រឿងរ៉ាវផ្ទាល់ខ្លួន

សេចក្តីស្រឡាញ់របស់ព្រះ
ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញុំបដិសេធដែរ ព្រោះលុយកាក់ និងភាពប្រណីតទាំងអស់ដែលខ្ញុំមានបានបាត់បង់អស់ទៅហើយ។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានមករស់នៅក្នុងភូមិមួយ ជាមួយ​គ្រួសារមួយ ដែលមានសមាជិកតែម្នាក់​​ប៉ុណ្ណោះដែលមានការងារធ្វើ ហើយគាត់ធ្វើ​ជាអ្នកបម្រើការងារតាមផ្ទះនៅទីក្រុងក្បែរនោះ។ មនុស្សម្នាក់នេះរកបានត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីចិញ្ចឹមមនុស្សប្រាំពីរនាក់។ ស្ថានភាពរស់នៅរបស់យើង គឺខុសគ្នាឆ្ងាយពីអ្វីដែលយើងធ្លាប់មាន។

2 នាទី
View details
ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន្តែរកមិនឃើញសោះ។

1 នាទី
View details
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងនឹងត្រូវរងទុក្ខដោយការដាក់ទោស។ គ្រួសារយើងមិនសូវមានសេចក្ដីសុខទេ ហើយឪពុកម្តាយខ្ញុំតែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់សប្តាហ៍។ ការទាស់ទែងគ្នាជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ទើតែឈានដល់ការប្រព្រឹត្តអំពើហិង្សាពីភាគីទាំងពីរ។ កាលនៅក្មេង ខ្ញុំមានរបួសផ្លូវចិត្ត។

1 នាទី
View details
ជាវជាប្រចាំ