ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

12 នាទី
ចែករំលែក
⁠នៅក្នុង⁠ព្រះគម្ពីរ⁠សញ្ញា⁠​⁠ចាស់⁠ ⁠ព្រះ⁠បាន⁠ជ្រើស⁠យក⁠ប្រេង⁠តាំង⁠ដើម្បី⁠ប្រទាន⁠ព្រះពរ⁠ដល់⁠រាស្ត្រ⁠របស់⁠ទ្រង់⁠។⁠ ⁠ប៉ុន្តែ⁠ ⁠តើ⁠អ្នកជឿ⁠ក្នុង⁠សញ្ញា⁠​⁠ថ្មី⁠ ⁠អាច⁠ប្រើ⁠ប្រេង⁠តាំង⁠សម្រាប់⁠អ្វីខ្លះ⁠សព្វថ្ងៃ⁠នេះ⁠?⁠ ⁠លោកគ្រូ⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠បង្រៀន⁠ចេញពី⁠ព្រះគម្ពីរ⁠ ⁠អំពី⁠របៀប⁠ដែល⁠ប្រេង⁠តាំង⁠ចែង⁠អំពី⁠ព្រះគ្រីស្ទ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠។⁠ ⁠ការយល់⁠ដឹង⁠អំពី⁠រឿង⁠នេះ⁠នឹង⁠ផ្តល់⁠ឲ្យ⁠អ្នក⁠នូវ⁠សិទ្ធិ⁠ចូល⁠ទៅកាន់⁠ព្រះពរ⁠ដ៏⁠អស្ចារ្យ⁠ដែល⁠មក⁠ពី⁠ព្រះ⁠ ⁠ចំពោះ⁠ផ្នែក⁠សុខភាព⁠ ⁠ភាព⁠ពេញលេញ⁠ ⁠និង⁠ការ⁠ផ្គត់ផ្គង់⁠!⁠

⁠ព្រះគម្ពីរ⁠​⁠លើកឡើង⁠ច្រើនដង⁠អំពី⁠​⁠​⁠ស្រូវ⁠​⁠ ⁠ស្រា⁠ទំពាំងបាយជូរ⁠ ⁠​⁠និង⁠​⁠ប្រេង⁠។⁠ ⁠អស់⁠រយៈពេល⁠ជាច្រើន⁠ឆ្នាំ⁠ ⁠ខ្ញុំ⁠ឆ្ងល់⁠ថា⁠ហេតុអ្វីបានជា⁠ព្រះអម្ចាស់⁠តែងតែ⁠លើកឡើង⁠ពី⁠របស់⁠ទាំង⁠បី⁠នេះ⁠ជាមួយគ្នា⁠។⁠ ⁠ដូច្នេះ⁠ខ្ញុំ⁠បាន⁠សួរ⁠ព្រះអម្ចាស់⁠ ⁠ហើយ⁠ខ្ញុំ⁠អរព្រះគុណ⁠ទ្រង់⁠ដែល⁠​⁠ការស្វែងរក⁠ចម្លើយ⁠ត្រូវ⁠បាន⁠បញ្ចប់⁠ហើយ⁠។⁠

⁠តាមរយៈ⁠​⁠ស្រូវ⁠​⁠ ⁠ស្រា⁠ទំពាំងបាយជូរ⁠ ⁠​⁠និង⁠​⁠ប្រេង⁠ ⁠យើង⁠អាច⁠ទទួល⁠បាន⁠ដោយ⁠ព្រះគុណ⁠ ⁠មិនមែន⁠ដោយ⁠ការសម្រេច⁠បាន⁠ ⁠ឬ⁠ការ⁠ខិតខំ⁠នោះ⁠ទេ⁠ ⁠យើង⁠ទទួល⁠បាន⁠ទាំងអស់⁠ក្នុង⁠ព្រះយេស៊ូវ⁠។⁠ ⁠មនុស្ស⁠បាន⁠ទទួលយក⁠ផ្លូវ⁠ទៅ⁠បញ្ហា⁠ ⁠នៅ⁠ឯ⁠សួន⁠អេ⁠ដែន⁠។⁠ ⁠ដូចគ្នា⁠នេះ⁠ដែរ⁠ ⁠អ្នក⁠អាច⁠ទទួលយក⁠ផ្លូវ⁠របស់⁠អ្នក⁠ត្រឡប់ទៅ⁠រក⁠ព្រះពរ⁠របស់⁠ព្រះ⁠វិញ⁠នៅ⁠ថ្ងៃនេះ⁠។⁠

⁠ការ⁠ឃើញ⁠ព្រះគ្រីស្ទ⁠នៅក្នុង⁠ស្រូវ⁠ ⁠ស្រា⁠ទំពាំងបាយជូរ⁠ ⁠និង⁠ប្រេង⁠

⁠ស្រូវ⁠ ⁠និង⁠ស្រា⁠ទំពាំងបាយជូរ⁠តំណាង⁠ឲ្យ⁠ពិធី⁠លៀង⁠ព្រះអម្ចាស់⁠ ⁠ដែល⁠និយាយ⁠អំពី⁠ព្រះ⁠កាយ⁠ដែល⁠បាក់បែក⁠របស់⁠ព្រះយេស៊ូវ⁠ ⁠និង⁠ព្រះ⁠លោហិត⁠ដែល⁠ទ្រង់⁠បាន⁠បង្ហូរ⁠។⁠ ⁠ដើម្បី⁠ធ្វើ⁠នំប៉័ង⁠ ⁠អ្នក⁠យក⁠ស្រូវសាលី⁠ ⁠ឬ⁠ស្រូវ⁠ផ្សេងទៀត⁠ ⁠មក⁠កិន⁠និង⁠វាយ⁠ធ្វើជា⁠ម្សៅ⁠នំ⁠។⁠ ⁠បន្ទាប់មក⁠ ⁠អ្នក⁠វាយ⁠ម្សៅ⁠ទៅជា⁠ដុំ⁠ ⁠រួច⁠ដាក់⁠វា⁠ចូលក្នុង⁠ភ្លើង⁠ដ៏⁠ក្ដៅ⁠ដើម្បីឲ្យ⁠វា⁠ឆ្អិន⁠ក្លាយជា⁠នំប៉័ង⁠។⁠ ⁠នោះ⁠ជា⁠អ្វី⁠ដែល⁠បាន⁠កើតឡើង⁠ចំពោះ⁠ព្រះអម្ចាស់⁠ព្រះយេស៊ូវ⁠របស់⁠យើង⁠នៅ⁠លើ⁠ឈើឆ្កាង⁠ ⁠៖⁠ ⁠ទ្រង់⁠បាន⁠ក្លាយជា⁠នំប៉័ង⁠ជីវិត⁠របស់⁠យើង⁠។⁠

⁠ដើម្បី⁠ទទួល⁠បាន⁠ស្រា⁠ទំពាំងបាយជូរ⁠ ⁠ផ្លែ⁠ទំពាំងបាយជូរ⁠មិន⁠ត្រឹមតែ⁠ត្រូវ⁠បេះ⁠ពីដើម⁠ប៉ុណ្ណោះទេ⁠ ⁠ថែមទាំង⁠ត្រូវ⁠កិន⁠ ⁠និង⁠ជាន់ឈ្លី⁠ទៀតផង⁠។⁠ ⁠ដូចគ្នា⁠នេះ⁠ដែរ⁠ ⁠ព្រះយេស៊ូវ⁠របស់⁠យើង⁠ត្រូវ⁠បាន⁠ជាន់ឈ្លី⁠ដោយ⁠ការ⁠ជំនុំជម្រះ⁠របស់⁠ព្រះ⁠ ⁠ហើយ⁠ទ្រង់⁠បាន⁠ក្លាយជា⁠ស្រា⁠ទំពាំងបាយជូរ⁠ថ្មី⁠សម្រាប់⁠យើង⁠ទាំងអស់គ្នា⁠។⁠

⁠ប្រេង⁠អូ⁠លីវ⁠បាន⁠មក⁠ពី⁠ផ្លែ⁠អូ⁠លីវ⁠។⁠ ⁠ប៉ុន្តែ⁠នៅពេល⁠ដែល⁠អ្នក⁠ច្របាច់⁠ផ្លែ⁠អូ⁠លីវ⁠ឲ្យ⁠ខ្លាំង⁠ ⁠អ្នក⁠នឹង⁠រក⁠មិនឃើញ⁠ប្រេង⁠ទេ⁠ ⁠មានតែ⁠ជ័រ⁠ពណ៌ស⁠ប៉ុណ្ណោះ⁠។⁠ ⁠ម្យ៉ាងទៀត⁠ ⁠ផ្លែ⁠អូ⁠លីវ⁠មាន⁠រសជាតិ⁠ល្វីង⁠ខ្លាំង⁠។⁠ ⁠ដើម្បី⁠ទទួល⁠បាន⁠ប្រេង⁠ ⁠ផ្លែ⁠ ⁠និង⁠គ្រាប់⁠ត្រូវតែ⁠កិនកម្ទេច⁠ដោយ⁠ទម្ងន់⁠ដ៏⁠ធ្ងន់⁠លើ⁠ត្បាល់កិន⁠អូ⁠លីវ⁠។⁠ ⁠ការ⁠កិនកម្ទេច⁠ក៏⁠លុបបំបាត់⁠ភាព⁠ល្វីង⁠ផង⁠ដែរ⁠។⁠ ⁠ដូចគ្នា⁠នេះ⁠ដែរ⁠ ⁠ព្រះយេស៊ូវ⁠ត្រូវ⁠បាន⁠កម្ទេច⁠ក្រោម⁠បន្ទុក⁠ ⁠និង⁠ទម្ងន់⁠នៃ⁠អំពើបាប⁠របស់⁠យើង⁠ ⁠និង⁠ក្រោម⁠ការ⁠ជំនុំជម្រះ⁠របស់⁠ព្រះ⁠ដ៏⁠វិសុទ្ធ⁠។⁠ ⁠ទ្រង់⁠ត្រូវ⁠បាន⁠កម្ទេច⁠ឲ្យ⁠ក្លាយជា⁠ប្រេង⁠តាំង⁠ដែល⁠ព្យាបាល⁠យើង⁠នៅ⁠សព្វថ្ងៃ⁠នេះ⁠។⁠

⁠ត្រូវ⁠បាន⁠ជ្រើសតាំង⁠ដោយ⁠ព្រះ⁠

⁠ព្រះ⁠កំពុង⁠នាំ⁠ក្រុមជំនុំ⁠ទៅកាន់⁠កន្លែង⁠ដែល⁠យើង⁠ឃើញ⁠ពីសា⁠រៈសំ⁠ខាន់⁠នៃ⁠ប្រេង⁠តាំង⁠ដ៏⁠បរិសុទ្ធ⁠។⁠ ⁠មា⁠គ៌ាបស់⁠ព្រះ⁠តែងតែ⁠សម្រាប់⁠ឲ្យ⁠យើង⁠ធ្វើសកម្មភាព⁠ ⁠លើ⁠អ្វី⁠ដែល⁠យើង⁠អាច⁠ធ្វើ⁠បាន⁠នៅក្នុង⁠ធម្មជាតិ⁠ ⁠ហើយ⁠ទ្រង់⁠នឹង⁠ធ្វើ⁠នៅក្នុង⁠អធិធម្មជាតិ⁠ ⁠ជា⁠អ្វី⁠ដែល⁠យើង⁠មិន⁠អាច⁠ធ្វើ⁠បាន⁠។⁠ ⁠ការប្រើ⁠ប្រាស់⁠ប្រេង⁠តាំង⁠គឺ⁠ស្របតាម⁠ព្រះគម្ពីរ⁠ ⁠និង⁠ត្រូវ⁠បាន⁠ជ្រើសតាំង⁠ដោយ⁠ព្រះ⁠។⁠ ⁠ដូច្នេះ⁠សូមកុំ⁠ឲ្យ⁠មនុស្ស⁠ប្រាប់⁠អ្នក⁠ថា⁠ ⁠អ្នកមាន⁠អ⁠បិយ⁠ជំនឿ⁠ចំពោះ⁠ការប្រើ⁠ប្រាស់⁠ប្រេង⁠តាំង⁠ឲ្យសោះ⁠។⁠

⁠តើ⁠​⁠មាន⁠​⁠ពួក⁠​⁠អ្នក⁠​⁠រាល់⁠​⁠គ្នា⁠​⁠ណា⁠​⁠ឈឺ⁠​⁠ឬ⁠​⁠ទេ⁠ ⁠ត្រូវ⁠​⁠ឲ្យ⁠​⁠អ្នក⁠​⁠នោះ⁠​⁠ហៅ⁠​⁠ពួក⁠​⁠ចាស់‌ទុំ⁠​⁠ក្នុង⁠​⁠ពួក⁠​⁠ជំនុំ⁠​⁠មក⁠​⁠អធិស្ឋាន⁠​⁠ឲ្យ⁠​⁠ចុះ⁠ ⁠ព្រម⁠​⁠ទាំង⁠​⁠លាប⁠​⁠ប្រេង⁠​⁠ឲ្យ⁠ ⁠ដោយ⁠​⁠នូវ⁠​⁠ព្រះ‌នាម⁠​⁠ព្រះ‌អម្ចាស់⁠​⁠ផង⁠ ⁠នោះ⁠​⁠ពាក្យ⁠​⁠អធិស្ឋាន⁠​⁠នៃ⁠​⁠សេចក្ដី⁠​⁠ជំនឿ⁠ ⁠នឹង⁠​⁠ជួយ⁠​⁠សង្គ្រោះ⁠​⁠ដល់⁠​⁠មនុស្ស⁠​⁠ហេវ⁠​⁠នោះ⁠ ⁠ហើយ⁠​⁠ព្រះ‌អម្ចាស់⁠​⁠ទ្រង់⁠​⁠នឹង⁠​⁠ប្រោស⁠​⁠ឲ្យ⁠​⁠គាត់⁠​⁠បាន⁠​⁠ជា⁠​⁠ឡើង⁠ ⁠បើ⁠​⁠គាត់⁠​⁠បាន⁠​⁠ធ្វើ⁠​⁠បាប⁠​⁠អ្វី⁠ ⁠នោះ⁠​⁠នឹង⁠​⁠បាន⁠​⁠អត់⁠​⁠ទោស⁠​⁠ឲ្យ⁠​⁠ផង⁠។⁠

⁠–⁠ ⁠យ៉ាកុប⁠ ⁠៥⁠:⁠១៤⁠-⁠១៥⁠

⁠ជា⁠ការអនុវត្ត⁠មួយ⁠នៅក្នុង⁠ក្រុមជំនុំ⁠ដើមដំបូង⁠ក្នុង⁠ការប្រើ⁠ប្រាស់⁠ប្រេង⁠តាំង⁠លើ⁠អ្នកជំងឺ⁠។⁠ ⁠ដូច្នេះ⁠ ⁠នៅពេល⁠ដែល⁠ពួក⁠ព្រឹទ្ធា⁠ចារ្យ⁠នៃ⁠ក្រុមជំនុំ⁠បាន⁠ទៅ⁠ជួប⁠អ្នកជំងឺ⁠ ⁠ពួកគេ⁠បាន⁠លាបប្រេង⁠លើ⁠អ្នកជំងឺ⁠ក្នុង⁠ព្រះនាម⁠ព្រះអម្ចាស់⁠។⁠ ⁠«⁠ហើយ⁠ការអធិស្ឋាន⁠ដោយ⁠ជំនឿ⁠នឹង⁠សង្គ្រោះ⁠អ្នកជំងឺ⁠»⁠ ⁠បង្ហាញ⁠យើង⁠យ៉ាង⁠ច្បាស់⁠ថា⁠ ⁠នេះ⁠មិនមែន⁠ជា⁠ជំនឿ⁠អ⁠បិយ⁠ទេ⁠ ⁠ប៉ុន្តែ⁠ជា⁠អ្វីមួយ⁠ដែល⁠ធ្វើឡើង⁠ដោយ⁠ជំនឿ⁠។⁠ ⁠តើ⁠អ្នកមាន⁠ជំនឿ⁠ដោយ⁠របៀបណា⁠?⁠ ⁠«⁠…⁠សេចក្ដី⁠​⁠ជំនឿ⁠​⁠កើត⁠​⁠ឡើង⁠​⁠ដោយ⁠​⁠ឮ⁠ ⁠ហើយ⁠​⁠ដែល⁠​⁠ឮ⁠​⁠នោះ⁠ ⁠គឺ⁠​⁠ដោយ‌សារ⁠​⁠ព្រះ‌បន្ទូល⁠​⁠នៃ⁠​⁠ព្រះ⁠ ⁠»⁠។⁠ ⁠(⁠រ៉ូម⁠ ⁠១០⁠:⁠១៧⁠)⁠ ⁠ដូច្នេះ⁠ ⁠នៅពេល⁠ដែល⁠អ្នកមាន⁠ការ⁠បើក⁠សម្តែង⁠អំពីអ្វី⁠ដែល⁠ព្រះគម្ពីរ⁠បង្រៀន⁠លើ⁠ប្រធានបទ⁠ណាមួយ⁠ ⁠ជំនឿ⁠សម្រាប់⁠ផ្នែក⁠នោះ⁠នឹង⁠កើតឡើង⁠។⁠

⁠ប្រេង⁠ថ្មី⁠នៃ⁠សម្ពន្ធ‌មេត្រី⁠​⁠ថ្មី⁠

⁠ចូរ⁠យើង⁠មើល⁠ទំនុកដំកើង⁠ ⁠៩២⁠ ⁠ដែល⁠ជា⁠ទំនុកដំកើង⁠សម្រាប់⁠ថ្ងៃឈប់⁠សម្រាក⁠។⁠ ⁠នៅក្នុង⁠ខ⁠ទី⁠ ⁠១០⁠ ⁠ចែងថា⁠ ⁠⁠«⁠តែ⁠​⁠ទ្រង់⁠​⁠បាន⁠​⁠ដំកើង⁠​⁠ស្នែង⁠​⁠របស់⁠​⁠ទូលបង្គំ⁠​⁠ឡើង⁠ដូច⁠​⁠ជា⁠​⁠ស្នែង⁠​⁠នៃ⁠​⁠គោ⁠​⁠ព្រៃ⁠ទូលបង្គំ⁠​⁠មាន⁠​⁠ប្រេង⁠​⁠ថ្មី⁠​⁠ចាក់⁠​⁠លាប⁠​⁠លើ⁠​⁠ខ្លួន⁠​⁠ហើយ⁠»⁠។⁠⁠ ⁠ព្រះ⁠រំពឹង⁠ថា⁠យើង⁠មាន⁠ប្រេង⁠ថ្មី⁠ ⁠(⁠ស្រស់⁠)⁠ ⁠ព្រោះ⁠នៅពេល⁠ដែល⁠ប្រេង⁠ទុក⁠នៅ⁠ស្ងៀម⁠យូ⁠ពេក⁠ ⁠វា⁠នឹង⁠ក្លាយទៅជា⁠ខះ⁠។⁠

⁠ពាក្យ⁠ ⁠«⁠⁠ស្រស់⁠⁠»⁠ ⁠ជា⁠ភាសា⁠ហេព្រើរ⁠គឺ⁠ ⁠raanan⁠ ⁠ដែល⁠មានន័យថា⁠ ⁠«⁠ព⁠ណ៍⁠បៃតង⁠»⁠។⁠ ⁠សូម⁠កត់សម្គាល់⁠ថា⁠ ⁠ប្រេង⁠អូ⁠លីវ⁠សុទ្ធ⁠ពេញលក្ខណៈ⁠មាន⁠ពណ៌បៃតង⁠។⁠ ⁠ពណ៌បៃតង⁠សំដៅលើ⁠ភាព⁠ថ្មី⁠ ⁠ឬ⁠យុវវ័យ⁠។⁠ ⁠ដូច្នេះ⁠ប្រេង⁠ ⁠ត្រូវតែ⁠ជា⁠ប្រេង⁠នៃ⁠សេចក្ដី⁠សញ្ញា⁠​⁠​⁠ថ្មី⁠ ⁠ព្រោះថា⁠ប្រេង⁠នៃ⁠សេចក្ដី⁠សញ្ញា⁠​⁠​⁠ចាស់⁠គឺ⁠ខះ⁠ទៅ⁠ហើយ⁠។⁠

⁠សេចក្ដី⁠សញ្ញា⁠​⁠​⁠ចាស់⁠ប្រាប់⁠អ្នក⁠ថា⁠ ⁠អ្នក⁠ត្រូវតែ⁠ស្ដាប់បង្គាប់⁠ព្រះ⁠ ⁠មុន⁠ពេល⁠ទ្រង់⁠អាច⁠ព្យាបាល⁠រូបកាយ⁠របស់⁠អ្នក⁠។⁠ ⁠មនុស្ស⁠មួយចំនួន⁠ជឿ⁠ដូច្នោះ⁠ ⁠ហើយ⁠ជំនឿ⁠របស់⁠ពួកគេ⁠ក៏⁠ក្លាយទៅជា⁠ខះ⁠។⁠ ⁠ពួកគេ⁠នឹង⁠នៅ⁠ឆ្ងាយ⁠ពី⁠ព្រះ⁠បន្តិច⁠ម្តង⁠ៗ⁠ ⁠ដោយសារតែ⁠ការ⁠ជំនឿ⁠ខុស⁠។⁠

⁠ប៉ុន្តែ⁠តើ⁠អ្នកដឹង⁠ទេ⁠ថា⁠ ⁠សេចក្ដី⁠សញ្ញា⁠​⁠​⁠ថ្មី⁠មិន⁠បង្រៀន⁠ដូច្នោះ⁠ទេ⁠?⁠ ⁠សេចក្ដី⁠សញ្ញា⁠​⁠ថ្មី⁠បង្រៀន⁠ថា⁠ ⁠ទោះបីជា⁠អ្នកធ្វើ⁠មាន⁠កំហុស⁠ក៏ដោយ⁠ ⁠ព្រះ⁠នឹង⁠ព្យាបាល⁠អ្នក⁠។⁠ ⁠ដូចដែល⁠បានឃើញ⁠មុន⁠នេះ⁠នៅក្នុង⁠ព្រះគម្ពីរ⁠យ៉ាកុប⁠ ⁠៥⁠:⁠១៥⁠ ⁠ទោះបីជា⁠មនុស្សម្នាក់⁠បាន⁠ប្រព្រឹត្ត⁠អំពើបាប⁠ក៏ដោយ⁠ ⁠គាត់⁠មិន⁠ចាំបាច់⁠មាន⁠អារម្មណ៍⁠ថា⁠គ្មាន⁠លក្ខណៈ⁠សម្បត្តិ⁠គ្រប់គ្រាន់⁠ទេ⁠ ⁠ព្រោះ⁠ព្រះ⁠នឹង⁠អត់ទោស⁠បាប⁠របស់⁠គាត់⁠តាមរយៈ⁠ការអធិស្ឋាន⁠ដោយ⁠ជំនឿ⁠។⁠ ⁠នៅពេល⁠ដែល⁠អំពើបាប⁠ ⁠ដែល⁠ជា⁠ឧបសគ្គ⁠ធំ⁠បំផុត⁠ ⁠ត្រូវ⁠បាន⁠ដកចេញ⁠ ⁠តើមាន⁠អ្វី⁠រារាំង⁠យើង⁠ពី⁠ការ⁠ទទួល⁠ពី⁠ព្រះ⁠នោះ⁠?⁠

⁠បន្ទាប់ពី⁠យើង⁠បាន⁠អធិស្ឋាន⁠លើ⁠ប្រេង⁠អូ⁠លីវ⁠ ⁠ប្រេង⁠នោះ⁠នឹង⁠ក្លាយជា⁠ប្រេង⁠តាំង⁠ដ៏⁠បរិសុទ្ធ⁠។⁠ ⁠«⁠បរិសុទ្ធ⁠»⁠ ⁠មានន័យថា⁠ ⁠ញែកចេញ⁠សម្រាប់⁠គោលបំណង⁠របស់⁠ព្រះ⁠។⁠ ⁠វា⁠ក៏⁠មានន័យថា⁠ ⁠«⁠ញែកចេញ⁠ពី⁠»⁠ ⁠គឺ⁠ពី⁠​⁠ភាព⁠ងងឹត⁠ទៅជា⁠ពន្លឺ⁠ ⁠ពី⁠ភាព⁠ខ្វះខាត⁠ទៅជា⁠ភាព⁠បរិបូរណ៍⁠ ⁠និង⁠ជំងឺ⁠ទៅជា⁠ភាព⁠ពេញលេញ⁠។⁠ ⁠ដូច្នេះ⁠ ⁠ប្រេង⁠តាំង⁠ ⁠លែង⁠គ្រាន់តែ⁠ជា⁠ប្រេង⁠ធម្មជាតិ⁠ទៀតហើយ⁠។⁠ ⁠ខ⁠បន្ទាប់⁠ចែងថា⁠ ⁠៖⁠

⁠ភ្នែក⁠​⁠ទូលបង្គំ⁠​⁠នឹង⁠​⁠ឃើញ⁠​⁠បំណង⁠​⁠ចិត្ត⁠​⁠កើត⁠​⁠ដល់⁠​⁠ពួក⁠​⁠ខ្មាំង⁠ ⁠ហើយ⁠​⁠ត្រចៀក⁠​⁠ទូលបង្គំ⁠​⁠នឹង⁠​⁠ឮ⁠​⁠និយាយ⁠​⁠ពី⁠​⁠ការ⁠ ⁠ដែល⁠​⁠កើត⁠​⁠ដល់⁠​⁠ពួក⁠​⁠មនុស្ស⁠​⁠អាក្រក់⁠ ⁠ជា⁠​⁠ពួក⁠​⁠អ្នក⁠​⁠ដែល⁠​⁠លើក⁠​⁠គ្នា⁠​⁠ឡើង⁠​⁠ទាស់⁠​⁠នឹង⁠​⁠ទូលបង្គំ⁠

⁠–⁠ ⁠ទំនុកដំកើង⁠ ⁠៩២⁠:⁠១១⁠

⁠នៅពេល⁠ដែល⁠អ្នក⁠ត្រូវ⁠បាន⁠លាបប្រេង⁠បៃតង⁠ ⁠ឬ⁠ប្រេង⁠ស្រស់⁠ ⁠វា⁠នឹង⁠ប៉ះពាល់⁠ដល់⁠ភ្នែក⁠ ⁠និង⁠ត្រចៀក⁠របស់⁠អ្នក⁠។⁠ ⁠ភ្នែក⁠របស់⁠អ្នក⁠នឹង⁠ឃើញ⁠ជ័យជម្នះ⁠ ⁠ហើយ⁠ត្រចៀក⁠របស់⁠អ្នក⁠នឹង⁠ស្ដាប់ឮ⁠ជ័យជម្នះ⁠។⁠ ⁠ដូច្នេះ⁠ ⁠«⁠មនុស្ស⁠អាក្រក់⁠»⁠ ⁠ឬ⁠សត្រូវ⁠របស់⁠អ្នក⁠នឹង⁠មិន⁠រីកចម្រើន⁠ទេ⁠ ⁠ប៉ុន្តែ⁠អ្នក⁠នឹង⁠រីកចម្រើន⁠!⁠

⁠មុន⁠ពេល⁠អ្នកអាន⁠ព្រះគម្ពីរ⁠ ⁠អ្នក⁠អាច⁠ប្រាប់⁠ព្រះអម្ចាស់⁠ថា⁠ ⁠«⁠ព្រះអម្ចាស់⁠អើយ⁠ ⁠ទូលបង្គំ⁠កំពុង⁠លាបប្រេង⁠លើ⁠ភ្នែក⁠ទូលបង្គំ⁠។⁠ ⁠សូមឲ្យ⁠ទូលបង្គំ⁠ឃើញ⁠ទ្រង់⁠ជាថ្មី⁠ម្ដងទៀត⁠នៅក្នុង⁠អត្ថបទ⁠​⁠គម្ពីរ⁠»⁠។⁠ ⁠បន្ទាប់មក⁠ ⁠អ្នក⁠នឹង⁠ឃើញថា⁠ព្រះគម្ពីរ⁠មានជីវិត⁠សម្រាប់⁠អ្នក⁠។⁠ ⁠អ្នក⁠កំពុង⁠ពឹងផ្អែក⁠លើ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠ដើម្បី⁠ប្រទាន⁠ការ⁠បើក⁠សម្ដែង⁠ដល់⁠អ្នក⁠ ⁠ដើម្បី⁠ណែនាំ⁠អ្នក⁠អំពី⁠សេចក្តី⁠ពិត⁠ទាំងអស់⁠ ⁠ហើយ⁠មិន⁠ទុកចិត្ត⁠លើ⁠ការចេះដឹង⁠របស់⁠អ្នក⁠ឡើយ⁠។⁠

⁠នឹម⁠ត្រូវ⁠បាន⁠បំផ្លាញ⁠ ⁠បន្ទុក⁠ត្រូវ⁠បាន⁠ដកចេញ⁠

⁠នៅ⁠​⁠ថ្ងៃ⁠​⁠នោះ⁠ ⁠បន្ទុក⁠​⁠ដែល⁠​⁠គេ⁠​⁠ដាក់⁠​⁠លើ⁠​⁠ឯង⁠​⁠នឹង⁠​⁠បាត់⁠​⁠ចេញ⁠​⁠ពី⁠​⁠ស្មា⁠​⁠ឯង⁠​⁠ទៅ⁠ ⁠ហើយ⁠​⁠នឹម⁠​⁠ដែល⁠​⁠គេ⁠​⁠ដាក់⁠​⁠លើ⁠​⁠ឯង⁠​⁠នឹង⁠​⁠បាត់⁠​⁠ចេញ⁠​⁠ពី⁠​⁠ក⁠​⁠ឯង⁠​⁠ដែរ⁠
⁠ឯ⁠​⁠នឹម⁠​⁠នោះ⁠​⁠នឹង⁠​⁠ត្រូវ⁠​⁠បំផ្លាញ⁠ ⁠ដោយ⁠​⁠ព្រោះ⁠​⁠ពិធី⁠​⁠លាប⁠​⁠ប្រេង⁠។⁠​⁠

⁠–⁠ ⁠អេសាយ⁠ ⁠១០⁠:⁠២៧⁠

⁠ពេលខ្លះ⁠ ⁠អ្នកមាន⁠អារម្មណ៍⁠តានតឹង⁠ ⁠ហើយ⁠ពោរពេញ⁠ដោយ⁠ការ⁠ព្រួយបារម្ភ⁠។⁠ ⁠បន្ទាប់ពី⁠ការ⁠ឈ្លោះប្រកែក⁠គ្នា⁠ ⁠ឬ⁠គ្រា⁠នៃ⁠ការ⁠ជម្លោះ⁠ ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠មាន⁠បន្ទុក⁠នៅ⁠លើ⁠ស្មា⁠របស់⁠អ្នក⁠។⁠ ⁠ពាក្យ⁠ថា⁠ ⁠«⁠គេ⁠»⁠ ⁠នៅក្នុង⁠ខ⁠គម្ពីរ⁠ខាងលើ⁠សំដៅ⁠ទៅលើ⁠ពួក⁠សាសន៍⁠​⁠អា⁠សស៊ើរ⁠ ⁠ដែល⁠ជាស⁠ត្រូវ⁠របស់⁠អ៊ីស្រាអែល⁠នៅពេល⁠នោះ⁠។⁠ ⁠សព្វថ្ងៃ⁠នេះ⁠ ⁠វា⁠តំណាង⁠ឲ្យ⁠វិញ្ញាណ⁠របស់⁠មេ⁠ប្រឆាំង⁠ព្រះគ្រីស្ទ‌⁠ ⁠ឬ⁠អារក្ស⁠ដែល⁠ព្យាយាម⁠គាបសង្កត់⁠អ្នក⁠។⁠ ⁠គោឈ្មោល⁠មាន⁠នឹម⁠ជុំវិញ⁠ក⁠របស់⁠វា⁠ដើម្បី⁠អូស⁠រទេះ⁠។⁠ ⁠ដូចគ្នា⁠នេះ⁠ដែរ⁠ ⁠អារក្ស⁠ចង់⁠ដាក់⁠នឹម⁠នៅ⁠លើក⁠របស់⁠អ្នក⁠ ⁠ដើម្បី⁠ទាញ⁠អ្នក⁠ទៅ⁠គ្រប់⁠ទីកន្លែង⁠ដែល⁠វា⁠ចង់⁠ឲ្យ⁠អ្នក⁠ទៅ⁠។⁠ ⁠ឧទាហរណ៍⁠ ⁠ប្រសិនបើ⁠អ្នក⁠ញៀន⁠ជាតិ⁠នីកូទីន⁠ ⁠អារក្ស⁠ប្រាប់⁠អ្នក⁠ថា⁠ ⁠«⁠អ្នក⁠មិន⁠អាច⁠មិន⁠ជក់បារី⁠បានទេ⁠។⁠ ⁠ខ្ញុំ⁠បាន⁠នាំ⁠អ្នក⁠ទៅដល់⁠កន្លែង⁠ដែល⁠ខ្ញុំ⁠ចង់⁠ឲ្យ⁠អ្នក⁠បាន⁠»⁠។⁠

⁠ប៉ុន្តែ⁠របស់⁠ដែល⁠អាច⁠បំផ្លាញ⁠នឹម⁠នេះ⁠បាន⁠គឺ⁠ប្រេង⁠តាំង⁠។⁠ ⁠អ្នក⁠អាច⁠និយាយ⁠ថា⁠ ⁠«⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ប្រេង⁠តំណាង⁠ឲ្យ⁠ឬ⁠ទ្ធានុ⁠ភាព⁠នៃ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠»⁠។⁠ ⁠មែនហើយ⁠ ⁠មាន⁠ពាក់ព័ន្ធ⁠នឹង⁠ព្រះ‌វិញ្ញាណ⁠​⁠ដ៏⁠វិសុទ្ធ១០០ភាគរយ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠នៅក្នុង⁠បរិបទ⁠នេះ⁠ ⁠ព្រះ⁠មាន⁠បន្ទូល⁠ថាត្រូវ⁠ប្រើ⁠ ⁠«⁠⁠ប្រេង⁠តាំង⁠⁠»⁠។⁠ ⁠បន្ទាប់មក⁠ ⁠ឫទ្ធានុភាព⁠នៃ⁠ព្រះ‌វិញ្ញាណ⁠​⁠ដ៏⁠វិសុទ្ធ⁠នឹង⁠បំផ្លាញ⁠ចំណង⁠អារក្ស⁠សាតាំង⁠ទាំងអស់⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠។⁠

⁠សូម⁠កត់សម្គាល់⁠ថា⁠ ⁠នឹម⁠នឹង⁠ត្រូវ⁠ ⁠«⁠⁠បំផ្លាញ⁠⁠»⁠ ⁠មិនមែន⁠ ⁠«⁠ខូច⁠»⁠ ⁠ទេ⁠។⁠ ⁠មាន⁠ភាព⁠ខុសគ្នា⁠រវាង⁠ពាក្យ⁠ទាំងពីរ⁠នេះ⁠។⁠ ⁠នៅពេល⁠ដែល⁠អ្វីមួយ⁠បាន⁠ខូច⁠ ⁠នោះ⁠អាច⁠ជួសជុល⁠បាន⁠។⁠ ⁠ប៉ុន្តែ⁠ ⁠នៅពេល⁠ដែល⁠អ្វីមួយ⁠ត្រូវ⁠បាន⁠បំផ្លាញ⁠ ⁠វា⁠មិន⁠អាច⁠ជួសជុល⁠បានទេ⁠។⁠ ⁠ប្រេង⁠តាំងរបស់⁠ព្រះ⁠នឹង⁠បំផ្លាញ⁠ចំណង⁠អារក្ស⁠សាតាំង⁠ទាំងអស់⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠ ⁠ដែល⁠មិន⁠អាច⁠ជួសជុល⁠បាន⁠!⁠

⁠ការ⁠ស្ដារ⁠ឡើងវិញ⁠នូវ⁠ពេលវេលា⁠ ⁠និង⁠ជីវិត⁠គ្រួសារ⁠

⁠នៅពេល⁠ដែល⁠អារក្ស⁠ចង់⁠ទាស់⁠នឹង⁠អ្នក⁠ ⁠វិធី⁠មួយ⁠ក្នុងចំណោម⁠វិធី⁠ផ្សេងទៀត⁠ដែល⁠ដើម្បី⁠ទាស់⁠នឹង⁠អ្នក⁠គឺ⁠ ⁠លួច⁠ពី⁠អ្នក⁠។⁠ ⁠នៅក្នុង⁠ចោទិយកថា⁠ ⁠ជំពូក⁠ទី⁠ ⁠២៨⁠ ⁠មាន⁠គោលការណ៍⁠គួរឲ្យ⁠ចាប់អារម្មណ៍⁠មួយ⁠ដែល⁠ត្រូវ⁠សង្កេតមើល⁠ ⁠ដែល⁠ទាក់ទង⁠នឹង⁠បណ្តាសា⁠។⁠

⁠ឯង⁠​⁠នឹង⁠​⁠នាំ⁠​⁠យក⁠​⁠ពូជ⁠​⁠ពង្រោះ⁠​⁠ជា⁠​⁠ច្រើន⁠ ⁠ទៅ⁠​⁠សាប‌ព្រោះ⁠​⁠នៅ⁠​⁠ក្នុង⁠​⁠ស្រែ⁠​⁠ឯង⁠ ⁠តែ⁠​⁠នឹង⁠​⁠ច្រូត⁠​⁠បាន⁠​⁠តែ⁠​⁠បន្តិច⁠​⁠វិញ⁠​⁠ទេ⁠ ⁠ដ្បិត⁠​⁠កណ្តូប⁠​⁠នឹង⁠​⁠កាត់⁠​⁠បំផ្លាញ⁠​⁠ទាំង⁠​⁠អស់⁠​⁠ទៅ⁠ ⁠ឯង⁠​⁠នឹង⁠​⁠ដាំ⁠​⁠ចំការ⁠​⁠ទំពាំង‌បាយ‌ជូរ⁠ ⁠ហើយ⁠​⁠ខំ⁠​⁠ថែ‌ទាំ⁠​⁠រក្សា⁠​⁠ផង⁠ ⁠តែ⁠​⁠មិន⁠​⁠បាន⁠​⁠ក្រេប⁠​⁠រស⁠​⁠របស់⁠​⁠ផ្លែ⁠​⁠នោះ⁠​⁠ឡើយ⁠ ⁠ក៏⁠​⁠មិន⁠​⁠បាន⁠​⁠ទាំង⁠​⁠បេះ⁠​⁠ផង⁠ ⁠ដ្បិត⁠​⁠ដង្កូវ⁠​⁠នឹង⁠​⁠ស៊ី⁠​⁠ទាំង⁠​⁠អស់⁠​⁠ទៅ⁠ ⁠ឯង⁠​⁠នឹង⁠​⁠មាន⁠​⁠ដើម⁠​⁠អូ⁠លីវ⁠​⁠នៅ⁠​⁠ពេញ⁠​⁠ក្នុង⁠​⁠ស្រុក⁠​⁠ឯង⁠ ⁠តែ⁠​⁠មិន⁠​⁠បាន⁠​⁠យក⁠​⁠ប្រេង⁠​⁠មក⁠​⁠លាប⁠​⁠ខ្លួន⁠​⁠សោះ⁠ ⁠ដ្បិត⁠​⁠ក្តឹប⁠​⁠នឹង⁠​⁠ជ្រុះ⁠​⁠រុះ⁠​⁠ទាំង⁠​⁠អស់⁠

⁠–⁠ ⁠ចោទិយកថា⁠ ⁠២៨⁠:⁠៣៨⁠–⁠៤០⁠

«⁠គ្រាប់ពូជ⁠⁠»⁠ ⁠នៅត្រង់⁠នេះ⁠សំដៅ⁠ទៅលើ⁠ស្រូវ⁠ ⁠ហើយ⁠នៅក្នុង⁠ ⁠«⁠⁠ចម្ការ⁠ទំពាំងបាយជូរ⁠⁠»⁠ ⁠អ្នកមាន⁠ស្រា⁠ទំពាំងបាយជូរ⁠។⁠ ⁠សូម⁠កត់សម្គាល់⁠ថា⁠ ⁠អារក្ស⁠ចេញ⁠មក⁠ស៊ី⁠ស្រូវ⁠ ⁠និង⁠ស្រា⁠ទំពាំងបាយជូរ⁠របស់⁠អ្នក⁠ ⁠ដូច្នេះ⁠អារក្ស⁠នឹង⁠បញ្ជូន⁠កណ្តូប⁠ ⁠និង⁠ដង្កូវ⁠មក⁠។⁠ ⁠វា⁠ក៏⁠ចេញ⁠មក⁠ស៊ីប្រេង⁠របស់⁠អ្នក⁠ដែរ⁠។⁠

⁠ចូរ⁠យើង⁠ពិនិត្យមើល⁠ខ⁠គម្ពីរ⁠បន្ទាប់⁠ ⁠ដើម្បី⁠ស្វែងយល់⁠ពី⁠មូលហេតុ⁠ដែល⁠អារក្ស⁠ចង់⁠លួច⁠យក⁠របស់⁠ទាំងនេះ⁠ចេញពី⁠ជីវិត⁠របស់⁠អ្នក⁠។⁠

⁠ឯង⁠​⁠នឹង⁠​⁠បង្កើត⁠​⁠បាន⁠​⁠កូន⁠​⁠ប្រុស⁠​⁠កូន⁠​⁠ស្រី⁠ ⁠តែ⁠​⁠មិន⁠​⁠បាន⁠​⁠ជា⁠​⁠របស់⁠​⁠ផង⁠​⁠ឯង⁠​⁠ទេ⁠ ⁠ដ្បិត⁠​⁠គេ⁠​⁠នឹង⁠​⁠នាំ⁠​⁠វា⁠​⁠ទៅ⁠​⁠ជា⁠​⁠ឈ្លើយ⁠

⁠–⁠ ⁠ចោទិយកថា⁠ ⁠២៨⁠:⁠៤១⁠

⁠នៅពេល⁠ណា⁠ដែល⁠ខ្វះ⁠ស្រូវ⁠ ⁠ស្រា⁠ទំពាំងបាយជូរ⁠ ⁠និង⁠ប្រេង⁠ ⁠ជីវិត⁠គ្រួសារ⁠របស់⁠អ្នក⁠ក៏⁠នឹង⁠រង⁠ផល⁠ប៉ះពាល់⁠ដែរ⁠។⁠ ⁠អ្នក⁠ប្រហែលជា⁠មានកូន⁠ដែល⁠អ្នក⁠ស្រឡាញ់⁠យ៉ាង⁠ខ្លាំង⁠ ⁠ប៉ុន្តែ⁠ពេល⁠គេ⁠ធំឡើង⁠ ⁠អ្នក⁠នឹង⁠ឃ្លាតពី⁠ពួកគេ⁠។⁠ ⁠ការសេពគប់⁠ជាមួយ⁠មិត្តភក្តិ⁠មិនល្អ⁠ ⁠ពួកគេ⁠ក្លាយជា⁠ឈ្លើយ⁠នៃ⁠ការ⁠ផឹកស្រា⁠ ⁠ការជប់លៀង⁠ ⁠និង⁠ការ⁠ញៀន⁠ផ្សេង⁠ៗ⁠។⁠

⁠ប៉ុន្តែ⁠ ⁠ព្រះ⁠បាន⁠រៀបចំ⁠ផ្លូវ⁠ចេញ⁠សម្រាប់⁠អ្នក⁠។⁠

⁠…⁠ ⁠ពី⁠​⁠ព្រោះ⁠​⁠ទ្រង់⁠​⁠ប្រទាន⁠​⁠ភ្លៀង⁠​⁠ដំបូង⁠​⁠មក⁠​⁠តាម⁠​⁠ខ្នាត⁠​⁠ត្រឹម‌ត្រូវ⁠ ⁠ទ្រង់⁠​⁠បង្អុរ⁠​⁠ឲ្យ⁠​⁠ភ្លៀង⁠​⁠ធ្លាក់⁠​⁠ចុះ⁠ ⁠សំរាប់⁠​⁠ឯង⁠​⁠រាល់⁠​⁠គ្នា⁠ ⁠គឺ⁠​⁠ជា⁠​⁠ភ្លៀង⁠​⁠ដើម⁠ ⁠នឹង⁠​⁠ភ្លៀង⁠​⁠ចុង⁠​⁠រដូវ⁠ ⁠ដូច⁠​⁠កាល⁠​⁠មុន⁠ ⁠អស់⁠​⁠ទាំង⁠​⁠ទីលាន⁠​⁠នឹង⁠​⁠បាន⁠​⁠ពេញ⁠​⁠ដោយ⁠​⁠ស្រូវ‌សាលី⁠ ⁠ហើយ⁠​⁠ធុង⁠​⁠ទាំង⁠​⁠ប៉ុន្មាន⁠​⁠នឹង⁠​⁠ពេញ⁠​⁠ហៀរហូរ⁠ ⁠ដោយ⁠​⁠ទឹក⁠​⁠ទំពាំង‌បាយ‌ជូរ⁠ ⁠នឹង⁠​⁠ប្រេង⁠។⁠

⁠–⁠ ⁠យ៉ូអែល⁠ ⁠២⁠:⁠២៣⁠-⁠២៤⁠

«⁠ភ្លៀង⁠ដំបូង⁠⁠»⁠ ⁠ជា⁠ភាសា⁠ហេព្រើរ⁠សំដៅ⁠ទៅលើ⁠គ្រូបង្រៀន⁠នៃ⁠សេចក្តី⁠សុចរិត⁠។⁠ ⁠មូលហេតុ⁠ដែល⁠ព្រះ⁠ប្រទាន⁠គ្រូ⁠នៃ⁠សេចក្តី⁠សុចរិត⁠ដល់⁠អ្នក⁠ ⁠គឺ⁠ដើម្បីឲ្យ⁠ក្រុមជំនុំ⁠ ⁠ផ្ទះ⁠របស់⁠អ្នក⁠ ⁠និង⁠កន្លែង⁠ធ្វើការ⁠របស់⁠អ្នក⁠នឹង⁠ពោរពេញ⁠ដោយ⁠ស្រូវ⁠ ⁠និង⁠ហូរហៀរ⁠ដោយ⁠ស្រា⁠ទំពាំងបាយជូរ⁠ថ្មី⁠ ⁠និង⁠ប្រេង⁠។⁠ ⁠ហើយ⁠ខ⁠គម្ពីរ⁠បន្ទាប់⁠ចែងថា⁠ ⁠៖⁠

⁠អញ⁠​⁠នឹង⁠​⁠សង⁠​⁠បំពេញ⁠​⁠ឆ្នាំ⁠​⁠ទាំង⁠​⁠ប៉ុន្មាន⁠ ⁠ដែល⁠​⁠ត្រូវ⁠​⁠ស៊ី⁠​⁠បង្ខូច⁠ ⁠ដោយ⁠​⁠កណ្តូប⁠​⁠ចង្រិត⁠ ⁠ដង្កូវ⁠ ⁠នឹង⁠​⁠ក្រា⁠ ⁠គឺ⁠​⁠ជា⁠​⁠កង‌ទ័ព⁠​⁠ធំ⁠​⁠របស់⁠​⁠អញ⁠ ⁠ដែល⁠​⁠អញ⁠​⁠បាន⁠​⁠ចាត់⁠​⁠ប្រើ⁠​⁠មក⁠​⁠កណ្តាល⁠​⁠ឯង⁠​⁠រាល់⁠​⁠គ្នា⁠​⁠នោះ⁠។⁠
⁠–⁠ ⁠យ៉ូអែល⁠ ⁠២⁠:⁠២៥⁠

⁠នៅ⁠ទីនេះ⁠ ⁠«⁠⁠កណ្តូប⁠​⁠ចង្រិត⁠⁠»⁠ ⁠សំដៅ⁠ទៅលើ⁠ដង្កូវ⁠។⁠ ⁠ព្រះគម្ពីរ⁠ ⁠King⁠ ⁠James⁠ ⁠ប្រើពាក្យ⁠ថា⁠ ⁠«⁠⁠palmerworm⁠/⁠ដង្កូវ⁠ដូង⁠⁠»⁠។⁠ ⁠នៅពេល⁠ដែល⁠ជីវិត⁠របស់⁠អ្នក⁠ពោរពេញ⁠ដោយ⁠ស្រូវ⁠ ⁠ស្រា⁠ទំពាំងបាយជូរ⁠ ⁠និង⁠ប្រេង⁠ ⁠សង⁠​⁠បំពេញ⁠​⁠ឆ្នាំ⁠​⁠ទាំង⁠​⁠ប៉ុន្មាន⁠ ⁠ដែល⁠​⁠ត្រូវ⁠​⁠បាន⁠ស៊ី⁠​⁠បង្ខូច⁠ដោយ⁠​⁠កណ្តូប⁠​⁠ចង្រិត⁠ ⁠ដង្កូវ⁠។⁠ ⁠អ្នកខ្លះ⁠អាច⁠និយាយ⁠ថា⁠ ⁠«⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ពេល⁠ដែល⁠ឆ្នាំ⁠កន្លង⁠ផុត⁠ ⁠គឺ⁠ផុត⁠ហើយ⁠»⁠។⁠ ⁠ប៉ុន្តែ⁠ព្រះ⁠អាទិករ⁠ដែល⁠បង្កើត⁠ពេលវេលា⁠មាន⁠បន្ទូល⁠ថា⁠ ⁠ទ្រង់⁠នឹង⁠សង⁠បំពេញ⁠ឯង⁠រាល់⁠ឆ្នាំ⁠ដែល⁠ត្រូវ⁠បាន⁠ខ្ជះខ្ជាយ⁠!⁠

⁠បង្ហាញ⁠ពី⁠សម្រស់⁠នៃ⁠ដើម⁠អូ⁠លីវ⁠

⁠នៅពេល⁠អ្នក⁠សិក្សា⁠ពីដើម⁠អូ⁠លីវ⁠ ⁠អ្នក⁠នឹង⁠ទទួល⁠បាន⁠ព្រះពរ⁠ ⁠ព្រោះ⁠គ្រប់⁠ផ្នែក⁠នៃ⁠ដើមឈើ⁠មាន⁠អត្ថន័យ⁠។⁠ ⁠សព្វថ្ងៃ⁠នេះ⁠ ⁠នៅពេល⁠អ្នក⁠ទៅ⁠សួនច្បារ⁠គែ⁠ត⁠សេ⁠ម៉ា⁠នី⁠នៅ⁠អ៊ីស្រាអែល⁠ ⁠អ្នក⁠នឹង⁠ឃើញ⁠ដើម⁠អូ⁠លីវ⁠ចាស់⁠ៗ⁠ដែល⁠មាន⁠មែ⁠ក⁠រួញ⁠ៗ⁠។⁠ ⁠គួរឲ្យ⁠ចាប់អារម្មណ៍⁠ ⁠ដើម⁠អូ⁠លីវ⁠មាន⁠ប្រហោង⁠មិន⁠ដូចដើម⁠ឈើ⁠ភាគច្រើន⁠ទេ⁠។⁠

⁠ហេតុអ្វីបានជា⁠ដើម⁠អូ⁠លីវ⁠មាន⁠ប្រហោង⁠?⁠ ⁠ដើម⁠អូ⁠លីវ⁠តំណាង⁠ឲ្យ⁠យើង⁠ម្នា⁠ក់ៗ⁠ ⁠ហើយ⁠ព្រះ⁠ចង់⁠ឲ្យ⁠យើង⁠ចងចាំ⁠ជានិច្ច⁠ថា⁠ ⁠យើង⁠ត្រូវ⁠បាន⁠បង្កើត⁠ឡើង⁠ដោយ⁠ព្រះ⁠ដោយមាន⁠គោលបំណង⁠នេះ⁠ ⁠គឺ⁠សម្រាប់⁠ទ្រង់⁠តែប៉ុណ្ណោះ⁠ ⁠មិនមែន⁠ខ្លួន⁠យើង⁠ ⁠ឬ⁠អារក្ស⁠ទេ⁠។⁠

⁠មនុស្ស⁠ដែល⁠មិន⁠បំពេញ⁠ ⁠ឬ⁠បដិសេធ⁠មិន⁠ទទួលយក⁠គោលបំណង⁠របស់⁠ព្រះ⁠សម្រាប់⁠ពួកគេ⁠ ⁠នឹង⁠មាន⁠អារម្មណ៍⁠ថា⁠ទទេ⁠នៅ⁠ខាងក្នុង⁠។⁠ ⁠ពួកគេ⁠អាច⁠ធ្វើ⁠រឿង⁠ជាច្រើន⁠ដើម្បី⁠បំពេញ⁠ខ្លួនឯង⁠ ⁠៖⁠ ⁠រស់នៅ⁠ដើម្បី⁠ភាព⁠រីករាយ⁠ ⁠រក⁠ប្រាក់⁠បាន⁠ច្រើន⁠ ⁠ទទួល⁠បានអ្វី⁠ដែល⁠ពួកគេ⁠ចង់បាន⁠ ⁠ប៉ុន្តែ⁠ពួកគេ⁠នឹង⁠មាន⁠អារម្មណ៍⁠ថា⁠នៅ⁠ទទេ⁠។⁠ ⁠អ្នក⁠ថែមទាំង⁠អាច⁠មើលឃើញ⁠ភាព⁠ទទេ⁠ ⁠ប្រសិនបើ⁠អ្នក⁠សម្លឹង⁠មើលទៅ⁠ក្នុង⁠ភ្នែក⁠របស់⁠ពួកគេ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠នៅពេល⁠អ្នក⁠ក្រឡេក⁠មើល⁠អ្នក⁠ដែល⁠ពោរពេញ⁠ដោយ⁠ព្រះ⁠ ⁠មាន⁠ភ្លើង⁠នៅក្នុង⁠ភ្នែក⁠របស់⁠ពួកគេ⁠ ⁠និង⁠ប្រភព⁠ទឹក⁠នៅក្នុង⁠ជំហាន⁠របស់⁠ពួកគេ⁠គ្រប់⁠ទីកន្លែង⁠ដែល⁠ពួកគេ⁠ទៅ⁠។⁠

⁠នៅក្នុង⁠ព្រះគម្ពីរ⁠ ⁠ព្រះ⁠ពិពណ៌នា⁠អំពី⁠ប្រជាជន⁠អ៊ីស្រាអែល⁠របស់⁠ទ្រង់⁠ថា⁠ជា⁠ ⁠«⁠⁠ដើម⁠​⁠អូ⁠លីវ⁠​⁠ខ្ចី⁠⁠​⁠»⁠។⁠ ⁠(⁠យេរេមា⁠ ⁠១១⁠:⁠១៦⁠)⁠ ⁠យើង⁠ ⁠ដែល⁠ពីមុន⁠ជា⁠សាសន៍⁠ដទៃ⁠ ⁠​⁠ត្រូវ⁠បាន⁠បំបៅ⁠​⁠កណ្តាល⁠​⁠មែក⁠​⁠ទាំង⁠​⁠នោះ⁠ ⁠។⁠ ⁠(⁠រ៉ូម⁠ ⁠១១⁠:⁠១៣⁠-⁠២៥⁠)⁠ ⁠ដើម⁠អូ⁠លីវ⁠រស់នៅ⁠បាន⁠យូរ⁠ ⁠ដូច្នេះ⁠រំពឹង⁠ថា⁠នឹង⁠រស់នៅ⁠បាន⁠ល្អ⁠ ⁠និង⁠យូរអង្វែង⁠។⁠ ⁠តើ⁠អ្នក⁠ធ្លាប់⁠ឆ្ងល់⁠ទេ⁠ថា⁠​⁠ ⁠តើ⁠ដើម⁠អូ⁠លីវ⁠រស់នៅ⁠បាន⁠យូរប៉ុណ្ណា⁠?⁠

⁠អត្ថ⁠ប្រយោជន៍⁠នៃ⁠ប្រេង⁠អូ⁠លីវ⁠ដែល⁠បញ្ចេញ⁠តាមរយៈ⁠ឈើឆ្កាង⁠

⁠កាលពី⁠ប៉ុន្មាន⁠ឆ្នាំមុន⁠ ⁠កាល⁠ខ្ញុំ⁠នៅ⁠ក្រុង⁠កា⁠ពើ⁠ណិម⁠ ⁠ជា⁠ស្រុកកំណើត⁠របស់⁠ព្រះយេស៊ូវ⁠ ⁠ខ្ញុំ⁠បាន⁠ទៅ⁠មើល⁠កន្លែង⁠គៀប⁠ប្រៀ⁠ង⁠អូ⁠។⁠ ⁠មគ្គុទ្ទេសក៍⁠បាន⁠ពន្យល់⁠ថា⁠ ⁠ផ្លែ⁠អូ⁠លីវ⁠ត្រូវ⁠បាន⁠កិនកម្ទេច⁠ ⁠រួច⁠សង្កត់⁠ដោយ⁠ថ្ម⁠ដ៏⁠ធំ⁠មួយ⁠។⁠ ⁠ការ⁠សង្កត់⁠លើកទីមួយ⁠ផលិត⁠ប្រេង⁠អូ⁠លីវ⁠សុទ្ធ⁠បំផុត⁠ ⁠ដែល⁠ត្រូវ⁠បាន⁠ប្រើ⁠ដើម្បី⁠បំភ្លឺ⁠ព្រះវិហារ⁠របស់⁠ជនជាតិយូដា⁠។⁠ ⁠ប្រេង⁠ដែល⁠ចេញពី⁠ការ⁠សង្កត់⁠លើក⁠ទីពីរ⁠ ⁠ត្រូវ⁠បាន⁠ប្រើ⁠សម្រាប់⁠ធ្វើជា⁠ឱសថ⁠ ⁠ចំពោះ⁠ប្រេង⁠ដែល⁠សង្កត់⁠ចេញ⁠ជា⁠លើក⁠ទីបី⁠ ⁠ឬ⁠ចុងក្រោយ⁠ត្រូវ⁠បាន⁠ប្រើ⁠សម្រាប់⁠ធ្វើជា⁠សាប៊ូ⁠។⁠

⁠នៅពេល⁠នោះ⁠ ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠បាន⁠បើក⁠សម្តែង⁠មក⁠ខ្ញុំ⁠ថា⁠ ⁠«⁠នោះ⁠ហើយ⁠ជា⁠អ្វី⁠ដែល⁠បាន⁠កើតឡើង⁠ចំពោះ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠សួនច្បារ⁠គែ⁠ត⁠សេ⁠ម៉ា⁠នី⁠»⁠។⁠ ⁠សួនច្បារ⁠គែ⁠ត⁠សេ⁠ម៉ា⁠នី⁠ ⁠ដែល⁠មានន័យថា⁠ ⁠«⁠សង្កត់⁠យក⁠ប្រេង⁠»⁠ ⁠គឺជា⁠កន្លែង⁠ដែល⁠ព្រះយេស៊ូវ⁠ត្រូវ⁠បាន⁠សង្កត់⁠ជាលើកដំបូង⁠នៅក្នុង⁠សម័យកាល⁠នៃ⁠ភាព⁠ងងឹត⁠ ⁠(⁠លូកា⁠ ⁠២២⁠:⁠៥៣⁠)⁠ ⁠ដូច្នេះ⁠យើង⁠នឹង⁠តែងតែ⁠ភ្លឺ⁠ ⁠ហើយ⁠ដើរ⁠ក្នុង⁠ពន្លឺ⁠ជានិច្ច⁠។⁠

⁠ពន្លឺ⁠ធ្វើឲ្យ⁠អ្នក⁠ឃើញ⁠អ្វី⁠ដែល⁠អ្នកដទៃ⁠ ⁠ដូចជា⁠​⁠ដៃគូ⁠ប្រកួតប្រជែង⁠របស់⁠អ្នក⁠ ⁠សាស្ត្រា⁠ចារ្យ⁠ ⁠អ្នក⁠វិទ្យាសាស្ត្រ⁠ ⁠​⁠មិន⁠អាច⁠មើលឃើញ⁠នៅក្នុង⁠ធម្មជាតិ⁠។⁠ ⁠គឺជា⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠ដែល⁠ផ្តល់⁠ឲ្យ⁠អ្នក⁠នូវ⁠ការយល់⁠ដឹង⁠ខាងវិញ្ញាណ⁠។⁠ ⁠ឧទាហរណ៍⁠ ⁠មនុស្ស⁠បានឃើញ⁠ដាវីឌ⁠ជា⁠ក្មេង⁠គង្វាល⁠ចៀម⁠។⁠ ⁠ប៉ុន្តែ⁠ព្យាការី⁠​⁠សាំយូអែល⁠ ⁠ក្រោម⁠ប្រេង⁠តាំង⁠នៃ⁠ព្រះ‌វិញ្ញាណ⁠បរិសុទ្ធ⁠ ⁠គាត់⁠បានឃើញ⁠ស្តេច⁠មួយ⁠អង្គ⁠នៅក្នុង⁠ដាវីឌ⁠។⁠ ⁠ដូច្នេះ⁠ប្រេង⁠តាំង⁠នឹង⁠ធ្វើឲ្យ⁠អ្នក⁠ឃើញ⁠ក្នុង⁠បៀ⁠ប⁠ដែល⁠ព្រះ⁠ទត⁠ឃើញ⁠។⁠ ⁠ហើយ⁠នៅពេល⁠ដែល⁠អ្នក⁠ឃើញ⁠ក្នុង⁠របៀប⁠ដែល⁠ទ្រង់ទត⁠ឃើញ⁠ ⁠អ្នក⁠នឹង⁠រីករាយ⁠ជាមួយ⁠អ្វី⁠ដែល⁠ទ្រង់⁠រីករាយ⁠។⁠

⁠ការ⁠សង្កត់⁠លើក⁠ទីពីរ⁠បាន⁠កើតឡើង⁠បន្ទាប់ពី⁠ព្រះយេស៊ូវ⁠ត្រូវ⁠បាន⁠នាំចេញ⁠ពី⁠សួនច្បារ⁠គែ⁠ត⁠សេ⁠ម៉ា⁠នី⁠ ⁠ហើយ⁠ត្រូវ⁠បាន⁠គេ⁠វាយដំ⁠។⁠ ⁠ព្រះយេស៊ូវ⁠គឺជា⁠ ⁠«⁠ឱសថ⁠»⁠ ⁠របស់⁠យើង⁠ ⁠ព្រោះ⁠ ⁠«⁠​⁠យើង⁠​⁠រាល់⁠​⁠គ្នា⁠​⁠បាន⁠​⁠ប្រោស⁠​⁠ឲ្យ⁠​⁠ជា⁠ ⁠ដោយ‌សារ⁠​⁠ស្នាម⁠​⁠រំពាត់⁠​⁠នៅ⁠​⁠អង្គ⁠​⁠ទ្រង់⁠»⁠។⁠ ⁠(⁠អេសាយ⁠ ⁠៥៣⁠:⁠៥⁠)⁠

⁠សមាជិក⁠ម្នាក់⁠នៅក្នុង⁠ក្រុមជំនុំ⁠របស់⁠យើង⁠បាន⁠ប្រាប់⁠ខ្ញុំ⁠ថា⁠ ⁠មាន⁠ពេល⁠មួយ⁠ ⁠គាត់⁠មាន⁠ជំងឺ⁠ត្រអក⁠នៅ⁠លើ⁠ភ្លៅ⁠ខាងឆ្វេង⁠របស់⁠គាត់⁠។⁠ ⁠គាត់⁠បាន⁠លាបថ្នាំ⁠គ្រប់⁠ប្រភេទ⁠លើ⁠ភ្លៅ⁠របស់⁠គាត់⁠ ⁠ប៉ុន្តែ⁠ជំងឺ⁠ត្រអក⁠ ⁠មិនបាន⁠ធូរស្រាល⁠ទេ⁠។⁠ ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ប្រកាស⁠អំពី⁠ប្រេង⁠តាំង⁠ជាលើកដំបូង⁠ ⁠គាត់⁠បាន⁠ទិញ⁠ប្រេង⁠អូ⁠លីវ⁠មួយចំនួន⁠ ⁠ហើយ⁠អធិស្ឋាន⁠លើ⁠ប្រេង⁠អូ⁠លីវ⁠នោះ⁠។⁠ ⁠បន្ទាប់មក⁠ ⁠គាត់⁠បាន⁠ចាប់ផ្តើម⁠លាបប្រេង⁠អូ⁠លីវ⁠នោះ⁠ជា⁠រៀងរាល់ថ្ងៃ⁠រយៈពេល⁠មួយ⁠សប្តាហ៍⁠។⁠ ⁠ថ្ងៃនេះ⁠ ⁠គាត់⁠បាន⁠ជាសះស្បើយ⁠ពី⁠ជំងឺ⁠ត្រអក⁠!⁠

⁠ការ⁠សង្កត់⁠ចុងក្រោយ⁠ ⁠ដែល⁠ប្រេង⁠ត្រូវ⁠បាន⁠ប្រើ⁠សម្រាប់⁠ការ⁠លាង⁠សម្អាត⁠ ⁠បាន⁠កើតឡើង⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠ ⁠ព្រះយេស៊ូវ⁠ត្រូវ⁠បាន⁠កម្ទេច⁠ដោយ⁠ព្រះ⁠ពិរោធ⁠របស់⁠ព្រះ⁠ដ៏⁠បរិសុទ្ធ⁠ ⁠និង⁠ដ៏⁠សុចរិត⁠ ⁠ដោយ⁠ព្រះយេស៊ូវ⁠រងទុក្ខ⁠វេទនា⁠ក្រោម⁠ការវិនិច្ឆ័យ⁠ ⁠និង⁠ការ⁠ដាក់ទណ្ឌកម្ម⁠ចំពោះ⁠អំពើបាប⁠របស់⁠យើង⁠។⁠ ⁠ព្រះ⁠លោហិត⁠របស់⁠ទ្រង់⁠បាន⁠លាង⁠សម្អាត⁠យើង⁠ពី⁠អំពើបាប⁠របស់⁠យើង⁠។⁠

⁠ប្រេង⁠អូ⁠លីវ⁠ធម្មជាតិ⁠មិន⁠មាន⁠ឥទ្ធិពល⁠អ្វី⁠មក⁠លើ⁠អ្នក⁠ទេ⁠ ⁠លុះត្រាតែ⁠អ្នក⁠បរិភោគ⁠ ⁠ឬ⁠ប្រើប្រាស់⁠វា⁠។⁠ ⁠ប៉ុន្តែ⁠ ⁠នៅពេល⁠ដែល⁠អ្នក⁠អធិស្ឋាន⁠លើ⁠ដបប្រេង⁠អូ⁠លីវ⁠ធម្មជាតិ⁠របស់⁠អ្នក⁠ក្នុង⁠ព្រះនាម⁠ព្រះយេស៊ូវ⁠ ⁠ព្រះ⁠បាន⁠ញែក⁠ប្រេង⁠នោះ⁠ចេញ⁠ ⁠ហើយ⁠ក្លាយជា⁠ប្រេង⁠តាំង⁠ដ៏⁠បរិសុទ្ធ⁠។⁠ ⁠សូម⁠ប្រើ⁠ប្រេង⁠ជា⁠សិរីរុងរឿង⁠របស់⁠ព្រះ⁠ ⁠ហើយ⁠ឃើញ⁠ការ⁠អស្ចារ្យ⁠ ⁠ការ⁠ផ្គត់ផ្គង់⁠ ⁠និង⁠ការ⁠ស្ដារ⁠ឡើងវិញ⁠របស់⁠ទ្រង់⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠!⁠

⁠ការអធិស្ឋាន⁠សម្រាប់⁠ប្រេង⁠តាំង⁠

⁠អ្នក⁠អាច⁠ទៅ⁠រក⁠គ្រូគង្វាល⁠ ⁠ឬ⁠អ្នកដឹកនាំ⁠នៅក្នុង⁠ក្រុមជំនុំ⁠ក្នុង⁠តំបន់⁠របស់⁠អ្នក⁠ ⁠ដើម្បី⁠អធិស្ឋាន⁠ ⁠និង⁠ញែក⁠ប្រេង⁠របស់⁠អ្នកជា⁠បរិសុទ្ធ⁠សម្រាប់⁠អ្នក⁠។⁠ ⁠ក្នុងនាម⁠ជា⁠ស្តេច⁠ ⁠និង⁠បូជា‌ចារ្យ⁠ក្នុង⁠ព្រះគ្រីស្ទ‌⁠ ⁠(⁠វិវរណៈ⁠ ⁠១⁠:⁠៦⁠)⁠ ⁠អ្នក⁠ក៏អាច⁠អធិស្ឋាន⁠លើ⁠ប្រេង⁠ ⁠ហើយ⁠ញែក⁠វា⁠ចេញ⁠ឲ្យ⁠បរិសុទ្ធ⁠ផង⁠ដែរ⁠។⁠ ⁠នេះ⁠គឺជា⁠ការអធិស្ឋាន⁠សម្រាប់⁠ព្រះពរ⁠ ⁠និង⁠ការ⁠ញែក⁠ប្រេង⁠របស់⁠អ្នកឲ្យ⁠បរិសុទ្ធ⁠ ⁠៖⁠

⁠“⁠ព្រះវរបិតា⁠នៅ⁠ស្ថានសួគ៌⁠ជាទីស្រឡាញ់⁠ ⁠ប្រេង⁠និង⁠ដប⁠នេះ⁠ ⁠គ្រាន់តែ⁠ជា⁠ប្រេង⁠ធម្មតា⁠ប៉ុណ្ណោះ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠ទូលបង្គំ⁠ទូល⁠សុំ⁠ព្រះអង្គ⁠ ⁠ព្រះវរបិតា⁠ ⁠ក្នុង⁠ព្រះនាម⁠ព្រះអម្ចាស់យេស៊ូវ⁠​⁠គ្រី⁠ស្ទ‌⁠ ⁠សូម⁠ចាក់⁠ប្រេង⁠តាំង⁠លើ⁠ប្រេង⁠មួយ⁠ដប⁠ដែល⁠ទូលបង្គំ⁠កាន់⁠នៅក្នុង⁠ដៃ⁠ទូលបង្គំ⁠។⁠ ⁠សូម⁠ចាក់⁠ប្រេង⁠តាំង⁠ ⁠ហើយ⁠ញែកចេញ⁠ ⁠សម្រាប់⁠គោលបំណង⁠ដ៏⁠បរិសុទ្ធ⁠របស់⁠ព្រះអង្គ⁠។⁠ ⁠សូម⁠ធ្វើឲ្យ⁠ប្រេង⁠នេះ⁠ក្លាយជា⁠ប្រេង⁠តាំង⁠ដ៏⁠បរិសុទ្ធ⁠។⁠

⁠សូម⁠ប្រើ⁠ប្រេង⁠នេះ⁠សម្រាប់⁠សិរីរុងរឿង⁠របស់⁠ព្រះអង្គ⁠ ⁠ព្រះវរបិតា⁠។⁠ ⁠យោង⁠តាម⁠ព្រះបន្ទូល⁠របស់⁠ព្រះអង្គ⁠នៅក្នុង⁠ម៉ាកុស⁠ ⁠៦⁠:⁠១៣⁠ ⁠និង⁠យ៉ាកុប⁠ ⁠៥⁠:⁠១៤⁠ ⁠សូម⁠ប្រើ⁠វា⁠ដើម្បី⁠ធ្វើឲ្យ⁠អ្នក⁠ដែល⁠លាប⁠វា⁠មាន⁠សុខភាព⁠ល្អ⁠ ⁠រឹងមាំ⁠ ⁠និង⁠ពេញកម្លាំង⁠ ⁠ជំងឺ⁠និង⁠រោ⁠គា⁠ផ្សេង⁠ៗ⁠ត្រូវ⁠ចេញ⁠ឆ្ងាយ⁠ពី⁠ពួកគេ⁠។⁠

⁠ព្រះវរបិតា⁠អើយ⁠ ⁠ទូលបង្គំ⁠អធិស្ឋាន⁠ថា⁠ ⁠នៅពេល⁠ដែល⁠ប្រេង⁠នេះ⁠ត្រូវ⁠បាន⁠ញែកចេញ⁠ឥឡូវនេះ⁠ ⁠សម្រាប់⁠គោលបំណង⁠បរិសុទ្ធ⁠ ⁠សូមឲ្យ⁠ប្រេង⁠នេះ⁠នាំ⁠សិរីរុងរឿង⁠របស់⁠ព្រះអង្គ⁠ចុះ⁠មក⁠ ⁠ហើយ⁠នាំការ⁠អស្ចារ្យ⁠របស់⁠ព្រះអង្គ⁠ចុះ⁠មក⁠ដែរ⁠។⁠ ⁠គ្រប់⁠ទីកន្លែង⁠ដែល⁠បាន⁠លាបប្រេង⁠នេះ⁠ ⁠សូមឲ្យ⁠ប្រែក្លាយ⁠ភាព⁠ងងឹត⁠ទៅជា⁠ពន្លឺ⁠។⁠ ⁠សូមឲ្យ⁠ប្រែ⁠​⁠ភាព⁠ខ្វះខាត⁠ទៅជា⁠ភាព⁠បរិបូរណ៍⁠។⁠ ⁠សូមឲ្យ⁠ប្រែ⁠ជំងឺ⁠ទៅជា⁠ការ⁠ព្យាបាល⁠។⁠ ⁠សូមឲ្យ⁠មានការ⁠ស្តារ⁠ឡើងវិញ⁠ ⁠និង⁠ផល⁠ផ្លែ⁠ដ៏⁠អស្ចារ្យ⁠។⁠

⁠ព្រះវរបិតា⁠អើយ⁠ ⁠ទូលបង្គំ⁠សូម⁠អរព្រះគុណ⁠ព្រះអង្គ⁠ ⁠ដែល⁠ប្រេង⁠មួយ⁠ដប⁠នេះ⁠បាន⁠ប្រែជា⁠ប្រេង⁠តាំង⁠ដ៏⁠បរិសុទ្ធ⁠។⁠ ⁠ទូលបង្គំ⁠អធិស្ឋាន⁠ ⁠ក្នុង⁠ព្រះនាម⁠ព្រះយេស៊ូវ⁠ ⁠អា⁠ម៉ែ⁠ន⁠។⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ

យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...

30 នាទី
View details

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សេចក្ដីសុចរិតជាអំណោយ

អ្នកមិនអាចទទួលបានព្រះពរពីព្រះ​តាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...

1 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details
ជាវជាប្រចាំ