អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
ចែករំលែកតាមរយៈ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបានរៀបការ ហើយមានកូនប្រុសពីរនាក់។ ប៉ុន្តែខ្ញុំ និងស្វាមីតែងតែឈ្លោះទាស់ទែងគ្នា ដែលនាំឲ្យខ្ញុំគិតអំពីការលែងលះគ្នាច្រើនដង។ អនាគតហាក់ដូចជាអាប់អួរ ខណៈដែលខ្ញុំកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងការភ័យខ្លាច និងការថប់បារម្ភ ដោយមិនដឹងថាខ្ញុំនឹងអាចសងបំណុលផ្ទះ ឬមានលទ្ធភាពឲ្យកូនៗរបស់ខ្ញុំទៅរៀននៅសាកលវិទ្យាល័យដោយរបៀបណា។ ជាលទ្ធផល ខ្ញុំមានបញ្ហាជាប់ស្ទះជាមួយនឹងអត្តចរិតឆេវឆាវ ភាពតានតឹង និងការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។
មានរឿងល្អមួយបានកើតឡើងនៅពេលដែលកូនប្រុសពៅរបស់ខ្ញុំត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានចូលរួមការប្រជុំថ្វាយបង្គំនៅក្រុមជំនុំ New Creation Church [សិង្ហបុរី]។ ទោះបីជាខ្ញុំមិនមែនជាគ្រីស្ទបរិស័ទក៏ដោយ ខ្ញុំក៏សួរគាត់អំពីក្រុមជំនុំនៅថ្ងៃនេះយ៉ាងណាដែរ ហើយគាត់នឹងចែករំលែកជាមួយខ្ញុំដោយរំភើបអំពីអ្វីដែលគ្រូគង្វាលរបស់គាត់បានអធិប្បាយ។ ខ្ញុំគិតថា អូ! អ្វីដែលគ្រូគង្វាលម្នាក់នេះបាននិយាយជាការពិតណាស់! ខ្ញុំបានសួរគាត់ថាគ្រូគង្វាលរបស់គាត់ជានរណា ហើយគាត់បានបង្ហាញខ្ញុំនូវវីដេអូឃ្លីបក្នុង YouTube របស់លោកគ្រូ ព្រីនស៍។
ពីរបីសប្តាហ៍ក្រោយមក កូនប្រុសរបស់ខ្ញុំបានសួរថា តើខ្ញុំចង់ចូលរួមកម្មវិធីថ្វាយបង្គំជាមួយគាត់ដែរឬទេ ខ្ញុំបាននិយាយថា «ចង់!»។ ជាធម្មតា ខ្ញុំខ្លាចការចូលរួមកម្មវិធីដែលមានមនុស្សច្រើន ប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ស្ងប់ចិត្តក្នុងការទៅចូលរួម។ នៅក្នុងកម្មវិធីនោះ ខ្ញុំមានអារម្មណ៍ថាទទួលបានបានការស្រឡាញ់យ៉ាងខ្លាំងក្នុងអំឡុងពេលថ្វាយបង្គំ ហើយមានបទពិសោធអំពីក្ដីសុខសាន្ត និងអំណរដែលខ្ញុំមិនធ្លាប់ទទួលអារម្មណ៍បែបនេះពីមុនមកឡើយ។ ទោះបីជាខ្ញុំមិនសូវចេះភាសាអង់គ្លេសក៏ដោយ ក៏ខ្ញុំបានសុំព្រះអម្ចាស់ឲ្យប្រទានប្រាជ្ញាដល់ខ្ញុំដើម្បីយល់ពីអ្វីដែលលោកគ្រូ ព្រីនស៍ កំពុងនិយាយ ហើយទ្រង់បានជួយខ្ញុំឲ្យយល់មែន! បន្ទាប់ពីកម្មវិធីថ្វាយបង្គំនោះ ខ្ញុំ និងកូនប្រុសរបស់ខ្ញុំបាននិយាយអំពីអ្វីដែលប៉ះពាល់ចិត្តយើងអំឡុងពេលអធិប្បាយ និងអំពីភាពល្អរបស់ព្រះអម្ចាស់។
ថ្ងៃមួយ កូនប្រុសរបស់ខ្ញុំបានប្រគល់ iPad របស់គាត់មកខ្ញុំ ហើយបានលើកទឹកចិត្តខ្ញុំឲ្យស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ ពេលខ្ញុំទំនេរ។ ខ្ញុំបានចាប់ផ្តើមស្តាប់សេចក្ដីអធិប្បាយរបស់គាត់ពេលកំពុងធ្វើការងារផ្ទះ ជួនកាលស្តាប់មេរៀនដដែលៗ។ រាល់ពេលដែលខ្ញុំស្តាប់ តែងតែមានអ្វីមួយថ្មីនៅក្នុងសេចក្ដីអធិប្បាយដែលនឹងនិយាយមកកាន់ខ្ញុំ។ កូនប្រុសរបស់ខ្ញុំក៏មានការសិក្សាព្រះគម្ពីរជាមួយខ្ញុំ និងបានពន្យល់ខ្ញុំអំពីអ្វីដែលលោកគ្រូ ព្រីនស៍ បានអធិប្បាយ។ ដោយសារតែរឿងនេះ ខ្ញុំអាចយល់ និងធ្វើតាមការបង្រៀនរបស់លោកគ្រូ ព្រីនស៍ បានកាន់តែប្រសើរ។
ថ្ងៃមួយ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ ចែករំលែកអំពីរបៀបដែលកូនប្រុសរបស់គាត់ឈ្មោះ ចាស្ទីន បានធ្វើការជញ្ជឹងគិតព្រះបន្ទូលក្នុងសៀវភៅទំនុកតម្កើងជំពូកទី ២៣។ មានបំណងចិត្តមួយបានកើតឡើងនៅក្នុងខ្ញុំ ដើម្បីទន្ទេញទំនុកតម្កើង ២៣ ដូច្នេះខ្ញុំបានសុំប្រាជ្ញាពីព្រះអម្ចាស់ដើម្បីចងចាំ។ នៅក្នុងរដូវកាលនៃជ្រលងភ្នំរបស់ខ្ញុំ អត្ថបទគម្ពីរទំនុកតម្កើងនេះ រួមជាមួយនឹងអត្ថបទគម្ពីរជាច្រើនទៀតដែលខ្ញុំបានរក្សាទុកក្នុងចិត្តរបស់ខ្ញុំ បាននាំខ្ញុំឆ្លងកាត់រដូវកាលដ៏លំបាកនោះ។
ឥឡូវនេះ គ្រួសារខ្ញុំស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុន ហើយខ្ញុំកំពុងរៀនថ្វាយទុក្ខកង្វល់របស់ខ្ញុំទៅព្រះអម្ចាស់ ជាការដែលខ្ញុំថ្វាយអាពាហ៍ពិពាហ៍របស់ខ្ញុំនៅក្នុងព្រះហស្តរបស់ទ្រង់។ អនាគតរបស់ខ្ញុំភ្លឺស្វាង ហើយខ្ញុំទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់!
សូមអរគុណ លោកគ្រូ ព្រីនស៍។ ជីវិតរបស់ខ្ញុំនឹងនៅដដែល ប្រសិនបើគ្មានរព័ន្ធកិច្ចរបស់លោកគ្រូ និងការអធិប្បាយដំណឹងល្អនៃព្រះគុណដោយចិត្តក្លាហាន។ ឥឡូវនេះ ខ្ញុំស្គាល់ព្រះយេស៊ូវ ហើយមានទំនាក់ទំនងជាមួយទ្រង់ ដោយសារតែការអធិប្បាយរបស់លោកគ្រូ។ សូមថ្វាយសិរីរុងរឿង ព្រះកិត្តិយស និងព្រះចេស្ដាដល់ព្រះនាមដែលលើសអស់ទាំងនាម គឺព្រះយេស៊ូវ!
អនាមិក | ប្រទេសសិង្ហបុរី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ
ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះវិញ្ញាណប...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...