សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

⁠ចូរ⁠លះបង់⁠គំនិត⁠អវិជ្ជមាន⁠ ⁠ហើយ⁠ចាប់ផ្តើម⁠បង្កើត⁠ការ⁠រំពឹង⁠ទុក⁠ដោយ⁠ទំនុកចិត្ត⁠ចំពោះ⁠សេចក្តីល្អ⁠របស់⁠ព្រះ⁠សម្រាប់⁠អ្នកជា⁠រៀងរាល់ថ្ងៃ⁠!⁠ ⁠ក្នុង⁠អត្ថបទ⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នឹង⁠បង្ហាញ⁠អ្នក⁠ពី⁠ហេតុផល⁠ដែល⁠អ្នក⁠អាច⁠បន្ត⁠ទុកចិត្ត⁠លើ⁠ព្រះ⁠សម្រាប់⁠ការ⁠ទម្លុះទម្លាយ⁠របស់⁠អ្នក⁠។⁠ ⁠សូម⁠ទទួលយក⁠ការ⁠លើកទឹកចិត្ត⁠នៅពេល⁠អ្នកចាប់⁠ផ្តើម⁠វគ្គសិក្សា⁠នេះ⁠ ⁠ដើម្បី⁠ទទួល⁠បាន⁠បទ⁠ពិសោធ⁠​⁠អំពី⁠សេចក្តី⁠ស្រឡាញ់⁠ដ៏⁠អស្ចារ្យ⁠របស់⁠ព្រះ⁠ចំពោះ⁠អ្នក⁠!⁠

⁠សេចក្តី⁠សង្ឃឹម⁠ ⁠ជា⁠ប្រេង⁠បញ្ឆេះ⁠ជំនឿ⁠

⁠អ្នក⁠ប្រហែលជា⁠កំពុង⁠គិតថា⁠ ⁠«⁠ហេតុអ្វីបានជា⁠​⁠សំខាន់⁠ម៉្លេះ⁠ ⁠ក្នុង⁠ការ⁠មាន⁠សេចក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠?⁠ ⁠តើ⁠សំខាន់⁠ប៉ុណ្ណា⁠?⁠»⁠

⁠មិត្ត⁠​⁠អើយ⁠!⁠ ⁠សេចក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠គឺ⁠សំខាន់⁠ ⁠ព្រោះ⁠វា⁠​⁠ជា⁠គ្រឿងផ្សំ⁠ដ៏⁠សំខាន់⁠សម្រាប់⁠សេចក្តី⁠ជំនឿ⁠។⁠ ⁠បើ⁠គ្មាន⁠សេចក្តី⁠សង្ឃឹម⁠ទេ⁠ ⁠សេចក្តី⁠ជំនឿ⁠របស់⁠អ្នក⁠មិន⁠អាច⁠ដំណើរការ⁠បានទេ⁠។⁠ ⁠ហេព្រើរ⁠ ⁠១១⁠:⁠១⁠ ⁠ចែងថា⁠ ⁠«⁠រី⁠ឯ⁠​⁠សេចក្ដី⁠​⁠ជំនឿ⁠ ⁠នោះ⁠​⁠គឺ⁠​⁠ជា⁠​⁠ចិត្ត⁠​⁠ដែល⁠​⁠ដឹង⁠​⁠ជាក់⁠​⁠ថា⁠ ⁠នឹង⁠​⁠បាន⁠​⁠ដូច⁠​⁠សង្ឃឹម⁠ ⁠ជា⁠​⁠សំគាល់⁠​⁠ពី⁠​⁠ការ⁠​⁠ដែល⁠​⁠មើល⁠​⁠មិន⁠​⁠ឃើញ⁠។⁠»⁠ ⁠ប្រសិនបើ⁠អ្នក⁠មិន⁠មាន⁠សេចក្ដីសង្ឃឹម⁠ ⁠តើ⁠អ្នក⁠អាច⁠មាន⁠ជំនឿ⁠ដោយ⁠របៀបណា⁠?⁠ ⁠ប្រសិនបើ⁠អ្នក⁠មិន⁠មានការ⁠រំពឹង⁠ទុក⁠ដោយ⁠ទំនុកចិត្ត⁠សម្រាប់⁠ការ⁠ល្អ⁠ទេ⁠ ⁠តើមាន⁠អ្វី⁠បញ្ជាក់⁠អំពី⁠ជំនឿ⁠របស់⁠អ្នក⁠?⁠

⁠ដូច្នេះ⁠ ⁠ការ⁠មាន⁠សេចក្តី⁠សង្ឃឹម⁠គឺ⁠ចាំបាច់⁠ ⁠និង⁠សំខាន់⁠ ⁠ព្រោះ⁠ក្ដី⁠សង្ឃឹម⁠បញ្ឆេះ⁠ជំនឿ⁠របស់⁠អ្នក⁠។⁠

⁠សូម⁠ពិចារណា⁠អំពី⁠ស្ត្រី⁠ដែល⁠មាន⁠ជំងឺ⁠ធ្លាក់⁠​⁠ឈាម⁠នៅក្នុង⁠ព្រះគម្ពីរ⁠។⁠ ⁠រយៈពេល⁠ដប់ពីរ⁠ឆ្នាំ⁠ដែល⁠នាង⁠មាន⁠ជំងឺ⁠ធ្លាក់⁠​⁠ឈាម⁠រ៉ាំរ៉ៃ⁠។⁠ ⁠នាង⁠បាន⁠ចំណាយ⁠លុយ⁠ទាំងអស់⁠របស់⁠នាង⁠ ⁠ដើម្បី⁠ស្វែងរក⁠ការ⁠ព្យាបាល⁠ពី⁠គ្រូពេទ្យ⁠ជាច្រើន⁠ ⁠ប៉ុន្តែ⁠គ្មាន⁠ការ⁠ព្យាបាល⁠ណាមួយ⁠ជួយ⁠នាង⁠បាន⁠ឡើយ⁠។⁠ ⁠តាមពិត⁠ទៅ⁠ ⁠ព្រះគម្ពីរ⁠ប្រាប់⁠យើង⁠ថា⁠​⁠ ⁠«⁠នាង⁠​⁠បាន⁠​⁠ឈឺ⁠​⁠សន្ធឹក⁠ ⁠នៅ⁠​⁠ដៃ⁠​⁠គ្រូ‌ពេទ្យ⁠​⁠ជា⁠​⁠ច្រើន⁠ ⁠ហើយ⁠​⁠បាន⁠​⁠ចំណាយ⁠​⁠ទ្រព្យ⁠​⁠សម្បត្តិ⁠​⁠ទាំង⁠​⁠ប៉ុន្មាន⁠ៗ⁠ ⁠តែ⁠​⁠មិន⁠​⁠បាន⁠​⁠គ្រាន់⁠​⁠បើ⁠​⁠សោះ⁠ ⁠ជំងឺ⁠​⁠នោះ⁠​⁠កាន់⁠​⁠តែ⁠​⁠ខ្លាំង⁠​⁠ឡើង⁠​⁠វិញ⁠»⁠ ⁠(⁠ម៉ាកុស⁠ ⁠៥⁠:⁠២៦⁠)⁠។⁠

⁠ស្ត្រី⁠ភាគច្រើន⁠នឹង⁠បោះបង់ចោល⁠ការ⁠ព្យាបាល⁠ ⁠ប៉ុន្តែ⁠ស្ត្រី⁠កំសត់⁠ម្នាក់⁠នេះ⁠មិនបាន⁠បោះបង់⁠ទេ⁠។⁠ ⁠នាង⁠ចាប់ផ្តើម⁠មាន⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠ ⁠ពេល⁠ដែល⁠នាង⁠បានឮ⁠អំពី⁠ព្រះអង្គ⁠សង្គ្រោះ⁠ដែល⁠ពេញដោយ⁠សេចក្ដី⁠ស្រឡាញ់⁠។⁠ ⁠ចូរ⁠យើង⁠បន្ត⁠សាច់រឿង⁠នេះ⁠ក្នុង⁠ម៉ាកុស⁠ ⁠៥⁠:⁠២៧⁠-⁠២៩⁠ ⁠៖⁠

⁠នាង⁠​⁠បាន⁠​⁠ឮ⁠​⁠និយាយ⁠​⁠ពី⁠​⁠ព្រះ‌យេ⁠ស៊ូ⁠វ⁠ ⁠ក៏⁠​⁠ចូល⁠​⁠មក⁠​⁠ក្នុង⁠​⁠ហ្វូង⁠​⁠មនុស្ស⁠​⁠ពី⁠​⁠ក្រោយ⁠ ⁠ទៅ⁠​⁠ពាល់⁠​⁠ព្រះ‌ពស្ត្រ⁠​⁠ទ្រង់⁠ ⁠ដោយ⁠​⁠គិត⁠​⁠ថា⁠ ⁠បើ⁠​⁠គ្រាន់⁠​⁠តែ⁠​⁠ពាល់⁠​⁠ព្រះ‌ពស្ត្រ⁠​⁠ទ្រង់⁠​⁠ប៉ុណ្ណោះ⁠ ⁠នោះ⁠​⁠នឹង⁠​⁠បាន⁠​⁠ជា⁠​⁠ហើយ⁠ ⁠ឯ⁠​⁠ជំងឺ⁠​⁠ធ្លាក់⁠​⁠ឈាម⁠ ⁠ក៏⁠​⁠បាត់⁠​⁠ក្នុង⁠​⁠ខណ⁠​⁠១⁠​⁠រំពេច⁠​⁠នោះ⁠ ⁠ហើយ⁠​⁠នាង⁠​⁠បាន⁠​⁠ដឹង⁠​⁠ក្នុង⁠​⁠ខ្លួន⁠​⁠ថា⁠ ⁠នាង⁠​⁠រួច⁠​⁠ពី⁠​⁠សេចក្ដី⁠​⁠វេទនា⁠​⁠នោះ⁠​⁠ហើយ⁠

⁠តើ⁠​⁠អ្នក⁠​⁠ឃើញ⁠​⁠ទេ⁠?⁠ ⁠ព្រោះតែ⁠​⁠អ្វី⁠​⁠ដែល⁠​⁠នាង⁠​⁠បាន⁠​⁠ឮ⁠​⁠អំពី⁠​⁠ព្រះយេស៊ូវ⁠ ⁠នោះ⁠ការ⁠​⁠រំពឹង⁠​⁠ទុក⁠​⁠ដោយ⁠​⁠ជឿជាក់⁠​⁠ថា⁠​⁠នឹង⁠​⁠ទទួល⁠​⁠បាន⁠​⁠ការ⁠ល្អ⁠​⁠ពី⁠​⁠ព្រះយេស៊ូ⁠​⁠វ⁠បាន⁠​⁠កើត⁠​⁠ឡើង⁠​⁠នៅ⁠​⁠ក្នុង⁠​⁠ខ្លួន⁠​⁠នាង⁠ ⁠ហើយ⁠​⁠បាន⁠​⁠បញ្ឆេះ⁠​⁠ជំនឿ⁠​⁠របស់⁠​⁠នាង⁠​⁠ឲ្យ⁠​⁠ជឿ⁠​⁠ថា⁠ ⁠ប្រសិនបើ⁠​⁠នាង⁠​⁠អាច⁠​⁠ប៉ះ⁠​⁠ព្រះ⁠ពស្ត្រ⁠​⁠របស់⁠​⁠ព្រះយេស៊ូវ⁠​⁠បាន⁠ ⁠នាង⁠​⁠នឹង⁠​⁠បាន⁠​⁠ជា⁠​⁠សះស្បើយ⁠។⁠

⁠តើ⁠​⁠អ្វីទៅ⁠​⁠ដែល⁠​⁠បណ្ដាល⁠​⁠ឲ្យ⁠​⁠ស្ត្រី⁠​⁠ម្នាក់⁠​⁠នេះ⁠​⁠ ⁠ហ៊ាន⁠​⁠ប្រឈម⁠​⁠មុខ⁠​⁠នឹង⁠​⁠ហ្វូង⁠​⁠មនុស្ស⁠ ⁠ដែល⁠​⁠នាង⁠​⁠ដឹង⁠​⁠ថា⁠​⁠គេ⁠មាន⁠សិទ្ធិ⁠​⁠គប់⁠​⁠សម្លាប់⁠នាង⁠ដោយ⁠ដុំ⁠ថ្ម⁠​⁠ ⁠ព្រោះតែ⁠ការ⁠បង្ហាញខ្លួន⁠ក្នុង⁠​⁠ទី⁠សាធារណៈ⁠​⁠ក្នុង⁠​⁠ស្ថានភាព⁠​⁠មិន⁠​⁠បរិសុទ្ធ⁠ ⁠ដើម្បី⁠ចូល⁠​⁠ទៅ⁠​⁠ជិត⁠​⁠ព្រះយេស៊ូវ⁠ ⁠និង⁠ទាញ⁠យក⁠​⁠ការ⁠​⁠ព្យាបាល⁠​⁠របស់⁠​⁠នាង⁠​⁠ពី⁠​⁠ទ្រង់⁠ដូច្នេះ⁠?⁠ ⁠នោះ⁠​⁠ជា⁠​⁠ជំនឿ⁠​⁠ដ៏⁠​⁠ក្លាហាន⁠​⁠ដែល⁠​⁠បញ្ឆេះ⁠​⁠ដោយ⁠​⁠សេចក្ដី⁠​⁠សង្ឃឹម⁠​⁠ក្នុង⁠​⁠ព្រះគម្ពីរ⁠។⁠ ⁠ហើយ⁠​⁠សេចក្ដី⁠​⁠សង្ឃឹម⁠​⁠នេះ⁠​⁠មិន⁠​⁠ធ្វើ⁠​⁠ឲ្យ⁠​⁠ខក⁠​⁠ចិត្ត⁠​⁠ទេ⁠ ⁠ព្រោះ⁠​⁠បាន⁠ពឹង⁠​⁠ផ្អែក⁠​⁠លើ⁠​⁠សេចក្ដី⁠​⁠ស្រឡាញ់⁠​⁠របស់⁠​⁠ព្រះយេស៊ូវ⁠។⁠

⁠កាល⁠​⁠ណា⁠​⁠នាង⁠​⁠ឮ⁠​⁠កាន់⁠​⁠តែ⁠​⁠ច្រើន⁠​⁠អំពី⁠​⁠របៀប⁠​⁠ដែល⁠​⁠ព្រះយេស៊ូវ⁠​⁠បាន⁠​⁠ព្យាបាល⁠​⁠អ្នក⁠​⁠ជំងឺ⁠ ⁠និង⁠​⁠មនុស្ស⁠​⁠ដែល⁠​⁠ត្រូវ⁠​⁠គេ⁠​⁠មើលងាយ⁠ ⁠ជា⁠មនុស្ស⁠​⁠ដូច⁠​⁠នាង⁠ ⁠នាង⁠​⁠កាន់⁠​⁠តែ⁠​⁠ចាប់⁠​⁠ផ្ដើម⁠​⁠មើល⁠​⁠ឃើញ⁠​⁠ថា⁠ទ្រង់⁠មិនមែន⁠​⁠ជា⁠​⁠ព្រះ⁠​⁠​⁠នៃ⁠​⁠ការ⁠កាត់ទោស⁠ទេ⁠ ⁠ប៉ុន្តែ⁠​⁠ជា⁠​⁠ព្រះ⁠​⁠​⁠នៃ⁠​⁠សេចក្ដី⁠​⁠ស្រឡាញ់⁠ ⁠និង⁠​⁠ក្ដី⁠​⁠មេត្តាករុណា⁠ ⁠នោះ⁠​⁠សេចក្ដី⁠​⁠សង្ឃឹម⁠ ⁠និង⁠​⁠ជំនឿ⁠​⁠ដែល⁠​⁠មិន⁠​⁠ដឹង⁠​⁠ខ្លួន⁠​⁠កាន់⁠​⁠តែ⁠​⁠កើន⁠​⁠ឡើង⁠​⁠ក្នុង⁠​⁠នាង⁠។⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠ប្រសិនបើ⁠អ្នក⁠កំពុង⁠ជឿ⁠លើ⁠ព្រះ⁠​⁠សម្រាប់⁠ការ⁠ប្រោស⁠ឲ្យ⁠ជា⁠ក្នុង⁠រូបកាយ⁠របស់⁠អ្នក⁠នៅ⁠ថ្ងៃនេះ⁠ ⁠សូមកុំ⁠ផ្តោត⁠លើ⁠ថា⁠តើ⁠អ្នកមាន⁠ជំនឿ⁠ ⁠«⁠គ្រប់គ្រាន់⁠»⁠ ⁠ឬ⁠អត់⁠នោះ⁠ឡើយ⁠ ⁠(⁠មិន⁠មានកំណត់⁠ត្រា⁠នៅក្នុង⁠ព្រះគម្ពីរ⁠ថា⁠ស្ត្រី⁠នោះ⁠បាន⁠គិត⁠បែបនេះ⁠ទេ⁠)⁠។⁠ ⁠គ្រាន់តែ⁠បន្ត⁠ស្តាប់⁠អំពី⁠ព្រះយេស៊ូវ⁠ ⁠​⁠៖⁠ ⁠អំពី⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠ព្រះគុណ⁠ ⁠និង⁠សេចក្ដីល្អ⁠របស់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠។⁠ ⁠សូម⁠​⁠មើលក្នុង⁠ព្រះគម្ពីរ⁠ដំណឹងល្អ⁠ ⁠អំពី⁠របៀប⁠ដែល⁠ទ្រង់⁠ប្រោស⁠អ្នកជំងឺ⁠ដោយ⁠គ្មាន⁠លក្ខខណ្ឌ⁠អ្វី⁠ឡើយ⁠។⁠ ⁠ទ្រង់⁠មិនដែល⁠ថ្កោលទោស⁠នរណា⁠ម្នាក់⁠ចំពោះ⁠ការ⁠ឈឺ⁠ ⁠ឬ⁠ស្ដីបន្ទោស⁠នរណា⁠ម្នាក់⁠ដែល⁠ហ៊ាន⁠សុំ⁠ទ្រង់⁠សម្រាប់⁠ការ⁠ប្រោស⁠ឲ្យ⁠ជា⁠នោះ⁠ទេ⁠។⁠ ⁠ទ្រង់⁠បាន⁠ប្រោស⁠អ្នក⁠ដែល⁠មករ⁠ក⁠ទ្រង់⁠ដោយស្ម័គ្រចិត្ត⁠ ⁠មិនថា⁠ប្រវត្តិ⁠របស់⁠ពួកគេ⁠ជា⁠អ្វី⁠នោះ⁠ទេ⁠។⁠

⁠នៅពេល⁠ដែល⁠អ្នក⁠ឮ⁠អំពី⁠សេចក្ដីល្អ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠មានការ⁠បើក⁠សម្ដែង⁠ផ្ទាល់ខ្លួន⁠អំពី⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠ ⁠នោះ⁠ការ⁠រំពឹង⁠ទុក⁠ដ៏⁠ជឿជាក់⁠ ⁠និង⁠វិជ្ជមាន⁠ចំពោះ⁠សេចក្ដីល្អ⁠ពី⁠ព្រះអម្ចាស់⁠នឹង⁠កើតឡើង⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠។⁠ ⁠ដោយ⁠បាន⁠តាំងចិត្ត⁠យ៉ាង⁠មុតមាំ⁠ ⁠ចំពោះ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ ⁠សេចក្ដីសង្ឃឹម⁠នេះ⁠នឹង⁠បញ្ឆេះ⁠ជំនឿ⁠របស់⁠អ្នក⁠ដូចជា⁠ស្ត្រី⁠ដែល⁠មាន⁠ជំងឺ⁠ធ្លាក់ឈាម⁠ ⁠អ្នក⁠នឹងអាច⁠ទាញ⁠យក⁠ការ⁠ប្រោស⁠ឲ្យ⁠ជា⁠ដោយចិត្ត⁠ក្លាហាន⁠របស់⁠អ្នក⁠!⁠

⁠សេចក្ដីសង្ឃឹម⁠ ⁠៖⁠ ⁠តំណ⁠ភ្ជាប់⁠ដែល⁠មើល⁠រំលង⁠

⁠សូមអនុញ្ញាត⁠ឲ្យ⁠ខ្ញុំ⁠ចែករំលែក⁠ជាមួយ⁠អ្នក⁠នូវ⁠ទីបន្ទាល់⁠មួយទៀត⁠អំពី⁠អានុភាព⁠នៃ⁠ក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠។⁠ ⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠និង⁠ស្វាមី⁠របស់⁠នាង⁠ ⁠ដែល⁠ជាគូ⁠ស្វាមីភរិយា⁠ដ៏⁠ស្រស់⁠ស្អាត⁠ ⁠រស់នៅ⁠រដ្ឋ⁠ផិន⁠ស៊ី⁠ល⁠វេ⁠នៀ⁠ ⁠សហរដ្ឋអាមេរិក⁠ ⁠ពួកគេ⁠ចង់⁠មានកូន⁠។⁠ ⁠ពួកគេ⁠បាន⁠ព្យាយាម⁠យកកូន⁠អស់⁠រយៈពេល⁠ដប់⁠ឆ្នាំ⁠ ⁠ប៉ុន្តែ⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠មិន⁠អាច⁠មានកូន⁠បានទេ⁠។⁠ ⁠នាង⁠ថែមទាំង⁠បាន⁠ទទួលការ⁠ព្យាបាល⁠សម្រាប់⁠ការ⁠មានកូន⁠ពេញ⁠មួយឆ្នាំ⁠ ⁠ប៉ុន្តែ⁠បាន⁠ត្រឹមតែ⁠វិវត្ត⁠ទៅជា⁠ដុំ⁠គីស⁠ធំ⁠មួយ⁠ ⁠និង⁠ឈឺចាប់⁠នៅ⁠លើ⁠ដៃស្បូន⁠ខាងស្តាំ⁠របស់⁠នាង⁠។⁠ ⁠ដុំ⁠គីស⁠ត្រូវ⁠បាន⁠យកចេញ⁠តាមរយៈ⁠ការវះកាត់⁠ដោយ⁠ចោះ⁠ ⁠ប៉ុន្តែ⁠បន្ទាប់ពី⁠ការវះកាត់⁠ ⁠នាង⁠ត្រូវ⁠បាន⁠គេ⁠ធ្វើ⁠រោគវិនិច្ឆ័យ⁠ថា⁠មាន⁠ជំងឺ⁠ ⁠Endometriosis⁠ ⁠ធ្ងន់ធ្ងរ⁠។⁠ ⁠គ្រូពេទ្យ⁠របស់⁠នាង⁠បាន⁠ស្នើ⁠ឲ្យ⁠នាង⁠ប្រើ⁠ថ្នាំ⁠សម្រាប់⁠ការ⁠មានគភ៌⁠ ⁠ប៉ុន្តែ⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠មិន⁠ចង់⁠ប្រើ⁠ថ្នាំ⁠ទេ⁠។⁠ ⁠នាង⁠បានសម្រេច⁠ចិត្តជឿ⁠ថា⁠ព្រះ⁠នឹង⁠ប្រទាន⁠ព្រះពរ⁠ដល់⁠នាង⁠ដោយមាន⁠កូន⁠ ⁠ហើយ⁠ទ្រង់⁠អាច⁠ ⁠ហើយ⁠ទ្រង់⁠ក៏⁠នឹង⁠ធ្វើ⁠កិច្ចការ⁠នោះ⁠ដោយ⁠អង្គ⁠ទ្រង់⁠ផ្ទាល់⁠ ⁠ដោយ⁠មិន⁠ត្រូវការ⁠ជំនួយ⁠វេជ្ជសាស្ត្រ⁠ឡើយ⁠។⁠

⁠ជាច្រើន⁠ខែ⁠បាន⁠កន្លង⁠ផុត⁠ទៅ⁠ ⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠នៅតែ⁠មិន⁠មានផ្ទៃពោះ⁠។⁠ ⁠បន្ទាប់មក⁠មាន⁠ថ្ងៃមួយ⁠ ⁠នាង⁠បានឮ⁠សេចក្ដីអធិប្បាយ⁠របស់ខ្ញុំ⁠ដែល⁠ពន្យល់⁠អំពី⁠ក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠ ⁠និង⁠លើកទឹកចិត្ត⁠នាង⁠ឲ្យ⁠សង្ឃឹមលើ⁠ព្រះ⁠ដែល⁠ពេញដោយ⁠ព្រះគុណ⁠។⁠

⁠នាង⁠ក៏បាន⁠រៀន⁠ផង⁠ដែរ⁠ថា⁠ ⁠ព្រះ⁠បាន⁠ធ្វើឲ្យ⁠នាង⁠សុចរិត⁠ ⁠ហើយ⁠មាន⁠លក្ខណៈ⁠សម្បត្តិ⁠គ្រប់គ្រាន់⁠សម្រាប់⁠ព្រះពរ⁠ទាំងអស់⁠ ⁠តាមរយៈ⁠ការ⁠លះបង់⁠របស់⁠ព្រះយេស៊ូវ⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠ ⁠ជាមួយ⁠សេចក្ដីសង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠ដក់ជាប់⁠ក្នុងចិត្ត⁠របស់⁠នាង⁠កើត⁠ចេញពី⁠ការ⁠បើក⁠សម្ដែង⁠ថ្មី⁠អំពី⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះ⁠ចំពោះ⁠នាង⁠ ⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠បាន⁠ប្រាប់⁠ព្រះ⁠ថា⁠ ⁠នាង⁠ចង់⁠មានជ័យ⁠ជម្នះ⁠សម្រាប់⁠ការ⁠មានកូន⁠។⁠ ⁠សូម⁠ថ្វាយ⁠សិរីរុងរឿង⁠ដល់⁠ព្រះ⁠ ⁠មិនយូរ⁠ប៉ុន្មាន⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠ក៏⁠មានផ្ទៃពោះ⁠។⁠ ⁠បន្ទាប់ពី⁠ការ⁠មានផ្ទៃពោះ⁠ ⁠និង⁠ការ⁠សម្រាលកូន⁠យ៉ាង⁠ងាយស្រួល⁠ ⁠ឥឡូវនេះ⁠នាង⁠ ⁠និង⁠ស្វាមី⁠របស់⁠នាង⁠មានកូន⁠ប្រុស⁠ដ៏⁠ស្រស់⁠ស្អាត⁠ម្នាក់⁠ឈ្មោះ⁠ ⁠ណូ⁠អេ⁠!⁠

⁠នាង⁠បាន⁠និយាយ⁠ ⁠«⁠មាន⁠គេ⁠ប្រាប់⁠ខ្ញុំ⁠ថា⁠ ⁠អ្នក⁠ដែល⁠មាន⁠ជំងឺ⁠ ⁠Endometriosis⁠ ⁠ក្នុង⁠កម្រិត⁠ដែល⁠ខ្ញុំ⁠មាន⁠នេះ⁠ ⁠មានឱកាស⁠ត្រឹមតែ⁠មួយ⁠ទៅ⁠ពីរ⁠ភាគរយ⁠ប៉ុណ្ណោះ⁠ក្នុង⁠ការ⁠មានគភ៌⁠ ⁠ប្រសិនបើ⁠គ្មាន⁠ការ⁠ព្យាបាល⁠ ⁠ហើយ⁠សូម្បីតែ⁠ការ⁠បង្ក⁠កំណើត⁠ក្នុង⁠ស្បូន⁠ក៏ដោយ⁠ ⁠ឱកាស⁠គឺ⁠ទាប⁠»⁠។⁠ ⁠«⁠យ៉ាងណាមិញ⁠ ⁠នេះ⁠គឺជា⁠កុមា⁠រណូ⁠អេ⁠ ⁠កើតមក⁠ដោយ⁠គ្មាន⁠ជំនួយ⁠ពី⁠មនុស្ស⁠!⁠»⁠

⁠តើ⁠ចំណុច⁠របត់⁠នៃ⁠រឿង⁠នេះ⁠ចាប់ផ្ដើម⁠នៅពេល⁠ណា⁠?⁠ ⁠សូមឲ្យ⁠ខ្ញុំ⁠ចែករំលែក⁠ជាមួយ⁠អ្នក⁠នូវ⁠អ្វី⁠ដែល⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠បាន⁠ពន្យល់⁠ដល់⁠ខ្ញុំ⁠ដោយ⁠ដោយ⁠ការរំជួលចិត្ត⁠ ⁠៖⁠

⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ស្តាប់⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠ខ្ញុំ⁠ទទួលស្គាល់⁠ថា⁠ ⁠ខ្ញុំ⁠បាន⁠ផ្តោត⁠អារម្មណ៍⁠យ៉ាង⁠ខ្លាំង⁠ដើម្បី⁠មាន⁠ជំនឿ⁠សម្រាប់⁠ការ⁠មានកូន⁠ ⁠ប៉ុន្តែ⁠ខ្ញុំ⁠ពិតជា⁠ខ្លាច⁠ ⁠មិន⁠ហ៊ាន⁠មាន⁠សង្ឃឹម⁠សម្រាប់⁠ការ⁠មានកូន⁠ដោយ⁠ ⁠«⁠ក្ដី⁠រំពឹង⁠ទុក⁠វិជ្ជមាន⁠សម្រាប់⁠រឿង⁠ល្អ⁠»⁠ ⁠ដូចដែល⁠លោកគ្រូ⁠បាន⁠ពិពណ៌នា⁠នោះ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠គិតថា⁠ការ⁠ហ៊ាន⁠សង្ឃឹម⁠នឹង⁠នាំឲ្យ⁠ខ្ញុំ⁠មានការ⁠ខកចិត្ត⁠កាន់តែ⁠ច្រើន⁠ ⁠ព្រោះថា⁠ខ្ញុំ⁠មិនដែល⁠ឮ⁠ថា⁠ ⁠សេចក្តី⁠សង្ឃឹម⁠គឺជា⁠រឿង⁠ប្រាកដប្រជា⁠សម្រាប់⁠អ្នក⁠ដែល⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠នោះ⁠ទេ⁠។⁠ ⁠នេះ⁠គឺជា⁠តំណ⁠ភ្ជាប់⁠ដែល⁠ខ្ញុំ⁠បាន⁠មើល⁠រំលង⁠ ⁠ក្នុង⁠ការយល់⁠ដឹង⁠ថា⁠ជំនឿ⁠ជា⁠ចិត្ត⁠ដែល⁠ដឹង⁠ជាក់⁠ថា⁠ ⁠នឹង⁠បាន⁠ដូច⁠សង្ឃឹម⁠ ⁠មិនមែន⁠ជា⁠ការប្រព្រឹត្ត⁠ ⁠ឬ⁠កម្រិត⁠នៃ⁠ជំនឿ⁠ដែល⁠ខ្ញុំ⁠ត្រូវ⁠មាន⁠នោះ⁠ទេ⁠។⁠

⁠ពិតជា⁠អស្ចារ្យ⁠ណាស់⁠ ⁠មែនទេ⁠?⁠ ⁠ក្តី⁠សង្ឃឹម⁠បាន⁠ផុស⁠ឡើង⁠នៅក្នុង⁠ចិត្ត⁠របស់⁠នាង⁠ ⁠នៅពេល⁠ដែល⁠នាង⁠ដឹង⁠ថា⁠ ⁠ជំនឿ⁠មិនមែន⁠ជា⁠អ្វី⁠ដែល⁠នាង⁠ត្រូវ⁠ខិតខំ⁠ស្វែងរក⁠ ⁠ឬ⁠ព្យាយាម⁠រក្សា⁠នោះ⁠ទេ⁠។⁠ ⁠ហើយ⁠នៅពេល⁠ដែល⁠នាង⁠ដឹង⁠ថា⁠ ⁠ក្តី⁠សង្ឃឹម⁠ ⁠«⁠គឺជា⁠រឿង⁠ប្រាកដប្រជា⁠សម្រាប់⁠អ្នក⁠ដែល⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠»⁠ ⁠ជំនឿ⁠របស់⁠នាង⁠បាន⁠កើនឡើង⁠យ៉ាង⁠ខ្លាំង⁠។⁠ ⁠នេះ⁠ជា⁠មូលហេតុ⁠ដែល⁠ព្រះគម្ពីរ⁠ចែងថា⁠ ⁠រី⁠ឯ⁠សេចក្ដី⁠ជំនឿ⁠ ⁠នោះ⁠គឺជា⁠ចិត្ត⁠ដែល⁠ដឹង⁠ជាក់⁠ថា⁠ ⁠នឹង⁠បាន⁠ដូច⁠សង្ឃឹម⁠។⁠ ⁠ជំនឿ⁠របស់⁠អ្នក⁠មិន⁠អាច⁠នាំ⁠អ្នក⁠ទៅ⁠កន្លែង⁠ដែល⁠អ្នក⁠ចង់ទៅ⁠ ⁠ដោយ⁠គ្មាន⁠ប្រេង⁠បញ្ឆេះ⁠ដែល⁠ជា⁠សេចក្តី⁠សង្ឃឹម⁠នោះ⁠ឡើយ⁠។⁠ ⁠ហើយ⁠ដូចដែល⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠បាន⁠រក⁠ឃើញ⁠ ⁠នេះ⁠ជា⁠សេចក្តី⁠សង្ឃឹម⁠ដែល⁠ប្រាកដប្រជា⁠ ⁠ជា⁠ការ⁠រំពឹង⁠ទុក⁠ដ៏⁠មុតមាំ⁠សម្រាប់⁠លទ្ធផល⁠ដ៏⁠ជាទី⁠គាប់ចិត្ត⁠បំផុត⁠។⁠

⁠ខ្ញុំ⁠សូម⁠អធិស្ឋាន⁠ថា⁠ ⁠អ្នក⁠នឹង⁠រៀន⁠រីកចម្រើន⁠ដូច⁠លោកស្រី⁠ ⁠អា⁠លីស⁠ ⁠និង⁠តែងតែមាន⁠ការ⁠រំពឹង⁠ទុក⁠វិជ្ជមាន⁠ ⁠សម្រាប់⁠រឿង⁠ល្អ⁠ៗ⁠ ⁠ដោយ⁠ដឹង⁠ថា⁠ព្រះ⁠ទ្រង់⁠ស្រឡាញ់⁠អ្នក⁠ ⁠ហើយ⁠ចង់⁠បំពេញ⁠បំណងប្រាថ្នា⁠ដ៏⁠ជ្រាលជ្រៅ⁠បំផុត⁠នៃ⁠ដួងចិត្ត⁠របស់⁠អ្នក⁠។⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠ប្រសិនបើ⁠អ្នក⁠ឈឺ⁠ឥឡូវនេះ⁠ ⁠ខ្ញុំ⁠ចង់⁠លើកទឹកចិត្ត⁠អ្នកឲ្យ⁠បន្ត⁠មានការ⁠រំពឹង⁠ទុក⁠ដោយ⁠ទំនុកចិត្ត⁠ថា⁠ ⁠អ្នក⁠នឹង⁠បាន⁠ធូរស្រាល⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠ខ្វះខាត⁠ផ្នែក⁠ហិរញ្ញវត្ថុ⁠ ⁠ចូរ⁠បន្ត⁠មានការ⁠រំពឹង⁠ទុក⁠វិជ្ជមាន⁠ថា⁠ការ⁠ផ្គត់ផ្គង់⁠នឹង⁠កើតមាន⁠ដល់⁠អ្នក⁠។⁠ ⁠ចូរ⁠បន្ត⁠សង្ឃឹមថា⁠ ⁠ក្មេង⁠ជំទង់⁠ដែល⁠វង្វេង⁠នោះ⁠ ⁠នឹង⁠ក្លាយជា⁠បុរស⁠ ⁠ឬ⁠ស្ត្រី⁠ដែល⁠គាប់⁠ព្រះហឫទ័យ⁠ព្រះ⁠។⁠ ⁠ចូរ⁠បន្ត⁠សង្ឃឹម⁠ ⁠ដោយ⁠ដឹង⁠ថា⁠ ⁠សេចក្តី⁠សង្ឃឹម⁠នេះ⁠នឹង⁠មិន⁠ធ្វើឲ្យ⁠អ្នក⁠ខកចិត្ត⁠ឡើយ⁠ ⁠ព្រោះ⁠ជា⁠សេចក្ដីសង្ឃឹម⁠ដែល⁠ចងភ្ជាប់⁠នឹង⁠សេចក្តី⁠ស្រឡាញ់⁠របស់⁠ព្រះអម្ចាស់⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ព្រះយេស៊ូវ⁠បាន⁠បញ្ចប់⁠។⁠ ⁠ហើយ⁠ថ្ងៃណាមួយ⁠ ⁠លឿន⁠ជាង⁠អ្វី⁠ដែល⁠អ្នក⁠គិត⁠ ⁠អ្នក⁠នឹង⁠បាន⁠រីករាយ⁠ជាមួយ⁠ផល⁠ផ្លែ⁠នៃ⁠ក្តី⁠សង្ឃឹម⁠របស់⁠អ្នក⁠!⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក

តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...

5 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details
ជាវជាប្រចាំ