មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ចែករំលែកតាមរយៈ
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក រលាកសួត និងការឆ្លងមេរោគក្នុងឈាម) ហើយមានការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៅក្បាល ដៃ និងជើងរបស់ខ្ញុំ។
ខ្ញុំបានទៅមន្ទីរពេទ្យច្រើនកន្លែងចំនួន ១៤ ដងក្នុងរយៈពេល ២ឆ្នាំ ហើយត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំអង់ទីប៊ីយោទិច និងថ្នាំជាច្រើនផ្សេងទៀត។ ខ្ញុំបាត់គ្រុនក្តៅមួយរយៈ ប៉ុន្តែការឈឺចាប់មិនបាត់ទេ។ បន្ទាប់មក ខ្ញុំត្រូវបានគេឲ្យថ្នាំ morphine ព្រោះគ្មានថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀតអាចជួយខ្ញុំបានឡើយ។ បន្ទាប់ពីការព្យាបាលរយៈពេល ២ ឆ្នាំដោយគ្មានលទ្ធផល គ្រូពេទ្យបានប្រាប់ខ្ញុំថាពួកគេមិនអាចជួយខ្ញុំបានទៀតទេ។ ខ្ញុំអស់ក្តីសង្ឃឹមរលីង។
នៅពេលនោះ ខ្ញុំត្រូវបានគេបង្រៀនថាខ្ញុំឈឺ ដោយសារតែព្រះកំពុងបង្រៀនខ្ញុំនូវមេរៀនមួយ ឬអាចជាលទ្ធផលនៃអំពើបាបដែលខ្ញុំបានប្រព្រឹត្ត។
ពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតថ្នាំ morphine របស់ខ្ញុំបានកើនឡើងរហូតដល់ខ្ញុំឈានដល់កម្រិតអតិបរមា។ ខ្ញុំញៀនថ្នាំ morphine ហើយមិនអាចរស់នៅជីវិតបែបធម្មតាបានទេ។ ប្រាំបីឆ្នាំមុន ខ្ញុំបានទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា ប៉ុន្តែបានឈប់ទៅ បន្ទាប់ពីបានទៅ ១៤ ថ្ងៃ ព្រោះខ្ញុំមិនអាចទ្រាំទ្រនឹងអាការៈដ៏គួរឲ្យភ័យខ្លាចក្នុងការផ្ដាច់ថ្នាំនោះទេ។ គ្រូពេទ្យបានពន្យល់ខ្ញុំថា ដោយសារតែថ្នាំ morphine ជាថ្នាំសំយោគ អាការៈនៃការផ្ដាច់ថ្នាំនេះនឹងមានការឈឺចាប់ជាងមុន និងត្រូវចំណាយពេលយូរដើម្បីផ្ដាច់បាន។
ប្រាំឆ្នាំក្រោយមក មានមនុស្សម្នាក់បានមកក្រុមជំនុំរបស់យើង ហើយបានប្រាប់យើងឲ្យប្រយ័ត្នចំពោះគ្រូអធិប្បាយម្នាក់នៅលើកញ្ចក់ទូរទស្សន៍ឈ្មោះ យ៉ូសែប ព្រីនស៍។ ដោយការចាប់អារម្មណ៍ ខ្ញុំបានចាប់ផ្តើមមើលសេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍ ដោយសម្ងាត់ ដោយការប្រុងប្រយ័ត្ន និងការមិនអស់ចិត្ត។
ប៉ុន្តែ កាលណាខ្ញុំបានមើលសេចក្ដីអធិប្បាយកាន់តែច្រើន ខ្ញុំកាន់តែមានសង្ឃឹម និងមានសេរីភាព។ នៅទីបំផុត ព្រះគុណរបស់ព្រះបានផ្លាស់ប្ដូរជីវិតជាគ្រីស្ទបរិស័ទរបស់ខ្ញុំទាំងស្រុង។ ជាការបើកសម្ដែងមួយសម្រាប់ខ្ញុំ ដែលបានរៀនថា ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្ទយេស៊ូវ ឥតមានទោសពៃរ៍ទៀតឡើយ! ហាលេលូយ៉ា!
ចាប់តាំងពីពេលនោះមក ខ្ញុំបានមើលសេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍ ពីរដងក្នុងមួយថ្ងៃ។ ខ្ញុំក៏បានទទួលពិធីលៀងព្រះអម្ចាស់ជាប្រចាំផងដែរ ដោយជឿថា ព្រោះតែស្នាមរបួសរបស់ទ្រង់ ខ្ញុំបានជាសះស្បើយរួចហើយ។ ខ្ញុំក៏បានប្រកាសថា ខ្ញុំជាសេចក្ដីសុចរិតរបស់ព្រះនៅក្នុងព្រះគ្រីស្ទជារៀងរាល់ថ្ងៃ។
ចាប់តាំងពីឆ្នាំមុន គឺបន្ទាប់ពីជិត ១៨ ឆ្នាំ ខ្ញុំត្រូវបានរំដោះពីការញៀនថ្នាំ morphine និងការឈឺចាប់។ ការនេះពិតជាមិនអាចធ្វើបានដោយការព្យាយាមនោះទេ ហើយខ្ញុំមិនបានទទួលអាការៈនៃការផ្ដាច់ថ្នាំនោះទេ។
Elke | ប្រទេសអាល្លឺម៉ង់
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...
ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ
ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...