ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)

⁠ប្រសិនបើ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠បាក់ទឹកចិត្ត⁠ ⁠និង⁠មាន⁠បន្ទុក⁠ដោយសារ⁠ចំណុច⁠ខ្វះខាត⁠ដែល⁠អ្នកមាន⁠ ⁠សូមកុំ⁠បារម្ភ⁠អី⁠!⁠ ⁠អ្នក⁠អាច⁠រក⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠របស់⁠ព្រះ⁠​⁠សម្រាប់⁠អ្នក⁠បាន⁠ ⁠ដើម្បី⁠បំផ្លាស់⁠បំប្រែ⁠អ្នក⁠ ⁠ឬស្ថាន⁠ភាព⁠របស់⁠អ្នក⁠ហួសពី⁠អ្វី⁠ដែល⁠អ្នក⁠អាច⁠ស្រមៃ⁠ដល់⁠។⁠ ⁠នៅក្នុង⁠អត្ថបទ⁠​⁠ជា⁠​⁠ស៊េរី⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠លោកគ្រូ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠បង្ហាញ⁠អ្នក⁠ពី⁠មូលហេតុ⁠ដែល⁠បំណង⁠ព្រះហឫទ័យ⁠ព្រះ⁠​⁠នៅតែ⁠ផ្គត់ផ្គង់⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ដល់⁠អ្នក⁠ ⁠ទោះបីជា⁠អ្នក⁠បាន⁠បរាជ័យ⁠ក៏ដោយ⁠ ⁠និង⁠របៀប⁠ដែល⁠អ្នក⁠អាច⁠ទទួល⁠បាន⁠ព្រះគុណ⁠នោះ⁠។⁠ ⁠សូម⁠​⁠ស្វែងយល់⁠ផង⁠ដែរ⁠អំពី⁠របៀប⁠ដែល⁠ព្រះ⁠​⁠នៅតែ⁠អាច⁠ប្រើ⁠អ្នក⁠សម្រាប់⁠សិរីល្អ⁠​⁠របស់⁠ទ្រង់⁠បាន⁠ ⁠ទោះបីជា⁠អ្នក⁠ធ្លាប់⁠មាន⁠កំហុស⁠ពីអ⁠តី⁠ត⁠កាល⁠ក៏ដោយ⁠។⁠

⁠ព្រះគុណ⁠ ⁠៖⁠ ⁠ចម្លើយ⁠ចំពោះ⁠ភាព⁠ទន់ខ្សោយ⁠របស់⁠អ្នក⁠

⁠នៅពេល⁠ដែល⁠អ្នក⁠បើក⁠ចិត្ត⁠​⁠ស្មោះត្រង់⁠នឹង⁠ព្រះអម្ចាស់⁠អំពី⁠ភាព⁠ទន់ខ្សោយ⁠ ⁠និង⁠អសមត្ថភាព⁠របស់⁠អ្នក⁠ ⁠ហើយ⁠អ្នក⁠ងាក⁠ទៅ⁠រក⁠ទ្រង់⁠ដើម្បី⁠សុំ⁠ជំនួយ⁠ ⁠ទ្រង់⁠នឹង⁠នាំ⁠អ្នក⁠ចេញពី⁠ជ្រលងភ្នំ⁠របស់⁠អ្នក⁠ ⁠ទៅកាន់⁠កន្លែង⁠ដែល⁠មាន⁠សេរីភាព⁠ ⁠ការ⁠ផ្គត់ផ្គង់⁠ ⁠និង⁠ជ័យជម្នះ⁠។⁠ ⁠ទ្រង់⁠នឹង⁠សម្រាក⁠ ⁠ស្តារ⁠ឡើងវិញ⁠ ⁠ហើយ⁠ប្រទាន⁠ព្រះពរ⁠ដល់⁠អ្នក⁠លើស⁠ពី⁠អ្វី⁠ដែល⁠អ្នក⁠អាច⁠ទូល⁠សុំ⁠ពី⁠ទ្រង់⁠។⁠ ⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ ⁠និង⁠ឫទ្ធានុភាព⁠នៃ⁠ការ⁠ធ្វើការ⁠អស្ចារ្យ⁠របស់⁠ព្រះយេស៊ូវ⁠ ⁠នឹង⁠ធ្វើ⁠សម្រាប់⁠អ្នក⁠ ⁠នូវ⁠អ្វី⁠ដែល⁠អ្នក⁠មិន⁠អាច⁠ធ្វើ⁠បាន⁠សម្រាប់⁠ខ្លួនឯង⁠បាន⁠។⁠

⁠ព្រះគុណ⁠របស់⁠ទ្រង់⁠គ្រប់គ្រាន់⁠សម្រាប់⁠អ្នក⁠ ⁠ហើយ⁠កម្លាំង⁠របស់⁠ទ្រង់⁠បាន⁠ពេញខ្នាត⁠នៅក្នុង⁠ភាព⁠ទន់ខ្សោយ⁠របស់⁠អ្នក⁠។⁠

⁠អ្នក⁠នឹង⁠ឃើញ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠គ្រប់គ្រាន់⁠សម្រាប់⁠អ្នក⁠ ⁠ហើយ⁠កម្លាំង⁠របស់⁠ទ្រង់⁠បាន⁠ពេញខ្នាត⁠នៅក្នុង⁠ភាព⁠ទន់ខ្សោយ⁠របស់⁠អ្នក⁠ ⁠(⁠២⁠ ⁠កូរិនថូស⁠ ⁠១២⁠:⁠៩⁠)⁠។⁠ ⁠ខ្ញុំ⁠សូម⁠ចែករំលែក⁠ទីបន្ទាល់⁠​⁠ដ៏⁠​⁠មាន⁠អានុភាព⁠​⁠​⁠មួយ⁠ ⁠ដែល⁠​⁠បញ្ជាក់⁠​⁠ពី⁠​⁠សេចក្ដីពិត⁠​⁠នេះ⁠។⁠

⁠មាន⁠​⁠បងប្រុស⁠ជាទីស្រឡាញ់⁠ម្នាក់⁠មក⁠ពី⁠ប្រទេស⁠នូវែ⁠ល⁠សេ⁠ឡង់⁠បាន⁠សរសេរ⁠សំបុត្រ⁠មក⁠ខ្ញុំ⁠ដើម្បី⁠ចែករំលែក⁠ពី⁠របៀប⁠ដែល⁠ព្រះ⁠បាន⁠រំដោះ⁠គាត់⁠ពី⁠ការ⁠ញៀន⁠រយៈពេល⁠វែង⁠មួយចំនួន⁠ដោយ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠។⁠ ⁠ទោះបីជា⁠បន្ទាប់ពី⁠គាត់⁠បាន⁠ទទួលការ⁠សង្គ្រោះ⁠រួចហើយ⁠ក៏ដោយ⁠ ⁠បុរស⁠ម្នាក់⁠នេះ⁠នៅតែ⁠បាន⁠តយុទ្ធ⁠ជាមួយនឹង⁠រឿង⁠អាសអាភាស⁠ ⁠ការសម្រេច⁠កាម⁠ដោយខ្លួនឯង⁠ ⁠និង⁠ការ⁠ញៀន⁠ជាតិ⁠នីកូទីន⁠។⁠ ⁠គាត់⁠ដឹង⁠ថា⁠ក្នុងនាម⁠ជា⁠គ្រីស្ទបរិស័ទ⁠ម្នាក់⁠ ⁠គាត់⁠មិន⁠គួរ⁠ធ្វើ⁠រឿង⁠ទាំងនេះ⁠ទេ⁠ ⁠ដូច្នេះ⁠គាត់⁠មាន⁠អារម្មណ៍⁠ថា⁠មាន⁠កំហុស⁠ ⁠មានទោស⁠ ⁠និង⁠ឃ្លាតឆ្ងាយ⁠ពី⁠ព្រះ⁠យ៉ាង⁠ខ្លាំង⁠។⁠

⁠គាត់⁠ស្អប់⁠ការរស់នៅ⁠ក្នុង⁠ជីវិត⁠ពីរ⁠បែបនេះ⁠ណាស់⁠ ⁠ហើយ⁠បាន⁠ព្យាយាម⁠ធ្វើអ្វី⁠គ្រប់យ៉ាង⁠ដែល⁠គាត់⁠អាច⁠ធ្វើ⁠បាន⁠ ⁠ដើម្បី⁠រំដោះខ្លួន⁠ចេញពី⁠ការ⁠ញៀន⁠ទាំងនេះ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠ទោះបីជា⁠មានការ⁠ខិតខំ⁠ប្រឹងប្រែង⁠យ៉ាងណាក៏ដោយ⁠ ⁠គាត់⁠បរាជ័យ⁠ម្តង⁠ហើយ⁠ម្តង⁠ទៀត⁠នៅពេល⁠ណា⁠ដែល⁠គាត់⁠លែង⁠មាន⁠ឆន្ទៈ⁠។⁠ ⁠អស់⁠រយៈពេល⁠ជាង⁠ ⁠១០⁠ ⁠ឆ្នាំ⁠មក⁠ហើយ⁠ ⁠គាត់⁠បាន⁠ជាប់⁠ស្ទះ⁠ក្នុង⁠សមរភូមិ⁠ដែល⁠ពេញដោយ⁠ការ⁠ខកចិត្ត⁠ ⁠និង⁠ឯកោ⁠នេះ⁠។⁠

⁠បន្ទាប់មក⁠ ⁠អ្វី⁠ៗ⁠បាន⁠ចាប់ផ្តើម⁠ផ្លាស់⁠ប្តូរ⁠សម្រាប់⁠គាត់⁠ ⁠នៅពេល⁠ដែល⁠គាត់⁠បាន⁠ស្គាល់⁠ ⁠និង⁠បន្ត⁠ទទួល⁠បាន⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠របស់⁠ព្រះ⁠។⁠ ⁠គាត់⁠បាន⁠សរសេរ⁠ថា⁠ ⁠៖⁠

⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ព្រះ⁠បាន⁠ធ្វើការ⁠អស្ចារ្យ⁠ជាច្រើន⁠នៅក្នុង⁠ជីវិត⁠របស់ខ្ញុំ⁠ ⁠ចាប់តាំងពី⁠ខ្ញុំ⁠បាន⁠អាន⁠សៀវភៅ⁠ ⁠Destined⁠ ⁠To⁠ ⁠Reign⁠​⁠ ⁠របស់⁠លោកគ្រូ⁠ចប់⁠។⁠ ⁠ខ្ញុំ⁠ធ្លាប់⁠ជក់បារី⁠មួយថ្ងៃ⁠មួយ⁠កញ្ចប់⁠ ⁠ហើយ⁠បាន⁠ព្យាយាម⁠ឈប់⁠ជក់⁠ជាច្រើន⁠ដង⁠ ⁠ប៉ុន្តែ⁠មិន⁠ទទួល⁠បាន⁠ជោគជ័យ⁠ទេ⁠។⁠

⁠ប៉ុន្តែ⁠ ⁠ក្នុងរយៈពេល⁠ពីរ⁠ខែ⁠ដែល⁠បាន⁠អាន⁠សៀវភៅ⁠ ⁠Destined⁠ ⁠To⁠ ⁠Reign⁠ ⁠ខ្ញុំ⁠ស្រាប់តែ⁠បាត់បង់⁠ចំណង់⁠ទាំងអស់⁠ចំពោះ⁠បារី⁠។⁠ ⁠ខ្ញុំ⁠មិន⁠ចង់⁠ជក់⁠វា⁠ដូច⁠ពេល⁠ផ្សេង⁠ៗ⁠ទៀត⁠ ⁠ដែល⁠ខ្ញុំ⁠ព្យាយាម⁠ឈប់⁠ជក់⁠ចេញពី⁠ការ⁠ខិតខំ⁠ផ្ទាល់ខ្លួន⁠របស់ខ្ញុំ⁠ទេ⁠។⁠ ⁠សូម⁠ថ្វាយ⁠សិរីល្អ⁠ដល់⁠ព្រះ⁠!⁠

⁠ខ្ញុំ⁠បាន⁠ព្យាយាម⁠អស់⁠រយៈពេល⁠ជាង⁠ ⁠១០ឆ្នាំ⁠ដើម្បី⁠ទទួល⁠បាន⁠ជ័យជម្នះ⁠ ⁠ហើយ⁠អ្វី⁠ដែល⁠ខ្ញុំ⁠ត្រូវការ⁠នោះ⁠គឺ⁠ត្រូវការ⁠ស្គាល់⁠សេចក្តី⁠ពិត⁠ ⁠និង⁠ត្រូវការ⁠សម្រាក⁠នៅក្នុង⁠កិច្ចការ⁠របស់⁠ព្រះយេស៊ូវ⁠នៅ⁠លើ⁠ឈើឆ្កាង⁠ដែល⁠បាន⁠ចប់⁠សព្វគ្រប់⁠ហើយ⁠។⁠

⁠តាមរយៈ⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠ខ្ញុំ⁠ក៏បាន⁠ទទួលការ⁠រំដោះ⁠ចេញពី⁠ការ⁠ញៀន⁠ផ្លូវភេទ⁠របស់ខ្ញុំ⁠ផង⁠ដែរ⁠។⁠ ⁠ទោះបីជា⁠វា⁠ត្រឹមតែ⁠ក្នុងរយៈពេល⁠ខ្លី⁠ប្រហែលជា⁠ប្រាំបី⁠សប្តាហ៍⁠ក៏ដោយ⁠ ⁠វា⁠ពិតជា⁠ធំធេង⁠ណាស់⁠សម្រាប់⁠ខ្ញុំ⁠ ⁠ពីព្រោះ⁠នេះ⁠ជា⁠អ្វីមួយ⁠ដែល⁠ខ្ញុំ⁠បាន⁠ព្យាយាម⁠យ៉ាង⁠ខ្លាំង⁠ដើម្បី⁠យកឈ្នះ⁠។⁠ ⁠វា⁠កើតឡើង⁠ដោយ⁠មិនបាន⁠ខំប្រឹង⁠។⁠

⁠ខ្ញុំ⁠គ្រាន់តែ⁠សម្រេចចិត្ត⁠សម្រាក⁠នៅក្នុង⁠កិច្ចការ⁠ដែល⁠ព្រះយេស៊ូវ⁠បាន⁠ធ្វើ⁠ចប់⁠សព្វគ្រប់⁠ហើយ⁠ ⁠ការ⁠អត់ទោស⁠របស់⁠ទ្រង់⁠ ⁠ជ័យជម្នះ⁠របស់⁠ទ្រង់⁠ ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ ⁠ហើយរឿង⁠អាសអាភាស⁠ ⁠និង⁠ការសម្រេច⁠កាម⁠ដោយខ្លួនឯង⁠ឥឡូវនេះ⁠គ្មាន⁠អំណាច⁠ ⁠ឬ⁠ការគ្រប់គ្រង⁠លើ⁠ខ្ញុំ⁠ទេ⁠។⁠

⁠វា⁠ពិតជា⁠អស្ចារ្យ⁠ណាស់⁠ ⁠ជាពិសេស⁠ដោយសារតែ⁠ខ្ញុំ⁠បាន⁠ព្យាយាម⁠អស់⁠រយៈពេល⁠ជាង⁠ដប់⁠ឆ្នាំ⁠មក⁠ហើយ⁠ដើម្បី⁠ទទួល⁠បាន⁠ជ័យជម្នះ⁠ ⁠ហើយ⁠អ្វី⁠ដែល⁠ខ្ញុំ⁠ត្រូវការ⁠នោះ⁠គឺ⁠ត្រូវការ⁠ស្គាល់⁠សេចក្តី⁠ពិត⁠ ⁠និង⁠ត្រូវការ⁠សម្រាក⁠នៅក្នុង⁠កិច្ចការ⁠របស់⁠ព្រះយេស៊ូវ⁠នៅ⁠លើ⁠ឈើឆ្កាង⁠ដែល⁠បាន⁠ចប់⁠សព្វគ្រប់⁠ហើយ⁠។⁠

⁠នៅ⁠មិនទាន់⁠អស់⁠ទេ⁠។⁠ ⁠បន្ទាប់ពី⁠គ្មាន⁠ការងារ⁠ធ្វើ⁠ប្រហែល⁠បួន⁠ខែ⁠មក⁠ ⁠បងប្រុស⁠ម្នាក់⁠នេះ⁠ក៏⁠រកបាន⁠ការងារ⁠ថ្មី⁠ក្នុង⁠ផ្នែក⁠លក់⁠ដែល⁠ជា⁠ជំនាញ⁠របស់⁠គាត់⁠ ⁠ហើយ⁠គាត់⁠បាន⁠សន្មត⁠ថា⁠ព្រះពរ⁠នេះ⁠ ⁠ក៏ដូចជា⁠ការ⁠បំពេញការងារ⁠ផ្នែក⁠លក់⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠គាត់⁠ ⁠គឺ⁠ដោយសារតែ⁠ព្រះគុណ⁠ដែល⁠មិន⁠សមនឹង⁠ទទួល⁠បាន⁠របស់⁠ព្រះអម្ចាស់⁠។⁠ ⁠សព្វថ្ងៃ⁠នេះ⁠ ⁠បងប្រុស⁠ម្នាក់⁠នេះ⁠កំពុង⁠រីករាយ⁠នឹង⁠ជីវិត⁠ដែល⁠មាន⁠សេរីភាព⁠ ⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠ការសម្រាក⁠ ⁠៖⁠

⁠ឥឡូវនេះ⁠ខ្ញុំ⁠យល់⁠ពីអ⁠ត្ថ⁠ន័យ⁠នៃ⁠ការ⁠ស្ថិតនៅ⁠ក្រោម⁠ព្រះគុណ⁠ ⁠និង⁠របៀប⁠សម្រាក⁠នៅក្នុង⁠កិច្ចការ⁠ដែល⁠ព្រះយេស៊ូវ⁠បាន⁠ធ្វើ⁠ចប់⁠សព្វគ្រប់⁠ហើយ⁠។⁠ ⁠ឥឡូវនេះ⁠ ⁠ជំនួស⁠ឲ្យ⁠ការ⁠មានស្មារតី⁠ដឹងពី⁠អំពើបាប⁠ ⁠ខ្ញុំ⁠តែងតែមាន⁠ស្មារតី⁠ដឹង⁠អំពី⁠ការ⁠អត់ទោស⁠របស់ខ្ញុំ⁠ ⁠ហើយ⁠ខ្ញុំ⁠តែងតែ⁠ប្រកាស⁠ថា⁠ ⁠ខ្ញុំ⁠ជា⁠សេចក្តី⁠សុចរិត⁠របស់⁠ព្រះ⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠។⁠

⁠ខ្ញុំ⁠តែងតែ⁠ចាត់ទុក⁠សេចក្តី⁠សុចរិត⁠ដូចជា⁠រង្វាន់⁠ ⁠ហើយ⁠ ⁠បាន⁠ព្យាយាម⁠រក⁠វា⁠ឲ្យបាន⁠តាមរយៈ⁠ការប្រព្រឹត្ត⁠របស់ខ្ញុំ⁠ ⁠ប៉ុន្តែ⁠ឥឡូវនេះ⁠ខ្ញុំ⁠ដឹង⁠ថា⁠ ⁠ខ្ញុំ⁠បាន⁠ទទួលអំណោយ⁠ទាន⁠នៃ⁠សេចក្តី⁠សុចរិត⁠តាមរយៈ⁠កិច្ចការ⁠របស់⁠ព្រះយេស៊ូវ⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠

⁠ការ⁠ដឹង⁠ថា⁠ព្រះគុណ⁠របស់⁠ព្រះ⁠ធំជាង⁠អំពើបាប⁠របស់ខ្ញុំ⁠ ⁠ហើយ⁠ការ⁠ដឹង⁠ថា⁠ខ្ញុំ⁠លែង⁠ត្រូវ⁠តយុទ្ធ⁠ដើម្បី⁠ជ័យជម្នះ⁠ទៀតហើយ⁠ ⁠ប៉ុន្តែ⁠ខ្ញុំ⁠អាច⁠សម្រាក⁠នៅក្នុង⁠ជ័យជម្នះ⁠របស់⁠ទ្រង់⁠ ⁠និង⁠សោយរាជ្យ⁠ក្នុង⁠ជីវិត⁠ ⁠បាន⁠ប្រទាន⁠សិទ្ធិ⁠អំណាច⁠ដល់⁠ខ្ញុំ⁠ ⁠ហើយ⁠ពិតជា⁠អស្ចារ្យ⁠ណាស់⁠…⁠ ⁠ថ្ងៃនេះ⁠ខ្ញុំ⁠មាន⁠សេចក្តី⁠សុខសាន្ត⁠នៅក្នុង⁠ខ្លួន⁠ ⁠ដែល⁠ខ្ញុំ⁠មិនធ្លាប់⁠មាន⁠ពីមុន⁠មក⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠មាន⁠សេរីភាព⁠ ⁠ហើយ⁠មានការ⁠រំពឹង⁠ទុក⁠ដោយ⁠ទំនុកចិត្ត⁠ថា⁠មានតែ⁠រឿង⁠ល្អ⁠ៗ⁠ប៉ុណ្ណោះ⁠ដែល⁠នឹង⁠ចូល⁠មករ⁠ក⁠ខ្ញុំ⁠!⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠នោះ⁠គឺជា⁠អំណាច⁠នៃ⁠ជំនឿ⁠ដ៏⁠ត្រឹមត្រូវ⁠។⁠ ⁠នៅពេល⁠ដែល⁠បងប្រុស⁠ម្នាក់⁠នេះ⁠បានឮ⁠ ⁠ហើយ⁠ជឿ⁠លើ⁠សេចក្ដីពិត⁠អំពី⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠វា⁠បាន⁠បង្កើត⁠ឲ្យ⁠មាន⁠របៀប⁠​⁠រស់នៅ⁠ប្រកបដោយ⁠ភាព⁠បរិសុទ្ធ⁠ ⁠ដែល⁠ឆន្ទៈ⁠ទាំងអស់⁠ ⁠ការ⁠ថ្កោលទោស⁠ខ្លួនឯង⁠ ⁠និង⁠ការ⁠ខិតខំ⁠ប្រឹងប្រែង⁠ដោយខ្លួនឯង⁠របស់⁠គាត់⁠មិន⁠អាច⁠សម្រេច⁠បាន⁠។⁠ ⁠នោះ⁠គឺជា⁠អំណាច⁠នៃ⁠ដំណឹងល្អ⁠!⁠

⁠ដូចជា⁠បងប្រុស⁠ម្នាក់⁠នេះ⁠ដែរ⁠ ⁠ប្រសិនបើ⁠អ្នក⁠ចង់⁠ឃើញ⁠កម្លាំង⁠របស់⁠ព្រះ⁠បាន⁠ពេញខ្នាត⁠នៅក្នុង⁠ភាព⁠ទន់ខ្សោយ⁠របស់⁠អ្នក⁠ ⁠នោះ⁠ខ្ញុំ⁠សូម⁠លើកទឹកចិត្ត⁠អ្នកឲ្យ⁠បន្ត⁠ស្តាប់⁠ ⁠និង⁠រីកចម្រើន⁠នៅក្នុង⁠ការ⁠បើក⁠សម្តែង⁠របស់⁠អ្នក⁠អំពី⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠របស់⁠ព្រះ⁠។⁠

⁠ហើយ⁠នៅពេល⁠ដែល⁠អ្នកធ្វើ⁠ដូច្នេះ⁠ ⁠សូម⁠មើលឃើញ⁠ខ្លួន⁠អ្នកដើរ⁠ដោយមាន⁠ជ័យជម្នះ⁠លើ⁠ភាព⁠ទន់ខ្សោយ⁠របស់⁠អ្នក⁠។⁠ ⁠សូម⁠មើលឃើញ⁠ខ្លួន⁠អ្នកដើរ⁠ក្នុង⁠សេរីភាព⁠របស់⁠ព្រះយេស៊ូវ⁠ ⁠មាន⁠សេរីភាព⁠ពី⁠នឹម⁠នៃ⁠ការ⁠ជាប់ចំណង⁠នោះ⁠ ⁠ហើយ⁠លែង⁠មានបំណង⁠ចិត្ត⁠ចង់បាន⁠វា⁠ទៀតហើយ⁠ ⁠ដូចជា⁠បងប្រុស⁠ជាទីស្រឡាញ់⁠ម្នាក់⁠នេះ⁠ដែរ⁠។⁠ ⁠សូម⁠មើលឃើញ⁠ខ្លួន⁠អ្នក⁠បាន⁠បំផ្លាស់⁠បំប្រែ⁠ ⁠ហើយ⁠ដើរ⁠ក្នុងនាម⁠ជា⁠មនុស្ស⁠ថ្មី⁠ដែល⁠មានបំណង⁠ចិត្ត⁠ថ្មី⁠ ⁠ពេញដោយ⁠ការ⁠​⁠គោរព⁠​⁠បម្រើ⁠​⁠ព្រះ‌⁠​⁠ ⁠ដើម្បី⁠​⁠ថ្វាយ⁠សិរីល្អ⁠ដល់⁠​⁠ព្រះ⁠​⁠នៅក្នុង⁠រូបកាយ⁠ ⁠និង⁠ជីវិត⁠របស់⁠អ្នក⁠!⁠

⁠ដោយ⁠ព្រះគុណ⁠តាមរយៈ⁠សេចក្ដី⁠ជំនឿ⁠

⁠មិនថា⁠អ្នក⁠កំពុង⁠ឆ្លងកាត់⁠ពេលវេលា⁠ដ៏⁠លំបាក⁠ ⁠ឬ⁠កំពុង⁠ដោះស្រាយ⁠ជាមួយនឹង⁠ភាព⁠ទន់ខ្សោយ⁠នៅក្នុង⁠ខ្លួន⁠អ្នក⁠ទេ⁠ ⁠ព្រះ⁠ចង់⁠ឲ្យ⁠អ្នក⁠យល់ថា⁠ ⁠ពេល⁠ដែល⁠អ្នក⁠ទន់ខ្សោយ⁠ ⁠ទើប⁠អ្នក⁠រឹងមាំ⁠តាមរយៈ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ ⁠និង⁠អំណាច⁠នៃ⁠ការ⁠ធ្វើការ⁠អស្ចារ្យ⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠(⁠២⁠ ⁠កូរិនថូស⁠ ⁠១២⁠:⁠១០⁠)⁠។⁠

⁠កាលណា⁠យើង⁠ទទួល⁠បាន⁠ព្រះគុណ⁠របស់⁠ទ្រង់⁠កាន់តែ⁠ច្រើន⁠ ⁠ហើយ⁠អរព្រះគុណ⁠ទ្រង់⁠សម្រាប់⁠ព្រះគុណ⁠នោះ⁠ ⁠ទើប⁠យើង⁠ទទួល⁠បទ⁠ពិសោធ⁠អំពី⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ដែល⁠មាន⁠យ៉ាង⁠បរិបូរ⁠ហូរហៀរ⁠កាន់តែ⁠ច្រើន⁠នៅក្នុង⁠ផ្នែក⁠ដែល⁠ទន់ខ្សោយ⁠របស់⁠យើង⁠។⁠

⁠កាលណា⁠មាន⁠ភាព⁠ទន់ខ្សោយ⁠ ⁠ការវាយប្រហារ⁠ ⁠ឬ⁠អំពើបាប⁠កាន់តែ⁠ច្រើន⁠ ⁠នោះ⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠របស់⁠ទ្រង់⁠កាន់តែ⁠ចម្រើ⁠ឡើង⁠ដើម្បី⁠ផ្គត់ផ្គង់⁠ ⁠រំដោះ⁠ ⁠និង⁠បំផ្លាស់⁠បំប្រែ⁠អ្នក⁠ ⁠រហូតដល់⁠ផ្នែក⁠ដែល⁠ជា⁠ចំណុចខ្សោយ⁠នោះ⁠ក្លាយជា⁠ឧទាហរណ៍⁠នៃ⁠សេចក្តីល្អ⁠ ⁠ព្រះគុណ⁠ ⁠និង⁠ផែនការ⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠សម្រាប់⁠អ្នក⁠ដោយ⁠មិន⁠អាច⁠ប្រកែក⁠បាន⁠​⁠​⁠​⁠​⁠។⁠

⁠ផ្នែក⁠របស់⁠យើង⁠គឺ⁠គ្រាន់តែ⁠បន្ត⁠សម្លឹង⁠មើលទៅ⁠ព្រះយេស៊ូវ⁠ ⁠បន្ត⁠ជញ្ជឹងគិត⁠អំពី⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠ ⁠ហើយនឹង⁠បន្ត⁠មើលឃើញ⁠ដោយ⁠ជំនឿ⁠ពី⁠ការ⁠បំផ្លាស់⁠បំប្រែ⁠ដែល⁠យើង⁠ចង់⁠ជួប⁠។⁠ ⁠កាលណា⁠យើង⁠ទទួល⁠បាន⁠ព្រះគុណ⁠របស់⁠ទ្រង់⁠កាន់តែ⁠ច្រើន⁠ ⁠ហើយ⁠អរព្រះគុណ⁠ទ្រង់⁠សម្រាប់⁠ព្រះគុណ⁠នោះ⁠ ⁠ទើប⁠យើង⁠ទទួល⁠បទ⁠ពិសោធ⁠អំពី⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ដែល⁠មាន⁠យ៉ាង⁠បរិបូរ⁠ហូរហៀរ⁠កាន់តែ⁠ច្រើន⁠នៅក្នុង⁠ផ្នែក⁠ដែល⁠ទន់ខ្សោយ⁠របស់⁠យើង⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠ចូរ⁠យើង⁠បញ្ឈប់⁠ការ⁠ខិតខំ⁠ប្រឹងប្រែង⁠ទាំងអស់⁠ដោយខ្លួនឯង⁠ ⁠ហើយ⁠កុំ⁠ស្ទាក់ស្ទើរ⁠ក្នុង⁠ការ⁠ប្រគល់⁠ភាព⁠ទន់ខ្សោយ⁠របស់⁠យើង⁠ទៅ⁠ព្រះ⁠ ⁠និង⁠ព្រះគុណ⁠ដែល⁠បំផ្លាស់⁠បំប្រែ⁠របស់⁠ទ្រង់⁠។⁠ ⁠នៅពេល⁠ដែល⁠យើង⁠ជ្រើសរើស⁠ជឿ⁠ថា⁠ព្រះគុណ⁠របស់⁠ទ្រង់⁠បាន⁠ស្រាយ⁠រួចហើយ⁠នៅក្នុង⁠កម្រិត⁠ដ៏⁠លើសលប់⁠ ⁠នៅក្នុង⁠កា⁠រល្បងល⁠ ⁠និង⁠ក្នុង⁠ផ្នែក⁠ដែល⁠ជា⁠ចំណុចខ្សោយ⁠របស់⁠យើង⁠ ⁠ព្រះគុណ⁠ដ៏⁠បរិបូរ⁠ហូរហៀរ⁠នេះ⁠នឹង⁠រំដោះ⁠ ⁠ហើយនឹង⁠បំផ្លាស់⁠បំប្រែ⁠យើង⁠យ៉ាង⁠ខ្លាំង⁠ ⁠សម្រាប់⁠សិរីល្អ⁠ដ៏⁠អស្ចារ្យ⁠បំផុត⁠របស់⁠ទ្រង់⁠!⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ

យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...

30 នាទី
View details

សេចក្ដីសុចរិតជាអំណោយ

អ្នកមិនអាចទទួលបានព្រះពរពីព្រះ​តាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...

1 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details
ជាវជាប្រចាំ