ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ចែករំលែកតាមរយៈ
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតដែលខ្ញុំបានជួប។ ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងលង់ក្នុងព្យុះដ៏សាហាវមួយ ដែលមានរលកធំៗបក់បោកមកលើខ្ញុំ។ ក្រៅពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការបែកចេញពីមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏បានជួបនូវស្ថានភាពអវិជ្ជមានមួយហើយមួយទៀត។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំបែកខ្ទេចខ្ទីទាំងស្រុង។
ខ្ញុំបានលិចលង់ចូលទៅក្នុងជំងឺធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ការឈឺចាប់បានលងបន្លាចខ្ញុំ ដែលនាំឲ្យខ្ញុំអង្វរព្រះអម្ចាស់ឲ្យដកជីវិតខ្ញុំទៅ។ អស់រយៈពេល ៤ ខែពេញ ខ្ញុំយំជារៀងរាល់ថ្ងៃ ជួនកាលច្រើនដងក្នុងមួយថ្ងៃ។ ខ្ញុំពិបាកក្នុងការក្រោកពីគ្រែដើម្បីងូតទឹក ញ៉ាំអាហារ ឬដុសធ្មេញ។ យ៉ាងណាមិញ ខ្ញុំត្រូវតែក្រោកឡើង ហើយទៅធ្វើការជារៀងរាល់ថ្ងៃ ទោះបីជាខ្ញុំពិតជាមិនឃើញចំណុចល្អណាមួយក្នុងការធ្វើបែបនោះក៏ដោយ។ ខ្ញុំគ្រាន់តែចង់ឲ្យការឈឺចាប់រលាយបាត់។ ខ្ញុំមានអារម្មណ៍ដូចជាចិត្តគំនិតរបស់ខ្ញុំកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយខ្ញុំហាក់ដូចជាមនុស្សស្លាប់។
ខ្ញុំពិតជាមិនដឹងថាពេលណាដែលអ្វីៗបានផ្លាស់ប្តូរសម្រាប់ខ្ញុំទេ ប៉ុន្តែខ្ញុំដឹងថាប្រាំមួយខែក្រោយមក ខ្ញុំបានចាប់ផ្តើមអានសៀវភៅរបស់លោកគ្រូ ព្រីនស៍ ដែលមានចំណងជើងថា Give Me This Mountain។ ដំបូងឡើយ ខ្ញុំពិតជាពិបាកជឿអ្វីដែលព្រះកំពុងមានបន្ទូលអំពីខ្ញុំ ហើយឃើញថាព្រះបន្ទូលសន្យារបស់ទ្រង់គឺជាការពិតសម្រាប់ខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំបន្តអានសៀវភៅនេះជាប់ជានិច្ច គំនិតរបស់ខ្ញុំក៏ចាប់ផ្ដើមផ្លាស់ប្រែ។
ខ្ញុំចាប់ផ្តើមឃើញកាន់តែច្រើនឡើងៗអំពីចិត្តស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណារបស់ព្រះវរបិតាចំពោះខ្ញុំ និងស្ថានភាពរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ពីការដែលទ្រង់ស្រឡាញ់ខ្ញុំ មានភាពពេញលេញ។ ព្រះអម្ចាស់បានចាប់ផ្តើមស្តារទំនាក់ទំនងដែលខ្ញុំគិតថាដាច់ឆ្ងាយពេកមិនអាចសង្គ្រោះបាននោះឡើងវិញ។ ទ្រង់ក៏បានប្រទានព្រះពរ និងព្រះទ័យមេត្តាករុណាដល់ខ្ញុំនៅកន្លែងធ្វើការទាំងដែលខ្ញុំមិនសមនឹងទទួលបាន។ ទ្រង់កំពុងបង្ហាញខ្ញុំថា ទ្រង់គួរឲ្យទុកចិត្ត ហើយគ្មានអ្វីដែលទ្រង់ធ្វើមិនបាននោះឡើយ!
ភ្លាមៗនោះ ខ្ញុំបានចាប់យករាល់ព្រះបន្ទូលសន្យាដែលខ្ញុំបានអាននៅក្នុងព្រះគម្ពីរ ហើយប្រកាសលើស្ថានភាពរបស់ខ្ញុំ ដោយជឿថា ទ្រង់បានបង់ថ្លៃសម្រាប់សេចក្ដីសុខសាន្ត និងការប្រោសឲ្យជាទាំងផ្លូវចិត្ត និងអារម្មណ៍របស់ខ្ញុំ ដោយការសុគតនៅលើឈើឆ្កាង។ ខ្ញុំកាន់តែឃើញព្រះយេស៊ូវ នោះការជឿខុស ទាំងដែលខ្ញុំមិនដឹងបានចាប់ផ្តើមបាត់អស់។
ខ្ញុំពិតជារំភើបណាស់ក្នុងការប្រាប់ថា ខ្ញុំមិនត្រឹមតែលែងធ្លាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏បានពោរពេញដោយអំណរផងដែរ! ដរាបដែលខ្ញុំកាន់តែស្ដាប់ឮអំពីរបៀបដែលខ្ញុំត្រូវបានអត់ទោសទាំងស្រុង ហើយថាខ្ញុំជាមនុស្សសុចរិតរបស់ព្រះនៅក្នុងព្រះគ្រីស្ទ មិនមែនដោយការអនុវត្ត ឬការស្ដាប់បង្គាប់របស់ខ្ញុំទេ ដរាបនោះទម្ងន់ និងសម្ពាធក៏កាន់តែរលាយបាត់ទៅដោយមិនចាំបាច់ប្រឹងប្រែង។ ឥឡូវនេះ ខ្ញុំនៅតែបន្តស្រេកឃ្លានចង់ស្តាប់ឮអំពីព្រះយេស៊ូវបន្ថែមទៀត! ខ្ញុំពិតជាមានព្រះពរដែលបានក្លាយជាចំណែកមួយនៃក្រុមជំនុំ Grace Revolution នៅរដ្ឋតិចសាស។ សូមសរសើរតម្កើងព្រះអម្ចាស់។ សូមអរគុណព្រះយេស៊ូវ!
Madyson Downs | រដ្ឋតិចសាស សហរដ្ឋអាមេរិក
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ
កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...