អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

⁠ខ្ញុំ⁠ធំធាត់⁠នៅក្នុង⁠គ្រួសារ⁠មួយ⁠ដែល⁠តាំងពី⁠ក្មេង⁠មក⁠ ⁠យើង⁠ត្រូវ⁠បាន⁠គេ⁠ប្រាប់⁠ថា⁠ ⁠នៅពេល⁠ដែល⁠យើង⁠ប្រព្រឹត្ត⁠អំពើបាប⁠ ⁠យើង⁠នឹង⁠ត្រូវ⁠រងទុក្ខ⁠ដោយ⁠ការ⁠ដាក់ទោស⁠។⁠ ⁠គ្រួសារ⁠យើង⁠មិនសូវ⁠មាន⁠សេចក្ដីសុខ⁠ទេ⁠ ⁠ហើយ⁠ឪពុក⁠ម្តាយ⁠ខ្ញុំ⁠តែងតែ⁠ឈ្លោះប្រកែក⁠គ្នា⁠ស្ទើរតែ⁠រាល់⁠សប្តាហ៍⁠។⁠ ⁠ការទាស់ទែង⁠គ្នា⁠ជា⁠រឿយ⁠ៗ⁠កាន់តែ⁠ធ្ងន់⁠ធ្ង⁠រឡើងៗ⁠ ⁠និង⁠ស្ទើ⁠តែ⁠ឈាន⁠ដល់⁠ការប្រព្រឹត្ត⁠អំពើ⁠ហិង្សា⁠ពី⁠ភាគី⁠ទាំងពីរ⁠។⁠ ⁠កាល⁠នៅក្មេង⁠ ⁠ខ្ញុំ⁠មានរបួស⁠ផ្លូវចិត្ត⁠។⁠

⁠ពេល⁠ខ្ញុំ⁠ធំឡើង⁠ ⁠ខ្ញុំ⁠បាន⁠រៀបការ⁠ជាមួយ⁠ស្វាមី⁠របស់ខ្ញុំ⁠ ⁠ដែល⁠មាន⁠អត្តចរិត⁠ឆេវឆាវ⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠ឯកោ⁠ក្នុង⁠អាពាហ៍⁠ពិពាហ៍⁠របស់ខ្ញុំ⁠ ⁠ព្រោះ⁠ស្វាមី⁠របស់ខ្ញុំ⁠ច្រើនតែ⁠មិន⁠នៅ⁠ក្បែរ⁠ ⁠ហើយ⁠ពេលខ្លះ⁠គាត់⁠ត្រឡប់⁠មក⁠ផ្ទះ⁠វិញ⁠តែ⁠នៅពេល⁠ព្រឹកព្រលឹម⁠ប៉ុណ្ណោះ⁠។⁠ ⁠ពេលខ្លះ⁠ ⁠ខ្ញុំ⁠ថែមទាំង⁠មាន⁠អារម្មណ៍⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠និង⁠ចង់⁠ធ្វើ⁠អត្តឃាត⁠ទៀតផង⁠។⁠

⁠ថ្ងៃមួយ⁠ ⁠ខ្ញុំ⁠បាន⁠ជួប⁠ជាមួយ⁠មិត្តសម្លាញ់⁠របស់ខ្ញុំ⁠ម្នាក់⁠ ⁠ដែល⁠ទើបតែ⁠ចាប់ផ្តើម⁠នាំ⁠កូន⁠ៗ⁠របស់⁠គាត់⁠ទៅ⁠ក្រុមជំនុំ⁠ ⁠ហើយ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ដូចជា⁠​⁠ត្រូវ⁠បាន⁠ជំរុញចិត្ត⁠ឲ្យ⁠ទៅ⁠ក្រុមជំនុំ⁠ជាមួយ⁠គាត់⁠ ⁠រួម⁠ទាំង⁠កូន⁠ៗ⁠របស់ខ្ញុំ⁠ដែរ⁠។⁠ ⁠នៅ⁠ថ្ងៃអាទិត្យ⁠នោះ⁠ ⁠មុន⁠ពេល⁠ចេញពីផ្ទះ⁠ទៅ⁠ ⁠ខ្ញុំ⁠ ⁠និង⁠ស្វាមី⁠របស់ខ្ញុំ⁠បាន⁠ឈ្លោះប្រកែក⁠គ្នា⁠យ៉ាង⁠ខ្លាំង⁠អំពី⁠ការ⁠ទៅ⁠ក្រុមជំនុំ⁠។⁠ ⁠ពេល⁠ខ្ញុំ⁠បើកឡាន⁠ចេញ⁠ ⁠ខ្ញុំ⁠បាន⁠ទទួល⁠សារ⁠ជា⁠អក្សរ⁠ពី⁠គាត់⁠ ⁠ហើយ⁠ខ្ញុំ⁠ភ្ញាក់ផ្អើល⁠ណាស់⁠ ⁠ព្រោះ⁠ស្វាមី⁠របស់ខ្ញុំ⁠ចង់ទៅ⁠ក្រុមជំនុំ⁠ជាមួយ⁠ខ្ញុំ⁠ដែរ⁠!⁠

⁠នៅ⁠ឆ្នាំ⁠ ⁠២០១៣⁠ ⁠យើង⁠បាន⁠ចាប់ផ្តើម⁠ចូលរួម⁠ក្រុមជំនុំ⁠ ⁠New⁠ ⁠Creation⁠ ⁠Church⁠ ⁠ជាប្រចាំ⁠។⁠ ⁠នៅដើម⁠ដំបូង⁠ ⁠ខ្ញុំ⁠ ⁠និង⁠ស្វាមី⁠របស់ខ្ញុំ⁠នៅតែ⁠ឈ្លោះប្រកែក⁠គ្នា⁠។⁠ ⁠ទោះជាយ៉ាងណា⁠ក៏ដោយ⁠ ⁠នៅក្នុង⁠ពេលវេលា⁠ស្ងប់ស្ងាត់⁠មួយ⁠របស់ខ្ញុំ⁠ជាមួយ⁠ព្រះអម្ចាស់⁠ ⁠ខ្ញុំ⁠ដូចជា⁠ទទួលការ⁠​⁠ជំរុញចិត្ត⁠ឲ្យ⁠អធិស្ឋាន⁠សម្រាប់⁠ស្វាមី⁠របស់ខ្ញុំ⁠។⁠

⁠ព្រះអម្ចាស់⁠បាន⁠បង្ហាញ⁠ខ្ញុំ⁠ថា⁠ ⁠ទ្រង់⁠គឺជា⁠ភាគី⁠ទីបី⁠នៅក្នុង⁠ទំនាក់ទំនង⁠របស់⁠យើង⁠។⁠ ⁠នៅពេល⁠ដែល⁠យើង⁠ផ្តោត⁠លើ⁠ព្រះអម្ចាស់⁠ ⁠ហើយ⁠រីកចម្រើន⁠ក្នុង⁠ទំនាក់ទំនង⁠ជាមួយ⁠ទ្រង់⁠ ⁠នោះ⁠ទំនាក់ទំនង⁠ប្តី⁠ប្រពន្ធ⁠របស់⁠យើង⁠ក៏⁠នឹង⁠កាន់តែ⁠ជិតស្និទ្ធ⁠ដែរ⁠។⁠

⁠ខ្ញុំ⁠ក៏បាន⁠ស្តាប់⁠ការ⁠បង្រៀន⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ហើយ⁠អនុវត្ត⁠ក្នុង⁠ជីវិត⁠របស់ខ្ញុំ⁠ផង⁠ដែរ⁠។⁠ ⁠បន្ទាប់មក⁠ ⁠ការ⁠អស្ចារ្យ⁠បាន⁠ចាប់ផ្តើម⁠កើតឡើង⁠នៅក្នុង⁠អាពាហ៍⁠ពិពាហ៍⁠របស់⁠យើង⁠។⁠ ⁠ខ្ញុំ⁠បានដឹង⁠ថា⁠ចិត្តរឹង⁠រូស⁠របស់⁠ស្វាមី⁠ខ្ញុំ⁠កាន់តែ⁠ស្រទន់⁠ជាង⁠មុន⁠បន្តិច⁠ម្ដង⁠ៗ⁠។⁠ ⁠ខ្ញុំ⁠ចាប់ផ្តើម⁠ជឿ⁠ថា⁠អ្វី⁠ដែល⁠បាន⁠កើតឡើង⁠ចំពោះ⁠ឪពុក⁠ម្តាយ⁠របស់ខ្ញុំ⁠ ⁠នឹង⁠មិនកើត⁠ឡើង⁠ចំពោះ⁠ខ្ញុំ⁠ទេ⁠ ⁠ព្រោះ⁠ព្រះអម្ចាស់⁠ស្រឡាញ់⁠ខ្ញុំ⁠។⁠

⁠សព្វថ្ងៃ⁠នេះ⁠ ⁠ខ្ញុំ⁠ ⁠និង⁠ស្វាមី⁠បាន⁠មាន⁠ទំនាក់ទំនង⁠អាពាហ៍⁠ពិពាហ៍⁠ដែល⁠មាន⁠សុភមង្គល⁠ ⁠ហើយ⁠តែងតែ⁠សហការ⁠ជាមួយគ្នា⁠ដើម្បី⁠ចិញ្ចឹម⁠កូន⁠ៗ⁠របស់⁠យើង⁠ទៀតផង⁠។⁠ ⁠សូម⁠សរសើរ⁠ដល់⁠ព្រះអម្ចាស់⁠ចំពោះ⁠ប្រាជ្ញា⁠របស់⁠ទ្រង់⁠។⁠ ⁠សូម⁠អរគុណ⁠ ⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠និង⁠ក្រុមជំនុំ⁠ ⁠New⁠ ⁠Creation⁠ ⁠Church⁠!⁠

⁠បងប្អូន⁠ស្រី⁠ម្នាក់⁠មក⁠ពី⁠ប្រទេស⁠សិង្ហបុរី⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...

3 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...

1 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...

1 នាទី
View details

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...

2 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង

លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...

2 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details
ជាវជាប្រចាំ