គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
ចែករំលែកតាមរយៈ
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្បងរបស់ខ្ញុំបានសម្រាលកូននៅអាយុ ២៤ សប្តាហ៍ ប៉ុន្តែទារកនោះរស់បានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ វាគឺជារឿងដ៏លំបាកបំផុតដែលគ្រួសារយើងត្រូវស៊ូទ្រាំ។
នៅពេលដែលខ្ញុំអានសៀវភៅ Destined to Reign ខ្ញុំបានអានសាច់រឿងរបស់គូស្វាមីភរិយាមួយគូដែលត្រូវបានគេប្រាប់ថា ពួកគេបានបាត់បង់កូនដោយសារតែពួកគេបានប្រព្រឹត្តអំពើបាប ខ្ញុំក៏បានយំ។ គ្រួសាររបស់ខ្ញុំបានឆ្លងកាត់ពេលវេលាដ៏គួរឲ្យភ័យខ្លាចមួយ ព្រោះយើងត្រូវបានគេប្រាប់រឿងដូចគ្នា ៖ ការនេះកើតឡើងព្រោះតែអំពើបាបរបស់យើង។
លោកគ្រូ ព្រីនស៍ បានប្រាប់គូស្វាមីភរិយានោះថា ព្រះស្រឡាញ់ពួកគេ ហើយទ្រង់នឹងរំដោះពួកគេ។ ពួកគេជាមនុស្សសុចរិតនៅចំពោះព្រះ ដោយសារតែព្រះយេស៊ូវគ្រីស្ទ និងកិច្ចការដែលទ្រង់បានបញ្ចប់។ ខ្ញុំបានហៅកូនស្រីរបស់ខ្ញុំមក ដើម្បីឲ្យនាងយកសៀវភៅនេះទៅអាន។
ខ្ញុំសរសេររឿងនេះដើម្បីប្រាប់អ្នកអំពីការប្រោសលោះដ៏អស្ចារ្យដែលយើងបានឃើញតាមរយៈព័ន្ធកិច្ចរបស់លោកគ្រូ ព្រីនស៍។ ទ្រង់បានបង្ហាញយើងពីកិច្ចការដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង ហើយថាយើងពិតជាមានព្រះពរ និងត្រូវបានប្រោសលោះដោយការលះបង់របស់ទ្រង់។
កូនស្រីរបស់ខ្ញុំបានសម្រាលកូនមួយទៀតមួយឆ្នាំក្រោយ ហើយនៅពេលដែលនាងសម្រាកនៅមន្ទីរពេទ្យរយៈពេល ៣ ខែ យើងបានអធិស្ឋានជារៀងរាល់ថ្ងៃសម្រាប់ទារកឲ្យមានសុខភាពល្អ។ យើងបាននិយាយអំពីព្រះលោហិតរបស់ព្រះយេស៊ូវ និងការការពាររបស់ទ្រង់មកលើនាង ហើយដឹងថា ព្រះនឹងនាំមកនូវការប្រោសលោះដ៏អស្ចារ្យមួយ។ ចៅស្រីរបស់ខ្ញុំ អាម៉ាយ៉ា បានកើតមកជាក្មេងស្រីដែលមានសុខភាពល្អ! ហើយពេលវេលានៃការនៅជាមួយគ្នាជាគ្រួសារ និងការទុកចិត្តលើព្រះគឺអស្ចារ្យណាស់ ការទាំងនេះបាននាំយើងឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា។
ពីរឆ្នាំក្រោយមក កូនស្រីរបស់ខ្ញុំចង់បានកូនទៀត។ នាងចង់ទទួលយកកូនចិញ្ចឹមម្នាក់ ព្រោះគ្រូពេទ្យបានប្រាប់នាងថា នាងមានហានិភ័យខ្ពស់ក្នុងការបាត់បង់កូនក្នុងផ្ទៃ ប្រសិនបើនាងមានកូនទៀត។ នៅក្នុងសេចក្ដីអធិប្បាយមួយ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ លើកទឹកចិត្តយើងឲ្យលើកយកបំណងប្រាថ្នាចំនួន ៣ ថ្វាយដល់ព្រះសម្រាប់ឆ្នាំបន្ទាប់។ ខ្ញុំបានអធិស្ឋានសុំចៅៗបន្ថែមទៀត និងសូមឲ្យក្រុមគ្រួសាររបស់ខ្ញុំបានស្ដារឡើងវិញ ព្រមទាំងការជាសះស្បើយពីការឈឺចាប់ផ្លូវចិត្ត និងអារម្មណ៍ទាំងអស់ដែលយើងបានឆ្លងកាត់។
ឥឡូវនេះ យើងមានចៅប្រុសដ៏ស្រស់ស្អាតម្នាក់ឈ្មោះ អើរុន។ គាត់មានអាយុ ៣ ខែ នៅពេលដែលគាត់ត្រូវបានទទួលយកមករស់នៅជាមួយកូនស្រីរបស់ខ្ញុំ។ យើងត្រូវចំណាយពេល ២ ឆ្នាំដើម្បីបញ្ចប់ដំណើរការសំណើរទទួលគាត់ធ្វើជាកូនចិញ្ចឹម។ ខ្ញុំនៅតែចាំថា ខ្ញុំបានលើកការអធិស្ឋាននេះថ្វាយទៅព្រះ ហើយជឿថាទ្រង់នឹងធ្វើឲ្យបានសម្រេច។ នៅពេលដែល អើរុន មានអាយុ ៧ ខែ កូនស្រីរបស់ខ្ញុំបានទទួលការហៅទូរស័ព្ទចូល ដោយមានទារិការទើបនឹងកើតម្នាក់ដែលត្រូវការគ្រួសារ។ ទារិកាឈ្មោះ កាប្រីឡា ត្រូវបានគេនាំមកដល់ផ្ទះយើង ហើយឯកសារស្នើសុំនាងធ្វើជាកូនចិញ្ចឹមត្រូវបានបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ។
មិនចាំបាច់និយាយទេ ផ្ទះរបស់កូនស្រីខ្ញុំពោរពេញដោយសេចក្ដីស្រឡាញ់។ ក្នុងនាមជាគ្រួសារ យើងបានឃើញព្រះឆ្លើយតបនឹងពាក្យអធិស្ឋានរបស់យើង ហើយយើងពិតជាអរព្រះគុណទ្រង់ណាស់។
ខ្ញុំចង់សរសេររឿងនេះដើម្បីលើកទឹកចិត្តអ្នកផ្សេងទៀតថា សូមកុំបោះបង់ចោលព្រះឡើយ។ ទ្រង់ឮពាក្យអធិស្ឋានរបស់អ្នក ហើយទ្រង់នឹងធ្វើការអស្ចារ្យនៅពេលដែលអ្នកទុកចិត្តទ្រង់។ យើងបានឃើញពីរបៀបដែលព្រះស្ដារឡើងវិញនូវអ្វីដែលសត្វកណ្តូបបានស៊ី និងរបៀបដែលយើងត្រូវបានប្រោសលោះពីបណ្តាសាដោយព្រះយេស៊ូវគ្រីស្ទ។
សូមអរគុណដល់លោកគ្រូ ព្រីនស៍ សម្រាប់ព័ន្ធកិច្ចរបស់លោកគ្រូ។ លោកគ្រូបានចង្អុលបង្ហាញយើងទៅកាន់ព្រះយេស៊ូវ ហើយបានរំដោះចិត្តរបស់យើងឲ្យមានសេរីភាព។
លោកស្រី Eric Bailey | កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...
ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ
ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...