ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
ចែករំលែកតាមរយៈ
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្នែកដែលជាចំណុចទន់ខ្សោយ និងភាពសោះកក្រោះរបស់អ្នក។ សូមចូលរួមជាមួយលោកគ្រូយ៉ូសែប ព្រីនស៍ នៅក្នុងស៊េរីមេរៀនដែលមានបីភាគនេះ ហើយស្វែងយល់ពីអត្ថន័យនៃការស្វែងរក និងឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល។ សូមទទួលយកបទពិសោធដោយខ្លួនឯងអំពីរបៀបដែលការអនុវត្តនេះនាំឲ្យមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងជាមួយព្រះយេស៊ូវ ការព្យាបាលដ៏ល្អឥតខ្ចោះពីព្រះ និងជីវិតដ៏បរិបូរ។
ការមើលឃើញព្រះដ៏ល្អ
រឿងរ៉ាវ ប្រស្នានៅក្នុងព្រះគម្ពីរ ថែមទាំងពិធីបុណ្យផ្សេងៗក្នុងសេចក្ដីសញ្ញាចាស់ ក៏ដូចជាក្រឹត្យវិន័យជាច្រើននៅក្នុងព្រះគម្ពីរ គឺពិតជានិយាយអំពីព្រះយេស៊ូវ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក និងកិច្ចការដែលទ្រង់បានបញ្ចប់នៅកាល់វ៉ារី។ ព្រះគម្ពីរទាំងមូលពិតជានិយាយអំពីព្រះយេស៊ូវ។ ទ្រង់គឺជាទូកដ៏ធំអស្ចារ្យ និងមិនជ្រាបទឹកនៃសេចក្ដីសង្គ្រោះនៅក្នុងទឹកជំនន់នៅជំនាន់លោកណូអេ។ នៅក្នុងរឿងរ៉ាវអំពីយញ្ញបូជារបស់លោកអ័ប្រាហាំ ទ្រង់គឺជាអ៊ីសាកដ៏រឹងមាំ និងមានវ័យក្មេង ដែលបានលីអុស (ឈើឆ្កាង) ឡើងលើភ្នំម៉ូរីយ៉ា (ភ្នំកាល់វ៉ារី)។ បន្ទាប់មកនៅលើភ្នំម៉ូរីយ៉ា ទ្រង់គឺជាចៀមឈ្មោលសម្រាប់ជាដង្វាយពិតប្រាកដដែលបានបញ្ជូនមកពីព្រះវរបិតា ហើយជាប់ស្នែងនៅក្នុងព្រៃ។
នៅក្នុងរឿងរ៉ាវជីវិតរបស់យ៉ូសែបនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ព្រះយេស៊ូវគឺជាយ៉ូសែបដែលគង់នៅស្ថានសួគ៌របស់យើង។ គាត់បានមករកបងប្អូនគាត់ ប៉ុន្តែបងប្អូនគាត់មិនបានទទួលគាត់ទេ។ ដោយបងប្អូនគាត់បានបដិសេធគាត់ គាត់បានរកឃើញការលួងលោមចិត្តពីភរិយាគាត់ជាសាសន៍ដទៃ ហើយគាត់បានក្លាយជាព្រះពរដល់ពួកសាសន៍ដទៃ។ ប៉ុន្តែ គាត់មិនបានភ្លេចបងប្អូនរបស់គាត់ ដែលនឹងទទួលស្គាល់គាត់នៅពេលគាត់បង្ហាញខ្លួនជាលើកទីពីរទេ។ តើនេះមិនមែនជារឿងរ៉ាវរបស់ប្រជារាស្រ្តនៃព្រះកាលពីសម័យបុរាណ គឺជនជាតិអ៊ីស្រាអែលទេឬ? ពួកគេបានបដិសេធព្រះមេស្ស៊ីជាបងប្រុសរបស់ពួកគេ ប៉ុន្តែគេនឹងទទួលស្គាល់ទ្រង់នៅពេលទ្រង់បង្ហាញខ្លួនជាលើកទីពីរ។
នៅក្នុងរឿងរ៉ាវស្នេហារបស់នាងរស់ ទ្រង់គឺជាលោកបូអូសដែលគង់នៅស្ថានសួគ៌របស់យើង ជាព្រះដ៏ប្រោសលោះដែលមានឆន្ទៈ និងជាញាតិដែលមានសមត្ថភាពបំផុតរបស់យើង។ នៅក្នុងច្បាប់របស់អ្នកបម្រើជនជាតិហេព្រើរ ទ្រង់គឺជាអ្នកបម្រើដ៏ស្មោះត្រង់ ជាអ្នកដែលនិយាយថា «ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ នឹងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ» ហើយនឹងជាអ្នកដែលត្រូវគេយកដែកមកចោះត្រចៀក និងជាអ្នកដែលត្រូវនៅបំរើចៅហ្វាយជាដរាបទៅ (និក្ខមនំ ២១:៥-៦)។
នៅក្នុងសញ្ញាចាស់ ចែងអំពីព្រះយេស៊ូដោយការបង្កប់ន័យ
ហើយនៅក្នុងសញ្ញាថ្មី ចែងអំពីទ្រង់ដោយការបើកសម្ដែង។
នៅក្នុងកណ្ឌគម្ពីរលេវីវិន័យ ព័ត៌មានលម្អិតអំពីទុក្ខលំបាក និងការឆ្កាងរបស់ទ្រង់ត្រូវបានលាក់ទុកនៅក្នុងព័ត៌មានលម្អិតអំពីការថ្វាយដង្វាយ។ នៅក្នុងកណ្ឌគម្ពីរចៅហ្វាយ នៅពេលដែលសាំសុនបានលាតដៃរបស់គាត់ ហើយចាប់រុញសសរទាំងពីរមុនពេលគាត់ស្លាប់ (ចៅហ្វាយ ១៦:២៩-៣០) តើអ្នកឃើញអ្វីទេ? ឈើឆ្កាងរបស់ព្រះយេស៊ូវ! ដូចសាំសុនដែរ ព្រះយេស៊ូវបានសម្រេចកិច្ចការច្រើន (ប្រឆាំងនឹងមារសត្រូវរបស់យើង) ក្នុងការសោយទិវង្គតរបស់ទ្រង់ ជាងក្នុងជីវិតរបស់ទ្រង់នៅលើផែនដីទៅទៀត។
សូមមើលសេចក្ដីល្អ ព្រះគុណ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវចំពោះអ្នក
ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនអំពីការឃើញព្រះយេស៊ូវនៅក្នុងគម្ពីរសញ្ញាចាស់។ នៅក្នុងសញ្ញាចាស់ ចែងអំពីទ្រង់ដោយការបង្កប់ន័យ ហើយនៅក្នុងសញ្ញាថ្មី ចែងអំពីទ្រង់ដោយការបើកសម្ដែង។ ហើយទោះបីជាអ្នកអាចអានអំពីទ្រង់ និងការអស្ចារ្យរបស់ទ្រង់នៅក្នុងគម្ពីរសញ្ញាថ្មីយ៉ាងច្បាស់ក៏ដោយ ចូរសុំព្រះវិញ្ញាណបរិសុទ្ធឲ្យបង្ហាញអ្នកនូវពន្លឺខ្លះៗនៃសិរីល្អរបស់ទ្រង់ សេចក្ដីល្អ ព្រះគុណ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក។ សូមមើលសិរីល្អរបស់ទ្រង់ នៅពេលដែលទ្រង់លូកព្រះហស្តទៅប៉ះមនុស្សឃ្លង់ មុនពេលទ្រង់ប្រោសគាត់ឲ្យជា ពីព្រោះព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាករុណារបស់យើងជ្រាបថា គ្មាននណាម្នាក់ប៉ះពាល់ ឬឱបមនុស្សកំសត់ដែលត្រូវគេបោះបង់ចោលនេះអស់រយៈពេលជាយូរមកហើយ។
កាលព្រះអម្ចាស់នៃយើងបានប្រោសកូនស្រីរបស់យ៉ៃរូសឲ្យរស់ពីស្លាប់ឡើងវិញ ទ្រង់មិន «អនុវត្តកិច្ចការខាងវិញ្ញាណ» ខ្លាំងពេករហូតភ្លេចតម្រូវការជាមូលដ្ឋានរបស់កុមារនោះឡើយ។ ខណៈដែលអ្នកដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រះយេស៊ូវមានម្ចាស់ការគ្រប់គ្រាន់ក្នុងការប្រាប់មនុស្សឲ្យផ្តល់អាហារដល់ក្មេងបរិភោគ។ ហើយទោះបីជាការព្យាបាលក្មេងស្រីនេះ ត្រូវបានគេមើលឃើញថាជារឿង «បន្ទាន់!» ក៏ដោយ ព្រះយេស៊ូវបានពន្យារពេលសិន ដើម្បីធ្វើព័ន្ធកិច្ចដល់ស្ត្រីក្រីក្រម្នាក់ដែលមានជំងឺធ្លាក់ឈាមអស់រយៈពេល ១២ ឆ្នាំមកហើយ។ ទ្រង់មិនចង់ឲ្យគាត់គ្រាន់តែទទួលយកការព្យាបាលពីទ្រង់ ហើយចាកចេញទៅដោយមានអារម្មណ៍ថាមានកំហុសនោះទេ។ ទេ ទ្រង់ចង់ជួបស្ត្រីដែលមានជំនឿនេះមុខទល់មុខ អះអាងប្រាប់គាត់អំពីការជាសះស្បើយរបស់គាត់ ហើយឲ្យគាត់ដឹងថា គាត់គឺជាកូនស្រីដ៏ជាទីស្រឡាញ់របស់ទ្រង់។ នោះគឺជាព្រះយេស៊ូវរបស់យើង ៖ ទ្រង់គួរឲ្យស្រឡាញ់ និងរុងរឿងបំផុតនៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក និងខ្ញុំ។
បទពិសោធនៅតាមផ្លូវទៅអេម៉ោស
បងប្អូនអើយ អ្នកនឹងមានអារម្មណ៍ចង់លោតឡើង និងរត់ទៅមក នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធលាតត្រដាងពីព្រះយេស៊ូវ និងសិរីល្អរបស់ទ្រង់ដល់អ្នក។ ខ្ញុំសូមប្រាប់អ្នកថា វាធ្វើឲ្យអ័រម៉ូនខាងវិញ្ញាណរបស់ខ្ញុំពុះកញ្រ្ជោល ហើយធ្វើឲ្យខ្ញុំព្រឺសម្បុរ! នេះហើយជាអ្វីដែលធ្វើឲ្យការអានព្រះគម្ពីរក្លាយជាដំណើរផ្សងព្រេងដ៏គួរឲ្យរំភើបមួយ។ មានជីវិតជាច្រើនត្រូវបានប្រទានឲ្យ។ វាមិនស្ថិតនៅលើថាតើអ្នកបានអានព្រះគម្ពីរប៉ុន្មានជំពូក ឬចំណេះដឹងពីព្រះគម្ពីរដែលអ្នកប្រមូលផ្តុំបានច្រើនប៉ុណ្ណានោះទេ។ អ្វីៗទាំងអស់គឺស្ថិតនៅលើការមើលឃើញព្រះយេស៊ូវ និងការជួបជាមួយទ្រង់ដោយផ្ទាល់។ ទាំងអស់នោះគឺស្ថិតលើការមានទំនាក់ទំនងជិតស្និទ្ធជាមួយទ្រង់ និងការទទួលបានការផ្គត់ផ្គង់ជីវិតដ៏សប្បុរសពីទ្រង់!
វាមិនស្ថិតលើចំនួនជំពូកដែលអ្នកបានអាននោះទេ។ អ្វីៗទាំងអស់គឺស្ថិតលើការមើលឃើញព្រះយេស៊ូវ។
ខ្ញុំចូលចិត្តហៅការនេះថាបទពិសោធនៅតាមផ្លូវទៅអេម៉ោស។ នៅពេលដែលព្រះយេស៊ូវបានបើកអត្ថបទគម្ពីរបង្ហាញដល់សិស្សពីរនាក់របស់ទ្រង់នៅតាមផ្លូវទៅភូមិអេម៉ោស រួច «ទ្រង់ក៏ស្រាយន័យសេចក្ដី ដែលដំរូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់» (លូកា ២៤:២៧) វាមានឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើពួកសិស្សដែលព្រួយចិត្ត។ មានភ្លើងឆេះនៅក្នុងដួងចិត្តរបស់ពួកគេដោយភាពកក់ក្តៅពីសេចក្តីស្រឡាញ់របស់ព្រះ នៅពេលដែលទ្រង់បង្ហាញពួកគេពីរបៀបដែលរឿងរ៉ាវ ពិធីបុណ្យ និងក្រឹត្យវិន័យនៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់បាននិយាយអំពីទ្រង់ និងការថ្វាយដង្វាយរបស់ទ្រង់នៅកាល់វ៉ារី។
នៅចុងបញ្ចប់នៃការរៀនព្រះគម្ពីរដែលបង្កើតឲ្យមានជីវិតនោះ ពួកសិស្សទាំងពីរលែងជាសិស្សដែលហត់នឿយ ច្របូកច្របល់ និងធ្លាក់ទឹកចិត្តទៀតហើយ។ ពួកគេបានទទួលការលើកទឹកចិត្ត និងមានថាមពលដែលមកពីព្រះ ហើយថែមទាំងបានដើរប្រមាណជា ១១ គីឡូម៉ែត្រត្រឡប់ទៅក្រុងយេរូសាឡឹមវិញទៀតផង។ នោះហើយជាអ្វីដែលការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល និងការទទួលជីវិតរបស់ទ្រង់នឹងធ្វើចំពោះរូបកាយ និងព្រលឹងរបស់អ្នក!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...