ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)

⁠ការ⁠​⁠រំដោះខ្លួន⁠ចេញពី⁠ការសង្កត់សង្កិន⁠​⁠ផ្លូវចិត្ត⁠ ⁠និង⁠គំនិត⁠អវិជ្ជមាន⁠ ⁠ហើយ⁠ចាប់ផ្តើម⁠រស់នៅ⁠ជីវិត⁠ដ៏⁠បរិបូរ⁠ ⁠ដែល⁠ពោរពេញ⁠ដោយ⁠អំណរ⁠ ⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠ភាព⁠ពេញលេញ⁠ផ្លូវចិត្ត⁠។⁠ ⁠សូម⁠ចូលរួម⁠ជាមួយ⁠លោកគ្រូ⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នៅក្នុង⁠ស៊េរី⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠ហើយ⁠ស្វែងយល់⁠ពី⁠របៀប⁠ដែល⁠អ្នក⁠អាចយ⁠ក⁠ឈ្នះ⁠លើ⁠ចំណង⁠ផ្លូវចិត្ត⁠ទាំងអស់⁠ ⁠ដោយ⁠សម្រាក⁠ក្នុង⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠​⁠បាន⁠បញ្ចប់⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠

⁠ចិត្តគំនិត⁠ដ៏⁠ស្ងប់⁠សុខ⁠គឺជា⁠បំណង⁠ព្រះហឫទ័យ⁠របស់⁠ព្រះ⁠សម្រាប់⁠អ្នក⁠

⁠មេន⁠ឌី⁠ ⁠(⁠Mandy⁠)⁠ ⁠ឈរ⁠សម្លឹង⁠មើលខ្លួន⁠ឯង⁠នៅក្នុង⁠កញ្ចក់⁠ ⁠ពេល⁠គាត់⁠នៅក្នុង⁠បន្ទប់⁠តែម្នាក់ឯង⁠។⁠ ⁠បន្ទប់⁠នោះ⁠ ⁠ងងឹត⁠សឹងតែ⁠សូន្យសុង⁠ ⁠​⁠មានតែ⁠ពន្លឺ⁠ពី⁠អេក្រង់⁠កុំព្យូទ័រ⁠​⁠ប៉ុណ្ណោះ⁠។⁠ ⁠នាង⁠ប្រើប្រាស់⁠​⁠ប្រព័ន្ធ⁠អ៊ីនធឺណិត⁠ ⁠ប៉ុន្តែ⁠វា⁠​⁠មិនបាន⁠ផ្តល់⁠អារម្មណ៍⁠​⁠រត់គេច⁠ពី⁠តថភាព⁠ ⁠ដែល⁠នាង⁠បាន⁠ស្វែងរក⁠នោះ⁠ទេ⁠។⁠ ⁠សូរ⁠​⁠សំឡេង⁠តន្ត្រី⁠កំពុង⁠បន្លឺ⁠ឡើង⁠ឡើង⁠យ៉ាង⁠ខ្ទរ⁠។⁠ ⁠នាង⁠បើក⁠សំ⁠ឡេង⁠ឮៗ⁠នេះ⁠ ⁠ដើម្បី⁠​⁠បន្លប់⁠នូវ⁠​⁠គំនិត⁠ ⁠និង⁠​⁠​⁠សំឡេង⁠ដែល⁠កំពុង⁠បន្លឺ⁠​⁠ឡើង⁠នៅក្នុង⁠ខួរក្បាល⁠របស់⁠នាង⁠។⁠ ⁠គំនិត⁠ទាំងនោះ⁠បន្លឺ⁠ឡើងជា⁠ថ្មី⁠ម្តង⁠ទៀត⁠ ⁠ហើយ⁠​⁠ឆ្លងកាត់⁠គំនិត⁠របស់⁠នាង⁠យ៉ា⁠ងរ⁠ហ័យ⁠ម្តង⁠មួយ⁠ៗ⁠ដោយ⁠មិន⁠សម្រាក⁠ ⁠៖⁠

⁠ខ្ញុំ⁠មិន⁠ស្អាត⁠។⁠ ⁠ខ្ញុំ⁠បរាជ័យ⁠ខ្លាំង⁠ណាស់⁠។⁠ ⁠គ្មាន⁠នរណា⁠ម្នាក់⁠ស្រឡាញ់⁠ខ្ញុំ⁠ទេ⁠។⁠ ⁠គ្មាន⁠រឿង⁠ណាមួយ⁠រលូន⁠សម្រាប់⁠ខ្ញុំ⁠ទេ⁠។⁠ ⁠ហេតុអ្វីបានជា⁠ខ្ញុំ⁠នៅ⁠រស់⁠ទៀត⁠?⁠ ⁠ខ្ញុំ⁠មិន⁠សមនឹង⁠រស់នៅ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠ស្អប់⁠ជីវិត⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠គ្រាន់តែ⁠ចង់⁠ស្លាប់⁠ប៉ុណ្ណោះ⁠!⁠

⁠ដោយ⁠នាង⁠បាន⁠ជឿ⁠ថា⁠នាង⁠ជា⁠មនុស្ស⁠មិន⁠ស្អាត⁠ ⁠បរាជ័យ⁠ ⁠និង⁠គ្មាន⁠ប្រយោជន៍⁠ ⁠ក្មេង⁠ជំទង់⁠រូប⁠នេះ⁠បាន⁠ចាប់ផ្តើម⁠ដកខ្លួន⁠ចេញពី⁠មិត្តភក្តិ⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠។⁠ ⁠មិនយូរ⁠ប៉ុន្មាន⁠ ⁠នាង⁠បាន⁠ធ្លាក់⁠ចូល⁠ទៅ⁠ក្នុង⁠រណ្តៅ⁠ដ៏⁠ជ្រៅ⁠ ⁠និង⁠ងងឹត⁠នៃ⁠ការ⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠ដែល⁠ហ៊ុំ⁠ព័ទ្ធ⁠នាង⁠កាន់តែ⁠ខ្លាំង⁠ឡើង⁠ៗ⁠ជា⁠រៀងរាល់ថ្ងៃ⁠។⁠ ⁠នាង⁠បាន⁠ព្យាយាម⁠ ⁠ប៉ុន្តែ⁠មិន⁠អាច⁠វារ⁠ចេញពី⁠រណ្តៅ⁠ខ្មៅ⁠ងងឹត⁠នេះ⁠បាន⁠ឡើយ⁠។⁠ ⁠វា⁠ហាក់ដូចជា⁠ពពក⁠ខ្មៅ⁠មួយ⁠បាន⁠រុំ⁠ព័ទ្ធ⁠ចិត្តគំនិត⁠ ⁠ជីវិត⁠ ⁠និង⁠អនាគត⁠របស់⁠នាង⁠។⁠

⁠មេន⁠ឌី⁠ចាប់ផ្តើម⁠មាន⁠អាការៈ⁠ថប់បារម្ភ⁠ធ្ងន់ធ្ងរ⁠ ⁠ឬ⁠ការ⁠ភ័យ⁠ស្លន់ស្លោ⁠​⁠ជា⁠ញឹកញាប់⁠ ⁠ដោយ⁠ភ្ញាក់⁠ពី⁠ដំណេក⁠នៅពេល⁠​⁠អធ្រាត្រ⁠ ⁠និង⁠​⁠ថប់ដង្ហើម⁠ ⁠ហើយ⁠បេះដូង⁠របស់⁠នាង⁠លោត⁠ញាប់⁠ដោយ⁠ការភ័យខ្លាច⁠ដែល⁠មិន⁠អាច⁠ពន្យល់⁠បាន⁠។⁠ ⁠ការវាយប្រហារ⁠ទាំងនេះ⁠ជា⁠រឿយ⁠ៗ⁠បាន⁠ធ្វើឲ្យ⁠នាង⁠ត្រូវ⁠គេ⁠បញ្ជូន⁠​⁠ទៅ⁠ក្នុង⁠បន្ទប់⁠សង្គ្រោះ⁠បន្ទាន់⁠។⁠ ⁠ដោយ⁠មិន⁠អាច⁠ទ្រាំទ្រ⁠នឹង⁠ការភ័យខ្លាច⁠ជា⁠ខ្លាំង⁠ ⁠និង⁠ការ⁠ធ្វើទារុណកម្ម⁠ទាំងអស់⁠នេះ⁠បាន⁠ ⁠នាង⁠បាន⁠ព្យាយាម⁠បញ្ចប់ជីវិត⁠របស់⁠នាង⁠ជាច្រើនលើក⁠ច្រើនសា⁠។⁠

⁠មេន⁠ឌី⁠អាច⁠នឹង⁠ក្លាយជា⁠តួលេខ⁠មួយទៀត⁠នៅក្នុង⁠ស្ថិតិ⁠ធ្វើ⁠អត្តឃាត⁠ ⁠ប្រសិនបើ⁠មិនមែន⁠ដោយសារ⁠បងប្រុស⁠របស់⁠នាង⁠ ⁠ដែល⁠មកសួរសុខទុក្ខ⁠នាង⁠ ⁠ចែករំលែក⁠អំពី⁠ព្រះយេស៊ូវ⁠ជាមួយ⁠នាង⁠ ⁠និង⁠អញ្ជើញ⁠នាង⁠ឲ្យ⁠ទៅ⁠ចូលរួម⁠ក្នុង⁠ក្រុមជំនុំ⁠ទេ⁠នោះ⁠។⁠ ⁠ដំបូង⁠ឡើយ⁠ ⁠មេន⁠ឌី⁠រឹងទទឹង⁠ ⁠ប៉ុន្តែ⁠ទីបំផុត⁠នាង⁠បាន⁠ទៅ⁠ក្រុមជំនុំ⁠​⁠ ⁠នៅពេល⁠ដែល⁠នាង⁠មានបំណង⁠ចិត្ត⁠ដោយ⁠មិន⁠អាច⁠ពន្យល់⁠បាន⁠ចង់⁠ចូលរួម⁠វេន⁠ថ្វាយបង្គំ⁠នៅ⁠ក្រុមជំនុំ⁠នា⁠ថ្ងៃអាទិត្យ⁠មួយ⁠។⁠ ⁠នៅ⁠ថ្ងៃ⁠នោះ⁠ ⁠ជីវិត⁠របស់⁠នាង⁠ត្រូវ⁠បាន⁠ផ្លាស់⁠ប្តូរ⁠ជា⁠រៀង⁠រហូត⁠។⁠ ⁠នាង⁠បាន⁠ចែករំលែក⁠ថា⁠ ⁠៖⁠

⁠ថ្ងៃអាទិត្យ⁠នោះ⁠ ⁠ក្នុងអំឡុងពេល⁠ថ្វាយ‌បង្គំ⁠​⁠ ⁠មាន⁠អ្វីមួយ⁠បាន⁠ប៉ះពាល់⁠ដល់⁠ខ្ញុំ⁠យ៉ាង⁠ជ្រាលជ្រៅ⁠ ⁠ហើយ⁠ទឹកភ្នែក⁠របស់ខ្ញុំ⁠ស្រាប់តែ⁠ហូរ⁠។⁠ ⁠ក្នុងអំឡុងពេល⁠ស្ដាប់⁠​⁠សេចក្ដីអធិប្បាយ⁠ ⁠ព្រះយេស៊ូវ⁠បាន⁠បើក⁠សម្តែង⁠អង្គ⁠ទ្រង់⁠ដល់⁠ខ្ញុំ⁠។⁠ ⁠ពីមុន⁠ ⁠ខ្ញុំ⁠គ្រាន់តែ⁠បានឮ⁠អំពី⁠ទ្រង់⁠ ⁠ប៉ុន្តែ⁠ដូចដែល⁠លោ⁠ក⁠គ្រូ⁠ព្រីនស៍⁠បាន⁠ចែករំលែក⁠អំពី⁠ទំនុក⁠តម្កើង⁠ ⁠៩១⁠ ⁠ដែរ⁠ ⁠ព្រះអម្ចាស់⁠បាន⁠បង្ហាញ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ដល់⁠ខ្ញុំ⁠ ⁠៖⁠ ⁠សេចក្ដី⁠ស្រឡាញ់⁠ដ៏⁠ស្រស់⁠ស្អាត⁠របស់⁠ព្រះអង្គ⁠សង្គ្រោះ⁠ដែល⁠បាន⁠សុគត⁠សម្រាប់⁠ខ្ញុំ⁠ ⁠ដោយ⁠បង់ថ្លៃ⁠លោះ⁠ដើម្បី⁠ផ្ដល់⁠ជីវិត⁠ដ៏⁠បរិបូរ⁠ដល់⁠ខ្ញុំ⁠។⁠ ⁠ចាប់ពី⁠ថ្ងៃ⁠នោះ⁠មក⁠ ⁠អាការៈ⁠ថប់បារម្ភ⁠ធ្ងន់ធ្ងរ⁠ ⁠ឬ⁠ការ⁠ភ័យ⁠ស្លន់ស្លោ⁠មិនដែល⁠ត្រលប់⁠មកវិញ⁠ទេ⁠។⁠ ⁠គ្រូពេទ្យ⁠ចិត្ត⁠សាស្រ្ត⁠ដែល⁠គង់នៅ⁠ស្ថានសួគ៌⁠របស់ខ្ញុំ⁠ ⁠គឺ⁠ព្រះយេស៊ូវ⁠ ⁠បាន⁠រំដោះ⁠ខ្ញុំ⁠ពី⁠កណ្តាប់⁠ដៃ⁠របស់⁠ជំងឺ⁠ធ្លាក់ទឹក⁠ចិត្ត⁠ដ៏⁠ថប់ដង្ហើម⁠នោះ⁠។⁠

⁠កាលណា⁠អ្នក⁠ឃើញ⁠អត្តសញ្ញាណ⁠ពិត⁠របស់⁠អ្នក⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠កាន់តែ⁠ច្រើន⁠ ⁠គំនិត⁠អំពី⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠គោលបំណង⁠នឹង⁠ជំនួស⁠កន្លែង⁠គំនិត⁠ដែល⁠បរាជ័យ⁠ ⁠និង⁠ការ⁠ថ្កោលទោស⁠ទាំងនោះ⁠កាន់តែ⁠ច្រើន⁠។⁠

⁠បន្ទាប់ពី⁠ទទួល⁠បានការ⁠បើក⁠សម្តែង⁠ផ្ទាល់ខ្លួន⁠អំពី⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះអម្ចាស់⁠ចំពោះ⁠នាង⁠ ⁠រឿង⁠មួយ⁠ក្នុងចំណោម⁠រឿង⁠ដំបូង⁠ដែល⁠មេន⁠ឌី⁠បាន⁠កត់សម្គាល់⁠ឃើញ⁠គឺថា⁠ ⁠​⁠ដំណើរការ⁠គិត⁠របស់⁠នាង⁠បាន⁠ចាប់ផ្តើម⁠ផ្លាស់⁠ប្តូរ⁠។⁠ ⁠គំនិត⁠ដូចជា⁠ ⁠ខ្ញុំ⁠មិន⁠ស្អាត⁠ ⁠ខ្ញុំ⁠កខ្វក់⁠ ⁠ហើយ⁠ខ្ញុំ⁠ជា⁠មនុស្ស⁠បរាជ័យ⁠ ⁠បាន⁠ចាប់ផ្តើម⁠ជំនួស⁠ដោយ⁠គំនិត⁠ដូចជា⁠ ⁠ព្រះយេស៊ូវ⁠ស្រឡាញ់⁠ខ្ញុំ⁠យ៉ាង⁠ខ្លាំង⁠ ⁠ទើប⁠ទ្រង់⁠បាន⁠សុគត⁠សម្រាប់⁠ខ្ញុំ⁠ ⁠ហើយ⁠ខ្ញុំ⁠គឺជា⁠បុ⁠ត្រ⁠ស្ងួន⁠ភ្ញា⁠របស់⁠ទ្រង់⁠។⁠ ⁠នាង⁠កាន់តែ⁠ចាប់ផ្តើម⁠ឃើញ⁠អត្តសញ្ញាណ⁠ពិត⁠របស់⁠នាង⁠នៅក្នុង⁠ពន្លឺ⁠នៃ⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠គំនិត⁠អំពី⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠គោលបំណង⁠កាន់តែ⁠ច្រើន⁠បាន⁠ចាប់ផ្តើម⁠ជំនួស⁠គំនិត⁠ដែល⁠បរាជ័យ⁠ ⁠គំនិត⁠អំពី⁠ការ⁠ថ្កោលទោស⁠ ⁠រហូតដល់⁠ពួកវា⁠បាត់បង់⁠ទីតាំង⁠ឈរជើង⁠របស់⁠ពួកវា⁠នៅក្នុង⁠ចិត្ត⁠របស់⁠នាង⁠ទាំងស្រុង⁠។⁠ ⁠នាង⁠បាន⁠និយាយ⁠ថា⁠ ⁠៖⁠

⁠ឥឡូវនេះ⁠ ⁠ពេល⁠ខ្ញុំ⁠ឆ្លុះកញ្ចក់⁠ ⁠ខ្ញុំ⁠ឃើញ⁠បុត្រ⁠ដ៏⁠ជាទីស្រឡាញ់⁠របស់⁠ព្រះ⁠ដែល⁠មាន⁠គោលបំណង⁠រស់នៅ⁠ ⁠ហើយ⁠គោលបំណង⁠នេះ⁠គឺ⁠ទ្រង់⁠។⁠ ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠មិន⁠ចេះ⁠រីងស្ងួត⁠ ⁠ហើយ⁠ខ្ញុំ⁠ដឹង⁠ថា⁠ទ្រង់⁠ស្រឡាញ់⁠ខ្ញុំ⁠ទោះបីជា⁠ខ្ញុំ⁠មាន⁠កំហុស⁠ក៏ដោយ⁠។⁠ ⁠ខ្ញុំ⁠មិនល្អ⁠ឥត⁠ខ្ចោះ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠នៅតែ⁠ធ្វើខុស⁠ ⁠ប៉ុន្តែ⁠ខ្ញុំ⁠ដឹង⁠ថា⁠ភាពល្អ⁠ឥត⁠ខ្ចោះ⁠របស់ខ្ញុំ⁠គឺ⁠ព្រះគ្រីស្ទ⁠ ⁠ហើយ⁠ខ្ញុំ⁠កាន់តែ⁠យល់⁠អំពី⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠ច្រើន⁠ប៉ុណ្ណា⁠ ⁠ខ្ញុំ⁠កាន់តែ⁠ឃើញថា⁠ខ្ញុំ⁠បាន⁠ទទួលការ⁠ផ្លាស់⁠ប្រែ⁠ប៉ុណ្ណោះ⁠។⁠

⁠បងប្អូន⁠អើយ⁠ ⁠ទីបន្ទាល់⁠ដ៏⁠មានតម្លៃ⁠នេះ⁠គឺ⁠គ្រាន់តែ⁠ជាទី⁠បន្ទាល់⁠មួយ⁠ក្នុងចំណោម⁠ទីបន្ទាល់⁠ជាច្រើន⁠ដែល⁠ខ្ញុំ⁠បាន⁠ទទួល⁠ពី⁠មនុស្ស⁠ដែល⁠បាន⁠ទទួលការ⁠ជួយសង្គ្រោះ⁠ដោយ⁠ព្រះគុណ⁠របស់⁠ព្រះអម្ចាស់⁠ចេញពី⁠រណ្តៅ⁠នៃ⁠ការ⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠និង⁠គំនិត⁠ដែល⁠អស់សង្ឃឹម⁠ ⁠ក៏ដូចជា⁠គំនិត⁠ដែល⁠បរាជ័យ⁠។⁠ ⁠គ្រាន់តែ⁠ការ⁠ទទួល⁠បាន⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ព្រះយេស៊ូវ⁠ចំពោះ⁠ពួកគេ⁠ ⁠បាន⁠ផ្តល់⁠ឲ្យ⁠ពួកគេ⁠នូវ⁠អំណាច⁠ដើម្បី⁠មាន⁠សេរីភាព⁠ពី⁠ច្រវាក់⁠ដែល⁠មើល⁠មិនឃើញ⁠ ⁠ដែល⁠បាន⁠ចង⁠ពួកគេ⁠។⁠ ⁠ហើយ⁠ពួកគេ⁠បាន⁠បន្ត⁠មាន⁠បទ⁠ពិសោធ⁠ពី⁠ការ⁠ទម្លុះទម្លាយ⁠ម្តង⁠ហើយ⁠ម្តង⁠ទៀត⁠នៅក្នុង⁠ជីវិត⁠របស់⁠ពួកគេ⁠។⁠

⁠សព្វថ្ងៃ⁠មាន⁠មនុស្សជា⁠ច្រើន⁠រងទុក្ខ⁠ដោយសារ⁠គំនិត⁠អន្ទះអន្ទែង⁠ ⁠និង⁠គំនិត⁠ដែល⁠ធ្វើឲ្យ⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠គំនិត⁠ដែល⁠ធ្វើឲ្យ⁠ពួកគេ⁠សោកសៅ⁠ ⁠បរាជ័យ⁠ ⁠និង⁠មិន⁠អាច⁠ក្រោក⁠ចេញ⁠ឆ្ងាយ⁠ពី⁠ការឈឺចាប់⁠ ⁠និង⁠ការ⁠ខកចិត្ត⁠ពីអ⁠តី⁠ត⁠កាល⁠បាន⁠។⁠ ⁠មាន⁠មនុស្សជា⁠ច្រើន⁠ដែល⁠មិត្តភក្តិ⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠ពួកគេ⁠មិនបាន⁠ដឹង⁠ ⁠កំពុង⁠ដោះស្រាយ⁠ជាមួយនឹង⁠គំនិត⁠បរាជ័យ⁠ដូចជា⁠ ⁠មេន⁠ឌី⁠ ⁠ដែល⁠ធ្វើឲ្យ⁠ពួកគេ⁠មាន⁠អារម្មណ៍⁠ថា⁠ពួកគេ⁠មិន⁠ស្អាត⁠ ⁠និង⁠គ្មាន⁠តម្លៃ⁠។⁠ ⁠នៅពេល⁠ដែល⁠គំនិត⁠ទាំងនេះ⁠ត្រូវ⁠បាន⁠អនុញ្ញាត⁠ឲ្យ⁠លូតលាស់⁠ ⁠និង⁠ចាក់ឫស⁠ ⁠គំនិត⁠ទាំងនេះ⁠អាច⁠នាំ⁠ពួកគេ⁠ឲ្យ⁠ដើរ⁠លើ⁠ផ្លូវ⁠ដែល⁠មាន⁠ភាព⁠អសន្តិសុខ⁠គ្មាន⁠ទី⁠បញ្ចប់⁠ ⁠បញ្ហា⁠សង្គម⁠ ⁠ការ⁠ញៀន⁠ធ្ងន់ធ្ងរ⁠ ⁠ជំងឺ⁠ ⁠ថែមទាំង⁠សេចក្តី⁠ស្លាប់⁠ទៀតផង⁠។⁠

⁠ជា⁠បញ្ហា⁠ជាប់⁠ស្ទះ⁠ទូទៅ⁠មួយ⁠ ⁠ប៉ុន្តែ⁠ព្រះ⁠សព្វ⁠ព្រះហឫទ័យ⁠ឲ្យ⁠យើង⁠មាន⁠សេរីភាព⁠

⁠គំនិត⁠អវិជ្ជមាន⁠វាយប្រហារ⁠យើង⁠ទាំងអស់គ្នា⁠។⁠ ⁠ដោយ⁠មិន⁠លើកលែង⁠នរណា⁠ម្នាក់⁠ឡើយ⁠ ⁠ពួកវា⁠មក⁠ដោយ⁠មិនបាន⁠អញ្ជើញ⁠ ⁠ជួនកាល⁠បង្កឡើង⁠ដោយសារ⁠រឿង⁠តូចតាច⁠បំផុត⁠។⁠ ⁠សម្រាប់⁠មនុស្ស⁠មួយចំនួន⁠ ⁠ពាក្យ⁠សម្តី⁠មួយម៉ាត់⁠ ⁠ការ⁠សម្លឹង⁠មើល⁠ ⁠ឬ⁠ការ⁠ជួបប្រទះ⁠ស្ថានភាព⁠ដែល⁠ធ្លាប់⁠ជួប⁠ ⁠អាច⁠ចាប់ផ្តើម⁠ខ្សែ⁠ច្រវាក់⁠​⁠នៃ⁠គំនិត⁠អា⁠ក្រ⁠ក់ៗ⁠ដែល⁠អាច⁠កើនឡើង⁠ហួសពី⁠ការគ្រប់គ្រង⁠ ⁠ហើយ⁠នាំ⁠ពួកគេ⁠ទៅកាន់⁠កន្លែង⁠ដ៏⁠គួរឲ្យ⁠ភ័យខ្លាច⁠ ⁠និង⁠ឯកោ⁠។⁠

⁠អ្នក⁠អាច⁠ជា⁠ស្វាមី⁠ដែល⁠ចូលចិត្ត⁠គិតថា⁠ ⁠ប្រពន្ធ⁠ ⁠និង⁠កូន⁠ៗ⁠របស់ខ្ញុំ⁠មិន⁠គោរព⁠ខ្ញុំ⁠ទេ⁠។⁠ ⁠ក្នុងនាម⁠ជា⁠មេ⁠​⁠គ្រួសារ⁠ ⁠ខ្ញុំ⁠ជា⁠មនុស្ស⁠បរាជ័យ⁠។⁠ ⁠ឬ⁠ប្រហែលជា⁠គំនិត⁠អំពី⁠ការ⁠ទៅ⁠សាលារៀន⁠ ⁠ឬទៅ⁠ធ្វើការ⁠នៅពេល⁠ព្រឹក⁠ធ្វើឲ្យ⁠អ្នក⁠ភ័យខ្លាច⁠ ⁠ព្រោះ⁠អ្នក⁠គិតថា⁠ ⁠⁠មនុស្សម្នា⁠​⁠មិន⁠ចូលចិត្ត⁠ខ្ញុំ⁠ទេ⁠។⁠ ⁠អ្វី⁠គ្រប់យ៉ាង⁠ដែល⁠ខ្ញុំ⁠ធ្វើ⁠ហាក់ដូចជា⁠ខុស⁠ទាំងអស់⁠។⁠ ⁠ខ្ញុំ⁠បាន⁠ជួប⁠មិត្ត⁠ជាទីស្រឡាញ់⁠ដែល⁠នៅ⁠ឆ្ងាយ⁠ពី⁠ក្រុមជំនុំ⁠ ⁠ដោយសារតែ⁠គំនិត⁠ដូចជា⁠ ⁠ព្រះជាម្ចាស់⁠ប្រឆាំង⁠នឹង⁠ខ្ញុំ⁠។⁠ ⁠ទ្រង់⁠មិន⁠ស្រឡាញ់⁠ខ្ញុំ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠បន្ត⁠ធ្វើខុស⁠។⁠

⁠បងប្អូន⁠អើយ⁠ ⁠ខ្ញុំ⁠ផ្ទាល់⁠ដឹង⁠ថា⁠ការ⁠រងទុក្ខ⁠ដោយសារ⁠គំនិត⁠អវិជ្ជមាន⁠ទាំងនោះ⁠វា⁠បែប⁠ណា⁠។⁠ ⁠កាល⁠ខ្ញុំ⁠នៅជា⁠ក្មេង⁠ជំទង់⁠ ⁠ដោយសារតែ⁠ខ្ញុំ⁠បាន⁠អាន⁠រឿង⁠មួយ⁠ ⁠ខ្ញុំ⁠បាន⁠ជឿ⁠ថា⁠ខ្ញុំ⁠បាន⁠ប្រព្រឹត្ត⁠ ⁠«⁠អំពើបាប⁠ដែល⁠មិន⁠អាច⁠អត់ទោស⁠បាន⁠»⁠ ⁠ហើយ⁠បាន⁠បាត់បង់⁠សេចក្ដី⁠សង្គ្រោះ⁠របស់ខ្ញុំ⁠ហើយ⁠។⁠ ⁠ខ្ញុំ⁠ចាប់ផ្ដើម⁠មានគំនិត⁠អា⁠ក្រ⁠ក់ៗ⁠គ្រប់បែបយ៉ាង⁠អំពី⁠ជីវិត⁠ ⁠និង⁠វាសនា⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ខ្ញុំ⁠នឹង⁠ធ្លាក់⁠ទៅ⁠ឋាននរក⁠។⁠ ⁠ខ្ញុំ⁠ថែមទាំង⁠មានគំនិត⁠ប្រមាថ⁠ព្រះ⁠ ⁠ហើយ⁠មានការ⁠គិតមមៃ⁠អំពី⁠ការ⁠លន់តួ⁠បាប⁠របស់ខ្ញុំ⁠ចំពោះ⁠ទ្រង់⁠ដោយ⁠អត់មិនបាន⁠។⁠ ⁠ខ្ញុំ⁠នឹង⁠ឈប់⁠សិន⁠ ⁠ហើយ⁠លន់តួ⁠បាប⁠នៅពេល⁠កំពុងតែ⁠មាន⁠​⁠ការសន្ទនា⁠ ⁠ឬ⁠ការប្រកួត⁠បាល់ទាត់⁠!⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠តានតឹង⁠ក្នុងចិត្ត⁠យ៉ាង⁠ខ្លាំង⁠ ⁠រហូតដល់⁠ខ្ញុំ⁠ស្ទើរតែ⁠ឆ្កួត⁠ទៅ⁠ហើយ⁠។⁠ ⁠ហើយ⁠គំនិត⁠ដែល⁠ថា⁠ស្មារតី⁠របស់ខ្ញុំ⁠អាច⁠នឹង⁠គ្រប់គ្រង⁠លែង⁠បាន⁠​⁠ ⁠នៅពេល⁠ណាមួយ⁠នោះ⁠ ⁠ពិតជា⁠ធ្វើឲ្យ⁠ខ្ញុំ⁠ភ័យខ្លាច⁠ខ្លាំង⁠ណាស់⁠!⁠

⁠ក្នុងនាម⁠ជា⁠គ្រីស្ទបរិស័ទ⁠ ⁠អំពើបាប⁠ទាំងអស់⁠របស់⁠អ្នក⁠បាន⁠ទទួលការ⁠អត់ទោស⁠រួចហើយ⁠តាមរយៈ⁠យញ្ញបូជា⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ព្រះយេស៊ូវ⁠។⁠

⁠ប៉ុន្តែ⁠ ⁠ព្រះ⁠បាន⁠រំដោះ⁠ខ្ញុំ⁠ឲ្យ⁠មាន⁠សេរីភាព⁠នៅក្នុង⁠ព្រះគុណ⁠របស់⁠ទ្រង់⁠។⁠ ⁠ទ្រង់⁠បាន⁠បើក⁠សម្ដែង⁠​⁠ដំណឹងល្អ⁠នៃ⁠ព្រះគុណ⁠ដល់⁠ខ្ញុំ⁠ ⁠៖⁠ ⁠របៀប⁠ដែល⁠អំពើបាប⁠ទាំងអស់⁠របស់ខ្ញុំ⁠បាន⁠ទទួលការ⁠អត់ទោស⁠រួចហើយ⁠តាមរយៈ⁠យញ្ញបូជា⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ព្រះយេស៊ូវ⁠​⁠ ⁠និង⁠របៀប⁠ដែល⁠ខ្ញុំ⁠បាន⁠រាប់⁠ជា⁠សុចរិត⁠ដោយសារ⁠ជំនឿ⁠ ⁠មិនមែន⁠ដោយសារ⁠ការប្រព្រឹត្ត⁠របស់ខ្ញុំ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠បាន⁠ទទួលការ⁠ធានាអះអាង⁠ពេញដោយ⁠ព្រះពរ⁠អំពី⁠សេចក្ដី⁠សង្គ្រោះ⁠របស់ខ្ញុំ⁠ ⁠ហើយ⁠ខ្ញុំ⁠ដឹង⁠នៅក្នុង⁠ចិត្ត⁠របស់ខ្ញុំ⁠ថា⁠ ⁠ស្ថានសួគ៌⁠គឺជា⁠ផ្ទះ⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠នៅតែ⁠ចាំ⁠ពី⁠ពេល⁠ដែល⁠ខ្ញុំ⁠បាន⁠ទទួលការ⁠រំដោះ⁠ឲ្យ⁠មាន⁠សេរីភាព⁠ ⁠៖⁠ ⁠វា⁠ដូចជា⁠រង្វង់⁠ដែក⁠ដ៏⁠តឹង⁠ដែល⁠រុំ⁠ព័ទ្ធជុំវិញ⁠ក្បាល⁠ខ្ញុំ⁠ទើបតែ⁠បាក់⁠ ⁠ហើយ⁠ធ្លាក់ចុះ⁠មក⁠ ⁠ហើយ⁠ខ្ញុំ⁠បាន⁠ទទួល⁠បទ⁠ពិសោធ⁠ពី⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠សេរីភាព⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠!⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ

យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...

30 នាទី
View details

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សេចក្ដីសុចរិតជាអំណោយ

អ្នកមិនអាចទទួលបានព្រះពរពីព្រះ​តាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...

1 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

5 នាទី
View details

ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)

ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...

6 នាទី
View details
ជាវជាប្រចាំ