ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ចែករំលែកតាមរយៈ
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោរពេញដោយអំណរ សេចក្តីសុខសាន្ត និងភាពពេញលេញផ្លូវចិត្ត។ សូមចូលរួមជាមួយលោកគ្រូ យ៉ូសែប ព្រីនស៍ នៅក្នុងស៊េរីដែលមានបីភាគនេះ ហើយស្វែងយល់ពីរបៀបដែលអ្នកអាចយកឈ្នះលើចំណងផ្លូវចិត្តទាំងអស់ ដោយសម្រាកក្នុងការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ និងកិច្ចការដែលទ្រង់បានបញ្ចប់នៅលើឈើឆ្កាង។
ការស្គាល់អត្តសញ្ញាណពិតរបស់អ្នកនៅក្នុងព្រះគ្រីស្ទ
បងប្អូនជាទីស្រឡាញ់ ការស្គាល់ពីអត្តសញ្ញាណរបស់យើង ឬនរណាដែលយើងគិតថាជាខ្លួនយើងគឺមានសារសំខាន់ខ្លាំងណាស់។ សព្វថ្ងៃនេះយុវវ័យភាគច្រើន ពិបាកនឹងដឹងថាពួកគេជានរណាពិតប្រាកដ។ ពួកគេកំពុងស្វែងរកអារម្មណ៍ជាកម្មសិទ្ធិ ៖ សេចក្តីស្រឡាញ់ តម្លៃខ្លួនឯង និងអត្តសញ្ញាណ នៅកន្លែងដែលមិនត្រឹមត្រូវ។ នៅពេលដែលពួកគេរករបស់ទាំងនោះនៅផ្ទះ ឬនៅក្នុងក្រុមជំនុំមិនឃើញ ពួកគេស្វែងរកវានៅកន្លែងផ្សេងទៀត ដូចជានៅក្នុងក្រុមក្មេងទំនើង ក្រុមដែលមានជំនឿតាមមេដឹកនាំ និងក្រុមណាមួយដែលនឹងទទួលយកពួកគេ ហើយផ្តល់អត្តសញ្ញាណដ៏ «ឡូយ» មួយដល់ពួកគេ។
ប្រសិនបើអ្នកជាឪពុកម្តាយ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតឲ្យមានស្មារតីស្គាល់ពីអត្តសញ្ញាណរបស់កូនអ្នក។ សូមកុំទុកភារកិច្ចនេះឲ្យប្រព័ន្ធផ្សព្វផ្សាយ សាលារៀន ឬមិត្តភក្តិរបស់ពួកគេកំណត់ថាពួកគេជានរណា។ សូមទុកចិត្តខ្ញុំចុះ ពួកគេចង់ឮវាពីឪពុកម្តាយជាជាងឮពីអ្នកដទៃ។ ពាក្យសម្ដីរបស់អ្នកមានតម្លៃបំផុតសម្រាប់ពួកគេ!
វាសំខាន់ណាស់ក្នុងការដឹងថាកូនជានរណានៅក្នុងព្រះគ្រីស្ទ ជាសេចក្តីសុចរិតរបស់ព្រះ ដែលមានព្រះពរយ៉ាងខ្លាំង ទទួលបានការសព្វព្រះទ័យយ៉ាងខ្លាំង និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីទ្រង់។
សូមរំលឹកពួកគេជាញឹកញាប់ថាព្រះស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា ៖ «កូនគឺជាកូនដ៏ជាទីស្រឡាញ់របស់ព្រះដ៏ជាព្រះវរបិតា ទ្រង់សព្វព្រះហឫទ័យនឹងកូនណាស់។ កូនជាកូនរបស់ស្តេច ជាអ្នកដែលមានជ័យជម្នះ!» ហើយកុំភ្លេចប្រាប់ពួកគេផងដែរថាអ្នកស្រឡាញ់ពួកគេប៉ុណ្ណា ៖ «កូននឹងនៅតែជាកូនជាទីស្រឡាញ់របស់ប៉ា និងម៉ាក់ជានិច្ច។ កូនមានតម្លៃបំផុតសម្រាប់យើង ហើយយើងនឹងស្រឡាញ់ ហើយទទួលយកកូនជានិច្ច ទោះបីជាកូនបានធ្វើខុសក៏ដោយ»។
នៅពេលដែលកូនៗរបស់អ្នកដឹងថាពួកគេទទួលបានក្តីស្រឡាញ់ប៉ុណ្ណា និងពួកគេជានរណាពិតប្រាកដ ពួកគេនឹងមិនស្វែងរកសុវត្ថិភាព និងការទទួលស្គាល់នៅកន្លែងផ្សេងឡើយ។ ហើយនៅពេលដែលមានការល្បួងមកដល់ ពួកគេនឹងមានកម្លាំងដើម្បីឈរយ៉ាងរឹងមាំ ហើយប្រាប់មិត្តភក្តិរបស់ពួកគេថា «ខ្ញុំមិនចាំបាច់ជក់បារីដើម្បីឲ្យពួកឯងទទួលយកខ្ញុំទេ។ ប៉ារបស់ខ្ញុំ បានទទួលយកខ្ញុំហើយ!» យើងនឹងចិញ្ចឹមកូនៗដែលនឹងជឿ ហើយហ៊ានប្រកាសថា «ខ្ញុំមានតម្លៃខ្លាំងណាស់ដោយព្រះយេស៊ូវទ្រង់បានសុគតសម្រាប់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំត្រូវប្រគល់រូបកាយរបស់ខ្ញុំទៅឲ្យនរណាម្នាក់ ដើម្បីមានអារម្មណ៍ថាមានតម្លៃ និងមានសារសំខាន់?»
បងប្អូនជាទីស្រឡាញ់អើយ មិនថាអ្នកជាកុមារ យុវវ័យ ឬមនុស្សពេញវ័យទេ វាសំខាន់ណាស់ក្នុងការដឹងថាអ្នកជានរណានៅក្នុងព្រះគ្រីស្ទ ៖ ជាសេចក្តីសុចរិតរបស់ព្រះ ដែលមានព្រះពរយ៉ាងខ្លាំង ទទួលបានការសព្វព្រះទ័យយ៉ាងខ្លាំង និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីទ្រង់ ហើយវាក៏សំខាន់ដូចគ្នាដែរក្នុងការដឹងថាអ្នកមានអត្តសញ្ញាណដ៏មានតម្លៃនេះ មិនមែនដោយសារតែការស្ដាប់បង្គាប់របស់អ្នកនោះទេ ប៉ុន្តែដោយសារតែការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។
ចូរជំនួសគំនិតទាំងនោះ ដោយការជញ្ជឹងគិតអំពីព្រះយេស៊ូវ
ព្រះចង់ឲ្យយើងគិត ឬពិចារណាអំពីការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ។ អ្នកដឹងហើយថា អ្នកមិនអាចគ្រាន់តែបិទបាំងគំនិតអវិជ្ជមានទាំងនោះដោយការផឹកស្រា ចាក់តន្ត្រីខ្លាំងៗ គ្រឿងញៀន ឬដោយ «អំណាចចិត្ត» របស់អ្នកបានទេ។ អ្នកត្រូវជំនួសវាដោយការជញ្ជឹងគិតអំពីការស្ដាប់បង្គាប់ និងព្រះគុណរបស់ព្រះគ្រីស្ទ។ លោកប៉ុលប្រាប់យើងថា ៖
…មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ។
— ភីលីព ៤:៨
លោកគ្រូ ព្រីនស៍ ចិត្តរបស់ខ្ញុំបានខ្ទេចខ្ទាំ និងហត់នឿយទៅហើយ ខ្ញុំមិនអាចគិតបានត្រឹមត្រូវផង កុំថាឡើយទៅជញ្ជឹងគិតអំពីរឿងទាំងនោះ!
បងប្អូនអើយ ខ្ញុំយល់ពីការលំបាករបស់អ្នក។ ប៉ុន្តែ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែអង្គុយសម្រាក ហើយស្តាប់សារដែលពេញដោយព្រះយេស៊ូវ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក។ គ្រាន់តែចាក់ស៊ីឌីពីសេចក្ដីអធិប្បាយសារឡើងវិញម្តងហើយម្តងទៀត ឬដោតវាចូលទៅក្នុងម៉ាស៊ីនចាក់ MP3 របស់អ្នក ប្រសិនបើអ្នកត្រូវធ្វើដំណើរ។ កុំបារម្ភ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីអធិប្បាយទាំងមូល។ គ្រាន់តែបន្តស្តាប់សំឡេងនៃព្រះគុណជំនួសឲ្យសំឡេងរបស់មារដែលចោទប្រកាន់។ ចូរបន្តមើលឃើញភាពឧត្តមរបស់ព្រះយេស៊ូវ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់អ្នកដោយការស្ដាប់បង្គាប់ព្រះវរបិតា ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងស៊ីជម្រៅនៅក្នុងអ្នក។ ចូរចាំថា វាមិនមែននិយាយអំពីការស្ដាប់បង្គាប់របស់អ្នក និងអ្វីដែលអ្នកត្រូវធ្វើទេ ប៉ុន្តែអ្វីៗទាំងអស់គឺនិយាយអំពីការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើរួចហើយសម្រាប់អ្នក។ គ្រាន់តែបន្តស្តាប់សារនេះ ហើយអ្នកនឹងរកឃើញការសម្រាកនៅក្នុងកិច្ចការដែលទ្រង់បានបញ្ចប់!
ការស្តាប់គឺជាផ្លូវឆ្ពោះទៅរកជ័យជម្នះរបស់អ្នក
ខ្ញុំបានទទួលទីបន្ទាល់ដ៏មានតម្លៃមួយពីស្ត្រីម្នាក់ឈ្មោះ ខូននី (Connie)។ នាងមានអារម្មណ៍សោកសៅយ៉ាងខ្លាំងបន្ទាប់ពីមិត្តប្រុសរបស់នាងបានសុំបែកពីនាង។ ដោយមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះការបដិសេធ និងការឈឺចាប់ នាងបានចាប់ផ្តើមស្វែងរកព្រះនៅតាមប៉ុស្តិ៍ទូរទស្សន៍គ្រីស្ទបរិស័ទ ហើយនោះជារបៀបដែលនាងបានរកឃើញការចាក់ផ្សាយតាមទូរទស្សន៍របស់ខ្ញុំ។
ពេលនាងឮខ្ញុំប្រកាសអំពីព្រះគុណរបស់ព្រះ និងកិច្ចការដែលបានចប់សព្វគ្រប់របស់ព្រះគ្រីស្ទ នាងបានថ្វាយភាពចលាចលរបស់នាងទៅព្រះ ហើយបានទទួលការផ្គត់ផ្គង់ព្រះគុណដ៏បរិបូររបស់ទ្រង់។ ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីនោះ នាងគ្រាន់តែបន្តមើលការចាក់ផ្សាយតាមទូរទស្សន៍ ស្តាប់ហើយស្ដាប់ទៀតអំពីព្រះយេស៊ូវ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះនាង។ នាងបានចែករំលែកថា ៖
បន្ទាប់ពីរយៈបីថ្ងៃ ការឈឺចាប់បានបាត់ទៅវិញយ៉ាងអស្ចារ្យ។ ខ្ញុំមិនមានអារម្មណ៍សោកសៅទេ ហើយទោះបីជាមានអ្វីកើតឡើងក៏ដោយ ខ្ញុំមានអារម្មណ៍ថាព្រះស្រឡាញ់ខ្ញុំ ហើយខ្ញុំមានសេចក្តីសុខសាន្ត និងភាពពេញលេញនៅក្នុងចិត្តរបស់ខ្ញុំ។ ចាប់ពីថ្ងៃនោះមក ខ្ញុំបានបន្តសរសើរតម្កើងព្រះចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ ហើយបានបន្តទទួលព្រះគុណ និងព្រះពររបស់
ទ្រង់។
ដោយគ្រាន់តែស្តាប់ហើយស្តាប់ទៀត ព្រះបានធ្វើកិច្ចការដ៏អស្ចារ្យមួយនៅក្នុងចិត្ត និងគំនិតរបស់ខូននី។ ព្រលឹងរបស់នាងបានចាប់ផ្ដើមចម្រើនឡើង ខណៈដែលសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់របស់ព្រះបានបំពេញចន្លោះប្រហោងនៅក្នុងចិត្តរបស់
នាង។
សូមឲ្យព្រះយេស៊ូវប្រទានឲ្យអ្នកបានសម្រាក ហើយបង្ហាញពីព្រះគុណទ្រង់មកកាន់អ្នក។
បងប្អូនអើយ បើអ្នកហត់នឿយនឹងគំនិតអវិជ្ជមានគ្រប់ប្រភេទដូច ខូននី សូមបន្តស្ដាប់ដំណឹងល្អដែលបានប្រកាស។ ដំណឹងល្អគឺអំពីការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ ហើយជាព្រះចេស្ដារបស់ព្រះចំំពោះសុខុមាលភាពទាំងមូលរបស់អ្នក (រ៉ូម ១:១៦)! គ្រាន់តែមករកព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យព្រះយេស៊ូវឲ្យអ្នកបានសម្រាក ហើយបង្ហាញពីព្រះគុណទ្រង់មកកាន់អ្នក គ្រាន់តែអនុញ្ញាតឲ្យព្រះគុណ និងព្រះវិញ្ញាណរបស់ទ្រង់ធ្វើការនៅក្នុងដួងចិត្ត និងគំនិតរបស់អ្នក។ ហើយនៅពេលដែលអ្នកចាប់ផ្តើមទទួលបានព្រះគុណរបស់ទ្រង់កាន់តែច្រើន និងការបើកសម្ដែងកាន់តែច្រើនអំពីកិច្ចការដែលទ្រង់បានបញ្ចប់ និងសេចក្តីសុចរិតរបស់អ្នកនៅក្នុងទ្រង់ អ្នកនឹងឃើញថាច្រវាក់នៃការភ័យខ្លាច និងការបាក់ទឹកចិត្តកំពុងតែរបូតដាច់។
បងប្អូនជាទីស្រឡាញ់អើយ មិនថាអ្នកកំពុងមានបញ្ហាជាប់ស្ទះជាមួយគំនិតអវិជ្ជមានអ្វីនៅថ្ងៃនេះ មិនថាវាជាបន្ទាយរឹងមាំ ឬទម្លាប់ដែលធ្វើឲ្យអ្នកទន់ខ្សោយយ៉ាងណាក៏ដោយ ខ្ញុំដឹងដោយឥតសង្ស័យថា ព្រះអម្ចាស់បានចាប់ផ្តើមកិច្ចការល្អនៅក្នុងអ្នករួចហើយ។ ទ្រង់ស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ ហើយទ្រង់គង់សម្រាប់អ្នកមួយរយភាគរយ។ ទ្រង់ចង់ឲ្យចិត្ត និងរូបកាយរបស់អ្នកមានសេរីភាព និងពេញលេញ។ ព្រះហឫទ័យរបស់ទ្រង់គឺចង់ឲ្យអ្នកបានចម្រើនឡើងគ្រប់ជំពូកក្នុងជីវិត ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ។
ហើយឥឡូវនេះ ដោយអ្នកដឹងពីរបៀបដែលមារសត្រូវធ្វើប្រតិបត្តិការ (ចិត្តរបស់អ្នកគឺជាសមរភូមិរបស់វា ហើយគំនិតរបស់អ្នកជាអាវុធដែលវាជ្រើសរើស) នោះអ្នកមានជ័យជម្នះពាក់កណ្តាលលើសមរភូមិនេះហើយ! អ្នកបានដើរទៅរកការចាប់ផ្តើមដ៏ល្អហើយ! ចាប់ពីពេលនេះតទៅ គ្រាន់តែបន្តស្តាប់សារដែលពេញដោយព្រះគ្រីស្ទ និងអ្វីដែលទ្រង់សម្រេចបានសម្រាប់អ្នកនៅលើឈើឆ្កាង។ សូមកុំព្យាយាមយល់រឿងគ្រប់យ៉ាង ៖ ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះអ្នក វាជាកំហុសរបស់អ្នកណាជាដើម។ គ្រាន់តែពឹងផ្អែកលើព្រះគុណរបស់ទ្រង់ សម្រាកនៅក្នុងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់អ្នក ហើយមើលទ្រង់ផ្លាស់ប្រែចិត្ត រូបកាយ និងជីវិតរបស់អ្នកពីសិរីល្អមួយទៅសិរីល្អមួយទៀត។ តាមរយៈឈើឆ្កាង ទ្រង់បានយកឈ្នះលើសមរភូមិជំនួសអ្នករួចហើយ!
បងប្អូនអើយ ព្រះបានប្រទានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ និងប្រាជ្ញានឹងធឹងដល់អ្នក តាមរយៈការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ (២ ធីម៉ូថេ ១:៧)។ អ្វីដែលអ្នកដទៃនិយាយអំពីអ្នកមិនសំខាន់នោះទេ។ ដ្បិតដោយសារការស្ដាប់បង្គាប់របស់ព្រះយេស៊ូវ អ្នកជាបុត្រដ៏សុចរិត និងជាបុត្រស្ងួនភ្ងាដែលព្រះទ្រង់សព្វព្រះហឫទ័យយ៉ាងខ្លាំង។ អ្នកមានព្រះចេស្ដាក្នុងនគររបស់ទ្រង់។ អ្នកគួរជាទីស្រឡាញ់នៅក្នុងព្រះនេត្ររបស់ទ្រង់។ ហើយអ្នកមានគំនិតដូចទ្រង់ដែរ (១ កូរិនថូស ២:១៦)។ ចូរជឿ ហើយរស់នៅដូចនោះចុះ!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ
យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សេចក្ដីសុចរិតជាអំណោយ
អ្នកមិនអាចទទួលបានព្រះពរពីព្រះតាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...