រឿងរ៉ាវផ្ទាល់ខ្លួន

ការថប់បារម្ភ & ​ការធ្លាក់ទឹកចិត្ត
ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្នាំហើយ ដែលខ្ញុំ និងស្វាមីបានធ្វើជាគ្រូគង្វាលនៅក្រុមជំនុំទីប្រជុំជនមួយក្នុងទីក្រុងឈីកាហ្គោ។ យើងបានបង្កើតការសិក្សាព្រះគម្ពីរ ធ្វើសិក្ខាសាលា បង្រៀន បណ្តុះបណ្តាល និងផ្សាយដំណឹងល្អ។ យើងបានឃើញមនុស្សទទួលការសង្គ្រោះ ទទួលបុណ្យជ្រមុជទឹក បំពេញដោយព្រះ‌វិញ្ញាណ​បរិសុទ្ធ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលភាពជាសិស្ស។ ទោះជាយ៉ាងណាក៏ដោយ យើងបានឃើញផលផ្លែដែលនៅស្ថិតស្ថេរតិចតួចណាស់។

3 នាទី
View details
ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន្តែរកមិនឃើញសោះ។

1 នាទី
View details
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬបីឆ្នាំមុន កូនស្រីអាយុ២០ឆ្នាំរបស់ខ្ញុំបានចាកចេញពីផ្ទះ ឈប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់យើង ហើយបានបណ្ដោយខ្លួនជាមួយគ្រឿងញៀន និកាយសាសនា​ខុសឆ្គង និងអាកប្បកិរិយាមិនសមរម្យផ្សេងទៀត។ នាងក៏កំពុងរងទុក្ខដោយការថប់បារម្ភ និងការភ័យស្លន់ស្លោ​ផងដែរ។ វាពិតជាខ្លោចផ្សា ខ្លាំងណាស់ដែលបានឃើញនាងក្នុងសភាពបែបនោះ ព្រោះបើអ្នកស្គាល់នាង នាងគឺជាកូនស្រីដ៏ទន់ភ្លន់ និងស្រស់ស្អាតបំផុត ដែលឪពុកម្ដាយ​គ្រប់រូបប្រាថ្នាចង់បាន។

1 នាទី
View details
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបានរៀបការ ហើយមានកូនប្រុសពីរនាក់។ ប៉ុន្តែខ្ញុំ និងស្វាមីតែងតែឈ្លោះទាស់ទែងគ្នា ដែលនាំឲ្យខ្ញុំគិតអំពីការលែងលះគ្នាច្រើនដង។ អនាគតហាក់ដូចជាអាប់អួរ ខណៈដែលខ្ញុំកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងការភ័យខ្លាច និងការថប់បារម្ភ ដោយមិនដឹងថាខ្ញុំនឹងអាចសងបំណុលផ្ទះ ឬមាន​លទ្ធភាពឲ្យកូនៗរបស់ខ្ញុំទៅរៀននៅសាកលវិទ្យាល័យដោយរបៀបណា។ ជាលទ្ធផល ខ្ញុំមានបញ្ហាជាប់ស្ទះជាមួយនឹងអត្តចរិតឆេវឆាវ ភាពតានតឹង និងការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។

2 នាទី
View details
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត់បានស្លាប់ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថាខ្ញុំថប់ដង្ហើមស្ទើរដាច់ខ្យល់ និងកម្រើកមិនបានសោះ​។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំដើរតម្រង់ទៅបន្ទប់ដេកដើម្បីអានព្រះគម្ពីរ ប៉ុន្តែពេលកំពុងអាន ខ្ញុំបានគប់​ព្រះគម្ពីរចោល​នៅក្នុងបន្ទប់ហើយស្រែកថា «តើព្រះអាចឲ្យមិត្តប្រុសរបស់ខ្ញុំស្លាប់យ៉ាងដូច្នេះមែនឬ?» ចាប់ពីពេលនោះមក ខ្ញុំឈប់ជឿលើព្រះ ទោះបីជាខ្ញុំធំឡើងក្នុងគ្រួសារគ្រីស្ទបរិស័ទ ហើយដឹងអំពីការអស្ចារ្យទាំងអស់របស់ព្រះក៏ដោយ។

2 នាទី
View details
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងនឹងត្រូវរងទុក្ខដោយការដាក់ទោស។ គ្រួសារយើងមិនសូវមានសេចក្ដីសុខទេ ហើយឪពុកម្តាយខ្ញុំតែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់សប្តាហ៍។ ការទាស់ទែងគ្នាជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ទើតែឈានដល់ការប្រព្រឹត្តអំពើហិង្សាពីភាគីទាំងពីរ។ កាលនៅក្មេង ខ្ញុំមានរបួសផ្លូវចិត្ត។

1 នាទី
View details
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតដែលខ្ញុំបានជួប។ ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងលង់ក្នុងព្យុះដ៏សាហាវមួយ ដែលមានរលកធំៗបក់បោកមកលើខ្ញុំ។ ក្រៅពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការបែកចេញពីមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏បានជួបនូវ​ស្ថានភាពអវិជ្ជមានមួយហើយមួយទៀត។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំបែកខ្ទេចខ្ទីទាំងស្រុង។

2 នាទី
View details
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង... ​ខ្ញុំបានស្រែករកព្រះ។

1 នាទី
View details
ជាវជាប្រចាំ