ភាពប្រសើរឡើងជាដុំកំភួន​នៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា​មាន​អូទីសឹម

⁠កាលពី⁠នៅក្មេង⁠ ⁠កូនប្រុស⁠របស់⁠ខ្ញុំ⁠ឈ្មោះ⁠ហ្សា⁠ការី⁠ ⁠មានការ⁠យឺតយ៉ាវ⁠ក្នុង⁠ការ⁠និយាយ⁠ ⁠ចូលចិត្ត⁠ប្រើ⁠អំពើ⁠ហិង្សា⁠ ⁠តែងតែ⁠បាត់ស្មារតី⁠រាប់⁠ម៉ោង⁠ជាប់⁠ៗ⁠គ្នា⁠ ⁠ហើយ⁠ធ្វើ⁠រឿង⁠តែមួយមុខ⁠ពេញមួយថ្ងៃ⁠។⁠ ⁠ពេលខ្លះ⁠គាត់⁠ក៏⁠មិន⁠សហការ⁠ចូលរួម⁠ជាមួយ⁠យើង⁠ដែរ⁠។⁠

⁠ពេលវេលា⁠បញ្ចុក⁠អាហារ⁠មិន⁠អាច⁠ពន្យារ⁠បានទេ⁠។⁠ ⁠ប្រសិនបើ⁠យើង⁠យឹត⁠ក្នុង⁠ការ⁠បញ្ចុក⁠អាហារ⁠សូម្បីតែ⁠ប្រាំ⁠នាទី⁠ ⁠គាត់⁠ទៅលេង⁠បន្ត⁠ ⁠ហើយនឹង⁠មិន⁠អាច⁠ឲ្យ⁠គាត់⁠ត្រឡប់ទៅ⁠តុ⁠អាហារ⁠វិញ⁠បានទេ⁠។⁠

⁠យើង⁠មិន⁠អាច⁠ទំនាក់ទំនង⁠ជាមួយ⁠គាត់⁠ដោយ⁠ប្រសិទ្ធភាព⁠ទេ⁠ ⁠ហើយ⁠យើង⁠មិន⁠ប្រាកដ⁠ថា⁠គាត់⁠យល់⁠ពី⁠អ្វី⁠ដែល⁠យើង⁠កំពុង⁠និយាយ⁠ ⁠ឬ⁠អត់⁠ផង⁠»⁠។⁠

⁠ពេលខ្លះ⁠ ⁠គាត់⁠គ្រាន់តែ⁠និយាយ⁠ពាក្យ⁠ដដែល⁠ៗ⁠ម្តង⁠ហើយ⁠ម្តង⁠ទៀត⁠ពេញមួយថ្ងៃ⁠។⁠ ⁠ក្រោយមក⁠ ⁠គាត់⁠ត្រូវ⁠បាន⁠គេ⁠ធ្វើ⁠រោគវិនិច្ឆ័យ⁠ថា⁠មាន⁠ ⁠អេ⁠កូ⁠ឡាលៀ⁠ ⁠ជា⁠អាការៈ⁠មួយ⁠ដែល⁠អ្នកជំងឺ⁠នឹង⁠ធ្វើត្រាប់⁠តាម⁠សំឡេង⁠របស់⁠អ្នកដទៃ⁠ម្តង⁠ហើយ⁠ម្តង⁠ទៀត⁠។⁠

⁠យើង⁠មិន⁠អាច⁠ហ្វឹកហាត់⁠គាត់⁠ឲ្យ⁠ចេះ⁠បត់ជើងតូច⁠បានទេ⁠ ⁠ហើយ⁠ត្រូវ⁠ស្លៀកខោ⁠ទឹកនោម⁠ឲ្យ⁠គាត់⁠ពេល⁠យើង⁠ចេញទៅ⁠ក្រៅ⁠។⁠ ⁠នៅទីបញ្ចប់⁠ ⁠យើង⁠បាន⁠បញ្ជូន⁠គាត់⁠ទៅ⁠សាលារៀន⁠សម្រាប់⁠កុមារ⁠ដែល⁠មាន⁠តម្រូវការ⁠ពិសេស⁠។⁠

⁠មាន⁠ពេល⁠មួយ⁠ ⁠ក្នុងអំឡុងពេល⁠ស្ដាប់⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ខ្ញុំ⁠បានឮ⁠ខ⁠គម្ពីរ⁠នេះ⁠ ⁠៖⁠ ⁠ដែល⁠ព្រះ‌យេ⁠ស៊ូ⁠វ⁠ទ្រង់⁠ជា⁠យ៉ាងណា⁠ ⁠នោះ⁠យើង⁠រាល់គ្នា⁠ក៏⁠យ៉ាងនោះ⁠នៅក្នុង⁠លោ⁠កីយ⁠នេះ⁠ដែរ⁠ ⁠(⁠១⁠ ⁠យ៉ូហាន⁠ ⁠៤⁠:⁠១៧⁠)⁠។⁠

⁠នៅក្នុង⁠សេចក្ដីអធិប្បាយ⁠នោះ⁠ ⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠បាន⁠មានប្រសាសន៍⁠ថា⁠ ⁠នៅពេល⁠ប្រឈមមុខនឹង⁠ស្ថានភាព⁠ណាមួយ⁠ ⁠មិនថា⁠ជា⁠ជំងឺ⁠ ⁠ឬ⁠ការ⁠ខ្វះខាត⁠ ⁠អ្វី⁠ដែល⁠យើង⁠ត្រូវ⁠ធ្វើ⁠គឺ⁠គ្រាន់តែ⁠ប្រកាស⁠ថា⁠ ⁠៖⁠ ⁠ព្រះអម្ចាស់⁠របស់⁠យើង⁠គង់នៅ⁠ស្ថានសួគ៌⁠យ៉ាងណា⁠ ⁠យើង⁠ក៏⁠រស់នៅ⁠ក្នុង⁠លោក⁠នេះ⁠យ៉ាងនោះ⁠ដែរ⁠។⁠

⁠ពេល⁠ខ្ញុំ⁠ឈឺ⁠ ⁠អ្វី⁠ដែល⁠ខ្ញុំ⁠បាន⁠ប្រកាស⁠គឺ⁠បែបនេះ⁠ឯង⁠ ⁠ហើយ⁠ជំងឺ⁠នោះ⁠ក៏បាន⁠បាត់⁠ទៅវិញ⁠។⁠

⁠ខ្ញុំ⁠ថែមទាំង⁠បាន⁠ប្រកាស⁠បែបនេះ⁠ចំពោះ⁠កូនប្រុស⁠របស់ខ្ញុំ⁠ ⁠ដែល⁠ត្រូវ⁠បាន⁠គេ⁠ធ្វើ⁠រោគវិនិច្ឆ័យ⁠ថា⁠មាន⁠អូ⁠ទី⁠សឹម⁠ដែរ⁠។⁠ ⁠ខ្ញុំ⁠បាន⁠ប្រាប់⁠ព្រះអម្ចាស់⁠ថា⁠ ⁠ព្រោះតែ⁠ព្រះយេស៊ូវ⁠មិន⁠មាន⁠អូ⁠ទី⁠សឹម⁠ ⁠ដូច្នេះ⁠កូនប្រុស⁠របស់ខ្ញុំ⁠ក៏⁠មិន⁠ត្រូវ⁠មាន⁠ដែរ⁠»⁠។⁠

⁠ហើយ⁠ខ្ញុំ⁠រីករាយ⁠ក្នុង⁠ការប្រកាស⁠ប្រាប់⁠ថា⁠ ⁠រោគសញ្ញា⁠ដែល⁠យើង⁠បានឃើញ⁠ដំបូង⁠ចំពោះ⁠គាត់⁠បាន⁠បាត់⁠អស់ហើយ⁠។⁠ ⁠ឥឡូវនេះ⁠គាត់⁠ចេះនិយាយ⁠ ⁠ស្លៀកពាក់⁠ខ្លួនឯង⁠ ⁠ប្រើ⁠បង្គន់⁠ ⁠ហើយ⁠ថែមទាំង⁠រៀន⁠បាន⁠ពូកែ⁠នៅ⁠សាលា⁠ទៀតផង⁠។⁠

⁠តាមពិត⁠ទៅ⁠ ⁠ឥឡូវនេះ⁠គាត់⁠មានចិត្ត⁠ស្រឡាញ់⁠ ⁠និង⁠មិន⁠មានអំពើ⁠ហិង្សា⁠ទៀត⁠ទេ⁠

⁠រោគសញ្ញា⁠ ⁠អេ⁠កូ⁠ឡាលៀ⁠ ⁠កាន់តែ⁠តិច⁠ជាង⁠មុន⁠ ⁠ហើយ⁠យើង⁠ក៏⁠ទទួល⁠បានការ⁠ឱប⁠ ⁠និង⁠ថើប⁠ពី⁠គាត់⁠កាន់តែ⁠ច្រើន⁠ដែរ⁠។⁠ ⁠ឥឡូវនេះ⁠ ⁠គាត់⁠ថែមទាំង⁠ធ្វើជា⁠អង្គរក្ស⁠របស់⁠ម៉ាក់⁠ទៀតផង⁠។⁠ ⁠ហ្សា⁠ការី⁠ ⁠ផ្ដល់ឲ្យ⁠ខ្ញុំ⁠នូវ⁠ការ⁠សរសើរ⁠ដូចជា⁠ ⁠«⁠ម៉ាក់⁠ ⁠ខ្ញុំ⁠ចូលចិត្ត⁠ស្នាមញញឹម⁠ម៉ាក់⁠»⁠។⁠

⁠សូម⁠សរសើរ⁠ព្រះ⁠ ⁠ដែល⁠ឥឡូវនេះ⁠គាត់⁠អាច⁠និយាយ⁠បាន⁠!⁠

⁠ការ⁠ផ្លាស់⁠ប្តូរ⁠របស់⁠គាត់⁠មាន⁠សារសំខាន់⁠គួរឲ្យ⁠កត់សម្គាល់⁠ណាស់⁠ ⁠សូម⁠បី⁠តែ⁠អ្នកថែទាំ⁠ថ្មី⁠នៅ⁠មជ្ឈ⁠មណ្ឌល⁠ដែល⁠ហ្សា⁠ការី⁠ទៅរៀន⁠នោះ⁠ ⁠ក៏បាន⁠សួរ⁠ខ្ញុំ⁠ថា⁠ ⁠ហេតុអ្វី⁠បាន⁠ជា⁠ហ្សា⁠ការី⁠ ⁠ចូលរៀន⁠នៅ⁠សាលា⁠សម្រាប់⁠កុមារ⁠មាន⁠តម្រូវការ⁠ពិសេស⁠ដូច្នេះ⁠ ⁠ព្រោះ⁠គាត់⁠ខុសគ្នា⁠ឆ្ងាយ⁠ពី⁠កុមារ⁠ដទៃទៀត⁠។⁠

⁠ដោយសារតែ⁠រឿង⁠នេះ⁠ ⁠ឥឡូវនេះ⁠យើង⁠មាន⁠គម្រោង⁠យក⁠គាត់⁠ចេញពី⁠សាលា⁠នោះ⁠ ⁠ហើយ⁠ដាក់⁠គាត់⁠នៅ⁠សាលារៀន⁠ធម្មតា⁠ ⁠ដែល⁠មិន⁠មានការ⁠អប់រំ⁠បែប⁠ឯកទេស⁠សម្រាប់⁠កុមារ⁠ដែល⁠មាន⁠តម្រូវការ⁠ពិសេស⁠វិញ⁠។⁠

⁠ខ្ញុំ⁠សរសើរ⁠តម្កើង⁠ព្រះ⁠ ⁠ព្រោះ⁠តែ⁠ហ្សា⁠ការី⁠បាន⁠ជាសះស្បើយ⁠ ⁠ហើយ⁠ព្រះអម្ចាស់⁠បាន⁠ព្យាបាល⁠គាត់⁠ ⁠សម្រាប់⁠ខ្ញុំ⁠ដោយ⁠មិន⁠ចាំបាច់⁠ប្រើ⁠ថ្នាំ⁠ ⁠ឬ⁠ញ៉ាំ⁠អាហារ⁠បំប៉ន⁠ឡើយ⁠។⁠

⁠ជា⁠ការពិត⁠ណាស់⁠ ⁠ព្រះអម្ចាស់⁠គង់នៅ⁠ឋាន⁠សួរ⁠យ៉ាងណា⁠ ⁠នោះ⁠ហ្សា⁠ការី⁠ ⁠ក៏⁠រស់នៅ⁠ក្នុង⁠លោក⁠នេះ⁠យ៉ាងនោះ⁠ដែរ⁠។⁠ ⁠ទោះបីជា⁠គាត់⁠នៅតែ⁠មានការ⁠លំបាក⁠បន្តិច⁠ក្នុង⁠ការ⁠ឆ្លើយ⁠សំណួរ⁠ ⁠ហើយ⁠ដៃ⁠របស់⁠គាត់⁠នៅ⁠ហ្វឹកហាត់⁠កាន់⁠របស់⁠ឲ្យ⁠ជាប់⁠ក៏ដោយ⁠ ⁠ខ្ញុំ⁠ជឿជាក់⁠ថា⁠ព្រះអម្ចាស់⁠កំពុងធ្វើការ⁠ក្នុង⁠ជីវិត⁠របស់⁠គាត់⁠ ⁠ហើយ⁠អ្វី⁠ៗ⁠នឹង⁠ល្អ⁠ប្រសើរ⁠។⁠
⁠សូម⁠អរគុណ⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠សម្រាប់⁠ការអធិប្បាយ⁠ដំណឹងល្អ⁠។⁠

⁠ខ⁠គម្ពីរ⁠នោះ⁠ពិតជា⁠បាន⁠ផ្តល់⁠សិទ្ធិ⁠អំណាច⁠ដល់⁠ខ្ញុំ⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠។⁠ ⁠ខ្ញុំ⁠សរសើរ⁠តម្កើង⁠ព្រះ⁠ចំពោះ⁠សេចក្ដីល្អ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠ខ្ញុំ⁠ដឹង⁠ថា⁠ព្រះអម្ចាស់⁠មាន⁠ព្រះជន្ម⁠រស់⁠ ⁠និង⁠ជា⁠សេចក្ដី⁠សង្គ្រោះ⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠នឹង⁠សរសើរ⁠តម្កើង⁠ទ្រង់⁠ជា⁠រៀង⁠រហូត⁠។⁠ ⁠អា⁠ម៉ែ⁠ន⁠។⁠


⁠Joanne⁠ ⁠Katushabe⁠ ⁠ ⁠|⁠ ⁠ ⁠អ៊ូ⁠ហ្គង់⁠ដា⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...

3 នាទី
View details

សក់លែងជ្រុះ​ ហើយ​ដុះឡើងវិញ

កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...

1 នាទី
View details

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...

1 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...

1 នាទី
View details

ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ

កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...

1 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់

ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...

1 នាទី
View details

ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ

កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់​បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...

1 នាទី
View details

ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់

នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details

ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ

ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...

1 នាទី
View details
ជាវជាប្រចាំ