រឿងរ៉ាវផ្ទាល់ខ្លួន

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញុំបដិសេធដែរ ព្រោះលុយកាក់ និងភាពប្រណីតទាំងអស់ដែលខ្ញុំមានបានបាត់បង់អស់ទៅហើយ។ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបានមករស់នៅក្នុងភូមិមួយ ជាមួយ​គ្រួសារមួយ ដែលមានសមាជិកតែម្នាក់​​ប៉ុណ្ណោះដែលមានការងារធ្វើ ហើយគាត់ធ្វើ​ជាអ្នកបម្រើការងារតាមផ្ទះនៅទីក្រុងក្បែរនោះ។ មនុស្សម្នាក់នេះរកបានត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដើម្បីចិញ្ចឹមមនុស្សប្រាំពីរនាក់។ ស្ថានភាពរស់នៅរបស់យើង គឺខុសគ្នាឆ្ងាយពីអ្វីដែលយើងធ្លាប់មាន។

2 នាទី
View details
ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ្នកដែលស្តាប់នឹងមានការទម្លុះទម្លាយពីការពិបាកមាន​កូនរបស់ពួកគេនៅមួយឆ្នាំបន្ទាប់។ នៅពេលនោះ ខ្ញុំ និងស្វាមីបានរៀបការអស់រយៈពេលជិត ១៣ ឆ្នាំ ហើយមិនអាចមានកូន។

1 នាទី
View details
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតដែលខ្ញុំបានជួប។ ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងលង់ក្នុងព្យុះដ៏សាហាវមួយ ដែលមានរលកធំៗបក់បោកមកលើខ្ញុំ។ ក្រៅពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការបែកចេញពីមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏បានជួបនូវ​ស្ថានភាពអវិជ្ជមានមួយហើយមួយទៀត។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំបែកខ្ទេចខ្ទីទាំងស្រុង។

2 នាទី
View details
ជាវជាប្រចាំ