ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

⁠សូម⁠​⁠ឲ្យ⁠អ្នក⁠​⁠មើល⁠​⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠ហើយ⁠ទទួលយក⁠បទ⁠ពិសោធ⁠នៃ⁠ជីវិត⁠ដែល⁠រស់⁠ឡើងវិញ⁠របស់⁠ព្រះ⁠ ⁠នៅក្នុង⁠ផ្នែក⁠ដែល⁠ជា⁠ចំណុច⁠ទន់⁠​⁠ខ្សោយ⁠ ⁠និង⁠ភាព⁠សោះកក្រោះ⁠របស់⁠អ្នក⁠។⁠ ⁠សូម⁠ចូលរួម⁠ជាមួយ⁠លោកគ្រូ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នៅក្នុង⁠ស៊េរី⁠មេរៀន⁠​⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠ហើយ⁠ស្វែងយល់⁠ពីអ⁠ត្ថ⁠ន័យ⁠នៃ⁠ការស្វែងរក⁠ ⁠និង⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠។⁠ ⁠សូម⁠ទទួលយក⁠បទ⁠ពិសោធ⁠ដោយខ្លួនឯង⁠អំពី⁠របៀប⁠ដែល⁠ការអនុវត្ត⁠នេះ⁠នាំឲ្យមាន⁠ភាព⁠ស្និទ្ធស្នាល⁠កាន់តែ⁠ខ្លាំង⁠ឡើងជា⁠មួយ⁠ព្រះយេស៊ូវ⁠ ⁠ការ⁠ព្យាបាល⁠ដ៏⁠ល្អឥតខ្ចោះ⁠ពី⁠ព្រះ⁠ ⁠និង⁠ជីវិត⁠ដ៏⁠បរិបូរ⁠។⁠

⁠ការ⁠ទទួល⁠បទ⁠ពិសោធ⁠អំពី⁠ជីវិត⁠ ⁠និង⁠សុខភាព⁠

⁠នៅពេល⁠អ្នក⁠គ្រាន់តែ⁠សម្លឹង⁠មើល⁠ព្រះយេស៊ូវ⁠ ⁠និង⁠សិរីល្អ⁠របស់⁠ទ្រង់⁠ ⁠អ្នក⁠នឹង⁠បាន⁠ទទួលការ⁠ផ្លាស់⁠ប្រែជា⁠មាន⁠លក្ខណៈ⁠ដូច⁠ទ្រង់⁠ពី⁠សិរីល្អ⁠មួយ⁠ទៅ⁠សិរីល្អ⁠មួយទៀត⁠។⁠ ⁠អ្នកប្រែ⁠ជា⁠កាន់តែ⁠មាន⁠លក្ខណៈ⁠​⁠ដូច⁠ព្រះយេស៊ូវ⁠។⁠ ⁠ទ្រង់⁠ក្លាយជា⁠កម្លាំង⁠ ⁠ប្រាជ្ញា⁠ ⁠និង⁠ភាព⁠បរិសុទ្ធ⁠របស់⁠អ្នក⁠។⁠ ⁠ទ្រង់⁠ចាក់⁠បង្ហូរ⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠អំណរ⁠ ⁠និង⁠សេចក្ដីសុខ⁠សាន្ត⁠របស់⁠ទ្រង់⁠មក⁠លើ⁠អ្នក⁠ ⁠ដោយ⁠បណ្ដេញ⁠រាល់⁠ការភ័យខ្លាច⁠ទាំងអស់⁠ចេញពី⁠អ្នក⁠។⁠ ⁠អ្នក⁠មិន⁠ត្រូវ⁠បាន⁠ផ្លាស់⁠ប្រែ⁠ដោយ⁠ការ⁠ខិតខំ⁠ប្រឹងប្រែង⁠ផ្ទាល់ខ្លួន⁠របស់⁠អ្នក⁠ទេ⁠។⁠ ⁠វា⁠កើតឡើង⁠គឺ⁠ដោយសារ⁠ ⁠«⁠ព្រះ‌អម្ចាស់⁠​⁠ដ៏⁠​⁠ជា⁠​⁠ព្រះ‌វិញ្ញាណ⁠»⁠ ⁠(⁠២⁠ ⁠កូរិនថូស⁠ ⁠៣⁠:⁠១៨⁠)⁠។⁠ ⁠ប្រសិនបើ⁠អ្នកអាន⁠បរិបទ⁠នៃ⁠ខ⁠គម្ពីរ⁠នេះ⁠ ⁠អ្នក⁠នឹង⁠ឃើញថា⁠លោក⁠​⁠ប៉ុល⁠ក៏បាន⁠សរសេរ⁠ផង⁠ដែរ⁠ថា⁠ ⁠«⁠ព្រះវិញ្ញាណ⁠ទ្រង់ប្រទាន⁠ឲ្យ⁠មានជីវិត⁠»⁠ ⁠(⁠ខ៦⁠)⁠ ⁠និង⁠ ⁠«⁠ហើយ⁠​⁠កន្លែង⁠​⁠ណា⁠​⁠ដែល⁠​⁠មាន⁠​⁠ព្រះ‌វិញ្ញាណ⁠​⁠នៃ⁠​⁠ព្រះ‌អម្ចាស់⁠ ⁠នោះ⁠​⁠ក៏⁠​⁠មាន⁠​⁠សេរី‌ភាព⁠​⁠ដែរ⁠»⁠ ⁠(⁠ខ១៧⁠)⁠។⁠ ⁠នោះ⁠ហើយ⁠ជា⁠មូលហេតុ⁠ដែល⁠នៅពេល⁠ដែល⁠អ្នក⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠អត្ថបទ⁠​⁠គម្ពីរ⁠ ⁠អ្នក⁠នឹង⁠ជួបនឹង⁠ព្រះវិញ្ញាណ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠ព្រះវិញ្ញាណ⁠របស់⁠ទ្រង់ប្រទាន⁠ឲ្យ⁠មានជីវិត⁠ ⁠និង⁠សេរីភាព⁠ដល់⁠អ្នក⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠ឈឺ⁠ ⁠ជីវិត⁠របស់⁠ទ្រង់⁠នឹង⁠លេប⁠ត្របាក់⁠យក⁠ជំងឺ⁠នោះ⁠ ⁠ហើយ⁠បញ្ចូល⁠កម្លាំង⁠ដល់⁠អ្នក⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠ញៀន⁠នឹងជា⁠តិ⁠នីកូទីន⁠ ⁠ឬ⁠រឿង⁠អាសអាភាស⁠ ⁠ច្រវាក់⁠ទាំងនោះ⁠នឹង⁠ត្រូវ⁠បាន⁠បំបែក⁠ ⁠ហើយ⁠អ្នក⁠នឹង⁠ទទួល⁠បាន⁠បទ⁠ពិសោធ⁠ពី⁠សេរីភាព⁠ដ៏⁠ពិតប្រាកដ⁠

⁠នៅពេល⁠ដែល⁠អ្នក⁠ឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠អត្ថបទ⁠​⁠គម្ពីរ⁠ ⁠អ្នក⁠នឹង⁠ជួបនឹង⁠ព្រះវិញ្ញាណ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠ព្រះវិញ្ញាណ⁠របស់⁠ទ្រង់ប្រទាន⁠ឲ្យ⁠មានជីវិត⁠ ⁠និង⁠សេរីភាព⁠ដល់⁠អ្នក⁠។⁠។⁠

⁠ជាច្រើន⁠ដង⁠ហើយ⁠ ⁠ដោយ⁠គ្រាន់តែ⁠សម្លឹង⁠មើល⁠ព្រះយេស៊ូវ⁠នៅក្នុង⁠សៀវភៅ⁠ដំណឹងល្អ⁠ ⁠ខ្ញុំ⁠បាន⁠ទទួលការ⁠ប្រោស⁠ឲ្យ⁠ជា⁠។⁠ ⁠មាន⁠ពេល⁠មួយ⁠ ⁠ពេល⁠ខ្ញុំ⁠គ្រុនក្តៅ⁠ខ្លាំង⁠ ⁠ព្រះអម្ចាស់⁠បាន⁠ប្រាប់⁠ខ្ញុំ⁠ឲ្យ⁠គ្រាន់តែ⁠អាន⁠អំពី⁠ការ⁠អស្ចារ្យ⁠នៃ⁠ការ⁠ប្រោស⁠ឲ្យ⁠ជា⁠របស់⁠ទ្រង់⁠នៅក្នុង⁠សៀវភៅ⁠ដំណឹងល្អ⁠។⁠ ⁠ទ្រង់⁠ថែមទាំង⁠បាន⁠ប្រាប់⁠ខ្ញុំ⁠ឲ្យ⁠បំភ្លេច⁠ទិដ្ឋភាព⁠នៃ⁠ការ⁠បង្រៀន⁠ ⁠ឬ⁠គោល⁠លទ្ធិ⁠ផ្សេង⁠ៗ⁠ ⁠ហើយ⁠គ្រាន់តែ⁠ផ្តោត⁠លើ⁠ព្រះគុណ⁠ ⁠សេចក្ដីមេត្តា⁠ករុណា⁠ ⁠និង⁠បំណង⁠ព្រះហឫទ័យ⁠របស់⁠ទ្រង់⁠ក្នុង⁠ការ⁠ប្រោស⁠អ្នកជំងឺ⁠ឲ្យ⁠ជា⁠។⁠ ⁠ដូច្នេះ⁠ ⁠នៅក្នុង⁠ភាព⁠ទន់ខ្សោយ⁠របស់ខ្ញុំ⁠ ⁠ខ្ញុំ⁠បាន⁠ជ្រមុជ⁠ចូល⁠ទៅ⁠ក្នុង⁠អត្ថបទ⁠​⁠គម្ពីរ⁠ ⁠ហើយ⁠មិនយូរ⁠ប៉ុន្មាន⁠ខ្ញុំ⁠បាន⁠រក⁠ឃើញ⁠ខ្លួនឯង⁠នៅក្នុង⁠វត្តមាន⁠របស់⁠គ្រូពេទ្យ⁠ដ៏⁠អស្ចារ្យ⁠ ⁠ដែល⁠ជា⁠អ្នក⁠ប្រទាន⁠ជីវិត⁠។⁠ ⁠ខ្ញុំ⁠បាន⁠មុជ⁠ក្នុង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ចំពោះ⁠ខ្ញុំ⁠ ⁠ហើយ⁠បានឃើញ⁠សេចក្ដីល្អ⁠ ⁠និង⁠បំណង⁠ព្រះហឫទ័យ⁠របស់⁠ទ្រង់⁠ក្នុង⁠ការ⁠ព្យាបាល⁠ខ្ញុំ⁠ ⁠ព្រោះ⁠ទ្រង់⁠បាន⁠ព្យាបាល⁠មនុស្ស⁠គ្រប់រូប⁠ដែល⁠មករ⁠ក⁠ទ្រង់⁠ដើម្បី⁠ទទួលការ⁠ព្យាបាល⁠។⁠ ⁠ខ្ញុំ⁠មិន⁠ចាំបាច់⁠រង់ចាំ⁠យូរ⁠ទេ⁠ ⁠គ្រុនក្តៅ⁠ក៏⁠ជា⁠បាត់⁠ទៅ⁠។⁠ ⁠គ្មាន⁠នរណា⁠ដាក់ដៃ⁠លើ⁠ខ្ញុំ⁠ទេ⁠ ⁠ហើយក៏⁠គ្មាន⁠តន្ត្រី⁠ថ្វាយ‌បង្គំ⁠​⁠ត្រូវ⁠បាន⁠លេង⁠អម⁠នៅ⁠ពីក្រោយ⁠ដែរ⁠។⁠ ⁠ដោយ⁠គ្មាន⁠ការ⁠អបអរ⁠ដោយ⁠សំឡេង⁠ត្រែ⁠ ⁠ប៉ុន្តែ⁠គ្រាន់តែ⁠អាន⁠ព្រះបន្ទូល⁠នៅក្នុង⁠បន្ទប់⁠ដ៏⁠ស្ងប់ស្ងាត់⁠របស់ខ្ញុំ⁠ ⁠និង⁠ជ្រមុជ⁠ក្នុង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠ខ្ញុំ⁠បាន⁠ទទួល⁠សុខភាព⁠របស់⁠ទ្រង់⁠ដោយ⁠មិនដឹង⁠ខ្លួន⁠ ⁠និង⁠ដោយ⁠មិន⁠ចាំបាច់⁠ខំប្រឹង⁠ប្រែង⁠។⁠

⁠បងប្អូន⁠អើយ⁠ ⁠ប្រសិនបើ⁠អ្នក⁠ឈឺ⁠នៅ⁠ថ្ងៃនេះ⁠ ⁠គ្រាន់តែ⁠បើក⁠ព្រះគម្ពីរ⁠របស់⁠អ្នក⁠ទៅកាន់⁠សៀវភៅ⁠ដំណឹងល្អ⁠ ⁠ហើយ⁠ទទួលយក⁠ថាមពល⁠ពី⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ការ⁠អស្ចារ្យ⁠នៃ⁠ការ⁠ប្រោស⁠ឲ្យ⁠ជា⁠នី⁠មួយ⁠ៗ⁠។⁠ ⁠សូម⁠មើល⁠ក្តី⁠អាណិតអាសូរ⁠ ⁠បំណង⁠ព្រះហឫទ័យ⁠ ⁠និង⁠ឫទ្ធានុភាព⁠របស់⁠ទ្រង់⁠ក្នុង⁠ការ⁠ព្យាបាល⁠អ្នក⁠។⁠ ⁠សូមកុំ⁠ជក់ចិត្ត⁠នឹង⁠ទេវ⁠វិទ្យា⁠ ⁠ឬអ្វី⁠ដែល⁠គួរ⁠ធ្វើ⁠ ⁠និង⁠មិន⁠គួរ⁠ធ្វើអំពី⁠ការ⁠ព្យាបាល⁠។⁠ ⁠គ្រាន់តែ⁠ទទួលយក⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠និង⁠ការ⁠ផ្គត់ផ្គង់⁠ដ៏⁠បរិបូរ⁠នៃ⁠ការ⁠ព្យាបាល⁠ ⁠សុខភាព⁠ ⁠និង⁠ជីវិត⁠របស់⁠ទ្រង់⁠។⁠ ⁠ខ្ញុំ⁠សូម⁠ប្រាប់⁠អ្នក⁠ថា⁠ ⁠នៅក្នុង⁠ព្រះ⁠​⁠វត្តមាន⁠របស់⁠ព្រះអម្ចាស់⁠ ⁠មាន⁠ភាព⁠ពេញលេញ⁠នៃ⁠អំណរ⁠ ⁠និង⁠ជីវិត⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠។⁠ ⁠អំណរ⁠របស់⁠ទ្រង់⁠គឺជា⁠កម្លាំង⁠របស់⁠អ្នក⁠ ⁠ហើយ⁠ជីវិត⁠ដែល⁠រស់⁠ឡើងវិញ⁠របស់⁠ទ្រង់⁠នឹង⁠បណ្ដេញ⁠ជំងឺ⁠នោះ⁠ចេញ⁠!⁠

⁠នោះ⁠ហើយ⁠ជា⁠របៀប⁠ដែល⁠អ្នកចូលរួម⁠ក្នុង⁠ជីវិត⁠ដ៏⁠ល្អឥតខ្ចោះ⁠មក⁠ពី⁠ព្រះ⁠ ⁠និង⁠និស្ស័យ⁠របស់⁠ព្រះ⁠។⁠ ⁠នោះ⁠ហើយ⁠ជា⁠របៀប⁠ដែល⁠អ្នក⁠បាន⁠ជាសះស្បើយ⁠ពី⁠​⁠ជំងឺរ៉ាំរ៉ៃ⁠ ⁠និង⁠ជំងឺ⁠រយៈពេល⁠វែង⁠​⁠។⁠ ⁠នោះ⁠ហើយ⁠ជា⁠របៀប⁠ដែល⁠អ្នកដើរ⁠ ⁠(⁠រស់នៅ⁠)⁠ ⁠ក្នុង⁠សុខភាព⁠ ⁠កម្លាំង⁠ ⁠ភាពរឹងមាំ⁠ ⁠និង⁠ជីវិត⁠ដ៏⁠ឥត⁠ខ្ចោះ⁠មក⁠ពី⁠ព្រះ⁠របស់⁠ទ្រង់⁠ជា⁠រៀងរាល់ថ្ងៃ⁠។⁠ ⁠ដូច្នេះ⁠ ⁠ចូរ⁠ធ្វើការ⁠សម្រេចចិត្ត⁠បើក⁠ព្រះគម្ពីរ⁠របស់⁠អ្នក⁠នៅ⁠ថ្ងៃនេះ⁠។⁠ ⁠សូម⁠ចាប់ផ្តើម⁠ស្វែងរក⁠ ⁠និង⁠មើលឃើញ⁠ព្រះអម្ចាស់⁠។⁠ ⁠ទ្រង់⁠ជា⁠ព្រះ⁠ដែល⁠ប្រោស⁠អ្នកឲ្យ⁠ជាសះស្បើយ⁠ ⁠និង⁠​⁠ផ្គត់ផ្គង់⁠​⁠អ្នក⁠។⁠ ⁠ខ្ញុំ⁠សូម⁠ប្រាប់⁠អ្នក⁠ថា⁠ ⁠អ្នកមាន⁠តែ⁠​⁠ដើរ⁠ក្នុង⁠សុខភាព⁠ ⁠និង⁠ការ⁠ផ្គត់ផ្គង់⁠ក្នុង⁠កម្រិត⁠មួយ⁠ដែល⁠កាន់តែ⁠ច្រើនជាង⁠មុន⁠!⁠

⁠ជីវិត⁠របស់⁠ទ្រង់⁠សម្រាប់⁠លក្ខខណ្ឌ⁠ជាប់លាប់⁠

⁠«⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ខ្ញុំ⁠បាន⁠ធ្វើបែប⁠នោះ⁠អស់⁠មួយ⁠សប្តាហ៍⁠មក⁠ហើយ⁠ ⁠ប៉ុន្តែ⁠ខ្ញុំ⁠នៅតែ⁠ឈឺ⁠ដដែល⁠។⁠ ⁠តើ⁠ខ្ញុំ⁠ធ្វើអ្វី⁠ខុស⁠មែនឬទេ⁠?⁠ ⁠តើ⁠ខ្ញុំ⁠គួរ⁠ធ្វើអ្វី⁠ខ្លះទៅ⁠?⁠»⁠

⁠បងប្អូន⁠អើយ⁠ ⁠កុំ⁠មាន⁠អារម្មណ៍⁠ថាត្រូវ⁠បាន⁠ថ្កោលទោស⁠ដោយសារតែ⁠អ្នក⁠នៅតែ⁠ឈឺ⁠ ⁠ហើយ⁠កុំ⁠បោះបង់⁠ការ⁠ព្យាបាល⁠របស់⁠អ្នក⁠ចោល⁠។⁠ ⁠ខ្ញុំ⁠ដឹង⁠ ⁠​⁠ហើយ⁠ខ្ញុំ⁠ចង់⁠ឲ្យ⁠អ្នកដឹង⁠ ⁠​⁠លើស⁠ពី⁠ស្រមោល⁠នៃ⁠ការសង្ស័យ⁠ថា⁠ព្រះវរបិតា⁠ដែល⁠គង់នៅ⁠ស្ថានសួគ៌⁠របស់⁠អ្នក⁠ចង់⁠ឲ្យ⁠អ្នក⁠បាន⁠ជា⁠។⁠ ⁠ព្រះហឫទ័យ⁠របស់⁠ទ្រង់⁠គឺ⁠ចង់⁠ឲ្យ⁠អ្នកមាន⁠សុខភាព⁠ល្អ⁠ ⁠និង⁠រឹងមាំ⁠ ⁠(⁠៣⁠ ⁠យ៉ូហាន⁠ ⁠១⁠:⁠២⁠)⁠។⁠ ⁠កុំ⁠រស់នៅ⁠​⁠តាមអ្វី⁠ដែល⁠អ្នក⁠អាច⁠មើលឃើញ⁠ ⁠ឬ⁠មាន⁠អារម្មណ៍⁠ដឹង⁠ ⁠ប៉ុន្តែ⁠ដោយ⁠ព្រះបន្ទូល⁠ដែល⁠មិន⁠ផ្លាស់⁠ប្តូរ⁠របស់⁠ព្រះ⁠វិញ⁠។⁠ ⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠គឺជា⁠សេចក្តី⁠ពិត⁠ ⁠ហើយ⁠​⁠ព្រះបន្ទូល⁠​⁠បដិសេធ⁠ចោល⁠នូវ⁠របាយការណ៍⁠ ⁠និង⁠អាការៈ⁠អវិជ្ជមាន⁠ទាំងអស់⁠ដែល⁠មាន⁠ពីមុន⁠មក⁠។⁠ ⁠ចូរ⁠បន្ត⁠មើល⁠ ⁠និង⁠ទទួលយក⁠ថាមពល⁠ពី⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠ទោះបីជា⁠អាការៈ⁠នៅតែ⁠បន្ត⁠មាន⁠ក៏ដោយ⁠។⁠ ⁠គ្រាន់តែ⁠បន្ត⁠អាន⁠ព្រះបន្ទូល⁠ ⁠ដោយ⁠ផ្សំ⁠វា⁠ជាមួយនឹង⁠ជំនឿ⁠ ⁠នៅពេល⁠អ្នក⁠សម្លឹង⁠មើល⁠សិរីល្អ⁠របស់⁠ព្រះយេស៊ូវ⁠ ⁠និង⁠សេចក្តី⁠ស្រឡាញ់⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠។⁠ ⁠អ្នក⁠នឹង⁠កាន់តែ⁠ប្រសើរ⁠ឡើងជា⁠រៀងរាល់ថ្ងៃ⁠ ⁠៖⁠ ⁠ដំបូង⁠ឡើយ⁠ ⁠សាមសិប⁠ដង⁠ ⁠បន្ទាប់មក⁠ហុកសិប⁠ដង⁠ ⁠និង⁠ចុងក្រោយ⁠មួយ⁠រយ⁠ដង⁠!⁠

⁠«⁠ចូរ⁠បន្ត⁠មើល⁠ ⁠និង⁠ទទួលយក⁠ថាមពល⁠ពី⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠ ⁠ទោះបីជា⁠អាការៈ⁠នៅតែ⁠បន្ត⁠មាន⁠ក៏ដោយ⁠។⁠ ⁠អ្នក⁠នឹង⁠កាន់តែ⁠ប្រសើរ⁠ឡើង⁠។⁠

⁠ប្រហែលជា⁠បញ្ហា⁠របស់⁠អ្នក⁠នៅពេល⁠នេះ⁠មិនមែន⁠ជា⁠បញ្ហា⁠ដែល⁠ពាក់ព័ន្ធ⁠​⁠នឹង⁠​⁠រូបកាយ⁠។⁠ ⁠តែ⁠ចម្លើយ⁠នៅតែ⁠ដដែល⁠។⁠ ⁠ទោះបីជា⁠អ្នក⁠ជួប⁠​⁠បញ្ហា⁠ប្រឈម⁠ ⁠ឬ⁠មាន⁠​⁠ភាព⁠ទន់ខ្សោយ⁠​⁠បែប⁠ណាក៏ដោយ⁠ ⁠ទោះបីជា⁠វា⁠នៅតែ⁠បន្ត⁠យូរប៉ុណ្ណា⁠ក៏ដោយ⁠ ⁠ចូរ⁠បន្ត⁠មើលឃើញ⁠ភាព⁠ឧត្តម⁠ ⁠និង⁠ក្ដី⁠អាណិតអាសូរ⁠របស់⁠ព្រះអម្ចាស់⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ព្រះបន្ទូល⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠បាន⁠ទុកចិត្ត⁠លើ⁠ព្រះ⁠សម្រាប់⁠ការ⁠ទម្លុះទម្លាយ⁠ផ្នែក⁠ហិរញ្ញវត្ថុ⁠ ⁠សូម⁠មើល⁠ទ្រង់⁠យក⁠ត្រី⁠ពីរ⁠កន្ទុយ⁠ ⁠និង⁠នំប៉័ង⁠ប្រាំ⁠ដុំ⁠ ⁠ហើយ⁠ពហុគុណ⁠វា⁠សម្រាប់⁠មនុស្ស⁠ដែល⁠ទ្រង់⁠​⁠អាណិតអាសូរ⁠​⁠។⁠ ⁠នៅពេល⁠អ្នកទទួល⁠យក⁠ថាមពល⁠ពី⁠ព្រះហឫទ័យ⁠ទ្រង់⁠ ⁠និង⁠សមត្ថភាព⁠របស់⁠ទ្រង់⁠ក្នុង⁠ការថែទាំ⁠អ្នក⁠ ⁠ការ⁠អស្ចារ្យ⁠ដូចគ្នា⁠នេះ⁠នឹង⁠បង្ហាញ⁠នៅក្នុង⁠ជីវិត⁠របស់⁠អ្នក⁠។⁠ ⁠ប្រហែលជា⁠អ្វី⁠ដែល⁠អ្នក⁠ចង់⁠ឃើញ⁠គឺ⁠ការ⁠រស់⁠ឡើងវិញ⁠នៃ⁠មនោសញ្ចេតនា⁠ ⁠និង⁠សេចក្តី⁠ស្រឡាញ់⁠នៅក្នុង⁠ទំនាក់ទំនង⁠របស់⁠អ្នកជា⁠មួយ⁠ស្វាមី⁠ ⁠ឬ⁠ភរិយា⁠របស់⁠អ្នក⁠។⁠ ⁠ដូច្នេះ⁠ ⁠សូម⁠មើល⁠ទ្រង់⁠ប្រែក្លាយ⁠ទឹក⁠ទៅជា⁠ស្រា⁠នៅក្នុង⁠ពិធី⁠មង្គលការ⁠នៅ⁠ភូមិ⁠កា⁠ណា⁠។⁠ ⁠ដូចដែល⁠ទ្រង់⁠បាន⁠ប្រែក្លាយ⁠ទឹក⁠ធម្មតា⁠ទៅជា⁠ស្រា⁠ដែល⁠មាន⁠ជាតិ⁠ស្រវឹង⁠សម្រាប់⁠គូ⁠ស្វាមីភរិយា⁠ដែល⁠កំពុង⁠រៀបការ⁠ ⁠ទ្រង់⁠នឹង⁠ធ្វើ⁠ដូចគ្នា⁠សម្រាប់⁠ទំនាក់ទំនង⁠របស់⁠អ្នក⁠ដោយ⁠មិន⁠ចាំបាច់⁠ឲ្យ⁠អ្នក⁠ជាប់⁠ស្ទះ⁠ក្នុង⁠ការ⁠ខិតខំ⁠ធ្វើ⁠វា⁠ដោយខ្លួនឯង⁠។⁠

⁠«⁠ព្រះអម្ចាស់⁠អើយ⁠ ⁠សូម⁠បើកភ្នែក⁠ខ្ញុំ⁠»⁠

⁠បងប្អូន⁠អើយ⁠ ⁠ខ្ញុំ⁠សង្ឃឹមថា⁠ខ្ញុំ⁠បាន⁠បញ្ឆេះ⁠បំណង⁠ចិត្ត⁠ថ្មី⁠នៅក្នុង⁠ចិត្ត⁠អ្នកឲ្យ⁠ចូល⁠ទៅ⁠ក្នុង⁠ព្រះបន្ទូល⁠របស់⁠ព្រះជាម្ចាស់⁠។⁠ ⁠តើ⁠អ្នក⁠ត្រៀមខ្លួន⁠រួចរាល់⁠ហើយ⁠ឬនៅ⁠ ⁠សម្រាប់⁠ការ⁠ធ្វើដំណើរ⁠នៅ⁠តាមផ្លូវ⁠ដ៏⁠គួរឲ្យ⁠រំភើប⁠ទៅកាន់⁠ភូមិ⁠អេ⁠ម៉ោស⁠?⁠ ⁠តើ⁠អ្នក⁠ត្រៀមខ្លួន⁠រួចរាល់⁠ហើយ⁠ឬនៅ⁠ ⁠ដើម្បី⁠ទទួល⁠បានការ⁠ជ្រលក់⁠ចូល⁠ទៅ⁠ក្នុង⁠ជីវិត⁠ ⁠និង⁠ទទួល⁠បទ⁠ពិសោធ⁠ពី⁠ការ⁠ផ្លាស់⁠ប្រែ⁠ដ៏⁠រុងរឿង⁠?⁠ ⁠បន្ទាប់មក⁠ ⁠ចូរ⁠ចាប់ផ្តើម⁠ដំណើរ⁠ផ្សងព្រេង⁠របស់⁠អ្នក⁠ដោយ⁠ការអធិស្ឋាន⁠ដោយ⁠ស្មោះត្រង់⁠។⁠ ⁠សូម⁠មករ⁠ក⁠ព្រះវរបិតា⁠ ⁠ហើយ⁠និយាយ⁠ថា⁠ ⁠«⁠ព្រះវរបិតា⁠អើយ⁠ ⁠សូម⁠បើកភ្នែក⁠ទូលបង្គំ⁠ឲ្យ⁠មើលឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠សិរីល្អ⁠ ⁠ភាព⁠ឧត្តម⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠ទាំងអស់⁠របស់⁠ទ្រង់⁠ចំពោះ⁠ទូលបង្គំ⁠។⁠ ⁠ទូលបង្គំ⁠បាន⁠ត្រៀមខ្លួន⁠រួចរាល់⁠ហើយ⁠សម្រាប់⁠ផ្លូវ⁠ទៅ⁠ភូមិ⁠អេ⁠ម៉ោស⁠។⁠ ⁠ទូលបង្គំ⁠បាន⁠ត្រៀមខ្លួន⁠រួចរាល់⁠ហើយ⁠ដើម្បី⁠ទទួលការ⁠ប្រទាន⁠ជីវិត⁠ ⁠ហើយ⁠ទទួល⁠បានការ⁠ផ្លាស់⁠ប្រែ⁠!⁠»⁠

⁠បងប្អូន⁠សូម⁠ស្តាប់⁠ ⁠អ្នក⁠មិនគ្រាន់⁠តែ⁠អាន⁠សៀវភៅ⁠មួយ⁠ក្បាល⁠ទេ⁠ ⁠អ្នក⁠កំពុង⁠អានសំបុត្រ⁠ស្នេហា⁠ដ៏⁠មានតម្លៃ⁠របស់⁠ព្រះ⁠ដែល⁠សេរ⁠សេរ⁠ផ្ញើ⁠មក⁠អ្នក⁠។⁠ ⁠ដូច្នេះ⁠ ⁠សូម⁠បើក⁠ព្រះគម្ពីរ⁠របស់⁠អ្នក⁠ដោយ⁠ដឹង⁠ថា⁠ព្រះ⁠ស្រឡាញ់⁠អ្នក⁠យ៉ាង⁠ស្និទ្ធស្នាល⁠ ⁠និង⁠ដោយ⁠គ្មាន⁠លក្ខខណ្ឌ⁠ ⁠ហើយ⁠ចង់⁠មាន⁠ទំនាក់ទំនង⁠ជាមួយ⁠អ្នក⁠។⁠ ⁠នៅពេល⁠ដែល⁠អ្នកដឹង⁠ថា⁠ទ្រង់⁠ជា⁠មិត្ត⁠ ⁠និង⁠ជាគូ⁠ស្នេហ៍⁠ដ៏⁠ល្អ⁠បំផុត⁠របស់⁠អ្នក⁠ ⁠វា⁠មិន⁠ពិបាក⁠ទេ⁠ក្នុង⁠ការ⁠ស្តាប់⁠ឮ⁠ពី⁠ទ្រង់⁠ ⁠ឬ⁠និយាយ⁠ជាមួយ⁠ទ្រង់⁠។⁠ ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠របស់⁠ទ្រង់⁠នៅក្នុង⁠អ្នក⁠នឹង⁠បើក⁠បង្ហាញ⁠អត្ថបទ⁠​⁠គម្ពីរ⁠ដល់⁠អ្នក⁠ ⁠ហើយ⁠ណែនាំ⁠អ្នកឲ្យ⁠ចូល⁠ទៅ⁠ក្នុង⁠សេចក្តី⁠ពិត⁠ដ៏⁠ជាទីស្រឡាញ់⁠ទាំងអស់⁠របស់⁠ទ្រង់⁠។⁠

⁠សូម⁠ចូល⁠មករ⁠ក⁠ព្រះ⁠ ⁠និង⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠ដូចជា⁠ក្មេង⁠តូច⁠
⁠ហើយ⁠ឈរ⁠នៅ⁠ក្រោម⁠ភ្លៀង⁠នៃ⁠ការ⁠ផ្គត់ផ្គង់⁠ជីវិត⁠ដែល⁠មិន⁠ចេះ⁠ចប់⁠រប⁠
⁠ស់⁠ទ្រង់⁠។⁠

⁠នោះ⁠ជា⁠របៀប⁠ដែល⁠ខ្ញុំ⁠អាន⁠ព្រះគម្ពីរ⁠។⁠ ⁠ខ្ញុំ⁠មិន⁠ពឹងផ្អែក⁠លើ⁠បញ្ញា⁠ផ្ទាល់ខ្លួន⁠របស់ខ្ញុំ⁠ទេ⁠ ⁠ហើយ⁠ខ្ញុំ⁠ក៏⁠មិន⁠សន្មត⁠ថា⁠អត្ថបទ⁠​⁠គម្ពីរ⁠នឹង⁠បើក⁠បង្ហាញ⁠ដល់⁠ខ្ញុំ⁠ដោយសារតែ⁠ខ្ញុំ⁠ជា⁠គ្រូគង្វាល⁠ដែរ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ព្រះ⁠ស្រឡាញ់⁠ខ្ញុំ⁠ ⁠ទោះបីជា⁠ខ្ញុំ⁠មាន⁠ភាព⁠ខ្វះខាត⁠ក៏ដោយ⁠ ⁠ហើយ⁠ដូច⁠អ្នក⁠ដែរ⁠ ⁠ខ្ញុំ⁠ត្រូវ⁠ពឹងផ្អែក⁠លើ⁠ព្រះ⁠​⁠វិញ្ញាណ⁠បរិសុទ្ធ⁠។⁠ ⁠ហើយ⁠ខណៈ⁠ពេល⁠ដែល⁠ខ្ញុំ⁠មានកម្ម⁠វិធី⁠សិក្សា⁠ព្រះគម្ពីរ⁠ជាច្រើន⁠ ⁠មាន⁠សទ្ទានុក្រម⁠ ⁠វចនានុក្រម⁠ ⁠និង⁠អាច⁠ទទួល⁠បាន⁠​⁠ព័ត៌មាន⁠ព្រះគម្ពីរ⁠ដ៏⁠សម្បូរ⁠បែប⁠នៅ⁠លើ⁠អ៊ីនធឺណិត⁠ក៏ដោយ⁠ ⁠ក៏⁠ខ្ញុំ⁠មិន⁠ពឹងផ្អែក⁠លើ⁠របស់⁠ទាំងនេះ⁠ដែរ⁠។⁠ ⁠ខ្ញុំ⁠​⁠អាច⁠​⁠ប្រើ⁠ធនធាន⁠ទាំងនោះ⁠​⁠​⁠បាន⁠ ⁠ប៉ុន្តែ⁠​⁠​⁠ខ្ញុំ⁠​⁠នៅ⁠​⁠តែ⁠​⁠ពឹងផ្អែក⁠ទាំងស្រុង⁠​⁠​⁠លើ⁠​⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠ ⁠ជា⁠​⁠អ្នក⁠​⁠ដែល⁠​⁠បាន⁠​⁠បំផុស⁠​⁠គំនិត⁠អំពី⁠​⁠ព្រះគម្ពីរ⁠ ⁠ហើយ⁠ជា⁠អ្នក⁠ដែល⁠​⁠តែងតែ⁠​⁠ធ្វើ⁠​⁠ជា⁠បន្ទាល់⁠ ⁠និង⁠​⁠បើក⁠​⁠ភ្នែក⁠​⁠របស់⁠​⁠យើង⁠​⁠ឲ្យ⁠មើល⁠​⁠ឃើញ⁠​⁠ព្រះយេស៊ូវ⁠។⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠ចូរ⁠មករ⁠ក⁠ព្រះ⁠ ⁠និង⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠ដូចជា⁠ក្មេង⁠តូច⁠ ⁠ហើយ⁠ឈរ⁠នៅ⁠ក្រោម⁠ភ្លៀង⁠នៃ⁠ការ⁠ផ្គត់ផ្គង់⁠ជីវិត⁠ដែល⁠មិន⁠ចេះ⁠ចប់⁠របស់⁠ទ្រង់⁠។⁠ ⁠ខណៈ⁠ពេល⁠ដែល⁠អ្នក⁠ប្រហែលជា⁠ស្គាល់⁠រឿងរ៉ាវ⁠ជាច្រើន⁠នៅក្នុង⁠ព្រះគម្ពីរ⁠រួចហើយ⁠ ⁠សូម⁠អាន⁠វា⁠ម្តង⁠ទៀត⁠ដោយ⁠កែវភ្នែក⁠ថ្មី⁠ ⁠ដោយ⁠ទុកចិត្ត⁠លើ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠ឲ្យ⁠បង្ហាញ⁠អ្នក⁠ពី⁠ព្រះគុណ⁠ ⁠និង⁠ក្ដី⁠អាណិតអាសូរ⁠របស់⁠ព្រះ⁠ចំពោះ⁠អ្នក⁠។⁠ ⁠អ្នក⁠នឹង⁠មិន⁠ខកចិត្ត⁠ឡើយ⁠។⁠ ⁠ព្រះបន្ទូល⁠របស់⁠ព្រះ⁠ប្រទាន⁠ជីវិត⁠!⁠ ⁠អ្នក⁠នឹង⁠ទទួល⁠បាន⁠បទ⁠ពិសោធ⁠ពី⁠ការ⁠ផ្គត់ផ្គង់⁠ជីវិត⁠ដ៏⁠បរិបូរ⁠របស់⁠ទ្រង់⁠ ⁠នៅពេល⁠អ្នក⁠គ្រាន់តែ⁠អនុញ្ញាត⁠ឲ្យ⁠រលក⁠នៃ⁠សេចក្តី⁠ស្រឡាញ់⁠ ⁠និង⁠សិរីល្អ⁠របស់⁠ទ្រង់⁠បោកបក់⁠មក⁠លើ⁠អ្នក⁠!⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក

តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...

5 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details
ជាវជាប្រចាំ