ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
ចែករំលែកតាមរយៈ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬបីឆ្នាំមុន កូនស្រីអាយុ២០ឆ្នាំរបស់ខ្ញុំបានចាកចេញពីផ្ទះ ឈប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់យើង ហើយបានបណ្ដោយខ្លួនជាមួយគ្រឿងញៀន និកាយសាសនាខុសឆ្គង និងអាកប្បកិរិយាមិនសមរម្យផ្សេងទៀត។ នាងក៏កំពុងរងទុក្ខដោយការថប់បារម្ភ និងការភ័យស្លន់ស្លោផងដែរ។ វាពិតជាខ្លោចផ្សា ខ្លាំងណាស់ដែលបានឃើញនាងក្នុងសភាពបែបនោះ ព្រោះបើអ្នកស្គាល់នាង នាងគឺជាកូនស្រីដ៏ទន់ភ្លន់ និងស្រស់ស្អាតបំផុត ដែលឪពុកម្ដាយគ្រប់រូបប្រាថ្នាចង់បាន។
កូនស្រីពៅរបស់ខ្ញុំក៏កំពុងឆ្លងកាត់រឿងជាច្រើននៅសាលារៀន មានសកម្មភាពខុសធម្មតា ចេះកុហកឥតឈប់ឈរ លួចលាក់ និងប្រព្រឹត្តសកម្មភាពដែលបង្កគ្រោះថ្នាក់។ ពួកគេទាំងពីរមិនចង់ធ្វើអ្វីដែលទាក់ទងនឹងព្រះទេ ហើយកំពុងធ្វើឲ្យខ្លួនឯង និងក្រុមគ្រួសារមានគ្រោះថ្នាក់។ វាពិតជារឿងសោកសៅ និងគួរឲ្យខកចិត្តណាស់។ ខ្ញុំស្រឡាញ់ពួកគេទាំងពីរ ហើយចង់បានអ្វីដែលល្អបំផុតសម្រាប់ពួកគេ ដើម្បីរស់នៅដោយមានសេរីភាពពីការឈឺចាប់គ្រប់យ៉ាង។ វាហាក់ដូចជាទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគេត្រូវបានបាត់បង់ និងបែកបាក់ដែលមិនអាចត្រឡប់ក្រោយបាន។
ខ្ញុំបានសរសេរទៅកាន់ព័ន្ធកិច្ចរបស់លោកគ្រូ ព្រីនស៍ ពីរបីដង ដោយសុំការអធិស្ឋានសម្រាប់កូនស្រីរបស់ខ្ញុំ។ ខ្ញុំបានអធិស្ឋានសុំការការពារ ការព្យាបាល ការស្តារឡើងវិញ និងការប្រោសលោះសម្រាប់ពួកគេ និងក្រុមគ្រួសាររបស់យើង។ ខ្ញុំជឿថា ទោះបីជាពួកគេមានអាកប្បកិរិយា និងអ្វីដែលពួកគេជឿអំពីខ្លួនឯងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជាមនុស្សតីសុចរិតរបស់ព្រះដោយរួមក្នុងអង្គព្រះគ្រីស្ទ ៖ ពួកគេត្រូវបានប្រោសលោះ អត់ទោស និងសម្អាត! ខ្ញុំបានអធិស្ឋានសុំឲ្យព្រះលោហិតរបស់ព្រះយេស៊ូវប៉ះពាល់ដល់ពួកគេ ហើយបានប្រកាសសូមឲ្យចិត្តរបស់ពួកគេបែរទៅរកព្រះ និងក្រុមគ្រួសាររបស់ពួកគេវិញ។
ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់យើង ហើយបានស្តារទំនាក់ទំនងរបស់យើងឡើងវិញ! ខ្ញុំ និងកូនស្រីរបស់ខ្ញុំឥឡូវនេះមានទំនាក់ទំនងល្អជាងមុន។ យើងទំនាក់ទំនងគ្នាដោយស្មោះត្រង់ ស្រឡាញ់គ្នាទៅវិញទៅមក ហើយសំខាន់បំផុត យើងគ្រាន់តែសម្រាកនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ។ ខ្ញុំដឹងថាដោយសារព្រះគុណរបស់ព្រះ ទើបទំនាក់ទំនងរបស់យើងត្រូវបានស្ដារឡើងវិញ។
ខ្ញុំបន្តជឿលើព្រះអម្ចាស់សម្រាប់ព្រះហឫទ័យមេត្តាករុណារបស់ព្រះកាន់តែច្រើនលើជីវិតពួកគេ ហើយខ្ញុំបន្តប្រកាសពីព្រះពរកាន់តែច្រើននៅក្នុងទំនាក់ទំនងរបស់យើង និងអ្វីៗទាំងអស់ដែលទាក់ទងនឹងយើង។
សូមអរគុណលោកគ្រូ ព្រីនស៍ ចំពោះព័ន្ធកិច្ចដ៏អស្ចារ្យរបស់លោកគ្រូ ដែលពោរពេញដោយសេចក្ដីស្រឡាញ់ និងព្រះគុណដ៏ល្អអស្ចារ្យរបស់ព្រះ!
អនាមិក | រដ្ឋហ្សកហ្ស៊ី សហរដ្ឋអាមេរិក
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ផ្ទះដែលត្រូវបានការពារពីព្យុះកំបុតត្បូងបន្ទាប់ពីបានលាបប្រេងតាំង
នៅដើមឆ្នាំនេះ ទីក្រុងរបស់យើងនៅប្រទេសអូស្ត្រាលីរងការវាយប្រហាដោយព្យុះកំបុតត្បូងដ៏អាក្រក់បំផុតក្នុងចំណោ...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ទទួលបានការពារពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកង្ហារខ្នាតឧស្សាហកម្មដ៏ធ្ងន់
ខ្ញុំចាប់ផ្តើមទទួលបទពិសោធអំពីការការពាររបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង បន្ទាប់ពីបានស្តាប់សេចក្ដីអធិប្ប...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...