ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ចែករំលែកតាមរយៈ
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់រយៈពេល ៤ ខែបន្ទាប់មក ខ្ញុំនៅតែមិនមានប្រាក់ចំណូល។ កិច្ចប្រជុំលក់ប្រចាំសប្តាហ៍គឺជាពេលដ៏តានតឹងយ៉ាងខ្លាំងសម្រាប់ខ្ញុំ ហើយខ្ញុំតែងតែមានអារម្មណ៍អស់សង្ឃឹម និងចង់បានភាពប្រសើរឡើង។
ខ្ញុំបានបន្ទោសព្រះជាម្ចាស់រៀងរាល់ព្រឹកពេលភ្ញាក់ពីដំណេក។ ខ្ញុំបានប្រាប់ទ្រង់ថា ខ្ញុំនឹងបោះបង់ចោលឆាប់ៗនេះ ប្រសិនបើគ្មានអ្វីកើតឡើង។ ខ្ញុំបានអធិស្ឋាន រង់ចាំ និងសង្ឃឹម មានតែការខកចិត្តម្តងហើយម្តងទៀតប៉ុណ្ណោះ។ ស្ថានការអាក្រក់នេះនៅតែបន្តដដែលៗវិលជុំ រហូតដល់ខ្ញុំបាត់បង់ក្តីសង្ឃឹមទាំងស្រុងអំពីការក្លាយជាអ្នកលក់ដែលជោគជ័យ។
ទោះបីជាមានការរង់ចាំដ៏លំបាកក៏ដោយ ខ្ញុំបានរៀនអធិស្ឋាន និងស៊ូទ្រាំបន្តទៀត។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំបានទទួលយកចំណុចខ្វះខាតរបស់ខ្ញុំក្នុងនាមជាអ្នកលក់។ ខ្ញុំបានចាប់ផ្តើមសិក្សាបន្ថែមអំពីទីផ្សារ និងចំណុចដែលខ្ញុំត្រូវកែតម្រូវ។
ខ្ញុំបានផ្ញើសំណូមពរអធិស្ឋានទៅកាន់ព័ន្ធកិច្ចរបស់លោកគ្រូយ៉ូសែប ព្រីនស៍ ហើយរង់ចាំព្រះជាម្ចាស់។ ក្នុងអំឡុងពេលនេះ ខ្ញុំនៅតែបន្តធ្វើការ ប៉ុន្តែដោយចិត្តស្ងប់ជាងមុន។ ខ្ញុំបានអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើការតាមរយៈខ្ញុំ ដោយជឿថាទ្រង់កំពុងផ្គត់ផ្គង់ឲ្យខ្ញុំមានប្រាជ្ញារបស់ទ្រង់ និងប្រទានព្រះពរដល់ការងារដែលដៃរបស់ខ្ញុំធ្វើ។
មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំធ្វើការដោយមិនមានអារម្មណ៍អស់សង្ឃឹម។ ខ្ញុំជឿថាសមរភូមិនេះជារបស់ទ្រង់ ហើយវាគ្មានន័យអ្វីសម្រាប់ខ្ញុំក្នុងការអូសដាវយក្សមួយទៅសមរភូមិដោយដៃរបស់ខ្ញុំផ្ទាល់នោះទេ។ ខ្ញុំបានពឹងផ្អែកលើព្រះជាម្ចាស់មួយរយភាគរយ ព្រោះជ័យជម្នះអាចយកបានមកពីទ្រង់តែប៉ុណ្ណោះ។
មិនយូរប៉ុន្មាន ខ្ញុំបានបិទកិច្ចព្រមព្រៀងទ្វេដងក្នុងរយៈពេល ២សប្តាហ៍ ហើយលើសពី ៥០ភាគរយនៃគោលដៅរបស់ខ្ញុំសម្រាប់ខែនោះ!
មេរៀនដ៏អស្ចារ្យបំផុតដែលខ្ញុំបានរៀនគឺ ៖ មានតែព្រះជាម្ចាស់ទេដែលអាចផ្តល់ភាពជោគជ័យ។ យើងមិនអាចរកប្រាក់ចំណូល ឬបង្ខំឲ្យការទម្លុះទម្លាយកើតឡើងដោយកម្លាំងរបស់យើងផ្ទាល់បានទេ។ ផ្ទុយទៅវិញ យើងអាចធ្វើការដោយចិត្តស្ងប់ និងរីករាយ ហើយទទួលបានភាពជោគជ័យ ព្រោះព្រះជាម្ចាស់ស្មោះត្រង់។ ព្រះជាម្ចាស់ចង់ឲ្យយើងទុកចិត្តលើទ្រង់ដោយអស់ពីចិត្ត ហើយកុំពឹងផ្អែកលើការយល់ដឹងរបស់យើងឡើយ។
ឥឡូវនេះ ខ្ញុំនិយាយជាមួយព្រះជាម្ចាស់រៀងរាល់ព្រឹកមុនពេលទៅធ្វើការ។ ខ្ញុំក៏ចង់អានការអធិស្ឋាន និងចំណាយពេលជាមួយព្រះប្រចាំថ្ងៃរបស់គ្រូគង្វាល ព្រីនស៍ គ្រប់ពេល ដើម្បីស្វែងរកសេចក្ដីសុខសាន្ដ និងផ្តោតលើព្រះគុណរបស់ព្រះជាម្ចាស់។ ការអធិស្ឋាននិងចំណាយពេលជាមួយព្រះប្រចាំថ្ងៃនេះជួយឲ្យថ្ងៃរបស់ខ្ញុំកន្លងផុតទៅដោយចិត្តសុខសាន្ដ និងមានប្រសិទ្ធភាព។
សូមអរគុណចំពោះលោកគ្រូ ព្រីនស៍ សម្រាប់សារនៃព្រះគុណរបស់ព្រះដែលលោកគ្រូចែកចាយ។ ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរយ៉ាងខ្លាំង និងអស្ចារ្យចាប់តាំងពីខ្ញុំបានឮលោកគ្រូអធិប្បាយនៅឆ្នាំ ២០១៣។ ខ្ញុំក៏ចង់ថ្លែងអំណរដល់ក្រុមការងាររបស់លោកគ្រូចំពោះការអធិស្ឋានសម្រាប់ខ្ញុំ។
Josephine Nguyen | វៀតណាម
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុ...
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...