ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...