រឿងរ៉ាវផ្ទាល់ខ្លួន
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុងគ្រប់រឿងទាំងអស់ ទាំងនៅសាលារៀន នៅមហាវិទ្យាល័យ ក្នុងការប្រកួតកីឡា និងក្នុងអាជីពការងារ។ ខ្ញុំមិនដែលទទួលបានជោគជ័យអ្វីនោះទេ ហើយខ្ញុំគិតថា ខ្ញុំនឹងមិនបានជោគជ័យក្នុងជីវិតដែរ។
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់រយៈពេល ៤ ខែបន្ទាប់មក ខ្ញុំនៅតែមិនមានប្រាក់ចំណូល។ កិច្ចប្រជុំលក់ប្រចាំសប្តាហ៍គឺជាពេលដ៏តានតឹងយ៉ាងខ្លាំងសម្រាប់ខ្ញុំ ហើយខ្ញុំតែងតែមានអារម្មណ៍អស់សង្ឃឹម និងចង់បានភាពប្រសើរឡើង។
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច្រើនសប្តាហ៍ ឬច្រើនខែពេលចេញទៅម្ដងៗ។ ពីរឆ្នាំមុន ក្រុមហ៊ុនរបស់គាត់បានឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន ដែលនៅទីបំផុតបានធ្វើឲ្យយើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើអាហារ ឬកន្លែងស្នាក់នៅ។
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេចក្តីសប្បុរស ព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ។
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យកសៀវភៅនេះមកអានម្តងទៀត។ ខ្ញុំបានបន្តអានពីកន្លែងដែលខ្ញុំផ្អាក ហើយការបន្តនេះត្រង់ចំណុចដែលលោកគ្រូព្រីនស៍ សរសេរអំពីរបៀបដែលដាវីឌវាយឈ្នេះកូលីយ៉ាត។
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង... ខ្ញុំបានស្រែករកព្រះ។
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុំស្ដាប់។ ខ្ញុំមិនសូវជឿពេលដំបូង ប៉ុន្តែភ្លាមៗនោះខ្លឹមសារមេរៀនហាក់ដូចជាប៉ះពាល់ និងសមស្របជាមួយវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំក៏កាន់តែស្ដាប់មេរៀនទាំងនោះបន្ថែមទៀត។
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ។ ចាប់ពីពេលនោះមក ខ្ញុំបានសម្រេចចិត្តចូលរួមក្នុងព័ន្ធកិច្ចដោយបម្រើជាអ្នកដឹកនាំយុវជននៅក្នុងស្រុករបស់ខ្ញុំ។
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក្ដិ សាលារៀន និងក្រុមគ្រួសារ។ ខ្ញុំក៏បានជាប់ពាក់ព័ន្ធនឹងក្រុមក្មេងទំនើង និងសកម្មភាពអាក្រក់ៗដែលបង្កគ្រោះថ្នាក់ដល់ទាំងរាងកាយរបស់ខ្ញុំ និងមនុស្សដែលយកចិត្តទុកដាក់ចំពោះខ្ញុំ។
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស្ថានីយ៍ព័ត៌មានទូរទស្សន៍ជាតិមួយ ហើយបានផ្លាស់ពីទីក្រុង ប៊ុយការេស្ត (Bucharest) ត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញគឺ ក្រុងអារ៉ាដ (Arad)។