រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង

⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠មាន⁠ពេល⁠មួយ⁠ក្នុង⁠ជីវិត⁠របស់ខ្ញុំ⁠ ⁠ដែល⁠ការសិក្សា⁠ព្រះគម្ពីរ⁠របស់ខ្ញុំ⁠ធ្លាក់ចុះ⁠ ⁠និង⁠ស្ងួត⁠ហួតហែង⁠។⁠ ⁠ខ្ញុំ⁠បាន⁠អាន⁠ព្រះបន្ទូល⁠ ⁠ប៉ុន្តែ⁠មិន⁠អាច⁠ទទួល⁠បានអ្វី⁠សោះ⁠។⁠ ⁠ខ្ញុំ⁠ចាប់ផ្តើម⁠មាន⁠អារម្មណ៍⁠ថាត្រូវ⁠បាន⁠ថ្កោលទោស⁠ ⁠និង⁠មាន⁠កំហុស⁠ ⁠ហើយ⁠ឈប់⁠អាន⁠ព្រះគម្ពីរ⁠អស់⁠រយៈពេល⁠ជា⁠យូរ⁠។⁠

⁠ក្នុងអំឡុងពេល⁠នោះ⁠ ⁠ខ្ញុំ⁠បាន⁠ចាប់ផ្ដើម⁠ស្តាប់⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠និង⁠បាន⁠ទទួល⁠ព្រះពរ⁠យ៉ាង⁠ខ្លាំង⁠។⁠ ⁠ជីវិត⁠គ្រីស្ទបរិស័ទ⁠របស់ខ្ញុំ⁠បាន⁠ចាប់ផ្តើម⁠មានន័យ⁠ច្រើនជាង⁠មុន⁠ ⁠ហើយ⁠ខ្ញុំ⁠ចាប់ផ្តើម⁠មាន⁠អំណរ⁠ជាង⁠មុន⁠។⁠ ⁠ថ្ងៃមួយ⁠ ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠កំពុង⁠ឆ្ងល់⁠ថា⁠ ⁠តើ⁠សេចក្ដីអធិប្បាយ⁠មួយ⁠ណា⁠របស់⁠លោកគ្រូ⁠ដែល⁠ខ្ញុំ⁠គួរ⁠មើល⁠ ⁠ព្រះ‌វិញ្ញាណ⁠បរិសុទ្ធ⁠បាន⁠ជំរុញ⁠ឲ្យ⁠ខ្ញុំ⁠មើល⁠វីដេអូ⁠ខ្លី⁠មួយ⁠ដែល⁠មាន⁠ចំណងជើង⁠ថា⁠ ⁠«⁠⁠របៀប⁠ជួប⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠⁠»⁠។⁠

⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ចាប់ផ្តើម⁠មើល⁠ ⁠បេះដូង⁠របស់ខ្ញុំ⁠លោត⁠ញាប់⁠ ⁠នៅពេល⁠ដែល⁠លោកគ្រូ⁠និយាយ⁠ថា⁠ ⁠«⁠មនុស្សជា⁠ច្រើន⁠មានការ⁠ព្រួយបារម្ភ⁠ថា⁠ពួកគេ⁠មិន⁠ទទួល⁠បានអ្វី⁠ច្រើន⁠ពី⁠ព្រះគម្ពីរ⁠ ⁠ខណៈ⁠ពេល⁠ដែល⁠អ្នក⁠ផ្សេងទៀត⁠ទទួល⁠បានការ⁠បើក⁠សម្តែង⁠ដ៏⁠អស្ចារ្យ⁠។⁠ ⁠សារ⁠នេះ⁠គឺ⁠សម្រាប់⁠អ្នក⁠!⁠»⁠ ⁠លោកគ្រូ⁠កំពុង⁠និយាយ⁠ប៉ះពាល់⁠ដល់ចិត្ត⁠របស់ខ្ញុំ⁠ ⁠ដូច្នេះ⁠ខ្ញុំ⁠បាន⁠មើល⁠បន្ថែម⁠ទៀត⁠។⁠

⁠លោកគ្រូ⁠បាន⁠ពន្យល់⁠យ៉ាង⁠ល្អ⁠ពី⁠រឿង⁠របស់⁠នាងរស់⁠ ⁠អំពី⁠របៀប⁠ដែល⁠នាង⁠ជា⁠រូបភាព⁠របស់⁠អ្នកជឿ⁠ថ្មី⁠ដែល⁠មិនសូវ⁠ដឹង⁠ច្រើន⁠។⁠ ⁠ប៉ុន្តែ⁠ ⁠នាង⁠បាន⁠ចេញទៅ⁠ជួប⁠បូ⁠អូស⁠នៅ⁠វាលស្រែ⁠។⁠ ⁠បូ⁠អូស⁠គឺជា⁠រូបភាព⁠របស់⁠ព្រះអម្ចាស់⁠ ⁠ហើយ⁠វាលស្រែ⁠តំណាង⁠ឲ្យ⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠។⁠ ⁠អ្នក⁠ច្រូតកាត់⁠នៅក្នុង⁠វាលស្រែ⁠គឺ⁠ដូចជា⁠គ្រូបង្រៀន⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠។⁠

⁠ខ្ញុំ⁠បានដឹង⁠ថា⁠ខ្ញុំ⁠ដូចជា⁠នាងរស់⁠ ⁠ដែល⁠ចង់⁠ជួប⁠ជាមួយ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠អត្ថបទ⁠គម្ពីរ⁠។⁠ ⁠ចំណុច⁠សំខាន់⁠គឺ⁠ត្រូវ⁠រៀន⁠ពី⁠ការ⁠បង្រៀន⁠របស់⁠ពួក⁠អ្នកបម្រើ⁠របស់⁠ព្រះ⁠ ⁠ហើយ⁠ខ្ញុំ⁠បាន⁠រៀន⁠ពីរ⁠បៀ⁠បរ⁠បស់⁠លោកគ្រូ⁠ ⁠ជា⁠សារ⁠នៃ⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ ⁠សេចក្ដី⁠សុចរិត⁠របស់⁠ទ្រង់⁠ ⁠និង⁠សេចក្ដី⁠ជាច្រើន⁠ទៀត⁠។⁠ ⁠ខ្ញុំ⁠បាន⁠រៀន⁠ទាំងអស់⁠នេះ⁠ ⁠ហើយ⁠ចិត្ត⁠របស់ខ្ញុំ⁠ពោរពេញ⁠ដោយ⁠អំណរ⁠ដែល⁠មិន⁠អាច⁠ពន្យល់⁠បាន⁠។⁠ ⁠ខ្ញុំ⁠អាច⁠មាន⁠អារម្មណ៍⁠អំពី⁠ព្រះយេស៊ូវ⁠គ្រប់ពេលវេលា⁠។⁠

⁠មានរឿង⁠ជាច្រើន⁠បាន⁠កើតឡើង⁠ចំពោះ⁠ខ្ញុំ⁠ចាប់តាំងពី⁠ពេលនោះ⁠មក⁠។⁠ ⁠ការ⁠ញៀន⁠ត្រូវ⁠បាន⁠កាត់⁠ផ្តាច់⁠ ⁠ហើយ⁠ខ្ញុំ⁠បាន⁠ចាប់ផ្តើម⁠រស់នៅ⁠ក្នុង⁠ការសម្រាក⁠របស់⁠ព្រះ⁠ ⁠ដោយ⁠ដើរ⁠ជីវិត⁠ដែល⁠មានជ័យ⁠ជម្នះ⁠។⁠ ⁠ខ្ញុំ⁠បានឃើញ⁠ការ⁠អស្ចារ្យ⁠កើតឡើង⁠នៅពេល⁠ដែល⁠ខ្ញុំ⁠អនុវត្ត⁠តាម⁠ការ⁠បើក⁠សម្ដែង⁠មួយចំនួន⁠ដែល⁠ខ្ញុំ⁠បាន⁠ទទួល⁠។⁠ ⁠អ្វី⁠ដែល⁠សំខាន់⁠បំផុត⁠នោះ⁠គឺ⁠ ⁠មានការ⁠បើក⁠សម្តែង⁠ជាច្រើន⁠ចាប់តាំងពី⁠ពេលនោះ⁠មក⁠។⁠ ⁠ខ្ញុំ⁠ទទួល⁠បានការ⁠បើក⁠សម្ដែង⁠សូម្បីតែ⁠ពេល⁠ខ្ញុំ⁠កំពុង⁠ដេកលក់⁠នៅពេល⁠យប់⁠ក៏ដោយ⁠។⁠ ⁠ខ្ញុំ⁠នៅ⁠ជាប់នឹង⁠ព្រះគម្ពីរ⁠របស់ខ្ញុំ⁠ខ្លាំង⁠ណាស់⁠ ⁠ហើយ⁠ខ្ញុំ⁠មិន⁠អាច⁠ពន្យល់⁠ពី⁠សេចក្តី⁠អំណរ⁠ ⁠និង⁠សន្តិភាព⁠ដ៏⁠លើសលប់⁠នោះ⁠ទេ⁠!⁠

⁠អស្ចារ្យ⁠មែន⁠!⁠ ⁠ខ្ញុំ⁠មិនដែល⁠ស្រមៃ⁠ថា⁠ជីវិត⁠របស់ខ្ញុំ⁠នឹង⁠ប្រែក្លាយ⁠ទៅជា⁠បែបនេះ⁠ទេ⁠។⁠ ⁠វា⁠ពិតជា⁠ងាយស្រួល⁠ណាស់⁠!⁠ ⁠សូម⁠សរសើរ⁠ដល់⁠ព្រះ⁠!⁠ ⁠ខ្ញុំ⁠សូម⁠អរគុណ⁠ព្រះយេស៊ូវ⁠សម្រាប់⁠លោកគ្រូ⁠ ⁠និង⁠សម្រាប់⁠ការ⁠បើក⁠ចិត្ត⁠របស់ខ្ញុំ⁠ដើម្បី⁠ទទួល⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠តាមរយៈ⁠លោកគ្រូ⁠។⁠

⁠ខ្ញុំ⁠នៅតែ⁠រៀន⁠បាន⁠ដោយ⁠ក្ដី⁠រីករាយ⁠។⁠ ⁠សូម⁠ថ្វាយ⁠សិរីរុងរឿង⁠ដល់⁠ព្រះយេស៊ូវ⁠ជា⁠ព្រះអម្ចាស់⁠នៃ⁠យើង⁠!⁠

⁠Monisha⁠ ⁠Misra⁠ ⁠ ⁠|⁠ ⁠ ⁠ឥណ្ឌា⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...

1 នាទី
View details

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...

1 នាទី
View details

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...

2 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់

ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...

1 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details
ជាវជាប្រចាំ