ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

⁠ការ⁠​⁠រំដោះខ្លួន⁠ចេញពី⁠ការសង្កត់សង្កិន⁠​⁠ផ្លូវចិត្ត⁠ ⁠និង⁠គំនិត⁠អវិជ្ជមាន⁠ ⁠ហើយ⁠ចាប់ផ្តើម⁠រស់នៅ⁠ជីវិត⁠ដ៏⁠បរិបូរ⁠ ⁠ដែល⁠ពោរពេញ⁠ដោយ⁠អំណរ⁠ ⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠ភាព⁠ពេញលេញ⁠ផ្លូវចិត្ត⁠។⁠ ⁠សូម⁠ចូលរួម⁠ជាមួយ⁠លោកគ្រូ⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នៅក្នុង⁠ស៊េរី⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠ហើយ⁠ស្វែងយល់⁠ពី⁠របៀប⁠ដែល⁠អ្នក⁠អាចយ⁠ក⁠ឈ្នះ⁠លើ⁠ចំណង⁠ផ្លូវចិត្ត⁠ទាំងអស់⁠ ⁠ដោយ⁠សម្រាក⁠ក្នុង⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠​⁠បាន⁠បញ្ចប់⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠

⁠ការសម្រាក⁠ក្នុង⁠ការ⁠ស្ដាប់បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠

⁠ប្រសិនបើ⁠អ្នក⁠កំពុង⁠មាន⁠បញ្ហា⁠ជាប់⁠ស្ទះ⁠ជាមួយនឹង⁠គំនិត⁠អវិជ្ជមាន⁠នៅ⁠ថ្ងៃនេះ⁠ ⁠មិនថា⁠ក្នុង⁠កម្រិត⁠ណាមួយ⁠នោះ⁠ទេ⁠ ⁠សូមកុំ⁠ចុះចាញ់⁠ឡើយ⁠។⁠ ⁠ព្រះអម្ចាស់⁠ជ្រាប⁠ពី⁠ការ⁠ជាប់⁠ស្ទះ⁠ខាង⁠ផ្លូវចិត្ត⁠ ⁠និង⁠អារម្មណ៍⁠ដែល⁠អ្នក⁠កំពុង⁠ឆ្លងកាត់⁠ ⁠ហើយ⁠ទ្រង់⁠ពិតជា⁠ចង់⁠រំដោះ⁠អ្នកឲ្យ⁠មាន⁠សេរីភាព⁠ពី⁠ការ⁠បាក់ទឹកចិត្ត⁠ ⁠ការ⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠និង⁠ការ⁠បរាជ័យ⁠។⁠ ⁠ទ្រង់⁠ពាក់⁠មកុដ⁠បន្លា⁠នៅ⁠លើ⁠ព្រះសិរ⁠សា⁠របស់⁠ទ្រង់⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠អាច⁠មានចិត្ត⁠ដែល⁠មាន⁠សេរីភាព⁠ពី⁠ការសង្កត់សង្កិន⁠។⁠ ⁠ទ្រង់⁠ទ្រាំទ្រ⁠នឹង⁠ការ⁠ដាក់ទោស⁠ដើម្បី⁠សេចក្តី⁠សុខសាន្ត⁠របស់⁠អ្នក⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠អាច⁠រីករាយ⁠នឹង⁠ភាព⁠ពេញលេញ⁠ដ៏⁠ឥត⁠ខ្ចោះ⁠មក⁠ពី⁠ព្រះ⁠ ⁠និង⁠សេចក្តី⁠សុខសាន្ត⁠របស់⁠ទ្រង់⁠ ⁠(⁠អេសាយ⁠ ⁠៥៣⁠:⁠៣⁠)⁠។⁠ ⁠ជាក់ស្តែង⁠ ⁠អ្នក⁠កំពុង⁠អាន⁠អត្ថបទ⁠នេះ⁠ឥឡូវនេះ⁠បង្ហាញថា⁠ ⁠ទ្រង់⁠យកចិត្ត⁠ទុកដាក់⁠យ៉ាង⁠ខ្លាំង⁠ចំពោះ⁠អ្នក⁠ ⁠ហើយ⁠កំពុងធ្វើការ⁠ដើម្បីឲ្យ⁠ចិត្ត⁠របស់⁠អ្នកមាន⁠សេរីភាព⁠៖⁠ ⁠ចូរ⁠គ្រាន់តែ⁠បន្ត⁠អាន⁠ចុះ⁠!⁠

⁠រឿង⁠ដំបូង⁠ដែល⁠អ្នក⁠ត្រូវ⁠ដឹង⁠គឺថា⁠ ⁠⁠សមរភូមិ⁠កើតឡើង⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠។⁠⁠ ⁠អ្នក⁠ឃើញ⁠ហើយ⁠ ⁠អារក្ស⁠មិន⁠មានអំណាច⁠ពិតប្រាកដ⁠ទេ⁠ ⁠(⁠កូល៉ុស⁠ ⁠២⁠:⁠១៥⁠)⁠ ⁠ដូច្នេះ⁠វា⁠អាច⁠ត្រឹមតែ⁠ងាក⁠ទៅ⁠ប្រើការ⁠កុហក⁠ ⁠និង⁠ការ⁠បោកបញ្ឆោត⁠ប៉ុណ្ណោះ⁠។⁠ ⁠វា⁠ដាក់⁠ការកុហក⁠ ⁠និង⁠ការពិត⁠ពាក់កណ្តាល⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠ ⁠ដើម្បី⁠បញ្ឆោត⁠អ្នក⁠ ⁠និង⁠ធ្វើឲ្យ⁠អ្នកជឿ⁠អ្វី⁠ដែល⁠វា⁠ចង់⁠ឲ្យ⁠អ្នកជឿ⁠។⁠ ⁠ហើយ⁠វា⁠ធ្វើ⁠ដូច្នោះ⁠ដោយប្រយោល⁠ ⁠និង⁠ដោយមាន⁠ល្បិចកល⁠ដោយ⁠ប្រើស⁠ព្វ⁠នាម⁠ផ្ទាល់ខ្លួន⁠ថា⁠ ⁠«⁠ខ្ញុំ⁠»⁠ ⁠៖⁠ ⁠ខ្ញុំ⁠មិន⁠ស្អាត⁠។⁠ ⁠ខ្ញុំ⁠ជា⁠មនុស្ស⁠បរាជ័យ⁠។⁠ ⁠ខ្ញុំ⁠ជា⁠មនុស្ស⁠ញៀន⁠ ⁠៖⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠យកគំនិត⁠ទាំងនោះ⁠ទុកជា⁠គំនិត⁠ខ្លួនឯង⁠ ⁠ហើយ⁠ជឿ⁠ថា⁠ខ្លួន⁠អ្នក⁠ពិតជា⁠មនុស្ស⁠បែប⁠នោះ⁠មែន⁠។⁠ ⁠វា⁠ដាំ⁠ការកុហក⁠បែបនេះ⁠នៅក្នុង⁠ខួរក្បាល⁠របស់⁠អ្នក⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠យល់⁠ច្រឡំ⁠អំពី⁠អត្តសញ្ញាណ⁠របស់⁠អ្នក⁠ ⁠ឬ⁠ធ្វើឲ្យ⁠អ្នក⁠ជួបនឹង⁠វិបត្តិ⁠អត្តសញ្ញាណ⁠!⁠

⁠ដូច្នេះ⁠សមរភូមិ⁠មិនមែន⁠នៅ⁠នៅ⁠ខាងក្រៅ⁠ខ្លួន⁠ ⁠នៅជា⁠មួយ⁠ប្តី⁠ ⁠ឬ⁠ប្រពន្ធ⁠ ⁠ចៅហ្វាយ⁠ ⁠មិត្ត⁠រួមការ⁠ងារ⁠របស់⁠អ្នក⁠ ⁠ឬ⁠សូម្បីតែ⁠សេដ្ឋកិច្ច⁠ដែល⁠កំពុង⁠ធ្លាក់ចុះ⁠នោះ⁠ទេ⁠ ⁠គឺ⁠វា⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠។⁠ ⁠ចិត្ត⁠របស់⁠អ្នក⁠គឺជា⁠សមរភូមិ⁠ដែល⁠មារ⁠សត្រូវ⁠ចូលចិត្ត⁠វាយប្រហារ⁠។⁠ ⁠ហើយ⁠គំនិត⁠គឺជា⁠អាវុធ⁠ដែល⁠វា⁠ជ្រើសរើស⁠។⁠

⁠ចូរ⁠​⁠ជឿ⁠ត្រឹមត្រូវ⁠ ⁠ហើយ⁠រីកចម្រើន⁠

⁠អ្នក⁠ឃើញ⁠ហើយ⁠ ⁠ព្រះគម្ពីរ⁠ចែងថា⁠ ⁠ដ្បិត⁠​⁠គេ⁠​⁠គិត⁠​⁠ក្នុង⁠​⁠ចិត្ត⁠​⁠យ៉ាង⁠​⁠ណា⁠ ⁠គេ⁠​⁠ក៏⁠​⁠យ៉ាង⁠​⁠នោះ⁠​⁠ដែរ⁠ ⁠(⁠សុភាសិត⁠ ⁠២៣⁠:⁠៧⁠)⁠។⁠ ⁠នោះ⁠ហើយ⁠ជា⁠មូលហេតុ⁠ដែល⁠ខ្ញុំ⁠ប្រកាស⁠យ៉ាង⁠មុតមាំ⁠ថា⁠ ⁠⁠ការ⁠ជឿ⁠ត្រឹមត្រូវ⁠បង្កើត⁠បាន⁠ជា⁠ការរស់នៅ⁠ត្រឹមត្រូវ⁠។⁠⁠.⁠ ⁠ផ្ទុយពី⁠នេះ⁠ក៏⁠ជា⁠ការពិត⁠ដែរ⁠ ⁠៖⁠ ⁠ការ⁠ជឿ⁠ខុស⁠បង្កើត⁠បាន⁠ជា⁠ការរស់នៅ⁠ខុស⁠។⁠ ⁠សាវ័ក⁠​⁠​⁠ប៉ុល⁠ប្រាប់⁠យើង⁠ថា⁠ ⁠«⁠…⁠កុំ⁠​⁠ឲ្យ⁠​⁠ត្រាប់⁠​⁠តាម⁠​⁠សម័យ⁠​⁠នេះ⁠​⁠ឡើយ⁠ ⁠ចូរ⁠​⁠ឲ្យ⁠​⁠អ្នក⁠​⁠រាល់⁠​⁠គ្នា⁠​⁠បាន⁠​⁠ផ្លាស់⁠​⁠ប្រែ⁠​⁠វិញ⁠ ⁠ដោយ⁠​⁠គំនិត⁠​⁠បាន⁠​⁠កែ⁠​⁠ជា⁠​⁠ថ្មី⁠​⁠ឡើង⁠ ⁠…⁠»⁠ ⁠(⁠រ៉ូម⁠ ⁠១២⁠:⁠២⁠)⁠។⁠ ⁠យើង⁠ត្រូវ⁠កែចិត្ត⁠ជាថ្មី⁠ដោយ⁠សេចក្ដីពិត⁠របស់⁠ព្រះ⁠ ⁠ហើយ⁠កុំ⁠បន្ត⁠គិត⁠តាមរបៀប⁠ដែល⁠លោ⁠កីយ⁠គិត⁠ ⁠ឬ⁠តាមរបៀប⁠ដែល⁠អារក្ស⁠ចង់⁠ឲ្យ⁠យើង⁠គិត⁠។⁠

⁠បងប្អូន⁠អើយ⁠ ⁠វា⁠សំខាន់⁠ខ្លាំង⁠ណាស់⁠ក្នុង⁠ការ⁠ការពារ⁠អ្វី⁠ដែល⁠យើង⁠គិត⁠នៅក្នុង⁠ចិត្ត⁠ ⁠ឬ⁠គំនិត⁠របស់⁠យើង⁠ ⁠ពីព្រោះ⁠ព្រះគម្ពីរ⁠ចែងថា⁠ឲ្យ⁠​⁠ ⁠«⁠​⁠អ្នក⁠​⁠បាន⁠​⁠ចំរើន⁠​⁠ឡើង⁠​⁠គ្រប់⁠​⁠ជំពូក⁠ ⁠ហើយ⁠​⁠ឲ្យ⁠​⁠បាន⁠​⁠សុខ⁠​⁠សប្បាយ⁠​⁠ខាង⁠រូប⁠សាច់⁠ ⁠⁠ដូច⁠​⁠ជា⁠​⁠ព្រលឹង⁠​⁠អ្នក⁠​⁠បាន⁠​⁠ចំរើន⁠​⁠ឡើង⁠​⁠ដែរ⁠»⁠⁠”⁠ ⁠(⁠៣⁠ ⁠យ៉ូហាន⁠ ⁠១⁠:⁠២⁠ ⁠ការ⁠ដកស្រង់⁠របស់ខ្ញុំ⁠)⁠។⁠ ⁠ម្យ៉ាងវិញទៀត⁠ ⁠របៀប⁠ដែល⁠អ្នក⁠ចម្រើន⁠ទៅ⁠ខាងក្រៅ⁠ ⁠គឺ⁠ជាប់⁠ទាក់ទង⁠នឹង⁠របៀប⁠ដែល⁠អ្នក⁠ចម្រើន⁠នៅ⁠ខាងក្នុង⁠​⁠ព្រលឹង⁠អ្នក⁠។⁠

⁠ព្រលឹង⁠រួមមាន⁠ចិត្តគំនិត⁠ ⁠បំណង⁠ ⁠និង⁠អារម្មណ៍⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠ចង់⁠ឲ្យ⁠សុខភាព⁠ ⁠ជីវិត⁠គ្រួសារ⁠ ⁠អាជីព⁠ ⁠ព័ន្ធកិច្ច⁠ ⁠ពោល⁠គឺ⁠​⁠គ្រប់យ៉ាង⁠ទាំងអស់⁠បាន⁠​⁠រីកចម្រើន⁠ ⁠នោះ⁠អ្នក⁠ត្រូវ⁠ចម្រើន⁠នៅក្នុង⁠ព្រលឹង⁠អ្នកជា⁠មុន⁠សិន⁠។⁠ ⁠ព្រះយេស៊ូវ⁠មាន⁠បន្ទូល⁠ថា⁠ ⁠ប្រសិនបើ⁠អ្នកមាន⁠កំណប់⁠ដ៏⁠ល្អ⁠ដែល⁠កប់⁠ទុក⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠ ⁠អ្នក⁠នឹង⁠បញ្ចេញ⁠សេចក្តីល្អ⁠ ⁠ហើយ⁠ប្រសិនបើ⁠អ្នកមាន⁠កំណប់⁠អាក្រក់⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠ ⁠អ្នក⁠នឹង⁠បញ្ចេញ⁠សេចក្តី⁠អាក្រក់⁠ ⁠(⁠ម៉ាថាយ⁠ ⁠១២⁠:⁠៣៥⁠)⁠។⁠ ⁠ដូច្នេះ⁠ ⁠វា⁠ជា⁠ការសំខាន់⁠ណាស់⁠ក្នុង⁠ការ⁠បំពេញចិត្ត⁠ ⁠និង⁠គំនិត⁠របស់⁠យើង⁠ជាមួយនឹង⁠កំណប់⁠ល្អ⁠នៃ⁠បន្ទូល⁠សន្យា⁠នៃ⁠សេចក្ដី⁠សញ្ញា⁠​⁠ថ្មី⁠របស់⁠ព្រះជាម្ចាស់⁠ ⁠ជំនួស⁠ឲ្យ⁠សំរាម⁠នៃ⁠លោ⁠កីយ⁠ ⁠នោះ⁠យើង⁠អាច⁠បញ្ចេញ⁠នូវ⁠សេច⁠ក្តី⁠ល្អ⁠ៗ⁠នៅក្នុង⁠ជីវិត⁠របស់⁠យើង⁠បាន⁠។⁠ ⁠ប្រសិនបើ⁠យើង⁠អនុញ្ញាត⁠ឲ្យ⁠ការកុហក⁠ ⁠និង⁠រឿង⁠អាក្រក់⁠ផ្សេងទៀត⁠ចូល⁠មក⁠ ⁠នោះ⁠លទ្ធផល⁠គឺ⁠ការ⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠ការ⁠ថប់បារម្ភ⁠ ⁠ការភ័យខ្លាច⁠ ⁠ការ⁠មិន⁠ទុកចិត្ត⁠ ⁠ភាព⁠ភ័យ⁠ស្លន់ស្លោ⁠ ⁠ភាព⁠ព្រងើយកន្តើយ⁠ ⁠និង⁠ទម្រង់⁠ផ្សេងទៀត⁠នៃ⁠សេចក្តី⁠
⁠ស្លាប់⁠។⁠

⁠ការ⁠មាន⁠សេរីភាព⁠ចេញពី⁠បន្ទាយ⁠រឹងមាំ⁠នៃ⁠ផ្លូវចិត្ត⁠

⁠ការកុហក⁠ ⁠និង⁠រឿង⁠អវិជ្ជមាន⁠ដែល⁠យើង⁠ជឿ⁠ ⁠និង⁠គិត⁠អំពី⁠ ⁠នឹង⁠ក្លាយជា⁠បន្ទាយ⁠រឹងមាំ⁠ ⁠ហើយ⁠បន្ទាយ⁠រឹងមាំ⁠នឹង⁠បង្កើត⁠ជា⁠ទម្លាប់⁠ដែល⁠នៅទីបំផុត⁠នឹង⁠កំណត់⁠របៀបរស់នៅ⁠របស់⁠យើង⁠។⁠

⁠ឧទាហរណ៍⁠ ⁠ប្រសិនបើ⁠អ្នកជឿ⁠ថា⁠ការ⁠ទៅ⁠​⁠ផ្សារ⁠ទំនើប⁠ដែល⁠មាន⁠មនុស្ស⁠ច្រើន⁠នឹង⁠បង្ក⁠ឲ្យ⁠មាន⁠អាការៈ⁠ថប់បារម្ភ⁠ធ្ងន់ធ្ងរ⁠ ⁠ឬ⁠ការ⁠ភ័យ⁠ស្លន់ស្លោ⁠ដ៏⁠គួរឲ្យ⁠ភ័យខ្លាច⁠មួយផ្សេងទៀត⁠ ⁠នោះ⁠អ្នក⁠នឹង⁠បង្កើត⁠ទម្លាប់⁠ជៀសវាង⁠មិន⁠ចូល⁠ផ្សារ⁠ទំនើប⁠ ⁠ឬ⁠កន្លែង⁠ដែល⁠មាន⁠មនុស្ស⁠ច្រើន⁠កុះករ⁠។⁠ ⁠ប្រសិនបើ⁠អ្នកជឿ⁠លើ⁠ពាក្យស្លោក⁠ថា⁠ ⁠«⁠ធ្លាប់⁠ញៀន⁠ម្តង⁠គឺ⁠ ⁠ញៀន⁠រហូត⁠»⁠ ⁠នោះ⁠អ្នក⁠នឹង⁠មាន⁠ទំនោរ⁠បដិសេធ⁠ជំនួយ⁠ណាមួយ⁠ដែល⁠ផ្តល់⁠ឲ្យ⁠អ្នក⁠ ⁠ហើយ⁠ចុងបញ្ចប់⁠ ⁠អ្នក⁠នឹង⁠បន្ត⁠វដ្ត⁠នៃ⁠ការ⁠ញៀន⁠ដែល⁠មិន⁠ចេះ⁠ចប់⁠នេះ⁠។⁠ ⁠ប្រសិនបើ⁠ឪពុក⁠ម្តាយ⁠ ⁠និង⁠គ្រូបង្រៀន⁠របស់⁠អ្នក⁠ប្រាប់⁠អ្នក⁠ថា⁠អ្នក⁠ល្ងង់⁠ ⁠ឬ⁠គ្មាន⁠ប្រយោជន៍⁠ ⁠ហើយ⁠អ្នកជឿ⁠ពួកគេ⁠ ⁠នោះ⁠អ្នក⁠នឹង⁠ឃើញ⁠ខ្លួនឯង⁠ថា⁠ជា⁠មនុស្ស⁠បរាជ័យ⁠ដែល⁠គ្មាន⁠អនាគត⁠។⁠ ⁠អ្នក⁠នឹង⁠មើល⁠មិនឃើញ⁠ថា⁠មានប្រយោជន៍⁠អ្វី⁠ទេ⁠ក្នុង⁠ការ⁠ខិតខំ⁠ប្រឹងប្រែង⁠ធ្វើ⁠កិច្ចការ⁠របស់⁠អ្នក⁠។⁠ ⁠អ្នក⁠នឹង⁠មិនដឹង⁠ ⁠ឬ⁠រក⁠មិនឃើញ⁠អំណោយទាន⁠ដែល⁠ព្រះ⁠បាន⁠ដាក់⁠ក្នុង⁠ជីវិត⁠របស់⁠អ្នក⁠ទេ⁠ ⁠ហើយ⁠អ្នក⁠ក៏⁠នឹង⁠មិនឃើញ⁠ថា⁠មានប្រយោជន៍⁠អ្វី⁠ដែរ⁠ក្នុង⁠ការ⁠បណ្តុះ⁠ក្រមសីលធម៌⁠ការងារ⁠ល្អ⁠។⁠

⁠លោក⁠សាវ័ក⁠ប៉ុល⁠និយាយ⁠អំពី⁠បន្ទាយ⁠រឹងមាំ⁠ទាំងនេះ⁠ដែល⁠លើក⁠​⁠ខ្លួន⁠​⁠ឡើង⁠​⁠ទាស់⁠​⁠នឹង⁠​⁠សេចក្តី⁠ពិត⁠​⁠នៃ⁠​⁠ព្រះ⁠។⁠ ⁠ហើយ⁠លោក⁠បង្ហាញ⁠យើង⁠ពីរ⁠បៀ⁠បរំ⁠ដោះខ្លួន⁠ឲ្យ⁠មាន⁠សេរីភាព⁠ពី⁠បន្ទាយ⁠រឹងមាំ⁠ទាំងនោះ⁠ ⁠៖⁠ ⁠ដោយ⁠នាំ⁠យកគំនិត⁠ទាំងអស់⁠ឲ្យ⁠​⁠ចុះ⁠​⁠ចូល⁠​⁠ស្តាប់⁠​⁠បង្គាប់⁠​⁠ព្រះ‌គ្រី⁠ស្ទ⁠​⁠វិញ⁠ ⁠៖⁠

⁠ព្រោះ⁠​⁠គ្រឿង⁠​⁠សស្ត្រា‌វុធ⁠​⁠ពិជ័យ⁠​⁠សង្គ្រាម⁠​⁠របស់⁠​⁠យើង⁠​⁠ខ្ញុំ⁠ ⁠មិន⁠​⁠មែន⁠​⁠ជា⁠​⁠របស់⁠​⁠ខាង⁠​⁠សាច់⁠​⁠ឈាម⁠​⁠ទេ⁠ ⁠គឺ⁠​⁠ជា⁠​⁠ឥទ្ធិ‌ឫទ្ធិ⁠​⁠ដែល⁠​⁠មក⁠​⁠ពី⁠​⁠ព្រះ⁠ ⁠សំរាប់⁠​⁠នឹង⁠​⁠រំលំ⁠​⁠ទី⁠​⁠មាំ‌មួន⁠​⁠វិញ⁠ ⁠ដែល⁠​⁠អាច⁠​⁠នឹង⁠​⁠រំលាយ⁠​⁠អស់⁠​⁠ទាំង⁠​⁠គំនិត⁠​⁠ដែល⁠​⁠គេ⁠​⁠រិះ‌គិត⁠ ⁠នឹង⁠​⁠គ្រប់⁠​⁠ទាំង⁠​⁠សេចក្ដី⁠​⁠យ៉ាង⁠​⁠ខ្ពង់‌ខ្ពស់⁠ ⁠ដែល⁠​⁠លើក⁠​⁠ខ្លួន⁠​⁠ឡើង⁠​⁠ទាស់⁠​⁠នឹង⁠​⁠ចំណេះ⁠​⁠នៃ⁠​⁠ព្រះ⁠ ⁠ព្រម⁠​⁠ទាំង⁠​⁠នាំ⁠​⁠អស់⁠​⁠ទាំង⁠​⁠គំនិត⁠ ⁠ឲ្យ⁠​⁠ចុះ⁠​⁠ចូល⁠​⁠ស្តាប់⁠​⁠បង្គាប់⁠​⁠ព្រះ‌គ្រី⁠ស្ទ⁠​⁠វិញ⁠។⁠

⁠—⁠ ⁠២⁠ ⁠កូរិនថូស⁠ ⁠១០⁠:⁠៤⁠–⁠៥⁠

⁠សូម⁠កត់សម្គាល់⁠ថា⁠ ⁠យើង⁠​⁠ត្រូវ⁠​⁠នាំ⁠​⁠យក⁠​⁠គំនិត⁠​⁠ទាំង⁠​⁠អស់⁠​⁠មក⁠​⁠ឲ្យ⁠​⁠ចុះ⁠​⁠ចូល⁠​⁠​⁠ស្តាប់⁠​⁠បង្គាប់⁠​⁠ព្រះ‌គ្រី⁠ស្ទ⁠​⁠វិញ⁠។⁠ ⁠វា⁠ជា⁠រឿង⁠គួរឲ្យ⁠សោកស្ដាយ⁠ណាស់⁠ដែល⁠ការបកប្រែ⁠មួយចំនួន⁠ដូចជា⁠ ⁠New⁠ ⁠International⁠ ⁠Version⁠ ⁠(⁠NIV⁠)⁠ ⁠និង⁠ ⁠New⁠ ⁠Living⁠ ⁠Translation⁠ ⁠(⁠NLT⁠)⁠ ⁠បកប្រែ⁠ឲ្យ⁠មាន⁠អត្ថន័យ⁠ថា⁠ ⁠យើង⁠ត្រូវ⁠ធ្វើឲ្យ⁠គំនិត⁠ទាំងអស់⁠របស់⁠យើង⁠ស្ដាប់បង្គាប់⁠ព្រះគ្រីស្ទ⁠វិញ⁠។⁠ ⁠ដោយសារតែ⁠រឿង⁠នេះ⁠ ⁠គ្រីស្ទបរិស័ទ⁠ជាច្រើន⁠គិតថា⁠ ⁠អត្ថបទ⁠គម្ពីរ⁠នេះ⁠គឺ⁠និយាយ⁠អំពី⁠ការ⁠ស្ដាប់បង្គាប់⁠ព្រះគ្រីស្ទ⁠យ៉ាង⁠ល្អឥតខ្ចោះ⁠នៅក្នុង⁠គំនិត⁠របស់⁠ពួកគេ⁠។⁠ ⁠ប៉ុន្តែ⁠ ⁠អ្វី⁠ដែល⁠លោក⁠​⁠ប៉ុល⁠កំពុង⁠និយាយ⁠នៅ⁠ទីនេះ⁠គឺថា⁠ ⁠យើង⁠ត្រូវ⁠គិត⁠ ⁠ហើយ⁠បង្វែរ⁠គំនិត⁠របស់⁠យើង⁠ឲ្យ⁠ស្ដាប់⁠​⁠បង្គាប់⁠ព្រះគ្រីស្ទ⁠វិញ⁠ ⁠មិនមែន⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠យើង⁠ផ្ទាល់⁠នោះ⁠ទេ⁠។⁠

⁠ចូរ⁠​⁠ផ្តោត⁠សំខាន់⁠លើ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠

⁠បងប្អូន⁠អើយ⁠ ⁠នេះ⁠ជា⁠របៀប⁠ដែល⁠អ្នក⁠យកឈ្នះ⁠សមរភូមិ⁠នៃ⁠ចិត្ត⁠របស់⁠អ្នក⁠ ⁠​⁠៖⁠ ⁠ដោយ⁠ដឹង⁠ថា⁠វា⁠និយាយ⁠អំពី⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះយេស៊ូវ⁠។⁠ ⁠នោះ⁠ហើយ⁠ជា⁠អ្វី⁠ដែល⁠ព្រះ⁠ចង់⁠ឲ្យ⁠គំនិត⁠របស់⁠អ្នក⁠ផ្តោត⁠ទៅលើ⁠។⁠ ⁠តើ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠ជា⁠អ្វី⁠?⁠ ⁠វា⁠គ្រាន់តែ⁠ជា⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ទ្រង់⁠រហូត⁠ទៅដល់⁠ឈើឆ្កាង⁠ ⁠ដែល⁠បាន⁠នាំមក⁠នូវ⁠ការ⁠អត់ទោស⁠ទាំងស្រុង⁠ ⁠និង⁠សេចក្តី⁠សុចរិត⁠ដ៏⁠អស់⁠កល្ប⁠ជានិច្ច⁠របស់⁠អ្នក⁠ ⁠៖⁠

⁠ដ្បិត⁠​⁠ដូច⁠​⁠ជា⁠​⁠មនុស្ស⁠​⁠ជា⁠​⁠ច្រើន⁠ ⁠បាន⁠​⁠ត្រឡប់⁠​⁠ជា⁠​⁠មាន⁠​⁠បាប⁠ ⁠ដោយ‌សារ⁠​⁠មនុស្ស⁠​⁠តែ⁠​⁠ម្នាក់⁠ ⁠[⁠អ័ដាម⁠]⁠ ⁠មិន⁠​⁠បាន⁠​⁠ស្តាប់⁠​⁠បង្គាប់⁠​⁠ជា⁠​⁠យ៉ាង⁠​⁠ណា⁠ ⁠នោះ⁠​⁠មនុស្ស⁠​⁠ជា⁠​⁠ច្រើន⁠ ⁠ក៏⁠​⁠បាន⁠​⁠ត្រឡប់⁠​⁠ជា⁠​⁠សុចរិត⁠ ⁠ដោយ‌សារ⁠​⁠ម្នាក់⁠​⁠ ⁠[⁠ព្រះយេស៊ូវ⁠]⁠ ⁠បាន⁠​⁠ស្តាប់⁠​⁠បង្គាប់⁠​⁠វិញ⁠​⁠យ៉ាង⁠​⁠នោះ⁠​⁠ដែរ⁠។⁠

⁠—⁠ ⁠រ៉ូម⁠ ⁠៥⁠:⁠១៩⁠

⁠ក្នុងនាម⁠ជា⁠គ្រីស្ទបរិស័ទ⁠ ⁠អ្នក⁠នឹង⁠ត្រូវ⁠បាន⁠អត់ទោស⁠អស់⁠កល្ប⁠ជានិច្ច⁠ចំពោះ⁠អំពើបាប⁠ទាំងអស់⁠ ⁠រួម⁠ទាំង⁠គំនិត⁠អវិជ្ជមាន⁠ទាំងអស់⁠ ⁠(⁠ពីអ⁠តី⁠ត⁠កាល⁠ ⁠បច្ចុប្បន្ន⁠កាល⁠ ⁠និង⁠អនាគតកាល⁠)⁠ ⁠មិនមែន⁠ដោយសារតែ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ ⁠ឬ⁠ការប្រព្រឹត្ត⁠ល្អ⁠របស់⁠អ្នកនោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ដោយសារតែ⁠⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ព្រះយេស៊ូវ⁠⁠។⁠ ⁠ហើយ⁠អ្នកជា⁠មនុស្ស⁠សុចរិត⁠ជា⁠រៀង⁠រហូត⁠ ⁠មិនមែន⁠ដោយសារតែ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ ⁠ឬ⁠ការប្រព្រឹត្ត⁠ល្អ⁠របស់⁠អ្នកនោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ដោយសារតែ⁠⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ព្រះយេស៊ូវ⁠។⁠⁠ ⁠ហា⁠លេ⁠លូ⁠យ៉ា⁠!⁠

⁠អ្នកជា⁠មនុស្ស⁠សុចរិត⁠ជា⁠រៀង⁠រហូត⁠ ⁠មិនមែន⁠ដោយសារតែ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ ⁠ឬ⁠ការប្រព្រឹត្ត⁠ល្អ⁠របស់⁠អ្នកនោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ដោយសារតែ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ព្រះយេស៊ូវ⁠។⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠អ្នក⁠ឃើញ⁠ទេ⁠ ⁠ទាំងអស់⁠នេះ⁠គឺ⁠អំពី⁠ការ⁠សម្លឹង⁠មើលទៅ⁠ឈើឆ្កាង⁠ ⁠ជា⁠កន្លែង⁠ដែល⁠ព្រះរាជបុត្រា⁠នៃ⁠ព្រះ⁠បាន⁠លះ⁠ព្រះជន្ម⁠របស់⁠ទ្រង់⁠សម្រាប់⁠អ្នក⁠។⁠ ⁠ទ្រង់⁠មិន⁠ចាំបាច់⁠ត្រូវ⁠រងទុក្ខ⁠​⁠លំបាក⁠ ⁠និង⁠ត្រូវ⁠សុគត⁠ទេ⁠ ⁠ប៉ុន្តែ⁠ទ្រង់⁠បាន⁠ជ្រើសរើស⁠ធ្វើ⁠ដូច្នេះ⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠បាន⁠រាប់⁠ជា⁠សុចរិត⁠ ⁠និង⁠មាន⁠ព្រះពរ⁠គ្រប់ប្រការ⁠ ⁠រួម⁠ទាំង⁠ជីវិត⁠​⁠អស់⁠កល្ប⁠​⁠ជានិច្ច⁠ផង⁠ដែរ⁠។⁠ ⁠នោះ⁠ហើយ⁠ជា⁠តម្លៃ⁠របស់⁠អ្នក⁠ចំពោះ⁠ទ្រង់⁠ ⁠ហើយ⁠នោះ⁠ជា⁠ទំហំ⁠នៃ⁠សេចក្តី⁠ស្រឡាញ់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠!⁠

⁠ឥឡូវនេះ⁠ ⁠តើ⁠អ្នក⁠ផ្តោត⁠លើ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះយេស៊ូវ⁠ដើម្បី⁠យកឈ្នះ⁠សមរភូមិ⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠ដោយ⁠របៀបណា⁠?⁠ ⁠ឧបមា⁠ថា⁠អ្នក⁠បាន⁠គិត⁠ពី⁠ភាព⁠អាម៉ាស់⁠ ⁠ការ⁠ថ្កោលទោស⁠ ⁠និង⁠ភាព⁠គ្មាន⁠តម្លៃ⁠ចំពោះ⁠កំហុស⁠អតីតកាល⁠ ⁠ឬ⁠ចំណុចខ្សោយ⁠ជាក់លាក់⁠ណាមួយ⁠។⁠ ⁠ខ្ញុំ⁠សូម⁠លើកទឹកចិត្ត⁠អ្នក⁠ឥឡូវនេះ⁠ ⁠ឲ្យ⁠មើល⁠ពី⁠របៀប⁠ដែល⁠តម្លៃ⁠សម្រាប់⁠ការ⁠អត់ទោស⁠ ⁠និង⁠ការ⁠ទទួលយក⁠របស់⁠អ្នក⁠ត្រូវ⁠បាន⁠បង់⁠យ៉ាង⁠ពេញ⁠ថ្លៃ⁠ដោយ⁠ព្រះអម្ចាស់⁠។⁠ ⁠សូម⁠មើល⁠ពី⁠របៀប⁠ដែល⁠អ្នក⁠បាន⁠ទទួលការ⁠អត់ទោស⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ ⁠(⁠អេភេសូរ⁠ ⁠១⁠:⁠៧⁠)⁠ ⁠ត្រូវ⁠បាន⁠ទទួលយក⁠ទាំងស្រុង⁠ ⁠ត្រូវ⁠បាន⁠​⁠ស្រឡាញ់⁠ ⁠និង⁠មានតម្លៃ⁠នៅក្នុង⁠ព្រះនេត្រ⁠របស់⁠ទ្រង់⁠។⁠

⁠ស្រដៀងគ្នា⁠នេះ⁠ដែរ⁠ ⁠នៅពេល⁠ដែល⁠អារក្ស⁠ព្យាយាម⁠ធ្វើឲ្យ⁠អ្នក⁠ជាប់ជំពាក់⁠នឹង⁠គំនិត⁠អំពី⁠តណ្ហា⁠ ⁠ការ⁠ច្រណែន⁠ ⁠ចិត្តលោភលន់⁠ ⁠ឬ⁠ការ⁠ស្អប់⁠ ⁠ចូរ⁠ជញ្ជឹងគិត⁠អំពី⁠របៀប⁠ដែល⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ ⁠អ្នកមាន⁠គំនិត⁠របស់⁠ទ្រង់⁠ ⁠(⁠១⁠ ⁠កូរិនថូស⁠ ⁠២⁠:⁠១៦⁠)⁠ ⁠ហើយ⁠ជា⁠គំនិត⁠របស់⁠ទ្រង់⁠ដែល⁠ឥត⁠សៅហ្មង⁠ ⁠បរិសុទ្ធ⁠ ⁠និង⁠ថ្លៃថ្នូរ⁠។⁠ ⁠ចូរ⁠ជញ្ជឹងគិត⁠អំពីអ្វី⁠ដែល⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠​⁠របស់⁠ទ្រង់⁠សម្រេច⁠បាន⁠សម្រាប់⁠អ្នក⁠ ⁠ហើយ⁠ប្រកាស⁠សេចក្តី⁠ពិត⁠ទាំងនេះ⁠មក⁠លើ⁠ខ្លួន⁠អ្នក⁠។⁠ ⁠នេះ⁠ជា⁠របៀប⁠ដែល⁠អ្នកនាំ⁠គំនិត⁠របស់⁠អ្នកឲ្យ⁠ចុះចូល⁠ស្តាប់⁠បង្គាប់⁠ព្រះគ្រីស្ទ⁠ ⁠ហើយ⁠ទប់ទល់⁠នឹង⁠គំនិត⁠អវិជ្ជមាន⁠ដែល⁠អារក្ស⁠ដាំ⁠នៅក្នុង⁠ខួរក្បាល⁠របស់⁠អ្នក⁠។⁠ ⁠នេះ⁠ជា⁠របៀប⁠ដែល⁠អ្នក⁠បំបែក⁠វដ្ត⁠នៃ⁠អំពើបាប⁠ ⁠និង⁠ការ⁠បរាជ័យ⁠ក្នុង⁠ជីវិត⁠របស់⁠អ្នក⁠។⁠

⁠ប្រហែលជា⁠អ្នកមាន⁠បន្ទាយ⁠រឹងមាំ⁠ផ្លូវចិត្ត⁠មួយ⁠ដែល⁠និយាយ⁠ថា⁠ ⁠ខ្ញុំ⁠តែងតែ⁠ទន់ខ្សោយ⁠ ⁠និង⁠ឈឺ⁠ច្រើន⁠។⁠ ⁠ជំនួស⁠ឲ្យ⁠ការ⁠ផ្តោត⁠លើ⁠គំនិត⁠នេះ⁠ ⁠សូម⁠ផ្តោត⁠លើ⁠របៀប⁠ដែល⁠ព្រះយេស៊ូវ⁠ ⁠ដោយ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ទ្រង់⁠ចំពោះ⁠ព្រះវរបិតា⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠ចំពោះ⁠អ្នក⁠ ⁠បាន⁠ទ្រាំទ្រ⁠ជំងឺ⁠ទាំងអស់⁠របស់⁠អ្នក⁠នៅ⁠លើ⁠ឈើឆ្កាង⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠អាច⁠មាន⁠សុខភាព⁠ដ៏⁠ឥត⁠ខ្ចោះ⁠មក⁠ពី⁠ព្រះ⁠។⁠ ⁠សូម⁠ជញ្ជឹងគិត⁠អំពី⁠ខ⁠គម្ពីរ⁠ដូចជា⁠អេសាយ⁠ ⁠៥៣⁠:⁠៤⁠-⁠៥⁠ ⁠ហើយ⁠និយាយ⁠ថា⁠ ⁠«⁠ព្រះយេស៊ូវ⁠ពិតជា⁠បាន⁠ទ្រាំទ្រ⁠ជំងឺ⁠របស់ខ្ញុំ⁠ ⁠ហើយ⁠បាន⁠ទទួល⁠ផ្ទុក⁠រាល់⁠ការឈឺចាប់⁠របស់ខ្ញុំ⁠។⁠ ⁠ការ⁠ដាក់ទណ្ឌកម្ម⁠សម្រាប់⁠សុខុមាលភាព⁠ទាំងមូល⁠របស់ខ្ញុំ⁠បាន⁠ធ្លាក់⁠មក⁠លើ⁠ទ្រង់⁠ ⁠ហើយ⁠ខ្ញុំ⁠បាន⁠ជាសះស្បើយ⁠ដោយសារ⁠ស្នាម⁠រំពាត់⁠របស់⁠ទ្រង់⁠!⁠»⁠

⁠ព្រះ⁠មាន⁠បន្ទូល⁠ថា⁠អ្នកជា⁠នរណា⁠នៅក្នុង⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠
⁠គឺ⁠អ្នកជា⁠យ៉ាងនោះ⁠មែន⁠។⁠

⁠នៅពេល⁠អ្នក⁠ជញ្ជឹងគិត⁠អំពី⁠ព្រះបន្ទូល⁠សន្យា⁠របស់⁠ព្រះជាម្ចាស់⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠ ⁠សូម⁠មើលឃើញ⁠ខ្លួន⁠អ្នកមាន⁠សុខភាព⁠ល្អ⁠ ⁠និង⁠រឹងមាំ⁠។⁠ ⁠សូម⁠មើលឃើញ⁠ខ្លួន⁠អ្នកលេង⁠កីឡា⁠ ⁠និង⁠ទៅដើរ⁠លេង⁠វិស្សមកាល⁠។⁠ ⁠សូម⁠ចងចាំ⁠ថា⁠ ⁠អារក្ស⁠ដាក់⁠គំនិត⁠អវិជ្ជមាន⁠នៅក្នុង⁠ចិត្ត⁠របស់⁠អ្នក⁠ ⁠ដើម្បីឲ្យ⁠អ្នក⁠កំណត់⁠អត្តសញ្ញាណ⁠ខ្លួនឯង⁠ថា⁠ជា⁠មនុស្ស⁠ឈឺ⁠ច្រើន⁠ ⁠មិន⁠អាច⁠រីករាយ⁠នឹង⁠ជីវិត⁠បាន⁠។⁠ ⁠ប៉ុន្តែ⁠ ⁠⁠អ្នក⁠មិនមែន⁠ជា⁠មនុស្ស⁠ដូចដែល⁠អារក្ស⁠និយាយ⁠នោះ⁠ទេ⁠។⁠ ⁠ព្រះ⁠មាន⁠បន្ទូល⁠ថា⁠អ្នកជា⁠នរណា⁠នៅក្នុង⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠ ⁠គឺ⁠អ្នកជា⁠យ៉ាងនោះ⁠មែន⁠។⁠⁠ ⁠សូម⁠និយាយ⁠ឲ្យ⁠ខ្លាំង⁠ៗ⁠ជាមួយ⁠ខ្ញុំ⁠ឥឡូវនេះ⁠ ⁠៖⁠ ⁠«⁠ខ្ញុំ⁠មិនមែន⁠ជា⁠មនុស្ស⁠ដូចដែល⁠អារក្ស⁠និយាយ⁠នោះ⁠ទេ⁠។⁠ ⁠ព្រះយេស៊ូវ⁠មាន⁠បន្ទូល⁠ថា⁠ខ្ញុំ⁠ជា⁠នរណា⁠នៅក្នុង⁠ព្រះបន្ទូល⁠របស់⁠ទ្រង់⁠ ⁠ខ្ញុំ⁠ជា⁠យ៉ាងនោះ⁠មែន⁠!⁠»⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠នៅពេល⁠ដែល⁠អ្នក⁠យកគំនិត⁠របស់⁠អ្នកឲ្យ⁠ចុះចូល⁠ស្តាប់⁠បង្គាប់⁠ព្រះគ្រីស្ទ⁠វិញ⁠តាមវិធី⁠នេះ⁠ ⁠ទឹក⁠នៃ⁠ជីវិត⁠របស់⁠ព្រះអម្ចាស់⁠នឹង⁠ហូរ⁠ចូល⁠មក⁠ក្នុង⁠អ្នក⁠។⁠ ⁠អ្នក⁠នឹង⁠ឃើញ⁠ស្លឹកឈើ⁠ងាប់⁠នៃ⁠ជំងឺ⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠ការ⁠ឲ្យ⁠តម្លៃ⁠ខ្លួនឯង⁠ទាប⁠ ⁠ការ⁠ថប់បារម្ភ⁠ ⁠ភាព⁠អស់សង្ឃឹម⁠ ⁠និង⁠ភាព⁠ល្វីងជូរចត់⁠ដាច់⁠ជ្រុះ⁠មក⁠យ៉ាង⁠អស្ចារ្យ⁠។⁠ ⁠អ្នក⁠នឹង⁠បង្កើត⁠ផល⁠ផ្លែ⁠ថ្មី⁠នៃ⁠ការ⁠ចេះ⁠ទប់ចិត្ត⁠ខ្លួនឯង⁠ ⁠ស្ថិរភាព⁠ផ្លូវ⁠អារម្មណ៍⁠ ⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠អំណរ⁠ដោយ⁠មិន⁠ចាំបាច់⁠ខំប្រឹង⁠។⁠ ⁠អ្នក⁠នឹង⁠ចាប់ផ្តើម⁠រស់នៅ⁠ដោយ⁠រំពឹង⁠ថា⁠នឹង⁠មាន⁠សេចក្តីល្អ⁠ ⁠ហើយ⁠និយាយ⁠ថា⁠ ⁠«⁠ខ្ញុំ⁠ជា⁠សេចក្តី⁠សុចរិត⁠របស់⁠ព្រះ⁠នៅក្នុង⁠អង្គ⁠​⁠ព្រះគ្រីស្ទ⁠!⁠»⁠ ⁠ព្រះអម្ចាស់⁠ស្រឡាញ់⁠ខ្ញុំ⁠យ៉ាង⁠ជ្រាលជ្រៅ⁠ ⁠ហើយ⁠សព្វ⁠ព្រះហឫទ័យ⁠នឹង⁠ខ្ញុំ⁠យ៉ាង⁠ខ្លាំង⁠!⁠ ⁠ខ្ញុំ⁠លើស⁠ពី⁠អ្នក⁠ដែល⁠មានជ័យ⁠ជម្នះ⁠ ⁠ដោយសារ⁠ព្រះគ្រីស្ទ⁠ដែល⁠ស្រឡាញ់⁠ខ្ញុំ⁠!⁠»⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ

យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...

30 នាទី
View details

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក

តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...

5 នាទី
View details

សេចក្ដីសុចរិតជាអំណោយ

អ្នកមិនអាចទទួលបានព្រះពរពីព្រះ​តាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...

1 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

5 នាទី
View details
ជាវជាប្រចាំ