ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

⁠ការ⁠​⁠រំដោះខ្លួន⁠ចេញពី⁠ការសង្កត់សង្កិន⁠​⁠ផ្លូវចិត្ត⁠ ⁠និង⁠គំនិត⁠អវិជ្ជមាន⁠ ⁠ហើយ⁠ចាប់ផ្តើម⁠រស់នៅ⁠ជីវិត⁠ដ៏⁠បរិបូរ⁠ ⁠ដែល⁠ពោរពេញ⁠ដោយ⁠អំណរ⁠ ⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠ភាព⁠ពេញលេញ⁠ផ្លូវចិត្ត⁠។⁠ ⁠សូម⁠ចូលរួម⁠ជាមួយ⁠លោកគ្រូ⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នៅក្នុង⁠ស៊េរី⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠ហើយ⁠ស្វែងយល់⁠ពី⁠របៀប⁠ដែល⁠អ្នក⁠អាចយ⁠ក⁠ឈ្នះ⁠លើ⁠ចំណង⁠ផ្លូវចិត្ត⁠ទាំងអស់⁠ ⁠ដោយ⁠សម្រាក⁠ក្នុង⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠​⁠បាន⁠បញ្ចប់⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠

⁠ការ⁠ស្គាល់⁠អត្តសញ្ញាណ⁠ពិត⁠របស់⁠អ្នក⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠ ⁠ការ⁠ស្គាល់⁠ពីអ⁠ត្ត⁠សញ្ញាណ⁠របស់⁠យើង⁠ ⁠ឬន⁠រណា⁠ដែល⁠យើង⁠គិតថា⁠ជា⁠ខ្លួន⁠យើង⁠គឺ⁠មាន⁠សារសំខាន់⁠ខ្លាំង⁠ណាស់⁠។⁠ ⁠សព្វថ្ងៃ⁠នេះ⁠យុវវ័យ⁠ភាគច្រើន⁠ ⁠ពិបាក⁠នឹង⁠ដឹង⁠ថា⁠ពួកគេ⁠ជា⁠នរណា⁠ពិតប្រាកដ⁠។⁠ ⁠ពួកគេ⁠កំពុង⁠ស្វែងរក⁠អារម្មណ៍⁠ជា⁠កម្មសិទ្ធិ⁠ ⁠៖⁠ ⁠សេចក្តី⁠ស្រឡាញ់⁠ ⁠តម្លៃ⁠ខ្លួនឯង⁠ ⁠និង⁠អត្តសញ្ញាណ⁠ ⁠នៅកន្លែង⁠ដែល⁠មិន⁠ត្រឹមត្រូវ⁠។⁠ ⁠នៅពេល⁠ដែល⁠ពួកគេ⁠រក⁠របស់⁠ទាំងនោះ⁠នៅផ្ទះ⁠ ⁠ឬនៅ⁠ក្នុង⁠ក្រុមជំនុំ⁠មិនឃើញ⁠ ⁠ពួកគេ⁠ស្វែងរក⁠វា⁠នៅកន្លែង⁠ផ្សេងទៀត⁠ ⁠ដូចជា⁠នៅក្នុង⁠ក្រុម⁠ក្មេង⁠ទំនើង⁠ ⁠ក្រុម⁠ដែល⁠មាន⁠ជំនឿ⁠តាម⁠មេដឹកនាំ⁠ ⁠និង⁠ក្រុម⁠ណាមួយ⁠ដែល⁠នឹង⁠ទទួលយក⁠ពួកគេ⁠ ⁠ហើយ⁠ផ្តល់⁠អត្តសញ្ញាណ⁠ដ៏⁠ ⁠«⁠ឡូយ⁠»⁠ ⁠មួយ⁠ដល់⁠ពួកគេ⁠។⁠

⁠ប្រសិនបើ⁠អ្នកជា⁠ឪពុក⁠ម្តាយ⁠ ⁠ខ្ញុំ⁠សូម⁠លើកទឹកចិត្ត⁠អ្នកឲ្យ⁠ដើរតួ⁠នាទី⁠យ៉ាងសកម្ម⁠ក្នុង⁠ការបង្កើត⁠ឲ្យ⁠មានស្មារតី⁠ស្គាល់⁠ពីអ⁠ត្ត⁠សញ្ញាណ⁠របស់⁠កូន⁠អ្នក⁠។⁠ ⁠សូមកុំ⁠ទុក⁠ភារកិច្ច⁠នេះ⁠ឲ្យ⁠ប្រព័ន្ធ⁠ផ្សព្វផ្សាយ⁠ ⁠សាលារៀន⁠ ⁠ឬ⁠មិត្តភក្តិ⁠របស់⁠ពួកគេ⁠កំណត់⁠ថា⁠ពួកគេ⁠ជា⁠នរណា⁠។⁠ ⁠សូម⁠ទុកចិត្ត⁠ខ្ញុំ⁠ចុះ⁠ ⁠ពួកគេ⁠ចង់⁠ឮ⁠វា⁠ពី⁠ឪពុក⁠ម្តាយ⁠ជាជាង⁠ឮ⁠ពី⁠អ្នកដទៃ⁠។⁠ ⁠⁠ពាក្យសម្ដី⁠របស់⁠អ្នកមាន⁠តម្លៃ⁠បំផុត⁠សម្រាប់⁠ពួកគេ⁠!⁠

⁠វា⁠សំខាន់ណាស់⁠ក្នុង⁠ការ⁠ដឹង⁠ថា⁠កូន⁠ជា⁠នរណា⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ ⁠ជា⁠សេចក្តី⁠សុចរិត⁠របស់⁠ព្រះ⁠ ⁠ដែល⁠មាន⁠ព្រះពរ⁠យ៉ាង⁠ខ្លាំង⁠ ⁠ទទួល⁠បានការ⁠សព្វព្រះទ័យ⁠យ៉ាង⁠ខ្លាំង⁠ ⁠និង⁠ក្តី⁠ស្រឡាញ់⁠ដ៏⁠ជ្រាលជ្រៅ⁠ពី⁠ទ្រង់⁠។⁠

⁠សូម⁠រំលឹក⁠ពួកគេ⁠ជា⁠ញឹកញាប់⁠ថា⁠ព្រះ⁠ស្រឡាញ់⁠ពួកគេ⁠ខ្លាំង⁠ប៉ុណ្ណា⁠ ⁠៖⁠ ⁠«⁠កូន⁠គឺជា⁠កូន⁠ដ៏⁠ជាទីស្រឡាញ់⁠របស់⁠ព្រះ⁠ដ៏⁠ជា⁠ព្រះវរបិតា⁠ ⁠ទ្រង់⁠សព្វ⁠ព្រះហឫទ័យ⁠នឹង⁠កូន⁠ណាស់⁠។⁠ ⁠កូន⁠ជា⁠កូន⁠របស់⁠ស្តេច⁠ ⁠ជា⁠អ្នក⁠ដែល⁠មានជ័យ⁠ជម្នះ⁠!⁠»⁠ ⁠ហើយ⁠កុំ⁠ភ្លេច⁠ប្រាប់⁠ពួកគេ⁠ផង⁠ដែរ⁠ថា⁠អ្នក⁠ស្រឡាញ់⁠ពួកគេ⁠ប៉ុណ្ណា⁠ ⁠៖⁠ ⁠«⁠កូន⁠នឹង⁠នៅតែ⁠ជា⁠កូន⁠ជាទីស្រឡាញ់⁠របស់⁠ប៉ា⁠ ⁠និង⁠ម៉ាក់⁠ជានិច្ច⁠។⁠ ⁠កូន⁠មានតម្លៃ⁠បំផុត⁠សម្រាប់⁠យើង⁠ ⁠ហើយ⁠យើង⁠នឹង⁠ស្រឡាញ់⁠ ⁠ហើយ⁠ទទួលយក⁠កូន⁠ជានិច្ច⁠ ⁠ទោះបីជា⁠កូន⁠បាន⁠ធ្វើខុស⁠ក៏ដោយ⁠»⁠។⁠

⁠នៅពេល⁠ដែ⁠លកូនៗ⁠របស់⁠អ្នកដឹង⁠ថា⁠ពួកគេ⁠ទទួល⁠បាន⁠ក្តី⁠ស្រឡាញ់⁠ប៉ុណ្ណា⁠ ⁠និង⁠ពួកគេ⁠ជា⁠នរណា⁠ពិតប្រាកដ⁠ ⁠ពួកគេ⁠នឹង⁠មិន⁠ស្វែងរក⁠សុវត្ថិភាព⁠ ⁠និង⁠ការ⁠ទទួលស្គាល់⁠​⁠នៅកន្លែង⁠ផ្សេង⁠ឡើយ⁠។⁠ ⁠ហើយ⁠នៅពេល⁠ដែល⁠មានការ⁠ល្បួង⁠មកដល់⁠ ⁠ពួកគេ⁠នឹង⁠មាន⁠កម្លាំង⁠ដើម្បី⁠ឈរ⁠យ៉ាង⁠រឹងមាំ⁠ ⁠ហើយ⁠ប្រាប់⁠មិត្តភក្តិ⁠របស់⁠ពួកគេ⁠ថា⁠ ⁠«⁠ខ្ញុំ⁠មិន⁠ចាំបាច់⁠ជក់បារី⁠ដើម្បីឲ្យ⁠ពួក⁠ឯង⁠ទទួលយក⁠ខ្ញុំ⁠ទេ⁠។⁠ ⁠ប៉ា⁠របស់ខ្ញុំ⁠ ⁠បាន⁠ទទួលយក⁠ខ្ញុំ⁠ហើយ⁠!⁠»⁠ ⁠យើង⁠នឹង⁠ចិញ្ចឹម⁠កូន⁠ៗ⁠ដែល⁠នឹង⁠ជឿ⁠ ⁠ហើយ⁠ហ៊ាន⁠ប្រកាស⁠ថា⁠ ⁠«⁠ខ្ញុំ⁠មានតម្លៃ⁠ខ្លាំង⁠ណាស់⁠ដោយ⁠ព្រះយេស៊ូវ⁠ទ្រង់⁠បាន⁠សុគត⁠សម្រាប់⁠ខ្ញុំ⁠។⁠ ⁠ហេតុអ្វីបានជា⁠ខ្ញុំ⁠ត្រូវ⁠ប្រគល់⁠រូបកាយ⁠របស់ខ្ញុំ⁠ទៅ⁠ឲ្យ⁠នរណា⁠ម្នាក់⁠ ⁠ដើម្បី⁠មាន⁠អារម្មណ៍⁠ថា⁠មានតម្លៃ⁠ ⁠និង⁠មាន⁠សារសំខាន់⁠?⁠»⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠មិនថា⁠អ្នកជា⁠កុមារ⁠ ⁠យុវវ័យ⁠ ⁠ឬ⁠មនុស្ស⁠ពេញវ័យ⁠ទេ⁠ ⁠វា⁠សំខាន់ណាស់⁠ក្នុង⁠ការ⁠ដឹង⁠ថា⁠អ្នកជា⁠នរណា⁠នៅក្នុង⁠ព្រះគ្រីស្ទ⁠ ⁠៖⁠ ⁠ជា⁠សេចក្តី⁠សុចរិត⁠របស់⁠ព្រះ⁠ ⁠ដែល⁠មាន⁠ព្រះពរ⁠យ៉ាង⁠ខ្លាំង⁠ ⁠ទទួល⁠បានការ⁠សព្វព្រះទ័យ⁠យ៉ាង⁠ខ្លាំង⁠ ⁠និង⁠ក្តី⁠ស្រឡាញ់⁠ដ៏⁠ជ្រាលជ្រៅ⁠ពី⁠ទ្រង់⁠ ⁠ហើយ⁠វា⁠ក៏⁠សំខាន់⁠ដូចគ្នា⁠ដែរ⁠ក្នុង⁠ការ⁠ដឹង⁠ថា⁠អ្នកមាន⁠អត្តសញ្ញាណ⁠ដ៏⁠មានតម្លៃ⁠នេះ⁠ ⁠មិនមែន⁠ដោយសារតែ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠អ្នកនោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ដោយសារតែ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠

⁠ចូរ⁠​⁠ជំនួស⁠គំនិត⁠ទាំងនោះ⁠ ⁠ដោយ⁠ការ⁠ជញ្ជឹងគិត⁠អំពី⁠ព្រះយេស៊ូវ⁠

⁠ព្រះ⁠ចង់⁠ឲ្យ⁠យើង⁠គិត⁠ ⁠ឬ⁠ពិចារណា⁠អំពី⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠។⁠ ⁠អ្នកដឹង⁠ហើយ⁠ថា⁠ ⁠អ្នក⁠មិន⁠អាច⁠គ្រាន់តែ⁠បិទបាំង⁠គំនិត⁠អវិជ្ជមាន⁠ទាំងនោះ⁠ដោយ⁠ការ⁠ផឹកស្រា⁠ ⁠ចាក់⁠ត⁠ន្ត្រី⁠ខ្លាំង⁠ៗ⁠ ⁠គ្រឿងញៀន⁠ ⁠ឬ⁠ដោយ⁠ ⁠«⁠អំណាចចិត្ត⁠»⁠ ⁠របស់⁠អ្នក⁠បានទេ⁠។⁠ ⁠អ្នក⁠ត្រូវ⁠ជំនួស⁠វា⁠ដោយ⁠ការ⁠ជ⁠​⁠ញ្ជឹង⁠គិត⁠អំពី⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ព្រះគ្រីស្ទ⁠។⁠ ⁠លោក⁠​⁠ប៉ុល⁠​⁠ប្រាប់⁠​⁠យើង⁠​⁠ថា⁠ ⁠៖⁠

⁠…⁠មួយ⁠​⁠ទៀត⁠ ⁠បង⁠​⁠ប្អូន⁠​⁠អើយ⁠ ⁠ឯ⁠​⁠សេចក្ដី⁠​⁠ណា⁠​⁠ដែល⁠​⁠ពិត⁠ ⁠សេចក្ដី⁠​⁠ណា⁠​⁠ដែល⁠​⁠គួរ⁠​⁠រាប់⁠​⁠អាន⁠ ⁠សេចក្ដី⁠​⁠ណា⁠​⁠ដែល⁠​⁠សុចរិត⁠ ⁠សេចក្ដី⁠​⁠ណា⁠​⁠ដែល⁠​⁠បរិសុទ្ធ⁠ ⁠សេចក្ដី⁠​⁠ណា⁠​⁠ដែល⁠​⁠គួរ⁠​⁠ស្រឡាញ់⁠ ⁠សេចក្ដី⁠​⁠ណា⁠​⁠ដែល⁠​⁠មាន⁠​⁠ឈ្មោះ⁠​⁠ល្អ⁠ ⁠បើ⁠​⁠មាន⁠​⁠សគុណ⁠​⁠ណា⁠ ⁠ឬ⁠​⁠ជា⁠​⁠សេចក្ដី⁠​⁠សរសើរ⁠​⁠ណា⁠ ⁠នោះ⁠​⁠ចូរ⁠​⁠ពិចារណា⁠​⁠ពី⁠​⁠សេចក្ដី⁠​⁠ទាំង⁠​⁠នោះ⁠​⁠ចុះ⁠។⁠

⁠—⁠ ⁠ភីលីព⁠ ⁠៤⁠:⁠៨⁠

⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ចិត្ត⁠របស់ខ្ញុំ⁠បាន⁠ខ្ទេចខ្ទាំ⁠ ⁠និង⁠ហត់នឿយ⁠ទៅ⁠ហើយ⁠ ⁠ខ្ញុំ⁠មិន⁠អាច⁠គិត⁠បាន⁠ត្រឹមត្រូវ⁠ផង⁠ ⁠កុំថាឡើយ⁠ទៅ⁠ជ⁠​⁠ញ្ជឹង⁠គិត⁠អំពី⁠រឿង⁠ទាំងនោះ⁠!⁠

⁠បងប្អូន⁠អើយ⁠ ⁠ខ្ញុំ⁠យល់⁠ពី⁠ការ⁠លំបាក⁠របស់⁠អ្នក⁠។⁠ ⁠ប៉ុន្តែ⁠ ⁠អ្វី⁠ដែល⁠អ្នក⁠ត្រូវ⁠ធ្វើ⁠គឺ⁠គ្រាន់តែ⁠អង្គុយ⁠សម្រាក⁠ ⁠ហើយ⁠ស្តាប់⁠សារ⁠ដែល⁠ពេញដោយ⁠ព្រះយេស៊ូវ⁠ ⁠និង⁠អ្វី⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠សម្រាប់⁠អ្នក⁠។⁠ ⁠គ្រាន់តែ⁠ចាក់⁠ស៊ីឌី⁠ពី⁠សេចក្ដីអធិប្បាយ⁠សារ⁠ឡើងវិញ⁠ម្តង⁠ហើយ⁠ម្តង⁠ទៀត⁠ ⁠ឬ⁠ដោត⁠វា⁠ចូល⁠ទៅ⁠ក្នុង⁠ម៉ាស៊ីន⁠ចាក់⁠ ⁠MP3⁠ ⁠របស់⁠អ្នក⁠ ⁠ប្រសិនបើ⁠អ្នក⁠ត្រូវ⁠ធ្វើដំណើរ⁠។⁠ ⁠កុំ⁠បារម្ភ⁠ ⁠ប្រសិនបើ⁠អ្នក⁠មិន⁠យល់⁠ពី⁠សេចក្ដីអធិប្បាយ⁠ទាំងមូល⁠។⁠ ⁠គ្រាន់តែ⁠បន្ត⁠ស្តាប់⁠សំឡេង⁠នៃ⁠ព្រះគុណ⁠ជំនួស⁠ឲ្យ⁠សំឡេង⁠របស់⁠មារ⁠ដែល⁠​⁠ចោទប្រកាន់⁠។⁠ ⁠ចូរ⁠​⁠បន្ត⁠មើលឃើញ⁠ភាព⁠ឧត្តម⁠របស់⁠ព្រះយេស៊ូវ⁠ ⁠និង⁠អ្វី⁠ៗ⁠ទាំងអស់⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠សម្រាប់⁠អ្នក⁠ដោយ⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠ព្រះវរបិតា⁠ ⁠ហើយ⁠អនុញ្ញាត⁠ឲ្យ⁠ព្រះ‌វិញ្ញាណ⁠​⁠បរិសុទ្ធ⁠ធ្វើការ⁠យ៉ាង⁠ស៊ីជម្រៅ⁠នៅក្នុង⁠អ្នក⁠។⁠ ⁠ចូរ⁠ចាំ⁠ថា⁠ ⁠វា⁠មិនមែន⁠និយាយ⁠អំពី⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠អ្នក⁠ ⁠និង⁠អ្វី⁠ដែល⁠អ្នក⁠ត្រូវ⁠ធ្វើ⁠ទេ⁠ ⁠ប៉ុន្តែ⁠អ្វី⁠ៗ⁠ទាំងអស់⁠គឺ⁠និយាយ⁠អំពី⁠ការ⁠ស្ដាប់⁠​⁠បង្គាប់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠និង⁠អ្វី⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើរួចហើយ⁠សម្រាប់⁠អ្នក⁠។⁠ ⁠គ្រាន់តែ⁠បន្ត⁠ស្តាប់⁠សារ⁠នេះ⁠ ⁠ហើយ⁠អ្នក⁠នឹង⁠រក⁠ឃើញ⁠ការសម្រាក⁠នៅក្នុង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠!⁠


⁠ការ⁠ស្តាប់⁠គឺជា⁠ផ្លូវ⁠ឆ្ពោះទៅ⁠រក⁠ជ័យជម្នះ⁠របស់⁠អ្នក⁠

⁠ខ្ញុំ⁠បាន⁠ទទួល⁠ទីបន្ទាល់⁠ដ៏⁠មានតម្លៃ⁠មួយ⁠ពី⁠ស្ត្រី⁠ម្នាក់⁠ឈ្មោះ⁠ ⁠ខូន⁠នី⁠ ⁠(⁠Connie⁠)⁠។⁠ ⁠នាង⁠មាន⁠អារម្មណ៍⁠សោកសៅ⁠យ៉ាង⁠ខ្លាំង⁠បន្ទាប់ពី⁠មិត្ត⁠ប្រុស⁠របស់⁠នាង⁠បាន⁠សុំ⁠បែក⁠ពី⁠នាង⁠។⁠ ⁠ដោយមាន⁠អារម្មណ៍⁠រំជួលចិត្ត⁠យ៉ាង⁠ខ្លាំង⁠ចំពោះ⁠ការ⁠បដិសេធ⁠ ⁠និង⁠ការឈឺចាប់⁠ ⁠នាង⁠បាន⁠ចាប់ផ្តើម⁠ស្វែងរក⁠ព្រះ⁠នៅ⁠តាម⁠ប៉ុស្តិ៍⁠ទូរទស្សន៍⁠គ្រីស្ទបរិស័ទ⁠ ⁠ហើយ⁠នោះ⁠ជា⁠របៀប⁠ដែល⁠នាង⁠បាន⁠រក⁠ឃើញ⁠ការ⁠ចាក់⁠ផ្សាយ⁠តាម⁠ទូរទស្សន៍⁠របស់ខ្ញុំ⁠។⁠

⁠ពេល⁠​⁠នាង⁠ឮ⁠​⁠ខ្ញុំ⁠​⁠ប្រកាស⁠​⁠អំពី⁠​⁠ព្រះគុណ⁠​⁠របស់⁠​⁠ព្រះ⁠ ⁠និង⁠​⁠កិច្ចការ⁠​⁠ដែល⁠​⁠បាន⁠​⁠ចប់⁠សព្វគ្រប់⁠​⁠របស់⁠​⁠ព្រះគ្រីស្ទ⁠ ⁠នាង⁠​⁠បាន⁠​⁠ថ្វាយ⁠​⁠ភាព⁠​⁠ចលាចល⁠​⁠របស់⁠​⁠នាង⁠​⁠ទៅ⁠​⁠ព្រះ⁠ ⁠ហើយ⁠​⁠បាន⁠​⁠ទទួល⁠​⁠ការ⁠ផ្គត់ផ្គង់⁠ព្រះគុណ⁠​⁠ដ៏⁠​⁠បរិបូរ⁠​⁠របស់⁠​⁠ទ្រង់⁠។⁠ ⁠ក្នុង⁠​⁠រយៈពេល⁠​⁠បី⁠​⁠ថ្ងៃ⁠​⁠បន្ទាប់ពី⁠នោះ⁠ ⁠នាង⁠​⁠គ្រាន់តែ⁠​⁠បន្ត⁠​⁠មើល⁠​⁠ការ⁠​⁠ចាក់⁠ផ្សាយ⁠តាម⁠ទូរទស្សន៍⁠ ⁠ស្តាប់⁠ហើយ⁠ស្ដាប់⁠ទៀត⁠​⁠​⁠អំពី⁠​⁠ព្រះយេស៊ូវ⁠ ⁠និង⁠​⁠សេចក្ដី⁠​⁠ស្រឡាញ់⁠​⁠របស់⁠​⁠ទ្រង់⁠​⁠ចំពោះ⁠​⁠នាង⁠។⁠ ⁠នាង⁠បាន⁠ចែករំលែក⁠ថា⁠ ⁠៖⁠

⁠បន្ទាប់⁠​⁠ពី⁠រយៈ⁠​⁠បី⁠​⁠ថ្ងៃ⁠ ⁠ការ⁠​⁠ឈឺចាប់⁠​⁠បាន⁠​⁠បាត់⁠​⁠ទៅ⁠​⁠វិញ⁠​⁠យ៉ាង⁠​⁠អស្ចារ្យ⁠។⁠ ⁠ខ្ញុំ⁠​⁠មិន⁠​⁠មាន⁠​⁠អារម្មណ៍⁠​⁠សោកសៅ⁠​⁠ទេ⁠ ⁠ហើយ⁠​⁠ទោះបីជា⁠​⁠មាន⁠​⁠អ្វី⁠​⁠កើតឡើង⁠​⁠ក៏⁠​⁠ដោយ⁠ ⁠ខ្ញុំ⁠​⁠មាន⁠​⁠អារម្មណ៍⁠​⁠ថា⁠ព្រះ⁠ស្រឡាញ់⁠​⁠ខ្ញុំ⁠ ⁠ហើយ⁠​⁠ខ្ញុំ⁠​⁠មាន⁠​⁠សេចក្តី⁠សុខសាន្ត⁠ ⁠និង⁠​⁠ភាព⁠​⁠ពេញលេញ⁠​⁠នៅ⁠​⁠ក្នុង⁠​⁠ចិត្ត⁠​⁠របស់⁠​⁠ខ្ញុំ⁠។⁠ ⁠ចាប់ពី⁠​⁠ថ្ងៃ⁠​⁠នោះ⁠​⁠មក⁠ ⁠ខ្ញុំ⁠​⁠បាន⁠​⁠បន្ត⁠​⁠សរសើរ⁠​⁠តម្កើង⁠​⁠ព្រះ⁠ចំពោះ⁠​⁠សេចក្ដី⁠​⁠ស្រឡាញ់⁠​⁠របស់⁠​⁠ទ្រង់⁠​⁠ចំពោះ⁠​⁠ខ្ញុំ⁠ ⁠ហើយ⁠​⁠បាន⁠​⁠បន្ត⁠​⁠ទទួល⁠​⁠ព្រះគុណ⁠ ⁠និង⁠​⁠ព្រះពរ⁠​⁠របស់⁠
⁠​⁠ទ្រង់⁠។⁠

⁠ដោយ⁠​⁠គ្រាន់តែ⁠​⁠ស្តាប់⁠​⁠ហើយ⁠ស្តាប់⁠ទៀត⁠ ⁠ព្រះ⁠​⁠បាន⁠​⁠ធ្វើ⁠​⁠កិច្ចការ⁠​⁠ដ៏⁠អស្ចារ្យ⁠មួយ⁠​⁠នៅ⁠​⁠ក្នុង⁠​⁠ចិត្ត⁠ ⁠និង⁠​⁠គំនិត⁠​⁠របស់⁠ខូន⁠នី⁠។⁠ ⁠ព្រលឹង⁠​⁠របស់⁠​⁠នាង⁠​⁠បាន⁠​⁠ចាប់ផ្ដើម⁠​⁠ចម្រើន⁠​⁠ឡើង⁠ ⁠ខណៈ⁠​⁠ដែល⁠​⁠សេចក្ដី⁠​⁠សុខសាន្ត⁠ ⁠និង⁠​⁠សេចក្ដី⁠​⁠ស្រឡាញ់⁠​⁠របស់⁠​⁠ព្រះ⁠​⁠បាន⁠​⁠បំពេញ⁠​⁠ចន្លោះ⁠​⁠ប្រហោង⁠​⁠នៅ⁠​⁠ក្នុង⁠​⁠ចិត្ត⁠​⁠របស់⁠​⁠
⁠នាង⁠។⁠

⁠សូម⁠​⁠ឲ្យ⁠​⁠ព្រះយេស៊ូ⁠​⁠វប្រ⁠ទាន⁠​⁠ឲ្យ⁠អ្នក⁠បាន⁠សម្រាក⁠ ⁠ហើយ⁠​⁠បង្ហាញ⁠ពី⁠ព្រះគុណ⁠ទ្រង់⁠មកកាន់⁠អ្នក⁠។⁠

⁠បងប្អូន⁠អើយ⁠ ⁠បើ⁠​⁠អ្នក⁠​⁠ហត់នឿយ⁠​⁠នឹង⁠​⁠គំនិត⁠​⁠អវិជ្ជមាន⁠​⁠គ្រប់⁠​⁠ប្រភេទ⁠​⁠ដូច⁠ ⁠ខូន⁠នី⁠ ⁠សូម⁠​⁠បន្ត⁠​⁠ស្ដាប់⁠​⁠ដំណឹងល្អ⁠​⁠ដែល⁠​⁠បាន⁠​⁠ប្រកាស⁠។⁠ ⁠ដំណឹងល្អ⁠​⁠គឺ⁠​⁠អំពី⁠​⁠ការ⁠​⁠ស្ដាប់⁠​⁠បង្គាប់⁠​⁠របស់⁠​⁠ព្រះគ្រីស្ទ⁠ ⁠ហើយ⁠​⁠​⁠ជា⁠​⁠ព្រះចេស្ដា⁠​⁠​⁠របស់⁠​⁠ព្រះ⁠​⁠ចំំ⁠ពោះ⁠​⁠សុខុមាលភាព⁠​⁠ទាំងមូល⁠​⁠របស់⁠​⁠អ្នក⁠ ⁠(⁠រ៉ូម⁠ ⁠១⁠:⁠១៦⁠)⁠!⁠ ⁠គ្រាន់តែ⁠មករ⁠ក⁠ព្រះយេស៊ូវ⁠ ⁠ហើយ⁠អនុញ្ញាត⁠​⁠ឲ្យ⁠​⁠ព្រះយេស៊ូ⁠​⁠វ⁠ឲ្យ⁠អ្នក⁠បាន⁠សម្រាក⁠ ⁠ហើយ⁠​⁠បង្ហាញ⁠ពី⁠ព្រះគុណ⁠ទ្រង់⁠មកកាន់⁠អ្នក⁠ ⁠គ្រាន់តែ⁠អនុញ្ញាត⁠ឲ្យ⁠ព្រះគុណ⁠ ⁠និង⁠ព្រះវិញ្ញាណ⁠របស់⁠ទ្រង់⁠ធ្វើការ⁠នៅក្នុង⁠ដួងចិត្ត⁠ ⁠និង⁠គំនិត⁠របស់⁠អ្នក⁠។⁠ ⁠ហើយ⁠នៅពេល⁠ដែល⁠អ្នកចាប់⁠ផ្តើម⁠ទទួល⁠បាន⁠ព្រះគុណ⁠របស់⁠ទ្រង់⁠កាន់តែ⁠ច្រើន⁠ ⁠និង⁠ការ⁠បើក⁠សម្ដែង⁠​⁠កាន់តែ⁠ច្រើន⁠អំពី⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠ ⁠និង⁠សេចក្តី⁠សុចរិត⁠របស់⁠អ្នក⁠នៅក្នុង⁠ទ្រង់⁠ ⁠អ្នក⁠នឹង⁠ឃើញថា⁠ច្រវាក់⁠នៃ⁠ការភ័យខ្លាច⁠ ⁠និង⁠ការ⁠បាក់ទឹកចិត្ត⁠កំពុងតែ⁠របូត⁠ដាច់⁠។⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠មិនថា⁠អ្នក⁠កំពុង⁠មាន⁠បញ្ហា⁠ជាប់⁠ស្ទះ⁠ជាមួយ⁠គំនិត⁠អវិជ្ជមាន⁠អ្វី⁠នៅ⁠ថ្ងៃនេះ⁠ ⁠មិនថា⁠វា⁠ជា⁠បន្ទាយ⁠រឹងមាំ⁠ ⁠ឬ⁠ទម្លាប់⁠ដែល⁠ធ្វើឲ្យ⁠អ្នក⁠ទន់ខ្សោយ⁠យ៉ាងណាក៏ដោយ⁠ ⁠ខ្ញុំ⁠ដឹង⁠ដោយ⁠ឥត⁠​⁠សង្ស័យ⁠ថា⁠ ⁠ព្រះអម្ចាស់⁠បាន⁠ចាប់ផ្តើម⁠កិច្ចការ⁠ល្អ⁠នៅក្នុង⁠អ្នក⁠រួចហើយ⁠។⁠ ⁠ទ្រង់⁠ស្រឡាញ់⁠អ្នក⁠ដោយ⁠គ្មាន⁠លក្ខខណ្ឌ⁠ ⁠ហើយ⁠ទ្រង់⁠គង់⁠សម្រាប់⁠អ្នកមួយ⁠រយ⁠ភាគរយ⁠។⁠ ⁠ទ្រង់⁠ចង់⁠ឲ្យ⁠ចិត្ត⁠ ⁠និង⁠រូបកាយ⁠របស់⁠អ្នកមាន⁠សេរីភាព⁠ ⁠និង⁠ពេញលេញ⁠។⁠ ⁠ព្រះហឫទ័យ⁠របស់⁠ទ្រង់⁠គឺ⁠​⁠ចង់⁠​⁠ឲ្យ⁠​⁠អ្នក⁠​⁠បាន⁠​⁠ចម្រើន⁠​⁠​⁠ឡើង⁠​⁠គ្រប់⁠​⁠ជំពូក⁠ក្នុង⁠ជីវិត⁠ ⁠ដូច⁠​⁠ជា⁠​⁠ព្រលឹង⁠​⁠អ្នក⁠​⁠បាន⁠​⁠ចំរើន⁠​⁠ឡើង⁠​⁠ដែរ⁠។⁠

⁠ហើយ⁠ឥឡូវនេះ⁠ ⁠ដោយ⁠អ្នកដឹង⁠ពី⁠របៀប⁠ដែល⁠មារ⁠សត្រូវ⁠ធ្វើ⁠ប្រតិបត្តិ⁠ការ⁠ ⁠(⁠ចិត្ត⁠របស់⁠អ្នក⁠គឺជា⁠សមរភូមិ⁠របស់⁠វា⁠ ⁠ហើយ⁠គំនិត⁠របស់⁠អ្នកជា⁠អាវុធ⁠ដែល⁠វា⁠ជ្រើសរើស⁠)⁠ ⁠នោះ⁠អ្នកមាន⁠ជ័យជម្នះ⁠ពាក់កណ្តាល⁠លើស⁠មរ⁠ភូមិ⁠នេះ⁠ហើយ⁠!⁠ ⁠អ្នក⁠បាន⁠ដើរទៅ⁠រក⁠ការ⁠ចាប់ផ្តើម⁠ដ៏⁠ល្អ⁠ហើយ⁠!⁠ ⁠ចាប់ពី⁠ពេលនេះ⁠តទៅ⁠ ⁠គ្រាន់តែ⁠បន្ត⁠ស្តាប់⁠សារ⁠ដែល⁠ពេញដោយ⁠ព្រះគ្រីស្ទ⁠ ⁠និង⁠អ្វី⁠ដែល⁠ទ្រង់⁠សម្រេច⁠បាន⁠សម្រាប់⁠អ្នក⁠នៅ⁠លើ⁠ឈើឆ្កាង⁠។⁠ ⁠សូមកុំ⁠ព្យាយាម⁠យល់⁠រឿង⁠គ្រប់យ៉ាង⁠ ⁠៖⁠ ⁠ហេតុអ្វីបានជា⁠រឿង⁠នេះ⁠កើតឡើង⁠ចំពោះ⁠អ្នក⁠ ⁠វា⁠ជា⁠កំហុស⁠របស់⁠អ្នកណា⁠ជាដើម⁠។⁠ ⁠គ្រាន់តែ⁠ពឹងផ្អែក⁠លើ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ ⁠សម្រាក⁠នៅ⁠ក្នុង⁠អ្វី⁠ៗ⁠ទាំងអស់⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠សម្រាប់⁠អ្នក⁠ ⁠ហើយ⁠មើល⁠ទ្រង់⁠ផ្លាស់⁠ប្រែចិត្ត⁠ ⁠រូបកាយ⁠ ⁠និង⁠ជីវិត⁠របស់⁠អ្នក⁠ពី⁠សិរីល្អ⁠មួយ⁠ទៅ⁠សិរីល្អ⁠មួយទៀត⁠។⁠ ⁠តាមរយៈ⁠ឈើឆ្កាង⁠ ⁠ទ្រង់⁠បាន⁠យកឈ្នះ⁠លើស⁠មរ⁠ភូមិ⁠ជំនួស⁠អ្នក⁠រួចហើយ⁠!⁠

⁠បងប្អូន⁠អើយ⁠ ⁠ព្រះ⁠​⁠បាន⁠​⁠ប្រទាន⁠​⁠វិញ្ញាណ⁠​⁠ដ៏⁠មានអំណាច⁠ ⁠សេចក្ដី⁠​⁠ស្រឡាញ់⁠ ⁠និង⁠​⁠ប្រាជ្ញា⁠នឹងធឹង⁠ដល់⁠​⁠អ្នក⁠ ⁠តាមរយៈ⁠​⁠ការ⁠​⁠ស្ដាប់⁠​⁠បង្គាប់⁠​⁠របស់⁠​⁠ព្រះគ្រីស្ទ⁠ ⁠(⁠២⁠ ⁠ធីម៉ូថេ⁠ ⁠១⁠:⁠៧⁠)⁠។⁠ ⁠អ្វី⁠ដែល⁠អ្នកដទៃ⁠និយាយ⁠អំពី⁠អ្នក⁠មិន⁠សំខាន់⁠នោះ⁠ទេ⁠។⁠ ⁠ដ្បិត⁠ដោយសារ⁠​⁠ការ⁠​⁠ស្ដាប់⁠​⁠បង្គាប់⁠​⁠របស់⁠​⁠ព្រះយេស៊ូវ⁠ ⁠អ្នក⁠​⁠ជា⁠​⁠បុត្រ⁠ដ៏⁠​⁠សុចរិត⁠ ⁠និង⁠​⁠ជា⁠​⁠បុត្រ⁠ស្ងួនភ្ងា⁠​⁠ដែល⁠​⁠ព្រះ⁠​⁠ទ្រង់⁠​⁠​⁠សព្វ⁠​⁠ព្រះហឫទ័យ⁠​⁠យ៉ាង⁠​⁠ខ្លាំង⁠។⁠ ⁠អ្នក⁠​⁠មាន⁠ព្រះចេស្ដា⁠​⁠​⁠ក្នុង⁠​⁠នគរ⁠​⁠របស់⁠​⁠ទ្រង់⁠។⁠ ⁠អ្នក⁠​⁠គួរ⁠​⁠ជាទី⁠​⁠ស្រឡាញ់⁠​⁠នៅ⁠​⁠ក្នុង⁠​⁠ព្រះនេត្រ⁠​⁠របស់⁠​⁠ទ្រង់⁠។⁠ ⁠ហើយ⁠​⁠អ្នក⁠​⁠មាន⁠​⁠គំនិត⁠​⁠ដូច⁠​⁠ទ្រង់⁠​⁠ដែរ⁠ ⁠(⁠១⁠ ⁠កូរិនថូស⁠ ⁠២⁠:⁠១៦⁠)⁠។⁠ ⁠ចូរ⁠​⁠ជឿ⁠​⁠ ⁠ហើយ⁠​⁠រស់នៅ⁠ដូចនោះ⁠ចុះ⁠!⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ

យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...

30 នាទី
View details

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សេចក្ដីសុចរិតជាអំណោយ

អ្នកមិនអាចទទួលបានព្រះពរពីព្រះ​តាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...

1 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details
ជាវជាប្រចាំ