ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ចែករំលែកតាមរយៈ
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញុំបដិសេធដែរ ព្រោះលុយកាក់ និងភាពប្រណីតទាំងអស់ដែលខ្ញុំមានបានបាត់បង់អស់ទៅហើយ។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានមករស់នៅក្នុងភូមិមួយ ជាមួយគ្រួសារមួយ ដែលមានសមាជិកតែម្នាក់ប៉ុណ្ណោះដែលមានការងារធ្វើ ហើយគាត់ធ្វើជាអ្នកបម្រើការងារតាមផ្ទះនៅទីក្រុងក្បែរនោះ។ មនុស្សម្នាក់នេះរកបានត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីចិញ្ចឹមមនុស្សប្រាំពីរនាក់។ ស្ថានភាពរស់នៅរបស់យើង គឺខុសគ្នាឆ្ងាយពីអ្វីដែលយើងធ្លាប់មាន។
ខ្ញុំមិនមានលុយដើម្បីបង់ថ្លៃសិក្សារបស់កូនប្រុសខ្ញុំ ឬទិញអាហារឲ្យគាត់ទេ។ ខ្ញុំអាចមើលឃើញគាត់លំបាកក្នុងការស៊ាំនឹងស្ថានភាពរស់នៅថ្មី ហើយញ៉ាំអាហារដែលពេលខ្លះត្រូវបានយកចេញពីធុងសំរាម។ យើងមិនមានលុយគ្រប់គ្រាន់ដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកផង។ យើងថែមទាំងត្រូវដេកក្នុងបន្ទប់ដែលមានសំឡេងចម្លែកៗចេញពីពិដាននៅពេលយប់ ដែលធ្វើឲ្យកូនប្រុសរបស់ខ្ញុំមានសុបិនអាក្រក់ជាញឹកញាប់។
ក្នុងអំឡុងពេលនោះ ខ្ញុំបានផ្ដាច់ខ្លួនចេញពីមិត្តភក្តិរបស់ខ្ញុំ និងអ្នកណាដែលមានអារម្មណ៍សោកស្តាយចំពោះខ្ញុំ។ ខ្ញុំពិតជាជឿថាព្រះអម្ចាស់គ្រប់គ្រងជីវិតរបស់ខ្ញុំយ៉ាងពេញលេញ ហើយអ្វីៗកំពុងស្ថិតក្នុងដំណើរការនៃការផ្លាស់ប្តូរ។ ដោយឆ្លងកាត់រឿងរ៉ាវទាំងអស់នេះ ខ្ញុំបានជ្រើសរើសដាក់ជំនឿទាំងស្រុងរបស់ខ្ញុំលើព្រះជាម្ចាស់ ដោយដឹងថាទ្រង់នឹងស្តារឡើងវិញ ហើយផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ខ្ញុំដឹងថាព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ ហើយក៏ធ្វើឲ្យទ្រង់ឈឺចាប់ ដែលឃើញខ្ញុំឆ្លងកាត់រឿងទាំងអស់នេះ។ ខ្ញុំក៏ដឹងដែរថា ទ្រង់នឹងសម្រេចនូវអ្វីៗដែលទ្រង់បានសន្យានៅក្នុងព្រះបន្ទូលរបស់ទ្រង់។
ព្រះគម្ពីរ និងសៀវភៅរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ ដែលមានចំណងជើងថា Destined To Reign បានក្លាយជាកល្យាណមិត្តរបស់ខ្ញុំ។ ខ្ញុំបានអានសៀវភៅ និងព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសផ្តោតលើព្រះពរជាច្រើនដែលខ្ញុំកំពុងរីករាយជាមួយ ដូចជា កែវភ្នែកមើលឃើញដ៏ល្អឥតខ្ចោះ សុខភាពល្អ អំណរ ក្ដីសុខសាន្ត ការមានព្រះយេស៊ូវនៅក្នុងជីវិតរបស់ខ្ញុំ និងការរស់នៅក្នុងប្រទេសដែលខ្ញុំមានសេរីភាពក្នុងការក្លាយជាគ្រីស្ទបរិស័ទ។
មួយឆ្នាំក្រោយមក ព្រះអម្ចាស់បានប្រទានព្រះពរដល់ខ្ញុំជាមួយនឹងការងារល្អ ឡាន ផ្ទះ និងបុរសដ៏អស្ចារ្យម្នាក់ដែលខ្ញុំនឹងរៀបការជាមួយនៅឆ្នាំនេះ។ កូនប្រុសរបស់ខ្ញុំមានដំណេកដ៏ស្ងប់សុខឥឡូវនេះ។ លើសពីនេះទៅទៀត ចំណេះដឹងរបស់ខ្ញុំអំពីព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងក៏បានចម្រើនឡើង។ ខ្ញុំមើលលោកគ្រូ ព្រីនស៍ នៅលើប៉ុស្ដ៍ Trinity Broadcasting Network ទិញធនធានរបស់គាត់ និងស្តាប់សេចក្ដីអធិប្បាយរបស់គាត់នៅក្នុងឡាន និងនៅការិយាល័យ។ គូដណ្តឹងរបស់ខ្ញុំក៏ស្រឡាញ់ព្រះយេស៊ូវយ៉ាងខ្លាំងផងដែរ។ យើងពិតជាបានក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ និងដំណឹងល្អនៃព្រះគុណ ដោយចែករំលែកព្រះបន្ទូលព្រះនៅគ្រប់ទីកន្លែងដែលយើងទៅ។
សូមអរគុណ គ្រូគង្វាល ព្រីនស៍ សម្រាប់ការបើកសម្តែងពីភាពល្អអស្ចារ្យរបស់ព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងតាមរបៀបដ៏សាមញ្ញ ប៉ុន្តែប្រកបដោយអានុភាព។ សូមអរគុណសម្រាប់ការធ្វើឲ្យយើងលង់ស្រឡាញ់ព្រះយេស៊ូវ។ យើងស្រឡាញ់ និងអរគុណលោកគ្រូខ្លាំងណាស់។ យើងអធិស្ឋានសូមឲ្យព្រះអម្ចាស់បន្តប្រទានព្រះពរដល់ដំណឹងល្អពិតរហូតដល់ចុងបញ្ចប់នៃផែនដី។ សូមឲ្យលោកគ្រូ អ្នកគ្រូវេនឌី និងកូនៗបានប្រកបដោយសេចក្ដីសុខសាន្ត និងព្រះពរ។
អ្នកសរសេរបានស្នើសុំមិនបញ្ចេញឈ្មោះ | អាហ្វ្រិកខាងត្បូង
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុ...
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...