រឿងរ៉ាវផ្ទាល់ខ្លួន
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬបីឆ្នាំមុន កូនស្រីអាយុ២០ឆ្នាំរបស់ខ្ញុំបានចាកចេញពីផ្ទះ ឈប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់យើង ហើយបានបណ្ដោយខ្លួនជាមួយគ្រឿងញៀន និកាយសាសនាខុសឆ្គង និងអាកប្បកិរិយាមិនសមរម្យផ្សេងទៀត។ នាងក៏កំពុងរងទុក្ខដោយការថប់បារម្ភ និងការភ័យស្លន់ស្លោផងដែរ។ វាពិតជាខ្លោចផ្សា ខ្លាំងណាស់ដែលបានឃើញនាងក្នុងសភាពបែបនោះ ព្រោះបើអ្នកស្គាល់នាង នាងគឺជាកូនស្រីដ៏ទន់ភ្លន់ និងស្រស់ស្អាតបំផុត ដែលឪពុកម្ដាយគ្រប់រូបប្រាថ្នាចង់បាន។
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្បងរបស់ខ្ញុំបានសម្រាលកូននៅអាយុ ២៤ សប្តាហ៍ ប៉ុន្តែទារកនោះរស់បានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ វាគឺជារឿងដ៏លំបាកបំផុតដែលគ្រួសារយើងត្រូវស៊ូទ្រាំ។
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង... ខ្ញុំបានស្រែករកព្រះ។
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក រលាកសួត និងការឆ្លងមេរោគក្នុងឈាម) ហើយមានការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៅក្បាល ដៃ និងជើងរបស់ខ្ញុំ។
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង។ ខ្ញុំបានអានព្រះបន្ទូល ប៉ុន្តែមិនអាចទទួលបានអ្វីសោះ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាត្រូវបានថ្កោលទោស និងមានកំហុស ហើយឈប់អានព្រះគម្ពីរអស់រយៈពេលជាយូរ។
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុំស្ដាប់។ ខ្ញុំមិនសូវជឿពេលដំបូង ប៉ុន្តែភ្លាមៗនោះខ្លឹមសារមេរៀនហាក់ដូចជាប៉ះពាល់ និងសមស្របជាមួយវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំក៏កាន់តែស្ដាប់មេរៀនទាំងនោះបន្ថែមទៀត។