រឿងរ៉ាវផ្ទាល់ខ្លួន
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬបីឆ្នាំមុន កូនស្រីអាយុ២០ឆ្នាំរបស់ខ្ញុំបានចាកចេញពីផ្ទះ ឈប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់យើង ហើយបានបណ្ដោយខ្លួនជាមួយគ្រឿងញៀន និកាយសាសនាខុសឆ្គង និងអាកប្បកិរិយាមិនសមរម្យផ្សេងទៀត។ នាងក៏កំពុងរងទុក្ខដោយការថប់បារម្ភ និងការភ័យស្លន់ស្លោផងដែរ។ វាពិតជាខ្លោចផ្សា ខ្លាំងណាស់ដែលបានឃើញនាងក្នុងសភាពបែបនោះ ព្រោះបើអ្នកស្គាល់នាង នាងគឺជាកូនស្រីដ៏ទន់ភ្លន់ និងស្រស់ស្អាតបំផុត ដែលឪពុកម្ដាយគ្រប់រូបប្រាថ្នាចង់បាន។
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត់បានស្លាប់ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំថប់ដង្ហើមស្ទើរដាច់ខ្យល់ និងកម្រើកមិនបានសោះ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំដើរតម្រង់ទៅបន្ទប់ដេកដើម្បីអានព្រះគម្ពីរ ប៉ុន្តែពេលកំពុងអាន ខ្ញុំបានគប់ព្រះគម្ពីរចោលនៅក្នុងបន្ទប់ហើយស្រែកថា «តើព្រះអាចឲ្យមិត្តប្រុសរបស់ខ្ញុំស្លាប់យ៉ាងដូច្នេះមែនឬ?» ចាប់ពីពេលនោះមក ខ្ញុំឈប់ជឿលើព្រះ ទោះបីជាខ្ញុំធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទ ហើយដឹងអំពីការអស្ចារ្យទាំងអស់របស់ព្រះក៏ដោយ។
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក រលាកសួត និងការឆ្លងមេរោគក្នុងឈាម) ហើយមានការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៅក្បាល ដៃ និងជើងរបស់ខ្ញុំ។
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង។ ខ្ញុំបានអានព្រះបន្ទូល ប៉ុន្តែមិនអាចទទួលបានអ្វីសោះ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាត្រូវបានថ្កោលទោស និងមានកំហុស ហើយឈប់អានព្រះគម្ពីរអស់រយៈពេលជាយូរ។