រឿងរ៉ាវផ្ទាល់ខ្លួន

ទំនាក់ទំនងជាមួយព្រះជាម្ចាស់
ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញុំបដិសេធដែរ ព្រោះលុយកាក់ និងភាពប្រណីតទាំងអស់ដែលខ្ញុំមានបានបាត់បង់អស់ទៅហើយ។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានមករស់នៅក្នុងភូមិមួយ ជាមួយ​គ្រួសារមួយ ដែលមានសមាជិកតែម្នាក់​​ប៉ុណ្ណោះដែលមានការងារធ្វើ ហើយគាត់ធ្វើ​ជាអ្នកបម្រើការងារតាមផ្ទះនៅទីក្រុងក្បែរនោះ។ មនុស្សម្នាក់នេះរកបានត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីចិញ្ចឹមមនុស្សប្រាំពីរនាក់។ ស្ថានភាពរស់នៅរបស់យើង គឺខុសគ្នាឆ្ងាយពីអ្វីដែលយើងធ្លាប់មាន។

2 នាទី
View details
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបានរៀបការ ហើយមានកូនប្រុសពីរនាក់។ ប៉ុន្តែខ្ញុំ និងស្វាមីតែងតែឈ្លោះទាស់ទែងគ្នា ដែលនាំឲ្យខ្ញុំគិតអំពីការលែងលះគ្នាច្រើនដង។ អនាគតហាក់ដូចជាអាប់អួរ ខណៈដែលខ្ញុំកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងការភ័យខ្លាច និងការថប់បារម្ភ ដោយមិនដឹងថាខ្ញុំនឹងអាចសងបំណុលផ្ទះ ឬមាន​លទ្ធភាពឲ្យកូនៗរបស់ខ្ញុំទៅរៀននៅសាកលវិទ្យាល័យដោយរបៀបណា។ ជាលទ្ធផល ខ្ញុំមានបញ្ហាជាប់ស្ទះជាមួយនឹងអត្តចរិតឆេវឆាវ ភាពតានតឹង និងការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។

2 នាទី
View details
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត់បានស្លាប់ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំថប់ដង្ហើមស្ទើរដាច់ខ្យល់ និងកម្រើកមិនបានសោះ​។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំដើរតម្រង់ទៅបន្ទប់ដេកដើម្បីអានព្រះគម្ពីរ ប៉ុន្តែពេលកំពុងអាន ខ្ញុំបានគប់​ព្រះគម្ពីរចោល​នៅក្នុងបន្ទប់ហើយស្រែកថា «តើព្រះអាចឲ្យមិត្តប្រុសរបស់ខ្ញុំស្លាប់យ៉ាងដូច្នេះមែនឬ?» ចាប់ពីពេលនោះមក ខ្ញុំឈប់ជឿលើព្រះ ទោះបីជាខ្ញុំធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទ ហើយដឹងអំពីការអស្ចារ្យទាំងអស់របស់ព្រះក៏ដោយ។

2 នាទី
View details
គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្បងរបស់ខ្ញុំបានសម្រាលកូននៅអាយុ ២៤ សប្តាហ៍ ប៉ុន្តែទារកនោះរស់បានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ វាគឺជារឿងដ៏លំបាកបំផុតដែលគ្រួសារយើងត្រូវស៊ូទ្រាំ។

2 នាទី
View details
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងនឹងត្រូវរងទុក្ខដោយការដាក់ទោស។ គ្រួសារយើងមិនសូវមានសេចក្ដីសុខទេ ហើយឪពុកម្តាយខ្ញុំតែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់សប្តាហ៍។ ការទាស់ទែងគ្នាជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ទើតែឈានដល់ការប្រព្រឹត្តអំពើហិង្សាពីភាគីទាំងពីរ។ កាលនៅក្មេង ខ្ញុំមានរបួសផ្លូវចិត្ត។

1 នាទី
View details
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក្ដិ សាលារៀន និងក្រុមគ្រួសារ។ ខ្ញុំក៏បានជាប់ពាក់ព័ន្ធនឹងក្រុមក្មេងទំនើង និងសកម្មភាពអាក្រក់ៗដែលបង្កគ្រោះថ្នាក់ដល់ទាំងរាងកាយរបស់ខ្ញុំ និងមនុស្សដែលយកចិត្តទុកដាក់ចំពោះខ្ញុំ។

2 នាទី
View details
ជាវជាប្រចាំ