ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)

⁠ប្រសិនបើ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠បាក់ទឹកចិត្ត⁠ ⁠និង⁠មាន⁠បន្ទុក⁠ដោយសារ⁠ចំណុច⁠ខ្វះខាត⁠ដែល⁠អ្នកមាន⁠ ⁠សូមកុំ⁠បារម្ភ⁠អី⁠!⁠ ⁠អ្នក⁠អាច⁠រក⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠របស់⁠ព្រះ⁠​⁠សម្រាប់⁠អ្នក⁠បាន⁠ ⁠ដើម្បី⁠បំផ្លាស់⁠បំប្រែ⁠អ្នក⁠ ⁠ឬស្ថាន⁠ភាព⁠របស់⁠អ្នក⁠ហួសពី⁠អ្វី⁠ដែល⁠អ្នក⁠អាច⁠ស្រមៃ⁠ដល់⁠។⁠ ⁠នៅក្នុង⁠អត្ថបទ⁠​⁠ជា⁠​⁠ស៊េរី⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠លោកគ្រូ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠បង្ហាញ⁠អ្នក⁠ពី⁠មូលហេតុ⁠ដែល⁠បំណង⁠ព្រះហឫទ័យ⁠ព្រះ⁠​⁠នៅតែ⁠ផ្គត់ផ្គង់⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ដល់⁠អ្នក⁠ ⁠ទោះបីជា⁠អ្នក⁠បាន⁠បរាជ័យ⁠ក៏ដោយ⁠ ⁠និង⁠របៀប⁠ដែល⁠អ្នក⁠អាច⁠ទទួល⁠បាន⁠ព្រះគុណ⁠នោះ⁠។⁠ ⁠សូម⁠​⁠ស្វែងយល់⁠ផង⁠ដែរ⁠អំពី⁠របៀប⁠ដែល⁠ព្រះ⁠​⁠នៅតែ⁠អាច⁠ប្រើ⁠អ្នក⁠សម្រាប់⁠សិរីល្អ⁠​⁠របស់⁠ទ្រង់⁠បាន⁠ ⁠ទោះបីជា⁠អ្នក⁠ធ្លាប់⁠មាន⁠កំហុស⁠ពីអ⁠តី⁠ត⁠កាល⁠ក៏ដោយ⁠។⁠

⁠សូម⁠ផ្តោត⁠លើ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ ⁠កុំ⁠ផ្តោត⁠លើ⁠ការ⁠បរាជ័យ⁠របស់⁠អ្នក⁠

⁠មាន⁠​⁠គូ⁠ស្វាមីភរិយា⁠ដ៏⁠គួរឲ្យ⁠ស្រឡាញ់⁠មួយគូ⁠ដែល⁠មាន⁠អាយុ⁠ជាង⁠សែសិប⁠ឆ្នាំ⁠មក⁠ពីរ⁠ដ្ឋ⁠ញូ⁠ជឺ⁠ស៊ី⁠ ⁠បាន⁠សរសេរ⁠សំបុត្រ⁠មក⁠ខ្ញុំ⁠ថ្មី⁠ៗ⁠នេះ⁠ ⁠ដោយ⁠ចែករំលែក⁠ទីបន្ទាល់⁠របស់⁠ពួកគេ⁠អំពី⁠របៀប⁠ដែល⁠ព្រះ⁠​⁠បាន⁠ធ្វើឲ្យ⁠ពួកគេ⁠មានកូន⁠ដែល⁠ពួកគេ⁠ចង់បាន⁠អស់⁠រយៈពេល⁠ជាង⁠ដប់មួយ⁠ឆ្នាំ⁠មក⁠ហើយ⁠។⁠ ⁠ពួកគេ⁠បាន⁠ព្យាយាម⁠គ្រប់⁠មធ្យោបាយ⁠ទាំងអស់⁠ ⁠រួម⁠ទាំង⁠ ⁠ការ⁠ធ្វើ⁠ ⁠IVF⁠ ⁠(⁠ការ⁠បង្ក⁠កំណើត⁠ក្នុង⁠វី⁠ត្រូ⁠)⁠ ⁠ដើម្បី⁠មានកូន⁠ ⁠ប៉ុន្តែ⁠ទីបំផុត⁠គេ⁠ប្រាប់⁠ថាតាម⁠បែប⁠វេជ្ជ⁠សាស្រ្ត⁠វា⁠មិន⁠អាច⁠ទៅរួច⁠ទេ⁠សម្រាប់⁠ពួកគេ⁠ក្នុង⁠ការ⁠មានកូន⁠ដោយខ្លួនឯង⁠។⁠

⁠ថ្ងៃមួយ⁠ ⁠ពួកគេ⁠បានឃើញ⁠ការ⁠ចាក់⁠ផ្សាយ⁠តាម⁠ទូរទស្សន៍⁠របស់ខ្ញុំ⁠ ⁠ហើយ⁠បានឮ⁠អំពី⁠សារ⁠នៃ⁠ព្រះគុណ⁠របស់⁠ព្រះ⁠ជាលើកដំបូង⁠ ⁠និង⁠របៀប⁠ដែល⁠ព្រះយេស៊ូវ⁠បាន⁠បង់ថ្លៃ⁠ពេញលេញ⁠សម្រាប់⁠ពួកគេ⁠ ⁠ដើម្បីឲ្យ⁠ពួកគេ⁠មាន⁠អ្វី⁠គ្រប់យ៉ាង⁠ដែល⁠ពួកគេ⁠ត្រូវការ⁠។⁠ ⁠វា⁠គឺជា⁠សារ⁠មួយ⁠ដែល⁠គូ⁠ស្វាមីភរិយា⁠មួយគូ⁠នេះ⁠បាន⁠ចាប់⁠យក⁠ដោយចិត្ត⁠​⁠ស្រេកឃ្លាន⁠ ⁠ហើយនិង⁠បន្ត⁠ទទួលយក⁠។⁠ ⁠មិនយូរ⁠ប៉ុន្មាន⁠ ⁠ពួកគេ⁠បាន⁠ទទួល⁠ដំណឹង⁠ដ៏⁠អស្ចារ្យ⁠ដែល⁠ភរិយា⁠គាត់⁠បាន⁠ចែករំលែក⁠ជាមួយ⁠ខ្ញុំ⁠ដោយ⁠រីករាយ⁠ថា⁠ ⁠«⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ឥឡូវនេះ⁠ខ្ញុំ⁠មានផ្ទៃពោះ⁠ប្រាំមួយ⁠សប្តាហ៍⁠ហើយ⁠។⁠ ⁠សូម⁠សរសើរ⁠តម្កើង⁠ព្រះអម្ចាស់⁠!⁠»⁠

⁠ខ្ញុំ⁠សូម⁠​⁠ចែករំលែក⁠​⁠ការ⁠ទម្លុះទម្លាយ⁠ដ៏⁠អស្ចារ្យ⁠​⁠មួយទៀត⁠​⁠ ⁠ដែល⁠​⁠​⁠​⁠មាន⁠បងប្រុស⁠​⁠ម្នាក់ទៀត⁠​⁠ដែល⁠បាន⁠​⁠តាមដាន⁠​⁠ការ⁠ចាក់⁠ផ្សាយ⁠​⁠តាម⁠ទូរទស្សន៍⁠របស់ខ្ញុំ⁠​⁠បាន⁠ជួបប្រទះ⁠​⁠។⁠ ⁠បុរស⁠​⁠ម្នាក់⁠​⁠នេះ⁠​⁠បាន⁠​⁠រៀបរាប់⁠អំពី⁠​⁠របៀប⁠​⁠ដែល⁠​⁠គាត់⁠​⁠បាន⁠​⁠ព្យាយាម⁠ ⁠ហើយ⁠​⁠បាន⁠បរាជ័យ⁠ជា⁠​⁠ច្រើនលើកច្រើនសា⁠​⁠​⁠ក្នុង⁠ការ⁠​⁠យកឈ្នះ⁠​⁠លើ⁠​⁠ការ⁠​⁠សេព⁠​⁠គ្រឿង⁠​⁠ស្រវឹង⁠ ⁠និង⁠​⁠ការ⁠ញៀន⁠ខាង⁠​⁠ផ្លូវភេទ⁠។⁠

⁠ជា⁠​⁠ព្រះគុណ⁠​⁠ដ៏⁠​⁠អស្ចារ្យ⁠ ⁠និង⁠​⁠បរិបូរ⁠​⁠របស់⁠​⁠ព្រះ⁠ ⁠ដែល⁠​⁠នឹង⁠​⁠ផ្ដល់⁠​⁠ជ័យជម្នះ⁠​⁠ដល់⁠​⁠អ្នក⁠​⁠លើ⁠​⁠ចំណុចខ្សោយ⁠​⁠របស់⁠​⁠អ្នក⁠

⁠គាត់⁠បាន⁠ចែករំលែក⁠ថា⁠ ⁠«⁠ធ្វើអ្វី⁠ក៏⁠មិនបានការ⁠ដែរ⁠ ⁠រហូតដល់⁠ខ្ញុំ⁠បាន⁠រក⁠ឃើញ⁠ ⁠និង⁠ទទួលការ⁠បើក⁠សម្តែង⁠អំពី⁠​⁠ដំណឹងល្អ⁠នៃ⁠ព្រះគុណ⁠តាមរយៈ⁠ការអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠និង⁠តាមរយៈ⁠ការ⁠អាន⁠អត្ថបទ⁠ក្នុង⁠ការ⁠ចំណាយពេល⁠ជាមួយ⁠ព្រះ⁠ជា⁠​⁠ប្រចាំថ្ងៃ⁠របស់⁠លោកគ្រូ⁠»⁠។⁠ ⁠«⁠ហើយ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ថ្វាយ⁠​⁠បញ្ហា⁠ជាប់⁠ស្ទះ⁠របស់ខ្ញុំ⁠ដល់⁠​⁠ព្រះ⁠ ⁠ដើម្បីឲ្យ⁠ទ្រង់⁠ដោះស្រាយ⁠​⁠ ⁠ខ្ញុំ⁠ប្រែជា⁠មាន⁠សេរីភាព⁠ ⁠និង⁠បាន⁠ពេញលេញ⁠។⁠ ⁠ដោយ⁠ព្រះចេស្ដា⁠​⁠នៃ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ព្រះ⁠តាមរយៈ⁠ព្រះរាជបុត្រា⁠របស់⁠ទ្រង់⁠ ⁠ថ្ងៃនេះ⁠ខ្ញុំ⁠ជា⁠មនុស្ស⁠ដែល⁠មាន⁠សេរីភាព⁠។⁠ ⁠ខ្ញុំ⁠និយាយ⁠ដូច្នេះ⁠ដោយ⁠ថ្វាយ⁠សិរីល្អ⁠ដល់⁠ព្រះ⁠ ⁠៖⁠ ⁠ខ្ញុំ⁠មិន⁠អាច⁠បញ្ឈប់⁠ទម្លាប់⁠អាក្រក់⁠ទាំងនេះ⁠ដោយខ្លួនឯង⁠បានទេ⁠»⁠។⁠

⁠តើ⁠អ្វីទៅ⁠ដែល⁠បាន⁠ផ្ដល់⁠ការ⁠ទម្លុះទម្លាយ⁠ដល់⁠ព្រលឹង⁠មនុស្ស⁠​⁠ដ៏⁠មានតម្លៃ⁠ទាំងនេះ⁠?⁠

⁠វា⁠មិនមែន⁠ជា⁠ឆន្ទៈ⁠ ⁠ការ⁠ខិតខំ⁠ ⁠ឬ⁠ការ⁠ប្រឹងប្រែង⁠ផ្ទាល់ខ្លួន⁠របស់⁠ពួកគេ⁠ទេ⁠។⁠ ⁠វា⁠មិនមែន⁠ជា⁠ការ⁠លត់ដំ⁠ខ្លួនឯង⁠ជម្នះ⁠លើ⁠ចំណុចខ្សោយ⁠ដែល⁠ពួកគេ⁠បានឃើញ⁠នៅក្នុង⁠ខ្លួន⁠​⁠គេ⁠នោះ⁠ទេ⁠។⁠ ⁠ប៉ុន្តែ⁠គឺ⁠​⁠ជា⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠របស់⁠ព្រះ⁠ប៉ុណ្ណោះ⁠!⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠ ⁠ទោះបីជា⁠មាន⁠បញ្ហា⁠អ្វី⁠ដែល⁠អ្នក⁠កំពុង⁠មាន⁠ជាប់⁠ស្ទះ⁠នៅ⁠ថ្ងៃនេះ⁠ក៏ដោយ⁠ ⁠អ្នក⁠ក៏អាច⁠មាន⁠​⁠ជ័យជម្នះ⁠​⁠ដែរ⁠។⁠ ⁠ដូច⁠បង្ហាញ⁠តាមរយៈ⁠ទីបន្ទាល់⁠ខាងលើ⁠ ⁠វា⁠គឺជា⁠ព្រះគុណ⁠ដ៏⁠អស្ចារ្យ⁠ ⁠និង⁠បរិបូរ⁠របស់⁠ព្រះ⁠ ⁠ដែល⁠នឹង⁠ប្រទាន⁠ឲ្យ⁠អ្នកមាន⁠​⁠ជ័យជម្នះ⁠​⁠លើ⁠ចំណុចខ្សោយ⁠របស់⁠អ្នក⁠ ⁠ហើយ⁠បំផ្លាស់⁠បំប្រែ⁠ជីវិត⁠របស់⁠អ្នក⁠សម្រាប់⁠សិរីល្អ⁠របស់⁠ទ្រង់⁠!⁠

⁠កន្លែង⁠ដែល⁠មាន⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠

⁠ចំណុចខ្សោយ⁠ ⁠ឬ⁠គុណវិបត្តិ⁠របស់⁠អ្នក⁠អាច⁠ជាផ្នែក⁠មួយ⁠នៃ⁠បញ្ហា⁠ជាប់⁠ស្ទះ⁠របស់⁠អ្នក⁠នៅពេល⁠នេះ⁠ ⁠ប៉ុន្តែ⁠យោង⁠តាម⁠ព្រះគម្ពីរ⁠របស់ខ្ញុំ⁠ ⁠វា⁠ក៏⁠ជាគោល⁠ដៅ⁠ដ៏⁠ល្អឥតខ្ចោះ⁠ ⁠និង⁠ជាទី⁠តាំងនៅ⁠ ⁠នៃ⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠របស់⁠ព្រះ⁠ ⁠នៅពេល⁠ឥឡូវនេះ⁠ផង⁠ដែរ⁠។⁠

⁠រ៉ូម⁠ ⁠៥⁠:⁠២០⁠ ⁠ប្រាប់⁠យើង⁠យ៉ាង⁠ច្បាស់⁠ថា⁠ ⁠«⁠កន្លែង⁠​⁠ណា⁠​⁠ដែល⁠​⁠មាន⁠​⁠បាប⁠​⁠ចម្រើន⁠ជា⁠​⁠បរិបូរ⁠​⁠ឡើង⁠ ⁠នោះ⁠​⁠ព្រះ‌គុណ⁠​⁠ក៏⁠​⁠ចម្រើន⁠​⁠ជា⁠​⁠បរិបូរ⁠​⁠លើស⁠​⁠ទៅ⁠​⁠ទៀត⁠»⁠។⁠ ⁠អ្វី⁠ដែល⁠ខ⁠គម្ពីរ⁠នេះ⁠សំដៅលើ⁠នោះ⁠គឺថា⁠ ⁠ទីណា⁠ដែល⁠មាន⁠ ⁠«⁠ការ⁠បរាជ័យ⁠ក្នុង⁠ការសម្រេច⁠គោលដៅ⁠»⁠ ⁠(⁠និយមន័យ⁠នៃ⁠ ⁠«⁠អំពើបាប⁠»⁠ ⁠ដោយ⁠វចនានុក្រម⁠ក្រិក⁠របស់⁠ ⁠Thayer⁠ ⁠(⁠Thayer’s⁠ ⁠Greek⁠ ⁠Lexicon⁠)⁠)⁠ ⁠នោះ⁠ជា⁠កន្លែង⁠ដែល⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠ជា⁠ព្រះគុណ⁠ដែល⁠មិន⁠សមនឹង⁠ទទួល⁠បាន⁠សម្រាប់⁠ការ⁠ពង្រឹង⁠សិទ្ធិ⁠អំណាច⁠ ⁠និង⁠ជ័យជំនះ⁠របស់⁠យើង⁠ ⁠ស្ថិតនៅ⁠ក្នុង⁠កម្រិត⁠ដ៏⁠បរិបូរ⁠។⁠

⁠ពិតជា⁠អស្ចារ្យ⁠ណាស់⁠ ⁠មែនទេ⁠?⁠ ⁠ផ្ទុយពី⁠ការ⁠គិត⁠បែប⁠ប្រពៃណី⁠ ⁠ព្រះគុណ⁠របស់⁠ព្រះ⁠មិន⁠បោះបង់ចោល⁠អ្នក⁠ទេ⁠ ⁠នៅពេល⁠ដែល⁠អ្នក⁠មិន⁠សម្រេច⁠គោលដៅ⁠។⁠ ⁠វា⁠ជា⁠ការ⁠លួងលោម⁠ ⁠និង⁠ជា⁠ប្រភព⁠នៃ⁠កម្លាំង⁠យ៉ាងណា⁠ទៅ⁠ ⁠ដែល⁠ដឹង⁠ថា⁠ព្រះគុណ⁠របស់⁠ទ្រង់⁠មិន⁠ចាកចេញ⁠ពី⁠យើង⁠ទេ⁠ ⁠ប៉ុន្តែ⁠ស្ថិតនៅ⁠ជាមួយ⁠យើង⁠ ⁠នៅពេល⁠ដែល⁠យើង⁠កំពុងតែ⁠មាន⁠​⁠ចំណុចខ្សោយ⁠ដ៏⁠ឈឺចាប់⁠ ⁠ការ⁠បរាជ័យ⁠ ⁠និង⁠ស្ថានភាព⁠មិនល្អ⁠ឥត⁠ខ្ចោះ⁠​⁠!⁠

⁠សូម⁠មើល⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠របស់⁠ព្រះ⁠

⁠ការយល់⁠ដឹងពី⁠គម្ពីរ⁠រ៉ូម⁠ ⁠៥⁠:⁠២០⁠ ⁠គឺជា⁠គន្លឹះ⁠ក្នុង⁠ការអនុញ្ញាត⁠ឲ្យ⁠ព្រះគុណ⁠របស់⁠ព្រះ⁠បំផ្លាស់⁠បំប្រែ⁠ផ្នែក⁠នៃ⁠បញ្ហា⁠ជាប់⁠ស្ទះ⁠របស់⁠អ្នក⁠ ⁠ទៅជា⁠ទីបន្ទាល់⁠អំពី⁠សេចក្តីល្អ⁠ ⁠និង⁠ព្រះចេស្ដា⁠របស់⁠ទ្រង់⁠។⁠ ⁠ដូច្នេះ⁠ ⁠ខ្ញុំ⁠សូម⁠បង្ហាញ⁠ភាព⁠សម្បូរ⁠បែប⁠នៃ⁠ខ⁠គម្ពីរ⁠នេះ⁠ដោយ⁠ការ⁠ចូល⁠ទៅ⁠មើល⁠អត្ថន័យ⁠ដើម⁠ជា⁠ភាសា⁠ក្រិក⁠របស់⁠ខ⁠នេះ⁠។⁠

⁠ព្រះ⁠ប្រទាន⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ដល់⁠អ្នក⁠សម្រាប់⁠ផ្នែក⁠នៃ⁠បញ្ហា⁠របស់⁠អ្នក⁠។⁠

⁠ពាក្យ⁠ថា⁠ ⁠«⁠បរិបូរ⁠»⁠ ⁠នៅ⁠ទីនេះ⁠គឺជា⁠ពាក្យ⁠ក្រិក⁠ថា⁠ ⁠Pleonazo⁠។⁠ ⁠ពាក្យ⁠ថា⁠ ⁠Pleonazo⁠ ⁠ជា⁠ធម្មតា⁠មានន័យថា⁠បរិបូរ⁠ ⁠ឬ⁠ចម្រើនឡើង⁠។⁠ ⁠បើ⁠ប្រៀបធៀប⁠ ⁠ពាក្យ⁠ថា⁠ ⁠«⁠បរិបូរ⁠លើសទៅទៀត⁠»⁠ ⁠គឺជា⁠ពាក្យ⁠ក្រិក⁠តែមួយ⁠ថា⁠ ⁠huperperisseuo⁠។⁠ ⁠មិន⁠ដូច⁠ពាក្យ⁠ ⁠pleonazo⁠ ⁠ទេ⁠ ⁠ពាក្យ⁠ ⁠huperperisseuo⁠ ⁠មានន័យថា⁠ ⁠បរិបូរ⁠លើស⁠ពី⁠ការ⁠វាស់⁠ស្ទង់⁠បាន⁠ ⁠បរិបូរ⁠ក្រៃលែង⁠ ⁠ឬ⁠បរិបូរ⁠ហូរហៀរ⁠។⁠

⁠ពាក្យ⁠ ⁠Perisseuo⁠ ⁠មានន័យថា⁠ហូរហៀរ⁠រួច⁠ទៅ⁠ហើយ⁠ ⁠ប៉ុន្តែ⁠ជាមួយនឹង⁠ពាក្យ⁠ខាងដើម⁠ថា⁠ ⁠huper⁠ ⁠ដែល⁠ពាក្យជា⁠ភាសាអង់គ្លេស⁠ថា⁠ ⁠«⁠hyper⁠»⁠ ⁠វា⁠ក្លាយជា⁠ពាក្យ⁠ថា⁠ ⁠huperperisseuo⁠ ⁠—⁠ ⁠បរិបូរ⁠ហូរហៀរ⁠។⁠ ⁠អ្នកប្រាជ្ញ⁠ជនជាតិក្រិក⁠ឈ្មោះថា⁠ ⁠Kenneth⁠ ⁠Wuest⁠ ⁠ចាប់⁠យក⁠រូបភាព⁠ទាំងអស់⁠នេះ⁠បាន⁠យ៉ាង⁠ល្អ⁠នៅក្នុង⁠ការបកប្រែ⁠ខ⁠គម្ពីរ⁠របស់⁠គាត់⁠ថា⁠ ⁠«⁠កន្លែង⁠ដែល⁠បាប⁠បាន⁠ចម្រើនឡើង⁠ ⁠នោះ⁠ព្រះគុណ⁠ក៏បាន⁠ចម្រើនឡើង⁠បរិបូរ⁠ ⁠និង⁠ច្រើន⁠បន្ថែម⁠ពីលើ⁠នោះ⁠ទៀត⁠»⁠។⁠ ⁠វា⁠ពិតជា⁠អស្ចារ្យ⁠មែន⁠!⁠

⁠តើ⁠រឿង⁠ទាំងអស់⁠នេះ⁠មានន័យ⁠ដូចម្តេច⁠ចំពោះ⁠អ្នក⁠?⁠

⁠បងប្អូន⁠អើយ⁠ ⁠វា⁠មានន័យថា⁠ ⁠ព្រះ⁠មិនគ្រាន់⁠តែ⁠ប្រទាន⁠ព្រះគុណ⁠ដល់⁠អ្នកឲ្យ⁠ស្មើនឹង⁠កម្រិត⁠ធ្ងន់ធ្ងរ⁠នៃ⁠ចំណុចខ្សោយ⁠របស់⁠អ្នក⁠ប៉ុណ្ណោះទេ⁠។⁠ ⁠ទេ⁠ ⁠ទ្រង់ប្រទាន⁠ព្រះគុណ⁠ដល់⁠អ្នក⁠ក្នុង⁠កម្រិត⁠មួយ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠!⁠ ⁠ម្យ៉ាងវិញទៀត⁠ ⁠នៅក្នុង⁠ផ្នែក⁠ដែល⁠មាន⁠បញ្ហា⁠របស់⁠អ្នក⁠ ⁠ព្រះ⁠បាន⁠បញ្ចេញ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ក្នុង⁠កម្រិត⁠ដែល⁠មិន⁠សមាមាត្រ⁠ ⁠ឬ⁠ធំជាង⁠បញ្ហា⁠នោះ⁠ ⁠ដើម្បីឲ្យ⁠វា⁠លេប⁠យក⁠អំពើបាប⁠ ⁠ឬ⁠ចំណុចខ្សោយ⁠របស់⁠អ្នក⁠ទាំងស្រុង⁠ ⁠ហើយ⁠បំផ្លាស់⁠បំប្រែ⁠ជីវិត⁠របស់⁠អ្នក⁠ពេញដោយ⁠សិរីល្អ⁠!⁠

⁠ផ្លាស់⁠ប្តូរ⁠ការ⁠ផ្តោត⁠សំខាន់⁠របស់⁠អ្នក⁠ ⁠៖⁠ ⁠មើល⁠អ្វី⁠ដែល⁠ព្រះ⁠កំពុង⁠ធ្វើ⁠

⁠តើ⁠ផ្នែក⁠ដែល⁠ជា⁠ចំណុចខ្សោយ⁠របស់⁠អ្នក⁠នៅ⁠ថ្ងៃនេះ⁠ជា⁠អ្វី⁠?⁠ ⁠ប្រហែលជា⁠វា⁠ជា⁠បញ្ហា⁠ជាមួយនឹង⁠ចរិត⁠ឆេវឆាវ⁠ ⁠ឬ⁠អ្នក⁠កំពុង⁠មាន⁠បញ្ហា⁠ជាប់⁠ស្ទះ⁠ជាមួយនឹង⁠ការ⁠ញៀន⁠ដែល⁠ធ្វើឲ្យ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠មាន⁠កំហុស⁠ ⁠និង⁠ខ្មាសអៀន⁠យ៉ាង⁠ខ្លាំង⁠។⁠ ⁠ប្រហែលជា⁠អ្នក⁠កំពុង⁠ស្វែងរក⁠ការងារ⁠ ⁠ហើយ⁠ដឹង⁠យ៉ាង⁠ច្បាស់⁠ថា⁠អ្នក⁠មិន⁠មានគុណ⁠សម្បត្តិ⁠ដែលគេ⁠តម្រូវ⁠ ⁠ដើម្បី⁠បំពេញការងារ⁠ក្នុង⁠ក្តី⁠ស្រមៃ⁠របស់⁠អ្នកនោះ⁠ទេ⁠។⁠ ⁠ប្រហែលជា⁠អ្នកមាន⁠ទំនោរ⁠ទៅលើ⁠ការ⁠ជ្រើស⁠យក⁠ជម្រើស⁠មិនល្អ⁠ក្នុង⁠ការសម្រេច⁠ចិត្ត⁠សំ⁠ខាន់⁠ៗ⁠ ⁠ហើយ⁠វា⁠បាន⁠នាំមក⁠នូវ⁠ផលវិបាក⁠ដែល⁠អ្នក⁠មិន⁠ចង់បាន⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠។⁠

⁠អ្វី⁠ដែល⁠មារ⁠សត្រូវ⁠ចង់បាន⁠ ⁠គឺ⁠ឲ្យ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠មានទោស⁠ ⁠បាក់ទឹកចិត្ត⁠ ⁠ហើយ⁠បោះបង់ចោល⁠។⁠ ⁠វា⁠ចង់⁠ឲ្យ⁠អ្នក⁠ចូល⁠ទៅ⁠ក្នុង⁠ជម្លោះ⁠ដោយ⁠កា⁠រន្ទោស⁠អ្នកដទៃ⁠ចំពោះ⁠បញ្ហា⁠របស់⁠អ្នក⁠ ⁠ហើយ⁠បញ្ចេញ⁠កំហឹង⁠លើ⁠ពួកគេ⁠។⁠ ⁠វា⁠ចង់⁠ឲ្យ⁠អ្នក⁠រស់នៅ⁠ក្នុង⁠ភាព⁠ភ័យខ្លាច⁠ ⁠ផ្តាច់⁠ខ្លួន⁠អ្នក⁠ចេញពី⁠សហគមន៍⁠គ្រីស្ទបរិស័ទ⁠របស់⁠អ្នក⁠ ⁠ហើយ⁠ក្លាយជា⁠មនុស្ស⁠ដែល⁠កាន់តែ⁠ឯកា⁠ខ្លាំង⁠ឡើង⁠ៗ⁠ជា⁠រៀងរាល់ថ្ងៃ⁠។⁠

⁠សូម⁠ប្រើ⁠ភ្នែក⁠នៃ⁠ជំនឿ⁠ដើម្បី⁠មើលឃើញ⁠ថា⁠ ⁠ព្រះ⁠កំពុង⁠ធ្វើអ្វី⁠ដែល⁠គួរឲ្យ⁠រំភើប⁠ ⁠អ្វីមួយ⁠ដ៏⁠អស្ចារ្យ⁠ ⁠អ្វីមួយ⁠ដែល⁠ហួសពី⁠ក្តី⁠ស្រមៃ⁠ដែល⁠អ្នក⁠អាច⁠ស្រមៃ⁠ដល់⁠នៅក្នុង⁠ព្រះគុណ⁠ទ្រង់⁠!⁠

⁠បងប្អូន⁠អើយ⁠ ⁠ជំនួស⁠ឲ្យ⁠ការអនុញ្ញាត⁠ឲ្យ⁠មារ⁠សត្រូវ⁠អូស⁠អ្នក⁠ចុះឡើង⁠ ⁠និង⁠ទាញ⁠អ្នក⁠ទម្លាក់⁠ដោយ⁠ឧបករណ៍⁠របស់⁠វា⁠ ⁠ចូរ⁠ដឹង⁠ថា⁠នៅក្នុង⁠បញ្ហា⁠ ⁠ឬ⁠ចំណុចខ្សោយ⁠របស់⁠អ្នក⁠ ⁠ព្រះ⁠បាន⁠ចាក់⁠បង្ហូរ⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠របស់⁠ទ្រង់⁠មក⁠លើ⁠អ្នក⁠រួចហើយ⁠ ⁠ហើយ⁠ទ្រង់⁠បាន⁠ចាប់ផ្តើម⁠អ្វីមួយ⁠ដ៏⁠អស្ចារ្យ⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠រួចហើយ⁠។⁠

⁠សូម្បីតែ⁠ឥឡូវនេះ⁠ ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠មានវត្តមានក្នុង⁠កម្រិត⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠នៅក្នុង⁠ស្ថានភាព⁠របស់⁠អ្នក⁠ ⁠ដើម្បី⁠អាច⁠ឲ្យ⁠អ្នក⁠យកឈ្នះ⁠លើ⁠បញ្ហា⁠របស់⁠អ្នក⁠ ⁠និង⁠បាន⁠ទទួល⁠បទ⁠ពិសោធ⁠នៃ⁠ជ័យជម្នះ⁠របស់⁠អ្នក⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ដែល⁠ទ្រង់⁠បាន⁠លោះ⁠មក⁠ដោយ⁠ព្រះ⁠លោហិត⁠របស់⁠ទ្រង់⁠។⁠ ⁠ដល់ពេលហើយដែល⁠ត្រូវ⁠ប្រើ⁠ភ្នែក⁠នៃ⁠ជំនឿ⁠ដើម្បី⁠មើលឃើញ⁠ថា⁠ ⁠ព្រះ⁠កំពុង⁠ធ្វើអ្វី⁠ដែល⁠គួរឲ្យ⁠រំភើប⁠ ⁠អ្វីមួយ⁠ដ៏⁠អស្ចារ្យ⁠ ⁠អ្វីមួយ⁠ដែល⁠ហួសពី⁠ក្តី⁠ស្រមៃ⁠ដែល⁠អ្នក⁠អាច⁠ស្រមៃ⁠ដល់⁠នៅក្នុង⁠ព្រះគុណ⁠ទ្រង់⁠។⁠

⁠សូម⁠មើល⁠ស្ថានភាព⁠របស់⁠អ្នក⁠ដោយ⁠ប្រើ⁠ភ្នែក⁠នៃ⁠ជំនឿ⁠

⁠ការជំរុញ⁠ចិត្ត⁠របស់ខ្ញុំ⁠ចំពោះ⁠អ្នក⁠នៅ⁠ថ្ងៃនេះ⁠គឺ⁠ ⁠តម្រូវឲ្យ⁠អ្នកមើល⁠ស្ថានភាព⁠របស់⁠អ្នក⁠ដោយ⁠ប្រើ⁠ភ្នែក⁠នៃ⁠ជំនឿ⁠។⁠ ⁠សូមកុំ⁠ចាញ់ល្បិច⁠កល⁠ ⁠ឬ⁠ការ⁠គំរាមកំហែង⁠របស់⁠មារ⁠សត្រូវ⁠ ⁠ហើយ⁠បាក់ទឹកចិត្ត⁠ឡើយ⁠។⁠ ⁠ចូរ⁠ដឹង⁠ថា⁠ ⁠អ្វីក៏ដោយ⁠ដែល⁠អារក្ស⁠ញុះញង់⁠ ⁠ឬចាប់⁠ផ្តើម⁠ ⁠គឺ⁠គ្រាន់តែ⁠ជា⁠ការប៉ុនប៉ង⁠បញ្ឈប់⁠ ⁠ឬ⁠រំខាន⁠ដល់⁠អ្វី⁠ដែល⁠ព្រះ⁠បាន⁠ចាប់ផ្តើម⁠រួចហើយ⁠ប៉ុណ្ណោះ⁠។⁠ ⁠យើង⁠ឃើញ⁠ការ⁠នេះ⁠ម្តង⁠ហើយ⁠ម្តង⁠ទៀត⁠នៅក្នុង⁠រឿង⁠ពី⁠ព្រះគម្ពីរ⁠អំពី⁠វីរបុរស⁠នៃ⁠ជំនឿ⁠របស់⁠ព្រះ⁠។⁠

⁠សូម⁠យក⁠យ៉ូសែប⁠នៅក្នុង⁠ព្រះគម្ពីរ⁠សញ្ញាចាស់⁠ជាឧទាហរណ៍⁠។⁠ ⁠មារ⁠សត្រូវ⁠បាន⁠ញុះញង់⁠ឲ្យ⁠បងប្អូន⁠របស់⁠យ៉ូសែប⁠មានចិត្ត⁠ច្រណែន⁠ ⁠ហើយ⁠បាន⁠បង្កើត⁠ផែនការ⁠មួយ⁠ដើម្បីឲ្យ⁠បងប្អូន⁠របស់⁠គាត់⁠លក់⁠យ៉ូសែប⁠ទៅ⁠ប្រទេស⁠អេហ្ស៊ីប⁠ ⁠នៅពេល⁠ដែល⁠ព្រះ⁠បាន⁠កំណត់⁠វាសនា⁠គាត់⁠រួចជាស្រេច⁠ហើយ⁠ ⁠ឲ្យ⁠ជួយសង្គ្រោះ⁠ក្រុម⁠គ្រួសារ⁠របស់⁠គាត់⁠ ⁠និង⁠ពិភពលោក⁠ទាំងមូល⁠ពី⁠គ្រោះ⁠ទុរ្ភិក្ស⁠ដ៏⁠គួរឲ្យ⁠ភ័យខ្លាច⁠នៅពេល⁠នោះ⁠។⁠ ⁠ព្រះ⁠បាន⁠ប្រើ⁠អ្វី⁠ៗ⁠គ្រប់យ៉ាង⁠ដែល⁠អារក្ស⁠បាន⁠ទម្លាក់⁠មក⁠លើ⁠យ៉ូសែប⁠ ⁠ដើម្បី⁠ប្រែក្លាយ⁠វា⁠ជា⁠មេរៀន⁠ដែល⁠ជួយ⁠ដល់⁠គាត់⁠ ⁠រហូតដល់⁠គាត់⁠មើលឃើញ⁠យ៉ាង⁠លម្អិត⁠ពី⁠វាសនា⁠របស់⁠គាត់⁠ដែល⁠ព្រះ⁠បាន⁠កំណត់⁠។⁠

⁠ស្រដៀងគ្នា⁠នេះ⁠ដែរ⁠ ⁠នៅពេល⁠ដែល⁠យើង⁠បាន⁠ស្គាល់⁠សាវ័ក⁠ប៉ុល⁠ជាលើកដំបូង⁠នៅក្នុង⁠កណ្ឌ⁠គម្ពីរ⁠កិច្ចការ⁠ ⁠យើង⁠មើល⁠មិនទាន់⁠ឃើញ⁠សាវ័ក⁠ ⁠បេសកជន⁠ ⁠និង⁠សសរ⁠ស្តម្ភ⁠ដ៏⁠អស្ចារ្យ⁠នៃ⁠ជំនឿ⁠គ្រិស្ត⁠បរិស័ទ⁠នៅឡើយ⁠ទេ⁠។⁠ ⁠ទេ⁠ ⁠យើង⁠ឃើញ⁠តែ⁠សុល⁠ដែល⁠ជា⁠ ⁠«⁠ផា⁠រី⁠ស៊ី⁠ម្នាក់⁠នៃ⁠ពួក⁠ផា⁠រី⁠ស៊ី⁠»⁠ ⁠និង⁠ជា⁠ ⁠«⁠មេ⁠នៃ⁠មនុស្ស⁠បាប⁠»⁠ ⁠កំពុង⁠ប្រឹងប្រែង⁠អស់ពី⁠សមត្ថភាព⁠ដើម្បី⁠បៀតបៀន⁠ក្រុមជំនុំ⁠ដំបូង⁠។⁠ ⁠ទោះជាយ៉ាងណា⁠ក៏ដោយ⁠ ⁠ព្រះ⁠បាន⁠ត្រាស់⁠ហៅ⁠គាត់⁠តាំងពី⁠ក្នុង⁠ផ្ទៃ⁠ម្តាយ⁠របស់⁠គាត់⁠ ⁠ដើម្បីឲ្យ⁠អធិប្បាយ⁠ ⁠និង⁠បើក⁠សម្តែង⁠ដំណឹងល្អ⁠នៅកន្លែង⁠ជាច្រើន⁠ ⁠ដោយមាន⁠ការ⁠បើក⁠សម្តែង⁠ ⁠និង⁠អំណាច⁠ជាច្រើន⁠ ⁠និង⁠ដើម្បីឲ្យ⁠សរសេរ⁠ផ្នែក⁠ដ៏⁠សំខាន់⁠មួយ⁠នៃ⁠ព្រះគម្ពីរ⁠សញ្ញាថ្មី⁠។⁠

⁠តើ⁠គន្លង⁠នៃ⁠ជីវិត⁠របស់⁠គាត់⁠បាន⁠ផ្លាស់⁠ប្តូរ⁠នៅពេល⁠ណា⁠?⁠ ⁠នៅពេល⁠ដែល⁠គាត់⁠បាន⁠រក⁠ឃើញ⁠បុគ្គល⁠នៃ⁠ព្រះគុណ⁠ផ្ទាល់⁠ ⁠គឺ⁠ព្រះយេស៊ូវ⁠ ⁠នៅពេល⁠ដែល⁠គាត់⁠កំពុង⁠ធ្វើដំណើរ⁠ទៅកាន់⁠ទីក្រុង⁠ដា⁠ម៉ាស⁠ ⁠ដើម្បី⁠ចាប់ខ្លួន⁠គ្រីស្ទបរិស័ទ⁠ជាច្រើន⁠បន្ថែម⁠ទៀត⁠!⁠

⁠អ្វី⁠ដែល⁠ខ្ញុំ⁠ចង់⁠ឲ្យ⁠អ្នក⁠ឃើញ⁠នោះ⁠គឺ⁠ ⁠យុទ្ធសាស្ត្រ⁠របស់⁠មារ⁠សត្រូវ⁠គឺ⁠វាយប្រហារ⁠អ្នក⁠នៅក្នុង⁠ផ្នែក⁠ដែល⁠វា⁠ដឹង⁠ថា⁠ព្រះ⁠មាន⁠ផែនការ⁠ដ៏⁠អស្ចារ្យ⁠សម្រាប់⁠អ្នក⁠។⁠ ⁠ឧទាហរណ៍⁠ ⁠ប្រសិនបើ⁠អ្នក⁠កំពុង⁠ដោះស្រាយ⁠ជាមួយនឹង⁠ជំងឺរ៉ាំរ៉ៃ⁠នៅក្នុង⁠ខ្លួន⁠របស់⁠អ្នក⁠ ⁠ខ្ញុំ⁠សូម⁠លើកទឹកចិត្ត⁠អ្នកឲ្យ⁠មើលទៅ⁠ផែនការ⁠របស់⁠ព្រះ⁠សម្រាប់⁠អ្នក⁠ ⁠ដើម្បី⁠ដើរ⁠ក្នុង⁠កម្រិត⁠មួយ⁠ដែល⁠មាន⁠សុខភាព⁠ល្អ⁠លើស⁠ពី⁠អ្វី⁠ដែល⁠អ្នក⁠ធ្លាប់⁠ជួបប្រទះ⁠ពីមុន⁠មក⁠។⁠

⁠ប្រសិនបើ⁠អ្នក⁠ ⁠ឬ⁠កូន⁠ៗ⁠របស់⁠អ្នក⁠បាន⁠ធ្លាក់ខ្លួន⁠ឈឺ⁠ដោយសារ⁠ជំងឺ⁠ផ្តាសាយ⁠រៀងរាល់⁠ពីរបី⁠សប្តាហ៍⁠ម្តង⁠ ⁠ចូរ⁠ដឹង⁠ថា⁠ព្រះ⁠មិន⁠ត្រឹមតែ⁠បាន⁠ចាក់⁠បញ្ចូល⁠ការ⁠ព្យាបាល⁠ ⁠និង⁠សុខភាព⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ទ្រង់⁠ទៅ⁠ក្នុង⁠រូបកាយ⁠របស់⁠អ្នក⁠ប៉ុណ្ណោះទេ⁠ ⁠ប៉ុន្តែ⁠ឥឡូវនេះ⁠ទ្រង់⁠ក៏⁠កំពុង⁠ចាក់⁠បង្ហូរ⁠ប្រេង⁠តាំង⁠មក⁠លើ⁠អ្នក⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠អ្នក⁠ ⁠ដើម្បី⁠ដើរ⁠ក្នុងនាម⁠ជា⁠អ្នកមាន⁠ជ័យជម្នះ⁠ ⁠និង⁠ជា⁠ឧបករណ៍⁠លើកទឹកចិត្ត⁠ដល់⁠អ្នកដទៃ⁠ជាច្រើន⁠ទៀត⁠។⁠ ⁠ចូរ⁠ចាប់ផ្តើម⁠អរព្រះគុណ⁠ទ្រង់⁠សម្រាប់⁠រឿង⁠នោះ⁠ជា⁠រៀងរាល់ថ្ងៃ⁠ ⁠ដោយ⁠ដឹង⁠ថា⁠អ្វី⁠ដែល⁠ទ្រង់⁠បាន⁠ចាប់ផ្តើម⁠ ⁠ទ្រង់⁠ផ្ទាល់⁠អាច⁠បញ្ចប់⁠វា⁠បាន⁠ ⁠(⁠ភីលីព⁠ ⁠១⁠:⁠៦⁠)⁠!⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠នៅក្នុង⁠ចំណុចខ្សោយ⁠របស់⁠អ្នក⁠ ⁠ជំនួស⁠ឲ្យ⁠ការ⁠បាក់ទឹកចិត្ត⁠ដោយសារអ្វី⁠ដែល⁠មារ⁠សត្រូវ⁠កំពុង⁠ធ្វើ⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠ ⁠ចូរ⁠រៀន⁠មើល⁠អ្វី⁠ដែល⁠ព្រះអម្ចាស់⁠កំពុង⁠ធ្វើ⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠តាមរយៈ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠។⁠ ⁠ធ្វើ⁠ដូច្នេះ⁠មិន⁠ពិបាក⁠ពេក⁠ទេ⁠។⁠ ⁠ដូចដែល⁠អ្នក⁠បានឃើញ⁠ហើយ⁠ ⁠អារក្ស⁠តែងតែ⁠តាម⁠អ្នក⁠ប្រកៀកប្រកិត⁠ ⁠ដោយ⁠ព្យាយាម⁠បញ្ឈប់⁠ ⁠ឬ⁠រំខាន⁠ដល់⁠អ្វី⁠ដែល⁠ព្រះ⁠បាន⁠ចាប់ផ្តើម⁠រួចហើយ⁠ ⁠ដោយ⁠ការ⁠ប្រឆាំង⁠ ⁠ឬ⁠ធ្វើ⁠ផ្ទុយពី⁠អ្វី⁠ដែល⁠ព្រះ⁠កំពុង⁠ធ្វើ⁠។⁠ ⁠ដូច្នេះ⁠ប្រសិនបើ⁠អ្នក⁠ចង់⁠ឃើញ⁠អ្វី⁠ដែល⁠ព្រះ⁠កំពុង⁠ធ្វើ⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠ ⁠គ្រាន់តែ⁠យក⁠អ្វី⁠ដែល⁠មារ⁠សត្រូវ⁠កំពុង⁠ធ្វើ⁠ ⁠ហើយ⁠វាយបក⁠ទៅ⁠ពួកវា⁠វិញ⁠។⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ

យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...

30 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details
ជាវជាប្រចាំ