ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ចែករំលែកតាមរយៈ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្នាំហើយ ដែលខ្ញុំ និងស្វាមីបានធ្វើជាគ្រូគង្វាលនៅក្រុមជំនុំទីប្រជុំជនមួយក្នុងទីក្រុងឈីកាហ្គោ។ យើងបានបង្កើតការសិក្សាព្រះគម្ពីរ ធ្វើសិក្ខាសាលា បង្រៀន បណ្តុះបណ្តាល និងផ្សាយដំណឹងល្អ។ យើងបានឃើញមនុស្សទទួលការសង្គ្រោះ ទទួលបុណ្យជ្រមុជទឹក បំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលភាពជាសិស្ស។ ទោះជាយ៉ាងណាក៏ដោយ យើងបានឃើញផលផ្លែដែលនៅស្ថិតស្ថេរតិចតួចណាស់។
ទោះបីជាយើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងដឹងថាត្រូវធ្វើក៏ដោយ ខ្ញុំតែងតែសង្ស័យថាតើយើងបានធ្វើគ្រប់គ្រាន់ឬនៅ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានបំពេញតួនាទីគ្រប់គ្រាន់ក្នុងនាមជាភរិយារបស់គ្រូគង្វាល។ ខ្ញុំតែងតែមានអារម្មណ៍ថាត្រូវបានថ្កោលទោសចំពោះចំណុចខ្វះខាត និងអាកប្បកិរិយា ឬគំនិតដែលមានបាបរបស់ខ្ញុំ។
ខ្ញុំខ្លាចថាព្រះមិនពេញចិត្តនឹងខ្ញុំ។ ខ្ញុំក្លាយជាមនុស្សថប់បារម្ភ និងធ្លាក់ទឹកចិត្ត ព្រោះខ្ញុំតែងតែរំពឹងថានឹងមានរឿងអាក្រក់កើតឡើង
ខ្ញុំក៏អស់កម្លាំងខាងផ្លូវកាយ អារម្មណ៍ និងខាងវិញ្ញាណដោយសារតែការងារនៅក្នុងក្រុមជំនុំរបស់យើង។
យើងបានឈប់សម្រាកមួយរយៈ នៅពេលដែលព្រះអម្ចាស់បានបង្ហាញយើងថាការងាររបស់យើងនៅទីក្រុងឈីកាហ្គោត្រូវបានបញ្ចប់។ ក្នុងអំឡុងពេលសម្រាករបស់យើង ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយក្រពេញអាឌ្រេណាល់ (adrenal fatigue) និងអរម៉ូនថយចុះបណ្ដាលមកពីភាពតានតឹងរ៉ាំរ៉ៃ។ រោគសញ្ញាមួយចំនួនដែលខ្ញុំធ្លាប់មានគឺ ការឈឺចាប់រ៉ាំរ៉ៃ ធ្វើឲ្យខ្ញុំអស់កម្លាំងពេញរាងកាយ ឈឺក្បាលប្រកាំងធ្ងន់ធ្ងរ និងធ្លាក់ទឹកចិត្ត។ ខ្ញុំគេងចន្លោះពីដប់ពីរទៅដប់ប្រាំម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបាត់ការឈឺចាប់។
នៅខែមករា ឆ្នាំ២០១៥ ខ្ញុំបានចាប់ផ្តើមមើល លោកគ្រូ យ៉ូសែប ព្រីនស៍ អធិប្បាយជារៀងរាល់ថ្ងៃតាមទូរទស្សន៍ ព្រោះខ្ញុំហត់នឿយខ្លាំងពេកមិនអាចអានព្រះគម្ពីរ ឬអធិស្ឋានបានឡើយ។
ការស្តាប់គាត់ប្រកាសព្រះបន្ទូលអំពីព្រះគុណរបស់ព្រះជាម្ចាស់ ប្រៀបដូចជាទឹកនៃការព្យាបាលកំពុងលាងសម្អាតខ្ញុំ។
ចិត្តខ្ញុំឆេះឆួលពេលគាត់និយាយអំពីព្រះយេស៊ូវ
គាត់បានបង្ហាញុពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះខ្ញុំ ខុសពីគ្រូអធិប្បាយណាផ្សេងទៀតដែលខ្ញុំធ្លាប់បានស្ដាប់ពីមុនមក! ការបង្រៀនរបស់គាត់ភាគច្រើនគឺផ្ទុយពីដំណឹងល្អដែលពឹងផ្អែកលើការប្រព្រឹត្ត ជារបៀបដែលខ្ញុំធំឡើងជាមួយ ហើយដំណឹងល្អនៃព្រះគុណនេះបានបន្លឺឡើងនៅក្នុងវិញ្ញាណរបស់ខ្ញុំជាសេចក្ដីពិត។
ថ្ងៃមួយ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ ប្រកាសអំពីរឿងកូនពៅវង្វេង។ គាត់បានគូសបញ្ជាក់ថា នៅពេលដែលឪពុកអភ័យទោសឲ្យកូនប្រុសពៅដែលបះបោរនោះ កូនប្រុសច្បងបានខឹងជាខ្លាំង ព្រោះប្អូនប្រុសដែលបះបោររបស់គាត់ បានទទួលអ្វីដែលគាត់ចង់បានដោយមិនចាំបាច់ប្រឹងប្រែង។ នៅពេលនោះខ្ញុំបានទទួលស្គាល់ថាខ្ញុំជាកូនប្រុសច្បង។
ខ្ញុំខឹងនឹងព្រះជាម្ចាស់។ ខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំងនៅក្នុងព័ន្ធកិច្ច។ ខ្ញុំ និងស្វាមីរបស់ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវបានបណ្តុះបណ្តាលឲ្យធ្វើ។ យើងបានអធិស្ឋាន។ យើងបានតមអាហារ។ យើងបានស្តាប់តាមព្រះវិញ្ញាណ។ យើងបានខិតខំធ្វើការ ហើយក្រុមជំនុំមិនបានរីកចម្រើនទៅជាក្រុមជំនុំដែល «ជោគជ័យ» មានសុខភាពល្អ និងរីកចម្រើននោះទេ។ ខ្ញុំមិនយល់ទេ។ ខ្ញុំមានអារម្មណ៍ថាព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំខកចិត្ត។
ខ្ញុំបានដឹងថាអ្វីៗទាំងអស់ដែលព្រះវរបិតាមានគឺជារបស់ខ្ញុំរួចហើយ ទោះបីជាខ្ញុំមិនអាចមើលឃើញជាក់ស្តែងក៏ដោយ
ខ្ញុំបានកែប្រែចិត្តគំនិតពីគំនិតថាខ្លួនឯងសុចរិតដោយការប្រព្រឹត្ត និងការរំពឹងថាព្រះជាម្ចាស់នឹងប្រទានអ្វីដែលខ្ញុំគិតថាខ្ញុំសមនឹងទទួលបាន។ ខ្ញុំបានសម្រេចចិត្តជ្រើសរើសព្រះគុណ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខ្ញុំបានធ្វើការជញ្ជឹងគិតអំពីព្រះគុណរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ទាំងអស់ដែលខ្ញុំមានតាមរយៈព្រះយេស៊ូវ។ ខ្ញុំរៀនបានថាព្រះជាម្ចាស់បានអត់ទោសបាបទាំងអស់របស់ខ្ញុំ ហើយទ្រង់នឹងមិនដែលខឹងនឹងខ្ញុំទៀតទេ។ ខ្ញុំដឹងថារឿងល្អៗកំពុងរង់ចាំខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ មិនមែនដោយសារតែខ្ញុំបានខិតខំដើម្បីទទួលបាននោះទេ ប៉ុន្តែដោយសារតែតាមរយៈព្រះយេស៊ូវ ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ និងព្រះពរដែលបង្ហូរមកលើខ្ញុំ។
ឥឡូវនេះ ខ្ញុំត្រូវបានរំដោះឲ្យមានសេរីភាពពីការថ្កោលទោស ការភ័យខ្លាច ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ខ្ញុំនៅតែស្ថិតក្នុងស្ថានភាពសម្រាកជាប្រចាំ។ ខ្ញុំកំពុងមានបទពិសោធអំពីអំណរ ក្ដីសុខសាន្ត និងក្តីសង្ឃឹមច្រើនជាងពេលណាៗទាំងអស់។ ព្រះជាម្ចាស់ក៏កំពុងប្រោសរូបកាយរបស់ខ្ញុំឲ្យជាផងដែរ។ គ្រូពេទ្យរបស់ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបដែលខ្ញុំទទួលការជាសះស្បើយយ៉ាងឆាប់រហ័ស។ ខ្ញុំដឹងថាខ្ញុំបានជាដោយសារតែសារនៃព្រះគុណបានធ្វើឲ្យគំនិត និងចិត្តរបស់ខ្ញុំមានសេចក្ដីសុខសាន្ត។ ខ្ញុំជឿថាព្រះជាម្ចាស់នឹងបង្ហាញយើងនៅស្ថានសួគ៌ ឲ្យយើងឃើញផលផ្លែនៃព័ន្ធកិច្ចរបស់យើងនៅទីក្រុងឈីកាហ្គោ។ លើសពីនេះទៅទៀត ខ្ញុំជឿថាព្រះជាម្ចាស់បានប្រើរដូវកាលដ៏លំបាកនោះ ដើម្បីនាំខ្ញុំទៅដល់ទីបញ្ចប់នៃខ្លួនខ្ញុំ នោះនឹងធ្វើឲ្យខ្ញុំរកឃើញព្រះគុណរបស់ទ្រង់។
ឥឡូវនេះ ព្រះជាម្ចាស់កំពុងត្រាស់ហៅខ្ញុំ និងស្វាមីរបស់ខ្ញុំ ឲ្យចាប់ផ្តើមមជ្ឈមណ្ឌលបោះជំរុំសម្រាប់គ្រូគង្វាល និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីមានការសម្រាកដ៏ល្អ។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងដឹកនាំខ្ញុំឲ្យចែករំលែកសារនៃព្រះគុណនេះជាមួយអ្នកដែលមកចូលរួមកម្មវិធីនៅមជ្ឈមណ្ឌលបោះជំរុំរបស់យើង។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបៀបដែលកិច្ចការទាំងអស់នេះកើតឡើងដោយមិនចាំបាច់ខំប្រឹង។ មានបុរសដែលគាប់ព្រះហឫទ័យព្រះម្នាក់ បានទទួលនិមិត្តអំពីមជ្ឈមណ្ឌលបោះជំរុំរបស់យើង។ ពួកគេបានទិញដីឲ្យយើង ហើយបច្ចុប្បន្នកំពុងរៃអង្គាសថវិកា ដើម្បីធ្វើឲ្យនិមិត្តនេះក្លាយជាការពិត។
ខ្ញុំពិតជាអរព្រះគុណព្រះចំពោះព្រះគុណរបស់ទ្រង់។ សូមអរគុណ លោកគ្រូ យ៉ូសែប ព្រីនស៍ សម្រាប់ការស្ដាប់បង្គាប់ព្រះជាម្ចាស់ក្នុងការប្រកាស និងបង្រៀនអំពីព្រះគុណ។ លោកគ្រូបានជួយខ្ញុំឲ្យយល់ពីព្រះហឫទ័យរបស់ព្រះវរបិតា។ ខ្ញុំបានសម្រាកក្នុងសេចក្ដីស្រឡាញ់ និងព្រះគុណរបស់ទ្រង់។ ការងាររបស់ខ្ញុំសម្រាប់ព្រះអម្ចាស់ឥឡូវនេះ បានកើតឡើងជាការឆ្លើយតបចេញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ។
សូមព្រះជាម្ចាស់បន្តពង្រឹងលោកគ្រូឲ្យប្រកាសដំណឹងល្អរបស់ទ្រង់ដោយមិនភ័យខ្លាច និងកសាងព្រះកាយរបស់ព្រះគ្រីស្ទ។
អ្នកសរសេរបានស្នើសុំមិនបញ្ចេញឈ្មោះ | រដ្ឋមីនីសូតា សហរដ្ឋអាមេរិក
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...
ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...
ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ
ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...