ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ចែករំលែកតាមរយៈ
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ។ ចាប់ពីពេលនោះមក ខ្ញុំបានសម្រេចចិត្តចូលរួមក្នុងព័ន្ធកិច្ចដោយបម្រើជាអ្នកដឹកនាំយុវជននៅក្នុងស្រុករបស់ខ្ញុំ។
ខ្ញុំបានអធិប្បាយអ្វីដែលខ្ញុំបានរៀនពីអ្នកដឹកនាំរបស់ខ្ញុំ និងធនធានដែលខ្ញុំបានទទួល។ ខ្ញុំបានសង្កត់ធ្ងន់លើការប្រព្រឹត្តដែលបរិសុទ្ធ និងអាកប្បកិរិយាត្រឹមត្រូវ ជាមធ្យោបាយឆ្ពោះទៅរកការរស់នៅដោយជោគជ័យ។ ខ្ញុំក៏បានដាក់ចេញនូវអ្វីដែលគួរធ្វើ និងមិនគួរធ្វើសម្រាប់យុវជនដោយចិត្តក្លាហានផងដែរ។ រឿងនេះបានបន្តអស់រយៈពេល ៦ ឆ្នាំ ហើយខ្ញុំមានមោទនភាពដែលខ្ញុំជា «គ្រីស្ទបរិស័ទល្អជាង» អ្នកដទៃ។
ក្រោយមក មិត្តរួមការងារម្នាក់បានចាប់ផ្តើមជំទាស់នឹងគោលជំនឿរបស់ខ្ញុំ។ គាត់បាននិយាយអំពីព័ន្ធកិច្ចរបស់លោកគ្រូ ព្រីនស៍ ហើយបាននិយាយថា មនុស្សអាចរស់នៅក្នុងភាពបរិសុទ្ធដោយមិនប្រកាន់ច្បាប់វិន័យ។ ពាក្យនេះធ្វើឲ្យខ្ញុំចង់ដឹងជាខ្លាំង។ ខ្ញុំបានចាប់ផ្តើមស្រាវជ្រាវ និងស្តាប់សេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍។
មិនយូរប៉ុន្មាន ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថា ព្រះមិនបានសម្លឹងមើលការអនុវត្តរបស់ខ្ញុំទេ ប៉ុន្តែទ្រង់សម្លឹងមើលកិច្ចការដែលបានបញ្ចប់របស់ព្រះយេស៊ូវ ដើម្បីប្រទានព្រះពរដល់ខ្ញុំ។ ខ្ញុំគ្រាន់តែត្រូវជឿ និងទទួលសេចក្តីពិតនេះដោយជំនឿ។ ស្តាប់ទៅដូចជាល្អពេកមិនអាចជាការពិតឡើយ។
ខ្ញុំក៏បានរៀនផងដែរថា សេចក្តីសង្គ្រោះដ៏អស់កល្បជានិច្ច គឺជាអំណោយដែលត្រូវទទួលពីព្រះ។ វាមិនមែនជារឿងបណ្ដោះអាសន្ន ឬអាចទទួលបានដោយការប្រព្រឹត្តរបស់យើងនោះទេ។ នេះបានរំដោះខ្ញុំពីការរស់នៅបែបសាសនា ហើយនាំមកនូវសេចក្តីអំណរដែលមិនអាចពិពណ៌នាបាន។ កាលពីមុន ខ្ញុំតែងតែជឿថា ខ្ញុំអាចបាត់បង់ការសង្គ្រោះរបស់ខ្ញុំ។
ពេលខ្ញុំងាកមើលទៅក្រោយអស់រយៈពេលជាច្រើនឆ្នាំនៃការបម្រើក្នុងព័ន្ធកិច្ចយុវជន ខ្ញុំទទួលស្គាល់ថាខ្ញុំបានព្យាយាមដើម្បីទទួលបានព្រះគុណរបស់ព្រះ និងបង្រៀនអ្នកដទៃឲ្យធ្វើដូច្នេះដែរ។ ប៉ុន្តែតាមពិតទៅ ព្រះពររបស់ទ្រង់ទាំងអស់បានផ្តល់ឲ្យយើងតាមរយៈឈើឆ្កាងរួចហើយ។
ព្រះគុណដែលចម្រើនឡើងក្នុងជីវិតរបស់ខ្ញុំគឺមិនអាចបញ្ឈប់បានទេ។ ចិត្តខ្ញុំចេះតែចង់ចែករំលែក និងប្រកាសពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះដល់យុវជន និងនៅកន្លែងធ្វើការរបស់ខ្ញុំ។ អស់អ្នកដែលឮដំណឹងល្អបានទទួលព្រះពរហើយ។
អាជីពការងាររបស់ខ្ញុំក៏បានទទួលព្រះពរយ៉ាងអស្ចារ្យផងដែរ។ ចាប់តាំងពីខ្ញុំចាប់ផ្តើមឮដំណឹងល្អមក ខ្ញុំបានងើបឡើងពីការធ្វើជាប្រតិបត្តិកររោងចក្រធម្មតា ទៅជាប្រធានក្រុមហ៊ុនថាមពលដើរដោយពន្លឺព្រះអាទិត្យក្នុងរយៈពេល ៧ ឆ្នាំ។ ខ្ញុំក៏មានគ្រួសារជាគ្រីស្ទបរិស័ទដ៏អស្ចារ្យមួយផងដែរ។ ខ្ញុំមានភរិយាដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់របស់ខ្ញុំ និងកូនប្រុសអាយុ ២ ឆ្នាំដ៏ពិសេសម្នាក់។ ដោយសារតែព្រះយេស៊ូ គ្រួសាររបស់ខ្ញុំកំពុងរីករាយនឹងសុខភាពល្អ ការផ្គត់ផ្គង់ ក្ដីសុខសាន្ត ប្រាជ្ញា និងព្រះហឫទ័យប្រណីសន្ដោសជារៀងរាល់ថ្ងៃ។
ខ្ញុំសូមអរព្រះគុណព្រះអម្ចាស់សម្រាប់លោកគ្រូ ព្រីនស៍។ លោកគ្រូបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូ ក្នុងទម្រង់ដ៏សាមញ្ញ និងបរិសុទ្ធបំផុត ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ខ្ញុំ។ សូមឲ្យលោកគ្រូបន្តជំរុញចិត្តមនុស្សជំនាន់នេះជាមួយនឹងព្រះបន្ទូលនៃការប្រោសលោះដោយព្រះគុណ។
Vicinttii Aldonii Tomial | ប្រទេសហ្វីលីពីន
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...