​ទទួលបានការពារ​ពីគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយ​កង្ហារ​ខ្នាតឧស្សាហកម្មដ៏​ធ្ងន់

⁠ខ្ញុំ⁠ចាប់ផ្តើម⁠ទទួល⁠បទ⁠ពិសោធ⁠អំពី⁠ការ⁠ការពារ⁠របស់⁠ព្រះជាម្ចាស់⁠យ៉ាង⁠ជាក់ស្តែង⁠ ⁠បន្ទាប់ពី⁠បាន⁠ស្តាប់⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠អំពី⁠ទំនុកដំកើង⁠ ⁠ជំពូក⁠ទី⁠ ⁠៩១⁠។⁠ ⁠ខ្ញុំ⁠បាន⁠សារភាព⁠ថា⁠ព្រះ⁠ជា⁠ជម្រក⁠ ⁠និង⁠ជា⁠បន្ទាយ⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠ក៏បាន⁠ប្រកាស⁠ថា⁠ ⁠ខ្ញុំ⁠ត្រូវ⁠បាន⁠គ្របដណ្ដប់⁠ដោយ⁠ស្លាប⁠នៃ⁠ការពារ⁠របស់⁠ទ្រង់⁠ផង⁠ដែរ⁠។⁠

⁠ក្នុងអំឡុងពេល⁠នោះ⁠ ⁠ខ្ញុំ⁠ទទួល⁠ភារកិច្ច⁠ត្រួតពិនិត្យ⁠ការ⁠សម្អាត⁠ឃ្លាំង⁠មួយ⁠កន្លែង⁠។⁠ ⁠ខ្ញុំ⁠ ⁠និង⁠កម្មករ⁠របស់ខ្ញុំ⁠ត្រូវ⁠ដក⁠កង្ហារ⁠ចេញពី⁠ពិ⁠ដានដែល⁠មាន⁠កម្ពស់⁠ ⁠២⁠ ⁠ជាន់⁠។⁠ ⁠គ្មាន⁠នរណា⁠ចង់⁠ដោះ⁠កង្ហារ⁠នៅ⁠កណ្តាល⁠ពិ⁠ដាន⁠នោះ⁠ទេ⁠ ⁠ព្រោះ⁠គ្មានអ្វី⁠នៅ⁠ក្បែរ⁠នោះ⁠ដើម្បី⁠ចងខ្សែ⁠សុវត្ថិភាព⁠របស់⁠យើង⁠ឡើយ⁠។⁠

⁠បន្ទាប់ពី⁠បាន⁠ស្ដាប់⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠អំពី⁠ការ⁠ការពារ⁠របស់⁠ព្រះ⁠នៅពេល⁠ព្រឹក⁠ថ្ងៃ⁠នោះ⁠ហើយ⁠ ⁠ខ្ញុំ⁠បាន⁠ស្ម័គ្រចិត្ត⁠ដោយ⁠ល្ងង់ខ្លៅ⁠ ⁠ក្នុង⁠ការ⁠ដោះ⁠កង្ហារ⁠នោះ⁠ចេញ⁠។⁠ ⁠ខ្ញុំ⁠បាន⁠ឡើងជណ្ដើរ⁠ដោយ⁠គ្មាន⁠ខ្សែ⁠សុវត្ថិភាព⁠ ⁠ដើម្បី⁠ដោះ⁠វី⁠ស⁠ជ្រុង⁠ទាំង⁠ ⁠៤⁠ ⁠នៃ⁠ជើង⁠កង្ហារ⁠។⁠ ⁠ខ្ញុំ⁠មាន⁠គម្រោង⁠ថា⁠លើក⁠វា⁠ចេញ⁠សន្សឹម⁠ៗ⁠ ⁠ហើយ⁠សឹម⁠ចុះ⁠ចុះ⁠មកវិញ⁠។⁠

⁠ពេល⁠ខ្ញុំ⁠កំពុង⁠ដោះ⁠វី⁠ស⁠ចុងក្រោយ⁠ ⁠វី⁠សស្រាប់⁠តែ⁠ដាច់⁠ភ្លាម⁠ៗ⁠ ⁠ហើយ⁠កង្ហារ⁠ខ្នាត⁠ឧស្សាហកម្ម⁠ ⁠ទម្ងន់១៥⁠ ⁠គីឡូ⁠ ⁠បាន⁠ធ្លាក់⁠មក⁠លើ⁠ខ្ញុំ⁠!⁠ ⁠ភ្លាម⁠ៗ⁠នោះ⁠ ⁠ខ្ញុំ⁠ផ្ងា⁠ជើង⁠ទៅ⁠ក្រោយ⁠ដោ⁠យក⁠ង្ហាrសង្កត់⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠មាន⁠អ្វីមួយ⁠រុញ⁠ខ្ញុំ⁠ឲ្យ⁠តោង⁠ជាប់⁠កាំជណ្ដើរ⁠វិញ⁠។⁠

⁠ពេល⁠កម្មករ⁠របស់ខ្ញុំ⁠ស្រែក⁠ពី⁠ខាងក្រោម⁠ ⁠ខ្ញុំ⁠គិត⁠អំពី⁠ទំនុកដំកើង⁠ជំពូក⁠ ⁠៩១⁠:⁠១២⁠ ⁠៖⁠ ⁠«⁠ទេវតា⁠ទាំងនោះ⁠នឹង⁠ចាំ⁠ទ្រ⁠អ្នក⁠ ⁠មិន⁠ឲ្យ⁠ជើង⁠អ្នក⁠ប៉ះទង្គិច⁠នឹង⁠ថ្ម⁠ឡើយ⁠»⁠។⁠

⁠ការ⁠ផ្ងារជើង⁠ដោយ⁠គ្មានអ្វី⁠ជា⁠ជំនួយ⁠ជុំវិញ⁠ ⁠ថែមទាំង⁠មាន⁠កង្ហារ⁠ដ៏⁠ធ្ងន់⁠សង្កត់⁠លើ⁠ ⁠នោះ⁠មិន⁠អាច⁠ទៅរួច⁠ទេ⁠ ⁠ដែល⁠ខ្ញុំ⁠អាច⁠ទាញ⁠ខ្លួនឯង⁠មករ⁠ក⁠ទី⁠សុវត្ថិភាព⁠វិញ⁠បាន⁠។⁠ ⁠ខ្ញុំ⁠មិន⁠សង្ស័យ⁠ទេ⁠ថា⁠ ⁠ព្រះអម្ចាស់⁠ព្រះយេស៊ូវ⁠របស់ខ្ញុំ⁠បាន⁠បញ្ជា⁠ទេវតា⁠មួយ⁠អង្គ⁠ឲ្យ⁠ការពារ⁠ខ្ញុំ⁠គ្រប់ពេល⁠។⁠

⁠ខ្ញុំ⁠បាន⁠ជួបប្រទះ⁠នឹង⁠ការ⁠ការពារ⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ព្រះ⁠នៅក្នុង⁠វិស័យ⁠ជាច្រើន⁠នៃ⁠ជីវិត⁠របស់ខ្ញុំ⁠។⁠ ⁠ភាព⁠តានតឹង⁠នៃ⁠ការងារ⁠ក៏⁠ថយ⁠ចុះ⁠ ⁠ពេល⁠ដែល⁠ខ្ញុំ⁠ពឹងផ្អែក⁠កាន់តែ⁠ច្រើន⁠លើ⁠ព្រះគុណ⁠ ⁠ប្រាជ្ញា⁠ ⁠និង⁠ព្រះហឫទ័យ⁠ប្រណី⁠សស⁠ន្តោ⁠សរ⁠បស់⁠ព្រះយេស៊ូវ⁠។⁠ ⁠ដោយ⁠ដឹង⁠ថា⁠ ⁠ព្រះអង្គ⁠ជា⁠អ្នកគ្រប់គ្រង⁠ដែល⁠នាំមក⁠នូវ⁠សេចក្ដីសុខ⁠សាន្ត⁠ដ៏⁠អស្ចារ្យ⁠ដែល⁠លើស⁠ពី⁠ការយល់⁠ដឹង⁠របស់⁠មនុស្ស⁠។⁠ ⁠ខ្ញុំ⁠សូម⁠អរព្រះគុណ⁠ព្រះ⁠ចំពោះ⁠រឿង⁠នោះ⁠។⁠

⁠សូម⁠អរគុណ⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ដែល⁠បាន⁠បង្រៀន⁠ខ្ញុំ⁠ឲ្យ⁠មាន⁠ភាព⁠ក្លាហាន⁠ ⁠និង⁠មានទំនុក⁠ចិត្ត⁠ក្នុង⁠ព្រះវ⁠ត្ត⁠មាន⁠របស់⁠ព្រះ⁠គ្រប់⁠ទីកន្លែង⁠ដែល⁠ខ្ញុំ⁠ទៅ⁠។⁠ ⁠សូម⁠ថ្វាយ⁠សិរីល្អ⁠ដល់⁠ព្រះ⁠!⁠

⁠អនាមិក⁠ ⁠ ⁠|⁠ ⁠ ⁠ប្រទេស⁠សិង្ហបុរី⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ផ្ទះដែលត្រូវ​បានការពារពីព្យុះកំបុតត្បូង​បន្ទាប់ពីបានលាបប្រេងតាំង

នៅដើមឆ្នាំនេះ ទីក្រុងរបស់យើងនៅប្រទេសអូស្ត្រាលីរងការវាយប្រហាដោយព្យុះកំបុតត្បូងដ៏អាក្រក់បំផុតក្នុងចំណោ...

1 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details
ជាវជាប្រចាំ