ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

⁠លោកគ្រូ⁠ ⁠ព្រីនស៌⁠ ⁠ខ្ញុំ⁠ចាប់ផ្តើម⁠ស្តាប់⁠សេចក្ដី⁠បង្រៀន⁠របស់⁠លោកគ្រូ⁠ ⁠នៅពេល⁠ដែល⁠មិត្ត⁠ខ្ញុំ⁠ម្នាក់⁠បាន⁠ណែនាំ⁠ឲ្យ⁠ខ្ញុំ⁠ស្ដាប់⁠។⁠ ⁠ខ្ញុំ⁠មិនសូវ⁠ជឿ⁠ពេល⁠ដំបូង⁠ ⁠ប៉ុន្តែ⁠ភ្លាម⁠ៗ⁠នោះ⁠ខ្លឹមសារ⁠មេរៀន⁠ហាក់ដូចជា⁠ប៉ះពាល់⁠ ⁠និង⁠សមស្រប⁠ជាមួយ⁠វិញ្ញាណ⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠ក៏⁠កាន់តែ⁠​⁠ស្ដាប់⁠មេរៀន⁠ទាំងនោះ⁠បន្ថែម⁠ទៀត⁠​⁠។⁠

⁠ការ⁠បង្រៀន⁠របស់⁠លោកគ្រូ⁠អំពី⁠ការ⁠ទទួល⁠បានទ្រព្យ⁠សម្បត្តិ⁠របស់⁠យើង⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ ⁠និង⁠របៀប⁠ដែល⁠គ្រួសារ⁠របស់⁠យើង⁠គឺជា⁠ទ្រព្យសម្បត្តិ⁠មុនគេ⁠ដែល⁠យើង⁠គួរតែ⁠មាន⁠ ⁠បាន⁠ដក់ជាប់⁠យ៉ាង⁠ជ្រៅ⁠នៅក្នុង⁠ព្រលឹង⁠របស់ខ្ញុំ⁠។⁠ ⁠ពាក្យ⁠នេះ⁠បាន⁠នាំឲ្យ⁠ខ្ញុំ⁠ ⁠និង⁠ប្រពន្ធ⁠របស់ខ្ញុំ⁠សម្រេចចិត្ត⁠ថា⁠ ⁠ខ្ញុំ⁠គួរតែ⁠លាឈប់⁠ពី⁠ការងារ⁠របស់ខ្ញុំ⁠ ⁠ហើយ⁠ផ្លាស់ទៅ⁠ខេត្ត⁠របស់⁠យើង⁠វិញ⁠។⁠ ⁠ការ⁠នេះ⁠នឹង⁠នាំ⁠យើង⁠មក⁠ជួបជុំគ្នា⁠ ⁠និង⁠បង្រួបបង្រួម⁠គ្រួសារ⁠របស់⁠យើង⁠នៅកន្លែង⁠តែមួយ⁠។⁠

⁠ការសម្រេច⁠ចិត្ត⁠លាលែង⁠ពី⁠តំណែង⁠គឺជា⁠រឿង⁠លំបាក⁠មួយ⁠ ⁠ព្រោះ⁠ខ្ញុំ⁠ស្រឡាញ់⁠ការងារ⁠របស់ខ្ញុំ⁠ណាស់⁠។⁠ ⁠ប៉ុន្តែ⁠ ⁠មាន⁠សេចក្ដីសុខ⁠សាន្ត⁠ម្យ៉ាង⁠ដែល⁠មិន⁠អាច⁠ពន្យល់⁠បាន⁠នៅក្នុង⁠ចិត្ត⁠ខ្ញុំ⁠។⁠ ⁠សេចក្ដីសុខ⁠សាន្ត⁠នេះ⁠បាន⁠ធានា⁠ដល់⁠ខ្ញុំ⁠ថា⁠ ⁠ខ្ញុំ⁠កំពុងធ្វើការ⁠សម្រេចចិត្ត⁠ដែល⁠ត្រឹមត្រូវ⁠ ⁠ហើយ⁠អ្វី⁠ៗ⁠នឹង⁠ល្អ⁠ប្រសើរ⁠។⁠

⁠បន្ទាប់ពី⁠ការលាលែង⁠ពី⁠តំណែង⁠របស់ខ្ញុំ⁠ ⁠ខ្ញុំ⁠មានការ⁠សម្ភាស⁠​⁠ផ្សេង⁠ៗ⁠គ្នា⁠ជាមួយ⁠និយោជក⁠​⁠សក្តា⁠នុ⁠ពល⁠។⁠ ⁠ទោះជាយ៉ាងណា⁠ក៏ដោយ⁠ ⁠អត្ថ⁠ប្រយោជន៍⁠​⁠ដែល⁠ពួកគេ⁠ផ្ដល់⁠មក⁠គឺ⁠​⁠ទាប⁠ពេក⁠ ⁠ហើយ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠រំខាន⁠ជាង⁠ខ្លាំង⁠ជាមួយ⁠កាលវិភាគ⁠ ⁠ដែល⁠មិន⁠អនុញ្ញាត⁠ឲ្យ⁠ខ្ញុំ⁠ចំណាយពេល⁠ជាមួយ⁠ក្រុម⁠គ្រួសារ⁠របស់ខ្ញុំ⁠បាន⁠។⁠ ⁠វា⁠ពិតជា⁠ខកចិត្ត⁠ណាស់⁠។⁠ ⁠ប៉ុន្តែ⁠ ⁠ពេល⁠ខ្ញុំ⁠​⁠អាន⁠របាយការណ៍⁠សរសើរ⁠នៅ⁠លើ⁠គេហទំព័រ⁠របស់⁠លោកគ្រូ⁠ ⁠ការប្រកាស⁠ពី⁠សេចក្តី⁠សុចរិត⁠របស់ខ្ញុំ⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ ⁠និង⁠ការប្រកាស⁠ថា⁠ព្រះយេស៊ូវ⁠ជា⁠ប្រាជ្ញា⁠ ⁠និង⁠ជា⁠អ្នកផ្គត់ផ្គង់⁠របស់ខ្ញុំ⁠ ⁠បាន⁠ជួយ⁠ឲ្យ⁠គំនិត⁠របស់ខ្ញុំ⁠មាន⁠ទស្សនៈ⁠ដែល⁠ត្រឹមត្រូវ⁠។⁠ ⁠ហើយក៏⁠បាន⁠លុបបំបាត់⁠អារម្មណ៍⁠អសន្តិសុខ⁠ ⁠និង⁠ការ⁠ថប់បារម្ភ⁠ផង⁠ដែរ⁠។⁠

⁠ប្រាំ⁠ខែ⁠បន្ទាប់ពី⁠ការ⁠លាឈប់⁠ពី⁠ការងារ⁠របស់ខ្ញុំ⁠ ⁠ខ្ញុំ⁠បាន⁠សរសេរ⁠សំណូមពរ⁠អធិស្ឋាន⁠ទៅកាន់⁠ព័ន្ធកិច្ច⁠របស់⁠លោកគ្រូ⁠ ⁠ដើម្បី⁠សុំ⁠ព្រះ⁠ប្រទាន⁠ការងារ⁠ដែល⁠ទ្រង់⁠បាន⁠រៀបចំ⁠សម្រាប់⁠ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠មាន⁠តារាង⁠អំពី⁠ការងារ⁠ដែល⁠ល្អឥតខ្ចោះ⁠សម្រាប់⁠ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ ⁠ខ្ញុំ⁠នឹង⁠ទទួល⁠បានការ⁠ងារ⁠បែបនេះ⁠ ⁠ហើយ⁠ខ្ញុំ⁠សូម⁠អរព្រះគុណ⁠ដល់⁠ព្រះយេស៊ូវ⁠ ⁠ដែល⁠ការ⁠នេះ⁠នឹង⁠បានសម្រេច⁠ ⁠ព្រោះតែ⁠សេចក្ដី⁠ស្រឡាញ់⁠ដែល⁠គ្មាន⁠លក្ខខណ្ឌ⁠របស់⁠ទ្រង់⁠ចំពោះ⁠ខ្ញុំ⁠។⁠

⁠នៅ⁠ខែ⁠បន្ទាប់⁠ ⁠ខ្ញុំ⁠បាន⁠ទទួលការ⁠ហៅ⁠ទូរស័ព្ទ⁠ពី⁠​⁠ក្រុមហ៊ុន⁠អន្តរជាតិ⁠មួយ⁠សម្រាប់⁠ការ⁠សម្ភាស⁠។⁠ ⁠ខ្ញុំ⁠មានការ⁠ភ្ញាក់ផ្អើល⁠ ⁠ព្រោះ⁠ខ្ញុំ⁠បាន⁠ដាក់ពាក្យ⁠ទៅ⁠ក្រុមហ៊ុន⁠នេះ⁠កាលពី⁠ប្រាំបួន⁠ឆ្នាំមុន⁠!⁠ ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ទៅ⁠សម្ភាស⁠​⁠ ⁠ខ្ញុំ⁠ដឹង⁠ភ្លាម⁠ៗ⁠ថា⁠ការងារ⁠នេះ⁠មក⁠ពី⁠ព្រះ⁠។⁠

⁠សព្វថ្ងៃ⁠នេះ⁠ ⁠ខ្ញុំ⁠អាច⁠ធ្វើការ⁠ជាមួយ⁠ពេលវេលា⁠ដែល⁠អាច⁠បត់បែន⁠បាន⁠ ⁠និង⁠ទទួល⁠បាន⁠ប្រាក់ខែ⁠ល្អ⁠ជាង⁠មុន⁠។⁠ ⁠ខ្ញុំ⁠ក៏បាន⁠ទទួល⁠សិទ្ធិ⁠ឈប់សម្រាក⁠បន្ថែម⁠ទៀតផង⁠ដែរ⁠។⁠ ⁠មិន⁠ត្រឹមតែ⁠ប៉ុណ្ណោះ⁠ ⁠ព្រះ⁠បាន⁠បំពេញ⁠តាម⁠សំណើ⁠របស់ខ្ញុំ⁠ក្នុង⁠ការ⁠អាច⁠ធ្វើការ⁠ដោយ⁠សម្លៀកបំពាក់⁠ធម្មតា⁠។⁠ ⁠ទ្រង់⁠បាន⁠ផ្តល់⁠អ្វី⁠ៗ⁠គ្រប់យ៉ាង⁠នៅក្នុង⁠តារាង⁠ការងារ⁠ដែល⁠ខ្ញុំ⁠ចង់បាន⁠។⁠ ⁠ពិត⁠ណាស់⁠ ⁠អ្វី⁠ដែល⁠សំខាន់⁠សម្រាប់⁠ខ្ញុំ⁠ ⁠គឺ⁠សំខាន់⁠ចំពោះ⁠ទ្រង់⁠។⁠

⁠អ្វី⁠ដែល⁠សំខាន់⁠ជាង⁠នេះ⁠ទៅទៀត⁠ ⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠​⁠អំពី⁠ព្រះយេស៊ូវ⁠ ⁠និង⁠ការ⁠បកស្រាយ⁠ព្រះបន្ទូល⁠ឲ្យបាន⁠ត្រឹមត្រូវ⁠ ⁠បាន⁠ធ្វើឲ្យ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថាត្រូវ⁠បាន⁠ស្រឡាញ់⁠យ៉ាង⁠ខ្លាំង⁠។⁠ ⁠ព្រះគម្ពីរ⁠បាន⁠ក្លាយជា⁠ប្រភព⁠នៃ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះ⁠ ⁠ជំនួស⁠ឲ្យ⁠ការភ័យខ្លាច⁠។⁠ ⁠ខ្ញុំ⁠លែង⁠មានការ⁠ព្រួយបារម្ភ⁠ ⁠ឬ⁠ការភ័យខ្លាច⁠ទៀតហើយ⁠ ⁠ហើយ⁠ខ្ញុំ⁠កំពុង⁠រីកចម្រើន⁠នៅ⁠គ្រប់⁠វិស័យ⁠នៃ⁠ជីវិត⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠សូម⁠អរព្រះគុណ⁠ព្រះអម្ចាស់⁠​⁠យេ⁠ស៊ូ⁠វ⁠ ⁠ដែល⁠បាន⁠ប្រើប្រាស់⁠លោកគ្រូ⁠យ៉ាង⁠អស្ចារ្យ⁠ ⁠ដើម្បី⁠ផ្សព្វផ្សាយ⁠ដំណឹងល្អ⁠ដ៏⁠ពិត⁠!⁠

⁠Dan⁠ ⁠Daohog⁠ ⁠ ⁠|⁠ ⁠ ⁠ប្រទេស⁠ហ្វីលីពីន⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្ស​បរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់​ទាបជាងគេ​ក្នុ...

2 នាទី
View details

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...

2 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

សក់លែងជ្រុះ​ ហើយ​ដុះឡើងវិញ

កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...

1 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...

1 នាទី
View details

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...

1 នាទី
View details

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...

2 នាទី
View details

ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ

កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...

1 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់

ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...

1 នាទី
View details

រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង

លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...

2 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details

ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details

ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត

បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...

1 នាទី
View details
ជាវជាប្រចាំ