ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

⁠សូម⁠​⁠ឲ្យ⁠អ្នក⁠​⁠មើល⁠​⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠ហើយ⁠ទទួលយក⁠បទ⁠ពិសោធ⁠នៃ⁠ជីវិត⁠ដែល⁠រស់⁠ឡើងវិញ⁠របស់⁠ព្រះ⁠ ⁠នៅក្នុង⁠ផ្នែក⁠ដែល⁠ជា⁠ចំណុច⁠ទន់⁠​⁠ខ្សោយ⁠ ⁠និង⁠ភាព⁠សោះកក្រោះ⁠របស់⁠អ្នក⁠។⁠ ⁠សូម⁠ចូលរួម⁠ជាមួយ⁠លោកគ្រូ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នៅក្នុង⁠ស៊េរី⁠មេរៀន⁠​⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠ហើយ⁠ស្វែងយល់⁠ពីអ⁠ត្ថ⁠ន័យ⁠នៃ⁠ការស្វែងរក⁠ ⁠និង⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠។⁠ ⁠សូម⁠ទទួលយក⁠បទ⁠ពិសោធ⁠ដោយខ្លួនឯង⁠អំពី⁠របៀប⁠ដែល⁠ការអនុវត្ត⁠នេះ⁠នាំឲ្យមាន⁠ភាព⁠ស្និទ្ធស្នាល⁠កាន់តែ⁠ខ្លាំង⁠ឡើងជា⁠មួយ⁠ព្រះយេស៊ូវ⁠ ⁠ការ⁠ព្យាបាល⁠ដ៏⁠ល្អឥតខ្ចោះ⁠ពី⁠ព្រះ⁠ ⁠និង⁠ជីវិត⁠ដ៏⁠បរិបូរ⁠។⁠

⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠ផ្ដល់⁠នូវ⁠ជីវិត⁠

⁠កា⁠ព្រី⁠យ៉ែល⁠អង្គុយ⁠ស្ងៀមស្ងាត់⁠លើ⁠សាឡុង⁠។⁠ ⁠ឪពុក⁠របស់⁠គាត់⁠ ⁠ដែល⁠ជា⁠អ្នកដឹកនាំ⁠ដ៏⁠ស្មោះត្រង់⁠ម្នាក់⁠របស់ខ្ញុំ⁠ ⁠បាន⁠នាំ⁠គាត់⁠មក⁠ផ្ទះ⁠របស់ខ្ញុំ⁠ដើម្បី⁠ជប់លៀង⁠ពិធី⁠ខួបកំណើត⁠របស់⁠កុមារ⁠ម្នាក់⁠។⁠ ⁠ប៉ុន្តែ⁠ ⁠ជំនួស⁠ឱ្យ⁠ការ⁠រត់⁠លេង⁠ដោយ⁠ចំណាយ⁠ថាមពល⁠បែប⁠កូនក្មេង⁠យ៉ា⁠ងរ⁠ពិស⁠ ⁠ឬ⁠ចុច⁠ប៊ូតុង⁠ឧបករណ៍⁠លេង⁠ហ្គេម⁠ដែល⁠ចេញ⁠ថ្មី⁠បំផុត⁠យ៉ាង⁠តក់ក្រហល់⁠ជាមួយ⁠កុមារ⁠ដទៃទៀត⁠ ⁠ខ្ញុំ⁠បានឃើញ⁠ក្មេងប្រុស⁠ដែល⁠មាន⁠កែវភ្នែក⁠ភ្លឺ⁠ថ្លា⁠ម្នាក់⁠នោះ⁠កំពុង⁠អាន⁠សៀវភៅ⁠ដោយ⁠យកចិត្ត⁠ទុកដាក់⁠នៅ⁠ជ្រុង⁠ដ៏⁠ស្ងប់ស្ងាត់⁠មួយ⁠។⁠

⁠ដោយចង់⁠ដឹង⁠ចង់⁠ឃើញ⁠បន្តិច⁠ ⁠ខ្ញុំ⁠បាន⁠ទៅ⁠រក⁠គាត់⁠ដើម្បី⁠មើល⁠ថា⁠គាត់⁠កំពុង⁠អាន⁠សៀវភៅ⁠អ្វី⁠។⁠ ⁠ខ្ញុំ⁠ភ្ញាក់ផ្អើល⁠ណាស់⁠ ⁠គាត់⁠កំពុង⁠អាន⁠ព្រះគម្ពីរ⁠!⁠ ⁠វា⁠ជា⁠ទិដ្ឋភាព⁠ដ៏⁠មានតម្លៃ⁠មួយ⁠សម្រាប់⁠ខ្ញុំ⁠។⁠ ⁠ដួងចិត្ត⁠ខ្ញុំ⁠ទទួលការ⁠ប៉ះពាល់⁠ ⁠ពេល⁠បានឃើញ⁠ក្មេងប្រុស⁠អាយុ⁠ប្រាំមួយ⁠ឆ្នាំ⁠ម្នាក់⁠នេះ⁠បង្ហាញ⁠ពី⁠បំណង⁠ចិត្ត⁠ចំពោះ⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠​⁠ពេល⁠​⁠ខ្ញុំ⁠​⁠ឱន⁠​⁠ចុះ⁠​⁠មើល⁠​⁠ឲ្យ⁠​⁠ជិត⁠ ⁠ខ្ញុំ⁠​⁠បាន⁠​⁠ដឹង⁠​⁠ថា⁠​⁠គាត់⁠​⁠កំពុង⁠​⁠អាន⁠​⁠សេចក្ដី⁠​⁠ផ្ដើម⁠ ⁠និង⁠​⁠បុព្វកថា⁠ ⁠ជា⁠ទំព័រ⁠​⁠ដំបូង⁠​⁠ៗ⁠​⁠នៃ⁠​⁠ព្រះគម្ពីរ⁠​⁠របស់⁠​⁠គាត់⁠!⁠

⁠ខ្ញុំ⁠​⁠មិន⁠​⁠អាច⁠​⁠ទប់⁠​⁠ចិត្ត⁠មិន⁠​⁠ឲ្យ⁠​⁠ញញឹម⁠​⁠ ⁠និង⁠​⁠ស្រឡាញ់⁠​⁠ក្មេង⁠​⁠ប្រុស⁠​⁠ម្នាក់⁠នេះ⁠បានទេ⁠។⁠ ⁠ខ្ញុំ⁠ដឹង⁠ថា⁠ ⁠ដោយសារ⁠បំណង⁠ចិត្ត⁠ដ៏⁠ស្មោះត្រង់⁠ក្នុង⁠ការ⁠អាន⁠ព្រះគម្ពីរ⁠របស់⁠កា⁠ព្រី⁠យ៉ែល⁠ ⁠គាត់⁠មិន⁠ចង់⁠រំលង⁠អ្វីមួយ⁠ឡើយ⁠។⁠ ⁠ព្រះបន្ទូល⁠​⁠គ្រប់មាត់⁠​⁠របស់⁠​⁠ព្រះ⁠សុទ្ធតែ⁠​⁠មាន⁠​⁠តម្លៃ⁠​⁠ចំពោះ⁠​⁠គាត់⁠ ⁠ហើយ⁠​⁠នៅ⁠​⁠ក្នុង⁠​⁠គំនិត⁠​⁠វ័យ⁠​⁠ក្មេង⁠​⁠របស់⁠គាត់⁠ ⁠ព្រះបន្ទូល⁠គឺ⁠រួម⁠ទាំង⁠​⁠ពាក្យ⁠​⁠នៅ⁠​⁠ក្នុង⁠​⁠សេចក្ដី⁠​⁠ផ្ដើម⁠ ⁠និង⁠​⁠បុព្វកថា⁠ផង⁠ដែរ⁠។⁠ ⁠មែនទែន⁠ទៅ⁠ ⁠គាត់⁠​⁠គ្រាន់តែ⁠​⁠ចង់⁠​⁠អាន⁠​⁠ព្រះគម្ពីរ⁠​⁠របស់⁠​⁠គាត់⁠​⁠ពី⁠​⁠ដើម⁠​⁠ដល់⁠​⁠ចប់⁠​⁠ប៉ុណ្ណោះ⁠!⁠ ⁠ក្មេង⁠​⁠ដ៏⁠​⁠គួរ⁠​⁠ឲ្យ⁠​⁠ស្រលាញ់⁠​⁠ម្នាក់⁠​⁠នេះ⁠​⁠កំពុង⁠​⁠ដើរ⁠​⁠ក្នុង⁠​⁠ទិសដៅ⁠​⁠ត្រឹមត្រូវ⁠ ⁠ប៉ុន្តែ⁠​⁠ខ្ញុំ⁠​⁠គិត⁠​⁠ក្នុង⁠​⁠ចិត្ត⁠​⁠ថា⁠ ⁠គាត់⁠ពិតជា⁠អាច⁠ធ្វើ⁠វា⁠បាន⁠ដោយមាន⁠ការណែនាំ⁠ខ្លះ⁠។⁠ ⁠អ្វី⁠ដែល⁠ខ្ញុំ⁠មិន⁠ចង់⁠ឲ្យ⁠កើតឡើង⁠ ⁠គឺ⁠​⁠គាត់⁠មាន⁠អារម្មណ៍⁠ធុញទ្រាន់⁠ ⁠ច្របូកច្របល់⁠ ⁠ឬ⁠ជាប់⁠គាំង⁠នៅក្នុង⁠សេចក្ដីផ្ដើម⁠ ⁠និង⁠បុព្វកថា⁠ ⁠ហើយ⁠និយាយ⁠ថា⁠ ⁠«⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ព្រះគម្ពីរ⁠គួរ⁠ឱ្យ⁠ធុញ⁠ណាស់⁠!⁠»⁠

⁠ដូច្នេះ⁠ ⁠ខ្ញុំ⁠បាន⁠និយាយទៅ⁠កាន់⁠ក្មេងប្រុស⁠នោះ⁠ថា⁠ ⁠«⁠កា⁠ព្រី⁠យ៉ែល⁠ ⁠ក្មួយ⁠កំពុង⁠អាន⁠ព្រះគម្ពីរ⁠ទេតើ⁠។⁠ ⁠អស្ចារ្យ⁠​⁠មែន⁠!⁠ ⁠តើ⁠ក្មួយ⁠ចូលចិត្ត⁠អាន⁠វា⁠ទេ⁠?⁠ ⁠ក្មួយ⁠ដឹង⁠ទេ⁠ថា⁠ ⁠ពូ⁠ចូលចិត្ត⁠ចាប់ផ្តើម⁠អាន⁠ពី⁠ត្រង់ណា⁠ទេ⁠?⁠ ⁠ពូ⁠ចូលចិត្ត⁠ចាប់ផ្តើម⁠អាន⁠សៀវភៅ⁠ដំណឹងល្អ⁠។⁠ ⁠ក្មួយ⁠អាច⁠អាន⁠អំពី⁠ព្រះយេស៊ូវ⁠ជា⁠វីរបុរស⁠របស់⁠យើង⁠ ⁠និង⁠ការ⁠អស្ចារ្យ⁠ទាំងអស់⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠»⁠។⁠ ⁠ខ្ញុំ⁠បាន⁠នាំ⁠គាត់⁠ទៅ⁠មើលសៀវភៅ⁠ដំណឹងល្អ⁠ ⁠ហើយ⁠ឃើញថា⁠គាត់⁠កាន់តែ⁠រំភើប⁠!⁠

⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠ផ្គត់ផ្គង់⁠ជីវិត⁠

⁠អ្នកដឹង⁠ទេ⁠ ⁠យើង⁠ភាគច្រើន⁠មិន⁠ខុសពី⁠ក្មេង⁠តូច⁠ ⁠កា⁠ព្រី⁠យ៉ែល⁠ទេ⁠។⁠ ⁠យើង⁠ជាច្រើន⁠មានបំណង⁠ចិត្ត⁠ចង់⁠អាន⁠ព្រះបន្ទូល⁠ ⁠ប៉ុន្តែ⁠យើង⁠មិន⁠ប្រាកដ⁠ថាត្រូវ⁠ធ្វើ⁠វា⁠ដោយ⁠របៀបណា⁠ទេ⁠។⁠ ⁠បងប្អូន⁠អើយ⁠ ⁠ខ្ញុំ⁠​⁠សូម⁠​⁠លើក⁠​⁠ទឹក⁠​⁠ចិត្ត⁠​⁠អ្នក⁠​⁠ឲ្យ⁠​⁠យក⁠​⁠ដំបូន្មាន⁠​⁠ដែល⁠​⁠ខ្ញុំ⁠​⁠បាន⁠​⁠ផ្តល់⁠ឲ្យ⁠​⁠កា⁠ព្រី⁠យ៉ែល⁠ ⁠៖⁠ ⁠ពេល⁠​⁠អ្នក⁠​⁠បើក⁠​⁠ព្រះគម្ពីរ⁠​⁠របស់⁠​⁠អ្នក⁠ ⁠សូម⁠​⁠ពង្រីក⁠​⁠ឲ្យ⁠​⁠ចំ⁠​⁠ទៅ⁠​⁠លើ⁠​⁠ព្រះយេស៊ូវ⁠។⁠ ⁠សូម⁠ផ្តោត⁠សំខាន់⁠លើ⁠ព្រះអង្គ⁠សង្គ្រោះ⁠​⁠ដ៏⁠​⁠ឧត្តម⁠​⁠របស់⁠​⁠យើង⁠។⁠ ⁠បន្ទាប់មក⁠ ⁠អ្នក⁠នឹង⁠ទទួល⁠ជីវិត⁠ ⁠នៅពេល⁠អ្នកអាន⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠។⁠

⁠ព្រះ⁠កំពុង⁠​⁠ផ្គត់ផ្គង់⁠​⁠ជីវិត⁠ដ៏⁠រស់រវើក⁠​⁠​⁠ដល់⁠​⁠គ្រប់⁠​⁠ផ្នែក⁠​⁠នៃ⁠​⁠ជីវិត⁠​⁠របស់⁠​⁠អ្នក⁠។⁠

⁠នៅពេល⁠ដែល⁠អ្នក⁠មករ⁠ក⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠ដោយ⁠បំណង⁠ចិត្ត⁠ចង់⁠ឃើញ⁠ព្រះយេស៊ូវ⁠ ⁠ហើយ⁠អ្នក⁠ស្វែងរក⁠ទ្រង់⁠ ⁠និង⁠ឃើញ⁠ទ្រង់⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠នោះ⁠មានរឿង⁠ពិសេស⁠មួយ⁠កើតឡើង⁠ចំពោះ⁠អ្នក⁠។⁠ ⁠ជីវិត⁠ត្រូវ⁠បាន⁠ប្រទាន⁠មក⁠អ្នក⁠ដោយ⁠ការ⁠អស្ចារ្យ⁠។⁠ ⁠អ្នក⁠ឃើញ⁠ទេ⁠ ⁠ព្រះ⁠កំពុង⁠ផ្គត់ផ្គង់⁠ជីវិត⁠ដល់⁠គ្រប់⁠ផ្នែក⁠នៃ⁠ជីវិត⁠របស់⁠អ្នក⁠។⁠ ⁠នៅក្នុង⁠កណ្ឌ⁠គម្ពីរ⁠សុភាសិត⁠ ⁠ចែងថា⁠ ⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠ ⁠«⁠ជា⁠​⁠ជីវិត⁠​⁠ដល់⁠​⁠អស់⁠​⁠អ្នក⁠​⁠ណា⁠​⁠ដែល⁠​⁠ស្វែង⁠​⁠រក⁠​⁠បាន⁠ ⁠ក៏⁠​⁠ជា⁠​⁠សេចក្ដី⁠​⁠សុខ⁠​⁠ស្រួល⁠ ⁠ដល់⁠​⁠ខ្លួន⁠​⁠ប្រាណ⁠​⁠ទាំង⁠​⁠មូល⁠​⁠ផង⁠»⁠ ⁠(⁠សុភាសិត⁠ ⁠៤⁠:⁠២២⁠)⁠។⁠ ⁠នេះ⁠មានន័យថា⁠ ⁠ប្រសិនបើ⁠អ្នក⁠អស់កម្លាំង⁠ ⁠ការ⁠អាន⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠នឹង⁠បញ្ចូល⁠ថាមពល⁠ឡើងវិញ⁠ ⁠និង⁠ផ្តល់⁠ថាមពល⁠ដល់⁠អ្នក⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠ព្រះបន្ទូល⁠នឹង⁠ទាញ⁠អ្នក⁠ចេញពី⁠ភាព⁠ងងឹត⁠នៃ⁠ការ⁠ធ្លាក់ទឹក⁠ចិត្ត⁠នោះ⁠ ⁠ដោះលែង⁠ចិត្ត⁠របស់⁠អ្នកឲ្យ⁠​⁠មាន⁠សេរីភាព⁠ ⁠ហើយ⁠នាំមក⁠នូវ⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠អំណរ⁠។⁠ ⁠ហើយ⁠ប្រសិនបើ⁠អ្នក⁠ឈឺ⁠ ⁠ព្រះបន្ទូល⁠នឹង⁠នាំមក⁠នូវ⁠ការ⁠ព្យាបាល⁠ដ៏⁠បរិបូរ⁠ ⁠និង⁠សុខភាព⁠ដ៏⁠ល្អឥតខ្ចោះ⁠ពី⁠ព្រះ⁠ដល់⁠រាងកាយ⁠របស់⁠អ្នក⁠!⁠

⁠ជាក់ស្តែង⁠ ⁠ការ⁠ទទួល⁠ជីវិត⁠របស់⁠ព្រះ⁠រួមមាន⁠ការ⁠ទទួល⁠បទ⁠ពិសោធ⁠ពី⁠ការ⁠ផុសផុល⁠ ⁠និង⁠ការ⁠រស់⁠ឡើងវិញ⁠នៅក្នុង⁠ផ្នែក⁠ដែល⁠សោះកក្រោះ⁠ ⁠ឬ⁠ផ្នែក⁠ដែល⁠ស្លាប់⁠នៃ⁠ជីវិត⁠របស់⁠អ្នក⁠។⁠ ⁠ជីវិត⁠របស់⁠ព្រះ⁠គឺជា⁠អ្វី⁠ដែល⁠អ្នក⁠ត្រូវការ⁠នៅពេល⁠អ្នក⁠ឃើញ⁠សញ្ញា⁠នៃ⁠ការ⁠ស្លាប់⁠នៅក្នុង⁠កាលៈ⁠ទេ⁠សៈ⁠ផ្សេង⁠ៗ⁠របស់⁠អ្នក⁠។⁠ ⁠តើ⁠អាពាហ៍⁠ពិពាហ៍⁠របស់⁠អ្នក⁠កំពុង⁠បរាជ័យ⁠មែនទេ⁠?⁠ ⁠តើ⁠ក្តី⁠សុបិន⁠របស់⁠អ្នក⁠ត្រូវ⁠បាន⁠បំផ្លាញ⁠ ⁠ឬ⁠ត្រូវ⁠ផ្អាក⁠បណ្តោះអាសន្ន⁠សិន⁠មែនទេ⁠?⁠ ⁠តើ⁠ហិរញ្ញវត្ថុ⁠របស់⁠អ្នក⁠កំពុង⁠ជាប់⁠ក្នុង⁠បំណុល⁠ហូរហៀរ⁠ដូច⁠មហាសមុទ្រ⁠មែនទេ⁠?⁠ ⁠បងប្អូន⁠ជាទីស្រឡាញ់⁠ ⁠ប្រសិនបើ⁠មាន⁠សេចក្តី⁠ស្លាប់⁠កំពុងធ្វើការ⁠នៅក្នុង⁠ផ្នែក⁠ណាមួយ⁠នៃ⁠ជីវិត⁠របស់⁠អ្នក⁠ ⁠សូមកុំ⁠អស់សង្ឃឹម⁠ ⁠ហើយ⁠កុំ⁠បាត់បង់⁠ក្តី⁠សង្ឃឹម⁠!⁠ ⁠សូមកុំ⁠តស៊ូ⁠ ⁠ប្រឹងប្រែង⁠ ⁠និង⁠រៀបចំផែនការ⁠ដើម្បី⁠ធ្វើ⁠ឲ្យ⁠អ្វី⁠ៗ⁠កើតឡើង⁠ដោយ⁠សមត្ថភាព⁠ខ្លួនឯង⁠។⁠ ⁠សូម⁠ថ្វាយ⁠កង្វល់⁠របស់⁠អ្នក⁠ទៅ⁠ព្រះអម្ចាស់⁠ ⁠ព្រោះ⁠ទ្រង់⁠យកចិត្ត⁠ទុកដាក់⁠ចំពោះ⁠អ្នក⁠ ⁠ហើយ⁠គ្រាន់តែ⁠ចំណាយពេល⁠នៅក្នុង⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠ ⁠ដើម្បី⁠ទទួល⁠បានការ⁠ផ្គត់ផ្គង់⁠ជីវិត⁠ពី⁠ទ្រង់⁠។⁠ ⁠ជីវិត⁠ដ៏⁠រស់⁠ឡើងវិញ⁠របស់⁠ទ្រង់⁠នឹង⁠ដាក់⁠ផ្កាភ្លើង⁠នោះ⁠ត្រឡប់ទៅ⁠ក្នុង⁠អាពាហ៍⁠ពិពាហ៍⁠របស់⁠អ្នក⁠វិញ⁠ ⁠ដោយ⁠ប្រែក្លាយ⁠ទឹក⁠ធម្មតា⁠ទៅជា⁠ស្រា⁠ដែល⁠មាន⁠ជាតិ⁠ស្រវឹង⁠!⁠ ⁠ជីវិត⁠ដ៏⁠រស់⁠ឡើងវិញ⁠របស់⁠ទ្រង់⁠នឹង⁠ផ្លុំ⁠ដង្ហើម⁠ជីវិត⁠ចូល⁠ទៅ⁠ក្នុង⁠ក្តី⁠សុបិន⁠ដែល⁠ស្លាប់⁠របស់⁠អ្នក⁠ ⁠ឬ⁠បង្កើត⁠ក្តី⁠សុបិន⁠ថ្មី⁠នៅក្នុង⁠ដួងចិត្ត⁠អ្នក⁠។⁠ ⁠ជីវិត⁠ដ៏⁠រស់⁠ឡើងវិញ⁠របស់⁠ទ្រង់⁠នឹង⁠បណ្តាល⁠ឱ្យ⁠មាន⁠ ⁠«⁠ការ⁠ពហុគុណ⁠នំប៉័ង⁠ច្រើនឡើង⁠»⁠ ⁠នៅក្នុង⁠ហិរញ្ញវត្ថុ⁠របស់⁠អ្នក⁠ ⁠ដើម្បីឲ្យ⁠អ្នកមាន⁠លើស⁠ពី⁠គ្រប់គ្រាន់⁠សម្រាប់⁠អ្នក⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠អ្នក⁠!⁠

⁠ព្រះគម្ពីរ⁠ទាំងមូល⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠

⁠នឹង⁠មានការ⁠ប្រទាន⁠នូវ⁠​⁠សុខភាព⁠ ⁠និង⁠ជីវិត⁠របស់⁠ព្រះ⁠កើតឡើង⁠នៅ⁠​⁠គ្រប់⁠ផ្នែក⁠ទាំងអស់⁠នៃ⁠ជីវិត⁠របស់⁠អ្នក⁠។⁠ ⁠ហើយ⁠វា⁠មិនមែន⁠គ្រាន់តែ⁠មក⁠ដោយ⁠ការ⁠អាន⁠ព្រះ⁠បន្ទូល⁠សើៗ⁠នោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ដោយ⁠ការ⁠មើលឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠។⁠ ⁠អ្នក⁠ប្រហែលជា⁠សួរ⁠ថា⁠ ⁠«⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ទាំងអស់⁠នោះ⁠ស្តាប់⁠ទៅ⁠ពិតជា⁠អស្ចារ្យ⁠ណាស់⁠ ⁠ប៉ុន្តែ⁠តើ⁠វា⁠មានន័យ⁠យ៉ាងណា⁠ក្នុង⁠ការ⁠មើលឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠?⁠ ⁠តើ⁠ខ្ញុំ⁠ធ្វើ⁠ដូចម្តេច⁠ដើម្បីឲ្យ⁠ខ្ញុំ⁠អាច⁠ទទួល⁠បានការ⁠ផ្គត់ផ្គង់⁠ជីវិត⁠ពី⁠ព្រះជាម្ចាស់⁠?⁠»⁠

⁠បងប្អូន⁠អើយ⁠ ⁠សំណួរ⁠ទាំងនោះ⁠ល្អ⁠ ⁠និង⁠ត្រឹមត្រូវ⁠ណាស់⁠។⁠ ⁠ខ្ញុំ⁠សូម⁠ចាប់ផ្តើម⁠ដោយ⁠ការ⁠ពន្យល់⁠ថា⁠ ⁠ផ្ទុយពី⁠គំនិត⁠ដ៏⁠ពេញនិយម⁠ ⁠ព្រះគម្ពីរ⁠មិនមែន⁠ជា⁠សៀវភៅ⁠ក្រឹត្យវិន័យ⁠សម្រាប់⁠ការរស់នៅ⁠ឲ្យបាន⁠ត្រឹមត្រូវ⁠នោះ⁠ទេ⁠។⁠ ⁠ទេ⁠ ⁠ព្រះគម្ពីរ⁠ទាំងមូល⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠។⁠ ⁠ស្ទើរតែ⁠គ្រប់⁠ទំព័រ⁠ទាំងអស់⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠ ⁠ជា⁠ព្រះរាជបុត្រា⁠របស់⁠ព្រះ⁠ ⁠ជា⁠វត្ថុបំណង⁠ដែល⁠ទ្រង់⁠សព្វ⁠ព្រះហឫទ័យ⁠!⁠

⁠ព្រះគម្ពីរ⁠ទាំងមូល⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠ ⁠និង⁠ការ⁠លះបង់⁠ដោយ⁠ក្តី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠នៅ⁠កាល់⁠វ៉ា⁠រី⁠។⁠

⁠មាន⁠ពេល⁠មួយ⁠ ⁠នៅពេល⁠ដែល⁠កូនស្រី⁠របស់ខ្ញុំ⁠ ⁠ជេស៊ី⁠កា⁠ ⁠(⁠Jessica⁠)⁠ ⁠នៅ⁠តូច⁠ ⁠ខ្ញុំ⁠បាន⁠សួរ⁠នាង⁠ថា⁠នាង⁠គិតថា⁠ព្រះគម្ពីរ⁠ទាំងមូល⁠និយាយ⁠អំពីអ្វី⁠។⁠ ⁠ខ្ញុំ⁠នឹង⁠មិន⁠ភ្លេច⁠ចម្លើយ⁠របស់⁠នាង⁠ឡើយ⁠ ⁠៖⁠ ⁠«⁠ប៉ា⁠ ⁠វា⁠ជា⁠សៀវភៅ⁠អំពី⁠ព្រះយេស៊ូវ⁠ដែល⁠មាន⁠ខ្សែ⁠ពណ៌ក្រហម⁠នៅក្នុង⁠នោះ⁠»⁠។⁠ ⁠ពាក្យ⁠ថា⁠ ⁠«⁠ខ្សែ⁠ពណ៌ក្រហម⁠»⁠ ⁠នាង⁠ចង់⁠សំដៅលើ⁠ក្រណាត់⁠វែង⁠ពណ៌ក្រហម⁠តូចឆ្មារ⁠ដែល⁠ប្រើ⁠សម្រាប់⁠ជា⁠ខ្សែ⁠ចំណាំ⁠ក្នុង⁠សៀវភៅ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠តើ⁠អ្នក⁠ឃើញ⁠ព្រះ⁠​⁠ប្រាជ្ញា⁠​⁠ញាណ⁠របស់⁠ព្រះ⁠នៅក្នុង⁠ពាក្យ⁠សម្តី⁠របស់⁠នាង⁠ទេ⁠?⁠ ⁠គឺ⁠និយាយ⁠អំពីអ្វី⁠ដែល⁠ព្រះ⁠កំពុង⁠មាន⁠បន្ទូល⁠ទៅកាន់⁠អ្នក⁠តាមរយៈ⁠កូន⁠តូច⁠ៗ⁠របស់⁠អ្នក⁠!⁠ ⁠សាមញ្ញ⁠ ⁠ប៉ុន្តែ⁠ជ្រាលជ្រៅ⁠។⁠ ⁠មែនហើយ⁠ ⁠ព្រះគម្ពីរ⁠គឺ⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠ ⁠ប៉ុន្តែ⁠វា⁠និយាយ⁠អំពី⁠ការ⁠លះបង់⁠ដោយ⁠ក្តី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠នៅ⁠កាល់⁠វ៉ា⁠រី⁠ជាពិសេស⁠។⁠ ⁠ខ្សែ⁠ពណ៌ក្រហម⁠ ⁠ឬ⁠ ⁠«⁠អំបោះ⁠ពណ៌ក្រហម⁠»⁠ ⁠តំណាង⁠ឱ្យ⁠ព្រះ⁠លោហិត⁠របស់⁠ព្រះយេស៊ូវ⁠ ⁠និង⁠ការ⁠សុគត⁠របស់⁠ទ្រង់⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠ ⁠ព្រះ⁠លោហិត⁠របស់⁠ទ្រង់⁠បាន⁠សម្អាត⁠យើង⁠ពី⁠អំពើបាប⁠ទាំងអស់⁠ ⁠ហើយ⁠ការ⁠សុគត⁠របស់⁠ទ្រង់⁠បាន⁠នាំមក⁠នូវ⁠ជីវិត⁠ដ៏⁠បរិបូរ⁠ ⁠និង⁠​⁠ជីវិត⁠​⁠អស់⁠កល្ប⁠​⁠ជានិច្ច⁠ដល់⁠យើង⁠។⁠ ⁠ចាប់ពី⁠សៀវភៅ⁠លោ⁠កុប្⁠បត្តិ⁠រហូតដល់⁠វិវរណៈ⁠ ⁠ព្រះគម្ពីរ⁠របស់⁠យើង⁠មាន⁠ប្រធានបទ⁠ដ៏⁠អស្ចារ្យ⁠មួយ⁠គឺ⁠ ⁠ព្រះអម្ចាស់យេស៊ូវ⁠នៃ⁠យើង⁠ ⁠និង⁠យញ្ញបូជា⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ទ្រង់⁠។⁠

⁠ដូច្នេះ⁠ ⁠ព្រះគម្ពីរ⁠មិនមែន⁠និយាយ⁠អំពី⁠យើង⁠ទេ⁠។⁠ ⁠ព្រះគម្ពីរ⁠ទាំងមូល⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠ ⁠និង⁠អ្វី⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠សម្រាប់⁠យើង⁠។⁠ ⁠ទោះជាយ៉ាងណា⁠ក៏ដោយ⁠ ⁠នៅពេល⁠ដែល⁠អ្នករកឃើញ⁠ទ្រង់⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠អ្នក⁠នឹង⁠ឃើញ⁠ខ្លួនឯង⁠នៅក្នុង⁠ទ្រង់⁠ ⁠ព្រោះ⁠ ⁠«⁠ដ្បិត⁠​⁠ដែល⁠​⁠ព្រះ‌ទ្រង់⁠​⁠ជា⁠​⁠យ៉ាង⁠​⁠ណា⁠ ⁠នោះ⁠​⁠យើង⁠​⁠រាល់⁠​⁠គ្នា⁠​⁠ក៏⁠​⁠យ៉ាង⁠​⁠នោះ⁠​⁠នៅ⁠​⁠ក្នុង⁠​⁠លោ⁠កីយ⁠​⁠នេះ⁠​⁠ដែរ⁠»⁠ ⁠(⁠១⁠ ⁠យ៉ូហាន⁠ ⁠៤⁠:⁠១៧⁠)⁠។⁠ ⁠អ្នករកឃើញ⁠ថា⁠ ⁠ដោយសារ⁠ទ្រង់⁠សុចរិត⁠ ⁠ត្រូវ⁠បាន⁠ទទួលយក⁠ ⁠និង⁠បាន⁠សព្វ⁠ព្រះ⁠ហ⁠ឫ⁠​⁠ទ័យ⁠នៅ⁠ចំពោះ⁠ព្រះ⁠ ⁠អ្នក⁠ក៏បាន⁠ដូច្នោះ⁠ដែរ⁠។⁠ ⁠ដោយសារ⁠ទ្រង់⁠ពោរពេញ⁠ដោយ⁠សុខភាព⁠ ⁠ភាព⁠ពេញលេញ⁠ ⁠និង⁠ជីវិត⁠ ⁠អ្នក⁠ក៏បាន⁠ដូច្នោះ⁠ដែរ⁠!⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠ខ្ញុំ⁠ចង់⁠បង្ហាញ⁠អ្នក⁠ពី⁠របៀប⁠ដែល⁠ពេល⁠អ្នក⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠អ្នកទទួល⁠បទ⁠ពិសោធ⁠ពី⁠ជីវិត⁠របស់⁠ទ្រង់⁠។⁠ ⁠ព្រះយេស៊ូវ⁠មាន⁠បន្ទូល⁠ពាក្យ⁠ដ៏⁠អស្ចារ្យ⁠ទាំងនេះ⁠ថា⁠ ⁠«⁠…⁠តែ⁠​⁠ឯ⁠​⁠ខ្ញុំ⁠​⁠វិញ⁠ ⁠ខ្ញុំ⁠​⁠បាន⁠​⁠មក⁠ ⁠ដើម្បី⁠​⁠ឲ្យ⁠​⁠វា⁠​⁠រាល់⁠​⁠គ្នា⁠​⁠មាន⁠​⁠ជីវិត⁠ ⁠ហើយ⁠​⁠ឲ្យ⁠​⁠មាន⁠​⁠ជីវិត⁠​⁠នោះ⁠​⁠ពេញ⁠​⁠បរិបូរ⁠​⁠ផង⁠»⁠ ⁠(⁠យ៉ូហាន⁠ ⁠១០⁠:⁠១០⁠)⁠។⁠ ⁠ទ្រង់⁠ក៏បាន⁠មាន⁠បន្ទូល⁠ផង⁠ដែរ⁠ថា⁠ ⁠«⁠…⁠ឯ⁠​⁠ពាក្យ⁠​⁠ដែល⁠​⁠ខ្ញុំ⁠​⁠និយាយ⁠​⁠នឹង⁠​⁠អ្នក⁠​⁠រាល់⁠​⁠គ្នា⁠ ⁠នោះ⁠​⁠ត្រូវ⁠​⁠ខាង⁠​⁠វិញ្ញាណ⁠​⁠នឹ⁠នៅពេល⁠ដែល⁠អ្នក⁠ឃើញ⁠ ⁠ឬ⁠សម្លឹង⁠មើល⁠ទ្រង់⁠នៅក្នុង⁠ព្រះបន្ទូល⁠។⁠ ⁠ង⁠​⁠ជីវិត⁠​⁠វិញ⁠»⁠ ⁠(⁠យ៉ូហាន⁠ ⁠៦⁠:⁠៦៣⁠)⁠។⁠ ⁠ម្យ៉ាងវិញទៀត⁠ ⁠អ្នក⁠អនុញ្ញាត⁠ឲ្យ⁠​⁠ការ⁠ផ្គត់ផ្គង់⁠ជីវិត⁠របស់⁠ព្រះយេស៊ូវ⁠ហូរ⁠ចូល⁠មក⁠ក្នុង⁠ជីវិត⁠របស់⁠អ្នក⁠ ⁠នេះ⁠ជា⁠របៀប⁠ដែល⁠អ្នក⁠បាន⁠ទទួលការ⁠ផ្លាស់⁠ប្រែ⁠ពី⁠សិរីល្អ⁠មួយ⁠ទៅ⁠សិរីល្អ⁠មួយទៀត⁠ ⁠(⁠២⁠ ⁠កូរិនថូស⁠ ⁠៣⁠:⁠១៨⁠)⁠។⁠ ⁠នៅពេល⁠អ្នក⁠បន្ត⁠សម្លឹង⁠មើល⁠ព្រះអម្ចាស់⁠ ⁠និង⁠សិរីល្អ⁠របស់⁠ទ្រង់⁠ ⁠អ្នក⁠នឹង⁠បាន⁠ទទួលការ⁠ផ្លាស់⁠ប្រែ⁠ ⁠៖⁠ ⁠ពី⁠ជំងឺ⁠ទៅជា⁠សុខភាព⁠ ⁠ពី⁠ការ⁠ដឹង⁠តែ⁠ពី⁠ភាព⁠ខ្វះខាត⁠ទៅជា⁠ការ⁠ទទួល⁠បាន⁠ភាព⁠បរិបូរ⁠ ⁠និង⁠ពី⁠ការ⁠មាន⁠ដួងចិត្ត⁠មិន⁠ចេះ⁠អត់ទោស⁠ទៅជា⁠ដួងចិត្ត⁠ដែល⁠មាន⁠អំណរ⁠ ⁠និង⁠ក្តី⁠ស្រឡាញ់⁠។⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក

តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...

5 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details
ជាវជាប្រចាំ