សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក

ARTCL_171

⁠តើ⁠អ្នក⁠ធ្លាប់⁠ឆ្ងល់⁠ទេ⁠ថា⁠ ⁠តើ⁠អ្នក⁠អាច⁠ចូលរួម⁠ជាមួយ⁠ព្រះយេស៊ូវ⁠កាន់តែ⁠ច្រើន⁠នៅក្នុង⁠ជីវិត⁠ប្រចាំថ្ងៃ⁠របស់⁠អ្នក⁠ ⁠ប៉ុន្តែ⁠អ្នក⁠មិនដឹង⁠ថាត្រូវ⁠ធ្វើ⁠យ៉ាងណា⁠?⁠ ⁠មាន⁠ពេល⁠ដែល⁠អ្នក⁠បាន⁠អញ្ជើញ⁠ព្រះយេស៊ូវ⁠មក⁠ញ៉ាំ⁠អាហារ⁠ពេលព្រឹក⁠ ⁠ហើយ⁠ក្រោយមក⁠ ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠ ⁠មួយថ្ងៃ⁠បាន⁠កន្លង⁠ផុត⁠ទៅ⁠ដោយ⁠អ្នក⁠មិនបាន⁠គិត⁠អំពី⁠ទ្រង់⁠ម្តង⁠ណា⁠ឡើយ⁠។⁠ ⁠ប្រហែលជា⁠រឿង⁠នេះ⁠ថែមទាំង⁠ធ្វើឲ្យ⁠អ្នកមាន⁠អារម្មណ៍⁠ថា⁠អ្នក⁠បាន⁠បរាជ័យ⁠ក្នុងនាម⁠ជា⁠គ្រីស្ទបរិស័ទ⁠។⁠

⁠ប្រសិនបើ⁠អ្នកមាន⁠អារម្មណ៍⁠បែបនេះ⁠ ⁠ខាងក្រោម⁠នេះ⁠ជា⁠រឿង⁠ ⁠៥⁠ ⁠យ៉ាងដែល⁠អ្នក⁠ត្រូវ⁠ដឹង⁠។⁠


⁠១⁠.⁠ ⁠មិន⁠មាន⁠ ⁠«⁠ស្តង់ដារ⁠ល្អឥតខ្ចោះ⁠»⁠ ⁠ដែល⁠ត្រូវ⁠បំពេញ⁠នៅក្នុង⁠ទំនាក់ទំនង⁠របស់⁠អ្នកជា⁠មួយ⁠ព្រះយេស៊ូវ⁠ទេ⁠

⁠ជា⁠ដំណឹងល្អ⁠!⁠ ⁠ការ⁠រស់⁠ក្នុង⁠ជីវិត⁠ដែល⁠គិត⁠អំពី⁠ព្រះយេស៊ូវ⁠កាន់តែ⁠ច្រើន⁠ ⁠និង⁠ការ⁠ដើរ⁠កាន់តែ⁠ជិតស្និទ្ធ⁠ជាមួយ⁠ទ្រង់⁠ ⁠មិនមែន⁠មានន័យថា⁠ជា⁠បន្ទុក⁠ដែល⁠ត្រូវ⁠រ៉ាប់រង⁠ ⁠ឬ⁠ជា⁠ភារកិច្ច⁠នៅក្នុង⁠បញ្ជី⁠តារាង⁠ដែល⁠ត្រូវ⁠ធ្វើ⁠របស់⁠គ្រីស្ទបរិស័ទ⁠នោះ⁠ទេ⁠។⁠ ⁠មិន⁠មាន⁠ចំនួន⁠ម៉ោង⁠សមស្រប⁠ដែល⁠ត្រូវ⁠បំពេញ⁠ ⁠ឬ⁠ចំនួន⁠ពេលវេលា⁠ដែល⁠ត្រូវ⁠ចំណាយ⁠លើ⁠ការ⁠លត់⁠ជង្គង់⁠​⁠អធិស្ឋាន⁠​⁠ ⁠ដែល⁠នឹង⁠ធ្វើឲ្យ⁠អ្នកមាន⁠អារម្មណ៍⁠ជិតស្និទ្ធ⁠នឹង⁠ទ្រង់⁠នោះ⁠ទេ⁠។⁠ ⁠ផ្ទុយទៅវិញ⁠ ⁠ព្រះ⁠ចង់⁠ឲ្យ⁠អ្នក⁠រីករាយ⁠នឹង⁠ការ⁠ចំណាយពេល⁠ជាមួយ⁠ទ្រង់⁠ដោយ⁠លក្ខណៈ⁠​⁠ធម្មជាតិ⁠ ⁠នៅពេល⁠ដែល⁠អ្នកទទួល⁠បាន⁠ព្រះគុណ⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠។⁠ ⁠ព្រះ⁠មិនកំណត់⁠ការ⁠រំពឹង⁠ទុក⁠ដែល⁠អ្នកបង្កើត⁠សម្រាប់⁠ខ្លួន⁠អ្នកលើ⁠អ្នក⁠ឡើយ⁠។⁠ ⁠នៅពេល⁠ដែល⁠អ្នកដឹង⁠រឿង⁠នេះ⁠ ⁠វា⁠ធ្វើឲ្យ⁠អ្នកមាន⁠សេរីភាព⁠ក្នុង⁠ការ⁠រីករាយ⁠នឹង⁠ដំណើរ⁠ជីវិត⁠នេះ⁠ជាមួយ⁠ទ្រង់⁠។⁠


⁠២⁠.⁠ ⁠មិនមែន⁠អំពី⁠ការដែល⁠អ្នក⁠ស្រឡាញ់⁠ទ្រង់⁠ខ្លាំង⁠ប៉ុណ្ណា⁠នោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠អំពី⁠ទ្រង់⁠ដែល⁠បាន⁠ស្រឡាញ់⁠អ្នក⁠រួច⁠ទៅ⁠ហើយ⁠

⁠មាន⁠​⁠មិត្ត⁠​⁠ម្នាក់⁠របស់ខ្ញុំ⁠ ⁠ពិត⁠​⁠ជា⁠បាន⁠ជំរុញចិត្ត⁠ខ្ញុំ⁠តាមរបៀប⁠ដែល⁠នាង⁠ ⁠ហាក់ដូចជា⁠អាច⁠មានដំណើរ⁠ជីវិត⁠ដែល⁠មានស្មារតី⁠ដឹង⁠​⁠ដ៏⁠អស្ចារ្យ⁠ ⁠ថា⁠ ⁠ព្រះយេស៊ូវ⁠តែងតែ⁠នៅជា⁠មួយ⁠នាង⁠ ⁠ហើយ⁠ការសន្ទនា⁠ជាមួយ⁠នាង⁠តែងតែ⁠ធ្វើឲ្យ⁠ខ្ញុំ⁠ចង់បាន⁠ទំនាក់ទំនង⁠ជិតស្និទ្ធ⁠ជាមួយ⁠ព្រះយេស៊ូវ⁠សម្រាប់⁠ខ្លួនខ្ញុំ⁠ដែរ⁠។⁠ ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ខកចិត្ត⁠ដែល⁠ខ្ញុំ⁠មិន⁠អាច⁠ ⁠«⁠ធ្វើ⁠បាន⁠»⁠ ⁠ដូច្នេះ⁠ ⁠ខ្ញុំ⁠បាន⁠សួរ⁠នាង⁠អំពី⁠អាថ៌កំបាំង⁠របស់⁠នាង⁠។⁠ ⁠ចម្លើយ⁠របស់⁠នាង⁠គឺ⁠ ⁠៖⁠ ⁠«⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ដឹង⁠ថា⁠ព្រះយេស៊ូវ⁠រីករាយ⁠នឹង⁠ការ⁠ចំណាយពេល⁠ជាមួយ⁠ខ្ញុំ⁠ ⁠ហើយ⁠ចង់⁠គង់នៅ⁠ជាមួយ⁠ខ្ញុំ⁠ ⁠វា⁠កាន់តែ⁠ងាយស្រួល⁠សម្រាប់⁠ខ្ញុំ⁠ក្នុង⁠ការ⁠ចង់⁠នៅជា⁠មួយ⁠ទ្រង់⁠ដែរ⁠»⁠។⁠

⁠ខ្ញុំ⁠ចូលចិត្ត⁠របៀប⁠ដែល⁠ទំនុកដំកើង⁠ ⁠១៣៩⁠:⁠១៧⁠–⁠១៨⁠ ⁠ចែង⁠​⁠ ⁠៖⁠

⁠ឱ⁠​⁠ព្រះ‌អង្គ⁠​⁠អើយ⁠ ⁠ព្រះ‌ដំ⁠រិះ⁠​⁠របស់⁠​⁠ទ្រង់⁠​⁠មាន⁠​⁠ដំ⁠ឡៃ⁠​⁠វិសេស⁠ដល់⁠​⁠ទូលបង្គំ⁠​⁠ណាស់⁠​⁠ហ្ន៎⁠ ⁠ក៏⁠​⁠មាន⁠​⁠ចំនួន⁠​⁠ច្រើន⁠​⁠ណាស់⁠​⁠ផង⁠ ⁠បើ⁠​⁠សិន⁠​⁠ជា⁠​⁠ទូលបង្គំ⁠ ⁠​⁠នឹង⁠​⁠ខំ⁠​⁠រាប់⁠​⁠ចំនួន⁠នោះ⁠​⁠មាន⁠​⁠ច្រើន⁠​⁠ជាង⁠​⁠គ្រាប់⁠​⁠ខ្សាច់⁠​⁠ទៅ⁠​⁠ទៀត⁠ ⁠កាល⁠​⁠ណា⁠​⁠ទូលបង្គំ⁠​⁠ភ្ញាក់⁠​⁠ឡើង⁠នោះ⁠​⁠ទូលបង្គំ⁠​⁠នៅ⁠​⁠ជា⁠​⁠មួយ⁠​⁠នឹង⁠​⁠ទ្រង់⁠​⁠នៅ⁠​⁠ឡើយ⁠។⁠

⁠តើ⁠អ្នក⁠មិន⁠យល់ស្រប⁠ទេ⁠ឬថា⁠ ⁠ជា⁠ការ⁠ងាយស្រួល⁠ជាង⁠ក្នុង⁠ការ⁠ឆ្លើយតប⁠ទៅ⁠នរណា⁠ម្នាក់⁠ដែល⁠ចូល⁠មករ⁠ក⁠អ្នក⁠ដោយ⁠សេចក្តី⁠ស្រឡាញ់⁠ ⁠មិត្តភាព⁠ ⁠ឬ⁠សប្បុរស⁠ចំពោះ⁠អ្នកជា⁠មុន⁠ទេ⁠ឬ⁠?⁠ ⁠ព្រះយេស៊ូវ⁠តែងតែ⁠គិត⁠អំពី⁠អ្នក⁠។⁠ ⁠ជានិច្ច⁠។⁠ ⁠ជា⁠សេចក្តី⁠អំណរ⁠របស់⁠ទ្រង់⁠ ⁠ដែល⁠បាន⁠ក្លាយជា⁠អ្នក⁠ដែល⁠អាច⁠ស្រឡាញ់⁠អ្នក⁠ច្រើន⁠ថែមទៀត⁠។⁠


⁠៣⁠.⁠ ⁠ព្រះយេស៊ូវ⁠ជា⁠មិត្ត⁠របស់⁠អ្នក⁠ ⁠មិនមែន⁠ជា⁠អ្នកចាប់⁠កំហុស⁠ទេ⁠

⁠នៅ⁠ទូទាំង⁠សៀវភៅ⁠ដំណឹងល្អ⁠ ⁠យើង⁠ឃើញ⁠ពី⁠របៀប⁠ដែល⁠ព្រះយេស៊ូវ⁠ទតមើល⁠មនុស្ស⁠ ⁠​⁠តាមរយៈ⁠កែវភ្នែក⁠នៃ⁠សេចក្តី⁠ស្រឡាញ់⁠។⁠ ⁠មិនថា⁠ជា⁠អ្នក⁠យកពន្ធ⁠ ⁠ស្រីពេស្យា⁠ ⁠ឬ⁠មនុស្ស⁠ឃ្លង់⁠ដែល⁠គ្មាន⁠នរណា⁠ម្នាក់⁠ចង់⁠ជួយ⁠ជាមួយ⁠នោះ⁠ទេ⁠ ⁠ព្រះយេស៊ូវ⁠តែងតែ⁠ទត⁠ហួសពី⁠ការប្រព្រឹត្ត⁠របស់⁠ពួកគេ⁠ ⁠ហើយ⁠ទតមើល⁠ចិត្ត⁠របស់⁠ពួកគេ⁠។⁠

⁠យើង⁠ឃើញ⁠រឿង⁠នេះ⁠សូម្បីតែ⁠នៅក្នុង⁠ព្រះគម្ពីរ⁠សម្ពន្ធមេត្រី⁠ចាស់⁠ក៏មានដែរ⁠។⁠ ⁠ខណៈ⁠ពេល⁠ដែល⁠ស្តេច⁠ដាវីឌ⁠មិនល្អ⁠ឥត⁠ខ្ចោះ⁠ ⁠អ្វី⁠ដែល⁠យើង⁠ទាំងអស់គ្នា⁠ចូលចិត្ត⁠អំពី⁠រឿងរ៉ាវ⁠របស់⁠គាត់⁠ ⁠គឺជា⁠របៀប⁠ដែល⁠គាត់⁠និយាយទៅ⁠កាន់⁠ព្រះអម្ចាស់⁠អំពី⁠រឿង⁠ទាំងអស់⁠ដែល⁠គាត់⁠កំពុង⁠ឆ្លងកាត់⁠ ⁠ទាំង⁠​⁠ល្អ⁠ ⁠អាក្រក់⁠ ⁠និង⁠កខ្វក់⁠។⁠ ⁠ព្រះអម្ចាស់⁠គឺ⁠ដូចជា⁠មិត្ត⁠ល្អ⁠បំផុត⁠សម្រាប់⁠គាត់⁠ ⁠ដោយ⁠គង់នៅ⁠ជាមួយ⁠គាត់⁠ទាំង⁠ក្នុង⁠ស្ថានភាព⁠ល្អ⁠ ⁠និង⁠អាក្រក់⁠ ⁠ជ័យជម្នះ⁠​⁠ ⁠និង⁠កំហុស⁠ក្នុង⁠ជីវិត⁠របស់⁠គាត់⁠។⁠


⁠៤⁠.⁠ ⁠រាល់ពេល⁠ដែល⁠អ្នក⁠បរាជ័យ⁠ ⁠ទ្រង់⁠នឹង⁠លើក⁠អ្នក⁠ឡើង⁠ម្តង⁠ទៀត⁠

⁠យើង⁠នឹង⁠មាន⁠ថ្ងៃ⁠ដែល⁠ ⁠ទោះបីជា⁠យើង⁠មាន⁠ចេតនា⁠ល្អ⁠ក៏ដោយ⁠ ⁠យើង⁠មិន⁠អាច⁠រួមបញ្ចូល⁠ព្រះយេស៊ូវ⁠ក្នុង⁠ការសម្រេច⁠ចិត្ត⁠ ⁠ឬ⁠ជម្រើស⁠របស់⁠យើង⁠តាមរបៀប⁠ដែល⁠យើង⁠សង្ឃឹម⁠នោះ⁠ទេ⁠។⁠ ⁠ហេតុអ្វី⁠?⁠ ⁠ព្រោះ⁠យើង⁠ជា⁠មនុស្ស⁠!⁠ ⁠ហើយ⁠ខ្ញុំ⁠បាន⁠រក⁠ឃើញថា⁠វិធី⁠ដែល⁠ច្បាស់⁠បំផុត⁠ដើម្បី⁠បំផ្លាញ⁠ទំនាក់ទំនង⁠របស់ខ្ញុំ⁠ជាមួយ⁠ព្រះយេស៊ូវ⁠គឺ⁠ ⁠ការអនុញ្ញាត⁠ឲ្យ⁠ភាព⁠បរាជ័យ⁠របស់ខ្ញុំ⁠ ⁠រំឭក⁠ខ្ញុំ⁠ម្តង⁠ហើយ⁠ម្ដងទៀត⁠នៅក្នុង⁠គំនិត⁠របស់ខ្ញុំ⁠។⁠

⁠សេចក្ដីពិត⁠គឺថា⁠ ⁠សូម្បីតែ⁠គុណវិបត្តិ⁠ ⁠និង⁠ការ⁠បរាជ័យ⁠ដ៏⁠ល្ងង់ខ្លៅ⁠បំផុត⁠របស់⁠អ្នក⁠ក៏⁠ត្រូវ⁠បាន⁠បោះ⁠ជាប់នឹង⁠ឈើឆ្កាង⁠រួចហើយ⁠ដែរ⁠។⁠ ⁠ព្រះ⁠បាន⁠ប្រទាន⁠ឲ្យ⁠អ្នកមាន⁠សេចក្តី⁠សុចរិត⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠គ្មានអ្វី⁠ដែល⁠អ្នក⁠អាច⁠ធ្វើ⁠ ⁠ដើម្បីឲ្យ⁠ទ្រង់⁠ស្រឡាញ់⁠អ្នក⁠ច្រើនជាង⁠ ⁠ឬ⁠តិច⁠ជាង⁠មុន⁠នោះ⁠ឡើយ⁠។⁠ ⁠(⁠សូម⁠មើល⁠ ⁠រ៉ូម⁠ ⁠៥⁠:⁠១⁠)⁠

⁠ដូច្នេះ⁠ ⁠តើ⁠អ្នកធ្វើ⁠អ្វី⁠នៅពេល⁠អ្នក⁠បរាជ័យ⁠?⁠ ⁠សូម⁠ស្រមៃ⁠មើល⁠ ⁠៖⁠ ⁠ឃើញ⁠ព្រះយេស៊ូវ⁠លូក⁠ព្រះហស្ត⁠មករ⁠ក⁠អ្ន⁠ក⁠ភ្លាម⁠ៗ⁠ ⁠ដើម្បី⁠ទាញ⁠អ្នក⁠ឡើង⁠ ⁠បោស⁠ធូលី⁠ចេញពី⁠អ្នក⁠ ⁠លើក⁠អ្នកឲ្យ⁠ក្រោកឈរ⁠ឡើងវិញ⁠ ⁠ហើយ⁠បន្ត⁠ដើរទៅ⁠មុខ⁠ដោយមាន⁠ទ្រង់⁠រួម⁠ដំណើរ⁠ជាមួយ⁠។⁠


⁠៥⁠.⁠ ⁠វិធីសាស្ត្រ⁠មួយចំនួន⁠ដើម្បី⁠ជួយ⁠អ្នកចាប់⁠ផ្តើម⁠រួមបញ្ចូល⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ជីវិត⁠ប្រចាំថ្ងៃ⁠របស់⁠អ្នក⁠ ⁠៖⁠

⁠កំណត់ហេតុ⁠ប្រចាំថ្ងៃ⁠/⁠ផ្ញើ⁠សារ⁠ទៅកាន់⁠ព្រះយេស៊ូវ⁠

⁠ប្រសិនបើ⁠ការ⁠សរសេរ⁠កំណត់ហេតុ⁠ប្រចាំថ្ងៃ⁠ហួសសម័យ⁠ពេក⁠សម្រាប់⁠អ្នក⁠ ⁠ហេតុអ្វី⁠មិន⁠បង្កើត⁠កំណត់ហេតុ⁠មួយ⁠នៅ⁠លើ⁠ទូរស័ព្ទ⁠របស់⁠អ្នក⁠ ⁠ឬ⁠គ្រាន់តែ⁠មាន⁠ក្រុម⁠សារ⁠ជជែក⁠ជាមួយ⁠ព្រះយេស៊ូវ⁠?⁠ ⁠ការ⁠ផ្ញើ⁠សារ⁠ជា⁠អក្សរ⁠ ⁠ឬសារ⁠ជា⁠សំឡេង⁠ទៅកាន់⁠មិត្តភក្តិ⁠គឺជា⁠ធម្មជាតិ⁠ទីពីរ⁠របស់⁠យើង⁠ ⁠ព្រោះ⁠ទូរស័ព្ទ⁠ស្ថិតនៅ⁠ក្នុង⁠ដៃ⁠របស់⁠យើង⁠ ⁠២៤⁠/⁠៧⁠។⁠ ⁠តើ⁠អ្នក⁠ធ្លាប់⁠គិត⁠ទេ⁠ថា⁠អ្នក⁠ក៏អាច⁠ផ្ញើ⁠សារ⁠ទៅកាន់⁠ព្រះយេស៊ូវ⁠បាន⁠ដែរ⁠?⁠ ⁠ជា⁠រឿង⁠ដែល⁠គួរឲ្យ⁠រីករាយ⁠ណាស់⁠ក្នុង⁠ការ⁠ជជែក⁠ជាមួយ⁠ព្រះយេស៊ូវ⁠តាមរបៀប⁠ដែល⁠អ្នកធ្វើ⁠ជាមួយ⁠មិត្តភក្តិ⁠ជិតស្និទ្ធ⁠ម្នាក់⁠។⁠

⁠អ្នក⁠អាច⁠ផ្ញើ⁠សារ⁠ជា⁠សំឡេង⁠ទៅកាន់⁠ទ្រង់⁠ ⁠ផ្ញើ⁠តំណ⁠ភ្ជាប់⁠ ⁠វីដេអូ⁠ ⁠រូបភាព⁠ទៅកាន់⁠ទ្រង់⁠។⁠ ⁠អ្វី⁠ក៏បាន⁠!⁠ ⁠ទ្រង់⁠មិនដែល⁠ធុញទ្រាន់⁠នឹង⁠ការ⁠ស្តាប់⁠អ្នក⁠ទេ⁠ ⁠ហើយ⁠ទោះបីជា⁠ការ⁠ធ្វើបែប⁠នេះ⁠ហាក់ដូចជា⁠មិន⁠ច្បាស់ការ⁠ក៏ដោយ⁠ ⁠សេចក្ដី⁠ពិ⁠ក⁠គឺថា⁠ ⁠ព្រះយេស៊ូវ⁠តែងតែ⁠នៅ⁠ក្បែរ⁠អ្នកជា⁠និច្ច⁠ ⁠ហើយ⁠ទ្រង់⁠ពិតជា⁠ចូលចិត្ត⁠ស្តាប់⁠ឮ⁠ពី⁠អ្នក⁠។⁠

⁠សូម⁠អញ្ជើញ⁠ទ្រង់⁠ឲ្យ⁠ចូលរួម⁠ក្នុង⁠សកម្មភាព⁠ធម្ម⁠តាៗ⁠

⁠ព្រះយេស៊ូវ⁠មិន⁠ ⁠«⁠ជាប់⁠គាំង⁠»⁠ ⁠ក្នុង⁠កាល⁠វិភា⁠ភាគ⁠សម្រាប់⁠ពេល⁠ស្ងប់ស្ងាត់⁠ ⁠ដែល⁠អ្នក⁠បាន⁠កំណត់⁠សម្រាប់⁠ទ្រង់⁠នោះ⁠ទេ⁠។⁠ ⁠ទ្រង់⁠កំពុង⁠ទត⁠ភាពយន្ត⁠នោះ⁠ជាមួយ⁠អ្នក⁠ ⁠សោយ⁠កាហ្វេ⁠នោះ⁠ជាមួយ⁠អ្នក⁠ ⁠និង⁠ថែមទាំង⁠ធ្វើការងារ⁠របស់⁠អ្នកជា⁠មួយ⁠អ្នក⁠ទៀតផង⁠!⁠

⁠ប្រសិនបើ⁠អ្នក⁠បានឃើញ⁠អ្វី⁠ដែល⁠គួរឲ្យ⁠អស់សំណើច⁠ ⁠ឬ⁠លើក⁠ទឹក⁠​⁠ចិត្ត⁠ ⁠លើ⁠អ៊ីនធឺណិត⁠ ⁠សូម⁠ប្រាប់⁠ទ្រង់⁠អំពី⁠រឿង⁠នោះ⁠​⁠ផង⁠។⁠ ⁠តើមាន⁠នរណា⁠ម្នាក់⁠និយាយ⁠អ្វីមួយ⁠ដែល⁠ធ្វើឲ្យ⁠អ្នក⁠ខឹង⁠ទេ⁠?⁠ ⁠អ្នក⁠អាច⁠ត្អូញត្អែរ⁠ទៅកាន់⁠ទ្រង់⁠។⁠ ⁠ប្រសិនបើ⁠អ្នកចូលចិត្ត⁠ដើរ⁠រាល់ពេល⁠ល្ងាច⁠ ⁠ហេតុអ្វី⁠មិន⁠សន្ទនា⁠ជាមួយ⁠ទ្រង់⁠តាមផ្លូវ⁠?⁠

⁠កាល⁠ព្រះយេស៊ូវ⁠គង់នៅ⁠លើ⁠ផែនដី⁠ ⁠ទ្រង់⁠មិនមែន⁠ធ្វើ⁠តែ⁠ការងារ⁠ទាំងស្រុង⁠ ⁠ហើយ⁠មិនដែល⁠កម្សាន្ត⁠នោះ⁠ទេ⁠។⁠ ⁠តាមពិត⁠ទៅ⁠ ⁠ទ្រង់⁠ចូលចិត្ត⁠ចំណាយពេល⁠ជាមួយ⁠មនុស្ស⁠នៅពេល⁠សោយ⁠អាហារ⁠ល្ងាច⁠។⁠ ⁠អ្នក⁠អាច⁠ងាក⁠មក⁠និយាយ⁠ ⁠ឬ⁠កម្សាន្ត⁠សប្បាយ⁠ជាមួយ⁠ទ្រង់⁠នៅពេល⁠ណា⁠ក៏បាន⁠។⁠

⁠ចូរ⁠​⁠អធិស្ឋាន⁠ដោយ⁠ព្រះវិញ្ញាណ⁠

⁠នៅពេល⁠ណា⁠ដែល⁠ខ្ញុំ⁠រក⁠ពាក្យ⁠និយាយ⁠មិនឃើញ⁠ ⁠ឬ⁠គ្រាន់តែ⁠មិន⁠ចង់និយាយ⁠ជាមួយ⁠ព្រះយេស៊ូវ⁠ ⁠ការអធិស្ឋាន⁠ដោយ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠តែងតែ⁠ជួយ⁠ដល់⁠ខ្ញុំ⁠។⁠ ⁠ជា⁠រឿង⁠ពិត⁠។⁠

⁠កាលណា⁠ខ្ញុំ⁠អធិស្ឋាន⁠កាន់តែ⁠ច្រើន⁠ ⁠ខ្ញុំ⁠កាន់តែ⁠បើកចំហ⁠ចំពោះ⁠ការសន្ទនា⁠ជាមួយ⁠ទ្រង់⁠ ⁠ហើយ⁠ខ្ញុំ⁠កាន់តែ⁠សប្បាយរីករាយ⁠ចំពោះ⁠មិត្តភាព⁠របស់⁠យើង⁠ ⁠ហើយ⁠ការ⁠ធ្វើបែប⁠នេះ⁠នឹង⁠កើតឡើង⁠ម្តង⁠ហើយ⁠ម្ដងទៀត⁠!⁠ ⁠វា⁠​⁠ធ្វើឲ្យ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠ដូចជា⁠អូរ⁠ទឹកតូច⁠មួយ⁠ដែល⁠ប្រែក្លាយ⁠ទៅជា⁠ជ្រោះ⁠ទឹកធ្លាក់⁠ដ៏⁠ធំ⁠មួយ⁠។⁠

⁠គឺជា⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠នៅក្នុង⁠យើង⁠ ⁠ដែល⁠បង្ហាញ⁠ពី⁠ភាព⁠ពេញលេញ⁠នៃ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ផ្ទាល់⁠ចំពោះ⁠យើង⁠ ⁠ដែល⁠ហួសពី⁠ការយល់⁠ដឹង⁠របស់⁠មនុស្ស⁠ ⁠(⁠សូម⁠មើល⁠ ⁠សុភាសិត⁠ ⁠១៨⁠:⁠២៤⁠)⁠។⁠

⁠ដូច្នេះ⁠ ⁠តើ⁠ការ⁠ដើរ⁠កាន់តែ⁠ជិតស្និទ្ធ⁠ជាមួយ⁠ព្រះយេស៊ូវ⁠ជា⁠រៀងរាល់ថ្ងៃ⁠មាន⁠លក្ខណៈ⁠ដូចម្ដេច⁠?⁠ ⁠តាមពិត⁠ទៅ⁠ ⁠គ្រាន់⁠តែរ⁠ដឹង⁠ថា⁠ ⁠ព្រះយេស៊ូវ⁠គិត⁠អំពី⁠អ្នក⁠ច្រើន⁠ប៉ុណ្ណា⁠ ⁠ហើយ⁠ទ្រង់⁠ចង់⁠មាន⁠ភាព⁠ជិតស្និទ្ធ⁠​⁠នឹង⁠អ្នក⁠!⁠

⁠មិត្តភាព⁠ខ្លះ⁠មិន⁠ស្ថិតស្ថេរ⁠យូរអង្វែង⁠ទេ⁠
⁠ប៉ុន្តែ⁠ ⁠មាន⁠​⁠មិត្រ⁠​⁠សំឡាញ់⁠​⁠ម្យ៉ាង⁠
⁠ដែល⁠​⁠នៅ⁠​⁠ជាប់⁠​⁠ជាង⁠​⁠បង⁠​⁠ប្អូន⁠​⁠ទៅ⁠​⁠ទៀត⁠។⁠

⁠–⁠ ⁠សុភាសិត⁠ ⁠១៨⁠:⁠២៤⁠

⁠ព្រះយេស៊ូវ⁠ពិតជា⁠ចង់⁠ធ្វើជា⁠មិត្ត⁠របស់⁠អ្នក⁠។⁠ ⁠ការអធិស្ឋាន⁠របស់ខ្ញុំ⁠គឺ⁠សូមឲ្យ⁠អ្នក⁠រីករាយ⁠នឹង⁠មិត្តភាព⁠ដែល⁠អ្នកមាន⁠ជាមួយ⁠ទ្រង់⁠ ⁠ឲ្យបាន⁠ពេញលេញ⁠ ⁠ហើយ⁠ឃើញ⁠ព្រះហឫទ័យ⁠ទ្រង់⁠កាន់តែ⁠ច្រើន⁠ឡើង⁠ៗ⁠ ⁠ក្នុង⁠មួយ⁠ជីវិត⁠នេះ⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សេចក្ដីសុចរិតជាអំណោយ

អ្នកមិនអាចទទួលបានព្រះពរពីព្រះ​តាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...

1 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details
ជាវជាប្រចាំ