រឿងរ៉ាវផ្ទាល់ខ្លួន
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញុំបដិសេធដែរ ព្រោះលុយកាក់ និងភាពប្រណីតទាំងអស់ដែលខ្ញុំមានបានបាត់បង់អស់ទៅហើយ។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានមករស់នៅក្នុងភូមិមួយ ជាមួយគ្រួសារមួយ ដែលមានសមាជិកតែម្នាក់ប៉ុណ្ណោះដែលមានការងារធ្វើ ហើយគាត់ធ្វើជាអ្នកបម្រើការងារតាមផ្ទះនៅទីក្រុងក្បែរនោះ។ មនុស្សម្នាក់នេះរកបានត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីចិញ្ចឹមមនុស្សប្រាំពីរនាក់។ ស្ថានភាពរស់នៅរបស់យើង គឺខុសគ្នាឆ្ងាយពីអ្វីដែលយើងធ្លាប់មាន។
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច្រើនសប្តាហ៍ ឬច្រើនខែពេលចេញទៅម្ដងៗ។ ពីរឆ្នាំមុន ក្រុមហ៊ុនរបស់គាត់បានឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន ដែលនៅទីបំផុតបានធ្វើឲ្យយើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើអាហារ ឬកន្លែងស្នាក់នៅ។
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបានរៀបការ ហើយមានកូនប្រុសពីរនាក់។ ប៉ុន្តែខ្ញុំ និងស្វាមីតែងតែឈ្លោះទាស់ទែងគ្នា ដែលនាំឲ្យខ្ញុំគិតអំពីការលែងលះគ្នាច្រើនដង។ អនាគតហាក់ដូចជាអាប់អួរ ខណៈដែលខ្ញុំកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងការភ័យខ្លាច និងការថប់បារម្ភ ដោយមិនដឹងថាខ្ញុំនឹងអាចសងបំណុលផ្ទះ ឬមានលទ្ធភាពឲ្យកូនៗរបស់ខ្ញុំទៅរៀននៅសាកលវិទ្យាល័យដោយរបៀបណា។ ជាលទ្ធផល ខ្ញុំមានបញ្ហាជាប់ស្ទះជាមួយនឹងអត្តចរិតឆេវឆាវ ភាពតានតឹង និងការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេចក្តីសប្បុរស ព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ។
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត់បានស្លាប់ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំថប់ដង្ហើមស្ទើរដាច់ខ្យល់ និងកម្រើកមិនបានសោះ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំដើរតម្រង់ទៅបន្ទប់ដេកដើម្បីអានព្រះគម្ពីរ ប៉ុន្តែពេលកំពុងអាន ខ្ញុំបានគប់ព្រះគម្ពីរចោលនៅក្នុងបន្ទប់ហើយស្រែកថា «តើព្រះអាចឲ្យមិត្តប្រុសរបស់ខ្ញុំស្លាប់យ៉ាងដូច្នេះមែនឬ?» ចាប់ពីពេលនោះមក ខ្ញុំឈប់ជឿលើព្រះ ទោះបីជាខ្ញុំធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទ ហើយដឹងអំពីការអស្ចារ្យទាំងអស់របស់ព្រះក៏ដោយ។
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្បងរបស់ខ្ញុំបានសម្រាលកូននៅអាយុ ២៤ សប្តាហ៍ ប៉ុន្តែទារកនោះរស់បានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ វាគឺជារឿងដ៏លំបាកបំផុតដែលគ្រួសារយើងត្រូវស៊ូទ្រាំ។
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងនឹងត្រូវរងទុក្ខដោយការដាក់ទោស។ គ្រួសារយើងមិនសូវមានសេចក្ដីសុខទេ ហើយឪពុកម្តាយខ្ញុំតែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់សប្តាហ៍។ ការទាស់ទែងគ្នាជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ទើតែឈានដល់ការប្រព្រឹត្តអំពើហិង្សាពីភាគីទាំងពីរ។ កាលនៅក្មេង ខ្ញុំមានរបួសផ្លូវចិត្ត។
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ្នកដែលស្តាប់នឹងមានការទម្លុះទម្លាយពីការពិបាកមានកូនរបស់ពួកគេនៅមួយឆ្នាំបន្ទាប់។ នៅពេលនោះ ខ្ញុំ និងស្វាមីបានរៀបការអស់រយៈពេលជិត ១៣ ឆ្នាំ ហើយមិនអាចមានកូន។
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតដែលខ្ញុំបានជួប។ ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងលង់ក្នុងព្យុះដ៏សាហាវមួយ ដែលមានរលកធំៗបក់បោកមកលើខ្ញុំ។ ក្រៅពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការបែកចេញពីមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏បានជួបនូវស្ថានភាពអវិជ្ជមានមួយហើយមួយទៀត។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំបែកខ្ទេចខ្ទីទាំងស្រុង។
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យកសៀវភៅនេះមកអានម្តងទៀត។ ខ្ញុំបានបន្តអានពីកន្លែងដែលខ្ញុំផ្អាក ហើយការបន្តនេះត្រង់ចំណុចដែលលោកគ្រូព្រីនស៍ សរសេរអំពីរបៀបដែលដាវីឌវាយឈ្នេះកូលីយ៉ាត។
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង។ ខ្ញុំបានអានព្រះបន្ទូល ប៉ុន្តែមិនអាចទទួលបានអ្វីសោះ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាត្រូវបានថ្កោលទោស និងមានកំហុស ហើយឈប់អានព្រះគម្ពីរអស់រយៈពេលជាយូរ។
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុំស្ដាប់។ ខ្ញុំមិនសូវជឿពេលដំបូង ប៉ុន្តែភ្លាមៗនោះខ្លឹមសារមេរៀនហាក់ដូចជាប៉ះពាល់ និងសមស្របជាមួយវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំក៏កាន់តែស្ដាប់មេរៀនទាំងនោះបន្ថែមទៀត។