ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ចែករំលែកតាមរយៈ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច្រើនសប្តាហ៍ ឬច្រើនខែពេលចេញទៅម្ដងៗ។ ពីរឆ្នាំមុន ក្រុមហ៊ុនរបស់គាត់បានឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន ដែលនៅទីបំផុតបានធ្វើឲ្យយើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើអាហារ ឬកន្លែងស្នាក់នៅ។
ការងារផ្នែកលក់ល្អៗមានតិចតួចណាស់នៅក្នុងតំបន់នេះក្នុងរដ្ឋរបស់យើង ហើយស្វាមីរបស់ខ្ញុំនឹកស្មានថា គាត់នឹងមិនអាចរកការងារដែលមានប្រាក់ខែល្អបានទេ ទោះបីជាបានដាក់ពាក្យសុំធ្វើការនៅច្រើនកន្លែងហើយក៏ដោយ។ យើងបានបន្តក្នុងស្ថានភាពនេះជាច្រើនខែដោយគ្មានប្រាក់ចំណូល ហើយត្រូវពឹងផ្អែកលើរបបសន្តិសុខសង្គមប្រចាំខែរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ នេះមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទេ។ ប្រាក់សន្សំរបស់យើងត្រូវបានប្រើអស់ ហើយយើងត្រូវលក់ទ្រព្យសម្បត្តិ និងទទួលជំនួយពីក្រុមជំនុំរបស់យើង។
យើងជាអ្នកគាំទ្រដ៏ស្មោះត្រង់សម្រាប់ព័ន្ធកិច្ចរបស់លោកគ្រូយ៉ូសែប ព្រីនស៍ ហើយខ្ញុំបានស្តាប់លោកគ្រូ ព្រីនស៍ រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយជឿលើអ្វីគ្រប់យ៉ាងដែលខ្ញុំបានរៀន។ នៅចុងខែធ្នូ ឆ្នាំ ២០១៨ យើងបានសម្រេចចិត្តចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ជារៀងរាល់យប់ រហូតដល់ស្វាមីរបស់ខ្ញុំទទួលបានការងារធ្វើ។ យើងបានធ្វើដោយចិត្តស្មោះត្រង់ ដោយចងចាំពីយញ្ញបូជាដែលព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងបានធ្វើនៅលើឈើឆ្កាងសម្រាប់សុខុមាលភាពទាំងមូលរបស់យើង។
យើងរស់នៅជាប់នឹងកំពង់ផែតូចមួយ ដែលនោះទីនោះ យើងបានចងមិត្តភាពជាមួយអ្នកបើកទូកមួយចំនួន។ បន្ទាប់ពីទទួលពិធីលៀងព្រះអម្ចាស់ជារៀងរាល់ថ្ងៃរយៈពេល ៦ សប្តាហ៍ មិត្តភក្តិជាអ្នកបើកទូកម្នាក់ ដែលមិនមែនជាអ្នកជឿព្រះយេស៊ូវ បានផ្ញើសារមកយើងដើម្បីសួរសុខទុក្ខ។ យើងមិនបានជួបគាត់ពេញមួយរដូវរងារ។
ខ្ញុំបានប្រាប់គាត់ថា យើងកំពុងជួបទុក្ខលំបាក ព្រោះស្វាមីរបស់ខ្ញុំគ្មានការងារធ្វើរយៈពេលប៉ុន្មានខែកន្លងមកនេះ។ បន្ទាប់មក មិត្តរបស់យើងបានណែនាំថា ស្វាមីរបស់ខ្ញុំឲ្យទៅកំពង់ផែក្បែរនោះ ព្រោះគាត់បានឮថាម្ចាស់កំពង់ផែនោះកំពុងជ្រើសរើសបុគ្គលិក។
នៅថ្ងៃបន្ទាប់ ស្វាមីរបស់ខ្ញុំបានទៅរកម្ចាស់កំពង់ផែ ហើយត្រូវបានជួលឲ្យធ្វើការភ្លាមៗ! ម្ចាស់កំពង់ផែបាននិយាយថា គាត់បានពន្យារពេលជួលអ្នកផ្សេងរយៈពេលពីរខែដោយមិនដឹងមូលហេតុ។
យើងបានបង់ថ្លៃចំណាយទាំងអស់របស់យើង ហើយម្ចាស់កំពង់ផែមានការរំជួលចិត្តជាងខ្លាំង ព្រោះទូកជាច្រើនត្រូវបានលក់ចេញ គាត់មិនអាចមានទូកទុកស្តុកគ្រប់គ្រាន់សម្រាប់លក់ទេ! ឥឡូវនេះ ស្វាមីរបស់ខ្ញុំអាចដើរទៅធ្វើការក្បែរផ្ទះបាន នេះជារឿងដ៏ល្អ ព្រោះយើងបានលក់យានយន្តរបស់យើងអស់ទៅហើយដែរ។ យើងក៏មិនចាំបាច់បង់ថ្លៃធានារ៉ាប់រងយានយន្តទៀតដែរ។ តើព្រះជាម្ចាស់មិនអស្ចារ្យទេឬ? របៀបរបស់ទ្រង់ហួសពីការយល់ដឹងរបស់យើង។
ខ្ញុំក៏បានឆ្លៀតឱកាសឲ្យមិត្តភក្តិអ្នកបើកទូករបស់យើងដឹងពីរបៀបដែលព្រះជាម្ចាស់បានប្រើគាត់ក្នុងការរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់ស្វាមីរបស់ខ្ញុំដើម្បីទទួលបានការងារនេះដែរ។ ហើយឥឡូវនេះ ខ្ញុំ និងស្វាមីអាចចំណាយពេលជាមួយគ្នាបានកាន់តែច្រើន។
សូមថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់!
Jeanne | រដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិក
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុ...
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...