ស្គាល់ព្រះយេស៊ូវ

⁠ហេតុអ្វីបានជា⁠ព្រះយេស៊ូវ⁠ ⁠ជា⁠ព្រះរាជបុត្រា⁠របស់⁠ព្រះ⁠​ ⁠ជ្រើសរើស⁠លះបង់⁠ព្រះជន្ម⁠​⁠របស់⁠ទ្រង់⁠សម្រាប់⁠លោក⁠​⁠អ្នក⁠ ⁠និង⁠ខ្ញុំ⁠?

⁠មក⁠ស្គាល់⁠ដំណឹងល្អ⁠នៃ⁠ឈើឆ្កាង⁠ ⁠និង⁠ព្រះអង្គ⁠សង្គ្រោះ⁠ដែល⁠ប្រកបដោយ⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠ដែល⁠បាន⁠ធ្វើ⁠អ្វី⁠ៗ⁠ទាំងអស់⁠សម្រាប់⁠យើង⁠!

សេចក្ដីស្រឡាញ់ដែលមិនដូចអ្វីផ្សេងទៀត

⁠ដោយសារតែ⁠​⁠បាប⁠របស់⁠មនុស្ស⁠ ⁠គ្មាន⁠ផ្លូវ⁠ណា⁠ដែល⁠យើង⁠អាច⁠ចូល⁠ទៅ⁠ជិត⁠ព្រះ⁠បាន⁠ឡើយ⁠។⁠

⁠លទ្ធផល⁠នៃ⁠​⁠បាប⁠របស់⁠យើង⁠មិនមែន⁠គ្រាន់តែ⁠ជា⁠ការ⁠បែកបាក់⁠​⁠រវាង⁠យើង⁠ ⁠និង⁠ព្រះ⁠ពេញ⁠មួយ⁠ជីវិត⁠នោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ក៏⁠មាន⁠សេចក្ដី⁠អាម៉ាស់⁠ ⁠ជំងឺ⁠ ⁠និង⁠ទីបំផុត⁠ ⁠គឺ⁠​⁠សេចក្ដីស្លាប់⁠ដ៏⁠អស់⁠កល្ប⁠ជានិច្ច⁠ផង⁠ដែរ⁠។⁠

⁠ប៉ុន្តែ⁠ ⁠ដោយសារតែ⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠អ្វី⁠ៗ⁠ទាំងអស់⁠បាន⁠ផ្លាស់ប្ដូរ⁠។⁠

⁠នៅក្នុង⁠សេចក្ដី⁠ស្រឡាញ់⁠ដ៏⁠ជ្រាលជ្រៅ⁠ ⁠ទូលំទូលាយ⁠ ⁠និង⁠មិន⁠អាច⁠វាស់វែង⁠បាន⁠របស់⁠ព្រះ⁠ចំពោះ⁠យើង⁠ ⁠ទ្រង់⁠​⁠បាន⁠បង្កើត⁠ផ្លូវ⁠មួយ⁠។⁠ ⁠ព្រះអង្គ⁠​⁠បាន⁠លះបង់⁠ព្រះរាជបុត្រា⁠របស់⁠ទ្រង់⁠ ⁠គឺ⁠ព្រះយេស៊ូវ⁠ ⁠ដែល⁠នឹង⁠សុគត⁠ជំនួស⁠យើង⁠​⁠តាមរយៈ⁠ឈើឆ្កាង⁠ ​⁠ដើម្បីឲ្យ⁠យើង⁠អាច⁠រីករាយ⁠នឹង⁠សុខភាព⁠ ⁠សេរីភាព⁠ ⁠និង⁠ជីវិត⁠ជា⁠រៀង⁠រហូត⁠ជាមួយ⁠ទ្រង់⁠!

អ្វីដែលបានកើតឡើងនៅលើឈើឆ្កាង

⁠នៅ⁠លើ⁠ឈើឆ្កាង⁠ ⁠មាន⁠​⁠ការដោះដូរ⁠ដ៏⁠ល្អ⁠អស្ចារ្យ⁠មួយ⁠បាន⁠កើតឡើង⁠។⁠ ⁠ទីនោះ⁠​​⁠ជា⁠កន្លែង⁠ដែល⁠ព្រះយេស៊ូវ⁠បាន⁠ទទួលយក⁠ជំងឺ⁠ ⁠ការ⁠កាត់ទោស⁠ ⁠និង⁠សេចក្ដីស្លាប់⁠ ⁠ដែល⁠លោក⁠​⁠អ្នក⁠ ⁠និង⁠ខ្ញុំ⁠សមនឹង⁠រង⁠​⁠ទុក្ខ⁠​⁠លំបាក⁠ដោយសារតែ⁠​⁠បាប⁠របស់⁠យើង⁠។⁠

⁠ហើយ⁠ក្នុង⁠ការ⁠ធ្វើ⁠ដូច្នេះ⁠ ⁠ទ្រង់⁠បាន⁠អនុញ្ញាត⁠ឲ្យ⁠យើង⁠ទទួល⁠បាន⁠អ្វី⁠ៗ⁠គ្រប់យ៉ាង⁠ដែល⁠យើង⁠មិន⁠សមនឹង⁠ទទួល⁠បាន⁠! ⁠ចាប់ពី⁠សុខភាព⁠ ⁠និង⁠កម្លាំង⁠ ​⁠អំណរ⁠ ⁠និង⁠សេចក្ដី⁠សុខសាន្ដ⁠ ⁠រហូតដល់⁠ភាព⁠ជោគជ័យ⁠ក្នុង⁠គ្រួសារ⁠ ⁠និង⁠អាជីព⁠ការងារ⁠របស់⁠យើង⁠។⁠

⁠នោះ⁠ជា⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះអង្គ⁠សង្គ្រោះ⁠របស់⁠យើង⁠ ⁠និង⁠ជាហេតុ⁠ផល⁠ដែល⁠​⁠ឈើឆ្កាង⁠ពិតជា⁠ដំណឹងល្អ⁠សម្រាប់⁠លោក⁠​⁠អ្នក⁠ ⁠និង⁠ខ្ញុំ⁠!

ចូរទទួលយកអ្វីៗទាំងអស់ដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក

⁠មិត្ត⁠អើយ⁠ ⁠ព្រះយេស៊ូវ⁠បាន⁠ធ្វើ⁠អ្វី⁠ៗ⁠គ្រប់យ៉ាង⁠ដែល⁠ចាំបាច់⁠សម្រាប់⁠អ្នក⁠ ⁠និង⁠ខ្ញុំ⁠ ⁠ដើម្បី⁠ចូល⁠ទៅ⁠ជិត⁠ព្រះ⁠ ⁠ហើយ⁠រីករាយ⁠នឹង⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠និង⁠ព្រះពរ⁠របស់⁠ទ្រង់⁠នៅ⁠ថ្ងៃនេះ⁠។⁠

⁠ប៉ុន្តែ⁠ ⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠ ⁠អាច⁠កើតឡើង⁠​⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠បាន⁠លុះត្រាតែ⁠អ្នកធ្វើការ⁠សម្រេចចិត្ត⁠ផ្ទាល់ខ្លួន⁠ដើម្បី⁠ទទួលយក⁠ទ្រង់⁠។⁠

⁠ប្រសិនបើ⁠អ្នក⁠ចង់⁠ទទួលយក⁠ព្រះយេស៊ូវ⁠ ⁠និង⁠អ្វី⁠ៗ⁠ទាំងអស់⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠សម្រាប់⁠អ្នក⁠ ⁠សូម⁠ថ្វាយ⁠ការអធិស្ឋាន⁠នេះ⁠ ⁠ហើយ⁠ជឿ⁠ក្នុងចិត្ត⁠របស់⁠អ្នក⁠ ⁠៖⁠

ព្រះយេស៊ូវអើយ សូមអរព្រះគុណព្រះអង្គសម្រាប់ការស្រឡាញ់ខ្ញុំ ហើយសុគតជំនួសខ្ញុំនៅលើឈើឆ្កាង។ ព្រះលោហិតរបស់ព្រះអង្គលាងសម្អាតខ្ញុំឲ្យបានជ្រះស្អាតពីគ្រប់អំពើបាបទាំងអស់។ ព្រះអង្គជាព្រះ​សង្គ្រោះរបស់ខ្ញុំ។ ដោយសារតែកិច្ចការដែលព្រះអង្គបានបញ្ចប់ ខ្ញុំអាចរស់នៅក្នុងសេរីភាព ​អំណរ និងសុខភាពរបស់ព្រះអង្គជារៀងរហូត។ អាម៉ែន!

⁠ដើម្បី⁠ស្វែងយល់⁠បន្ថែម⁠អំពីអ្វី⁠ដែល⁠ព្រះយេស៊ូវ⁠បាន⁠ធ្វើ⁠នៅ⁠លើ⁠ឈើឆ្កាង⁠សម្រាប់⁠លោក⁠​⁠អ្នក⁠ ⁠សូមឲ្យ⁠វីដេអូ⁠ឃ្លី⁠ប⁠​⁠ពី⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នេះ⁠ ⁠ជួយ⁠អ្នកឲ្យ⁠យល់⁠កាន់តែ⁠ច្បាស់⁠!

⁠យើង⁠​⁠រីករាយ⁠ណាស់⁠ដែល⁠អ្នក⁠បាន⁠និយាយ⁠ថា⁠បាទ⁠/⁠ចាស⁠!

⁠ប្រសិនបើ⁠អ្នក⁠បាន⁠អធិស្ឋាន⁠សុំ⁠សេចក្តី⁠សង្គ្រោះ⁠ ⁠ឥឡូវនេះ⁠អ្នកជា⁠កូន⁠របស់⁠ព្រះ⁠ ⁠ហើយ⁠អ្នកមាន⁠លំនៅ⁠នៅ⁠ឯ⁠ស្ថានសួគ៌⁠​!

⁠យើងខ្ញុំ⁠ចង់⁠ជួយ⁠អ្នកចាប់⁠ផ្តើម⁠ជីវិត⁠ថ្មី⁠ដ៏⁠រំភើប⁠របស់⁠អ្នកជា⁠មួយ⁠ព្រះយេស៊ូវ⁠។⁠.⁠

ជាវជាប្រចាំ