ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

⁠ខ្ញុំ⁠មាន⁠អាយុ⁠សាមសិប⁠បួន⁠ឆ្នាំ⁠ ⁠ហើយ⁠បាន⁠ចូលរួម⁠ក្នុង⁠ព័ន្ធកិច្ច⁠ពេញ⁠ពេល⁠អស់⁠រយៈពេល⁠ដប់⁠បី⁠ឆ្នាំ⁠។⁠ ⁠អស់⁠រយៈពេល⁠ប្រាំពីរ⁠ឆ្នាំ⁠ហើយ⁠ ⁠ដែល⁠ខ្ញុំ⁠ ⁠និង⁠ស្វាមី⁠បាន⁠ធ្វើជា⁠គ្រូគង្វាល⁠នៅ⁠ក្រុមជំនុំ⁠ទីប្រជុំជន⁠មួយ⁠ក្នុង⁠ទីក្រុង⁠ឈី⁠កា⁠ហ្គោ⁠។⁠ ⁠យើង⁠បាន⁠បង្កើត⁠ការសិក្សា⁠ព្រះគម្ពីរ⁠ ⁠ធ្វើ⁠សិក្ខាសាលា⁠ ⁠បង្រៀន⁠ ⁠បណ្តុះបណ្តាល⁠ ⁠និង⁠ផ្សាយដំណឹង⁠ល្អ⁠។⁠ ⁠យើង⁠បានឃើញ⁠មនុស្ស⁠ទទួលការ⁠សង្គ្រោះ⁠ ⁠ទទួល⁠បុណ្យ⁠ជ្រមុជទឹក⁠ ⁠បំពេញ⁠ដោយ⁠ព្រះ‌វិញ្ញាណ⁠បរិសុទ្ធ⁠ ⁠និង⁠បាន⁠ឆ្លងកាត់⁠វគ្គ⁠បណ្ដុះបណ្ដាល⁠ភាពជាសិស្ស⁠។⁠ ⁠ទោះជាយ៉ាងណា⁠ក៏ដោយ⁠ ⁠យើង⁠បានឃើញ⁠ផល⁠ផ្លែ⁠ដែល⁠នៅ⁠ស្ថិតស្ថេរ⁠តិចតួច⁠ណាស់⁠។⁠

⁠ទោះបីជា⁠យើង⁠បាន⁠ធ្វើអ្វី⁠គ្រប់យ៉ាង⁠ដែល⁠យើង⁠ដឹង⁠ថាត្រូវ⁠ធ្វើ⁠ក៏ដោយ⁠ ⁠ខ្ញុំ⁠តែងតែ⁠សង្ស័យ⁠ថា⁠តើ⁠យើង⁠បាន⁠ធ្វើ⁠គ្រប់គ្រាន់⁠ឬនៅ⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠ខ្ញុំ⁠មិនបាន⁠បំពេញ⁠តួនាទី⁠គ្រប់គ្រាន់⁠ក្នុងនាម⁠ជា⁠ភរិយា⁠របស់⁠គ្រូគង្វាល⁠។⁠ ⁠ខ្ញុំ⁠តែងតែមាន⁠អារម្មណ៍⁠ថាត្រូវ⁠បាន⁠ថ្កោលទោស⁠ចំពោះ⁠ចំណុច⁠ខ្វះខាត⁠ ⁠និង⁠អាកប្ប⁠កិរិយា⁠ ⁠ឬ⁠គំនិត⁠ដែល⁠មាន⁠បាប⁠របស់ខ្ញុំ⁠។⁠

⁠ខ្ញុំ⁠ខ្លាច⁠ថា⁠ព្រះ⁠មិន⁠ពេញចិត្ត⁠នឹង⁠ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠ក្លាយជា⁠មនុស្ស⁠ថប់បារម្ភ⁠ ⁠និង⁠ធ្លាក់ទឹក⁠ចិត្ត⁠ ⁠ព្រោះ⁠ខ្ញុំ⁠តែងតែ⁠រំពឹង⁠ថា⁠នឹង⁠មានរឿង⁠អាក្រក់⁠កើតឡើង⁠

⁠ខ្ញុំ⁠ក៏⁠អស់កម្លាំង⁠ខាង⁠ផ្លូវកាយ⁠ ⁠អារម្មណ៍⁠ ⁠និង⁠ខាងវិញ្ញាណ⁠ដោយសារតែ⁠ការងារ⁠នៅក្នុង⁠ក្រុមជំនុំ⁠របស់⁠យើង⁠។⁠

⁠យើង⁠បាន⁠ឈប់សម្រាក⁠មួយ⁠រយៈ⁠ ⁠នៅពេល⁠ដែល⁠ព្រះអម្ចាស់⁠បាន⁠បង្ហាញ⁠យើង⁠ថា⁠ការងារ⁠របស់⁠យើង⁠នៅ⁠ទីក្រុង⁠ឈី⁠កា⁠ហ្គោ⁠ត្រូវ⁠បាន⁠បញ្ចប់⁠។⁠ ⁠ក្នុងអំឡុងពេល⁠សម្រាក⁠របស់⁠យើង⁠ ⁠ខ្ញុំ⁠ត្រូវ⁠បាន⁠គេ⁠ធ្វើ⁠រោគវិនិច្ឆ័យ⁠ថា⁠មាន⁠ជំងឺ⁠ខ្សោយ⁠ក្រពេញ⁠អា⁠ឌ្រេ⁠ណាល់⁠ ⁠(⁠adrenal⁠ ⁠fatigue⁠)⁠ ⁠និង⁠អ⁠រម៉ូន⁠ថយ⁠ចុះ⁠បណ្ដាលមកពី⁠ភាព⁠តានតឹង⁠រ៉ាំរ៉ៃ⁠។⁠ ⁠រោគសញ្ញា⁠មួយចំនួន⁠ដែល⁠ខ្ញុំ⁠ធ្លាប់⁠មាន⁠គឺ⁠ ⁠ការឈឺចាប់⁠រ៉ាំរ៉ៃ⁠ ⁠ធ្វើឲ្យ⁠ខ្ញុំ⁠អស់កម្លាំង⁠ពេញ⁠រាងកាយ⁠ ⁠ឈឺក្បាល⁠ប្រកាំង⁠ធ្ងន់ធ្ងរ⁠ ⁠និង⁠ធ្លាក់ទឹក⁠ចិត្ត⁠។⁠ ⁠ខ្ញុំ⁠គេង⁠ចន្លោះ⁠ពី⁠ដប់ពីរ⁠ទៅ⁠ដប់ប្រាំ⁠ម៉ោង⁠ក្នុង⁠មួយថ្ងៃ⁠ ⁠ដើម្បី⁠បំបាត់⁠ការឈឺចាប់⁠។⁠

⁠នៅ⁠ខែមករា⁠ ⁠ឆ្នាំ២០១៥⁠ ⁠ខ្ញុំ⁠បាន⁠ចាប់ផ្តើម⁠មើល⁠ ⁠លោកគ្រូ⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠អធិប្បាយ⁠ជា⁠រៀងរាល់ថ្ងៃ⁠តាម⁠ទូរទស្សន៍⁠ ⁠ព្រោះ⁠ខ្ញុំ⁠ហត់នឿយ⁠ខ្លាំងពេក⁠មិន⁠អាច⁠អាន⁠ព្រះគម្ពីរ⁠ ⁠ឬ⁠អធិស្ឋាន⁠បាន⁠ឡើយ⁠។⁠

⁠ការ⁠ស្តាប់⁠គាត់⁠ប្រកាស⁠ព្រះបន្ទូល⁠អំពី⁠ព្រះគុណ⁠របស់⁠ព្រះជាម្ចាស់⁠ ⁠ប្រៀប⁠ដូចជា⁠ទឹក⁠នៃ⁠ការ⁠ព្យាបាល⁠កំពុង⁠លាង⁠សម្អាត⁠ខ្ញុំ⁠។⁠

⁠ចិត្ត⁠ខ្ញុំ⁠ឆេះឆួល⁠ពេល⁠គាត់⁠និយាយ⁠អំពី⁠ព្រះយេស៊ូវ⁠

⁠គាត់⁠បា⁠នប⁠ង្ហាញុ⁠ពី⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះជាម្ចាស់⁠ចំពោះ⁠ខ្ញុំ⁠ ⁠ខុសពី⁠គ្រូ⁠អធិប្បាយ⁠ណា⁠ផ្សេងទៀត⁠ដែល⁠ខ្ញុំ⁠ធ្លាប់⁠បាន⁠ស្ដាប់⁠ពីមុន⁠មក⁠!⁠ ⁠ការ⁠បង្រៀន⁠របស់⁠គាត់⁠ភាគច្រើន⁠គឺ⁠ផ្ទុយពី⁠ដំណឹងល្អ⁠ដែល⁠ពឹងផ្អែក⁠លើ⁠ការប្រព្រឹត្ត⁠ ⁠ជា⁠របៀប⁠ដែល⁠ខ្ញុំ⁠ធំឡើង⁠ជាមួយ⁠ ⁠ហើយ⁠ដំណឹងល្អ⁠នៃ⁠ព្រះគុណ⁠នេះ⁠បាន⁠បន្លឺ⁠ឡើង⁠នៅក្នុង⁠វិញ្ញាណ⁠របស់ខ្ញុំ⁠ជា⁠សេចក្ដីពិត⁠។⁠

⁠ថ្ងៃមួយ⁠ ⁠ខ្ញុំ⁠បានឮ⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ប្រកាស⁠អំពី⁠រឿង⁠កូនពៅ⁠វង្វេង⁠។⁠ ⁠គាត់⁠បាន⁠គូសបញ្ជាក់⁠ថា⁠ ⁠នៅពេល⁠ដែល⁠ឪពុក⁠អភ័យទោស⁠ឲ្យ⁠កូនប្រុស⁠ពៅ⁠ដែល⁠បះបោរ⁠នោះ⁠ ⁠កូនប្រុស⁠ច្បង⁠បាន⁠ខឹង⁠ជា⁠ខ្លាំង⁠ ⁠ព្រោះ⁠ប្អូនប្រុស⁠ដែល⁠បះបោរ⁠របស់⁠គាត់⁠ ⁠បាន⁠ទទួល⁠អ្វី⁠ដែល⁠គាត់⁠ចង់បាន⁠ដោយ⁠មិន⁠ចាំបាច់⁠ប្រឹងប្រែង⁠។⁠ ⁠នៅពេល⁠នោះ⁠ខ្ញុំ⁠បាន⁠ទទួលស្គាល់⁠ថា⁠ខ្ញុំ⁠ជា⁠កូនប្រុស⁠ច្បង⁠។⁠

⁠ខ្ញុំ⁠ខឹង⁠នឹង⁠ព្រះជាម្ចាស់⁠។⁠ ⁠ខ្ញុំ⁠បាន⁠ខិតខំ⁠ធ្វើការ⁠យ៉ាង⁠ខ្លាំង⁠នៅក្នុង⁠ព័ន្ធកិច្ច⁠។⁠ ⁠ខ្ញុំ⁠ ⁠និង⁠ស្វាមី⁠របស់ខ្ញុំ⁠បាន⁠ធ្វើអ្វី⁠គ្រប់យ៉ាង⁠ដែល⁠យើង⁠ត្រូវ⁠បាន⁠បណ្តុះបណ្តាល⁠ឲ្យ⁠ធ្វើ⁠។⁠ ⁠យើង⁠បាន⁠អធិស្ឋាន⁠។⁠ ⁠យើង⁠បាន⁠តម⁠អាហារ⁠។⁠ ⁠យើង⁠បាន⁠ស្តាប់⁠តាម⁠ព្រះវិញ្ញាណ⁠។⁠ ⁠យើង⁠បាន⁠ខិតខំ⁠ធ្វើការ⁠ ⁠ហើយ⁠ក្រុមជំនុំ⁠មិនបាន⁠រីកចម្រើន⁠ទៅជា⁠ក្រុមជំនុំ⁠ដែល⁠ ⁠«⁠ជោគជ័យ⁠»⁠ ⁠មាន⁠សុខភាព⁠ល្អ⁠ ⁠និង⁠រីកចម្រើន⁠នោះ⁠ទេ⁠។⁠ ⁠ខ្ញុំ⁠មិន⁠យល់⁠ទេ⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠ព្រះជាម្ចាស់⁠បាន⁠ធ្វើឲ្យ⁠ខ្ញុំ⁠ខកចិត្ត⁠។⁠

⁠ខ្ញុំ⁠បានដឹង⁠ថា⁠អ្វី⁠ៗ⁠ទាំងអស់⁠ដែល⁠ព្រះវរបិតា⁠មាន⁠គឺជា⁠របស់ខ្ញុំ⁠រួចហើយ⁠ ⁠ទោះបីជា⁠ខ្ញុំ⁠មិន⁠អាច⁠មើលឃើញ⁠ជាក់ស្តែង⁠ក៏ដោយ⁠

⁠ខ្ញុំ⁠បាន⁠កែប្រែ⁠ចិត្តគំនិត⁠ពី⁠គំនិត⁠ថា⁠ខ្លួនឯង⁠សុចរិត⁠ដោយ⁠ការប្រព្រឹត្ត⁠ ⁠និង⁠ការ⁠រំពឹង⁠ថា⁠ព្រះជាម្ចាស់⁠នឹង⁠ប្រទាន⁠អ្វី⁠ដែល⁠ខ្ញុំ⁠គិតថា⁠ខ្ញុំ⁠សមនឹង⁠ទទួល⁠បាន⁠។⁠ ⁠ខ្ញុំ⁠បានសម្រេច⁠ចិត្ត⁠ជ្រើសរើស⁠ព្រះគុណ⁠។⁠

⁠ក្នុងរយៈពេល⁠ប៉ុន្មាន⁠ខែ⁠កន្លងមក⁠នេះ⁠ ⁠ខ្ញុំ⁠បាន⁠ធ្វើការ⁠ជញ្ជឹងគិត⁠អំពី⁠ព្រះគុណ⁠របស់⁠ព្រះជាម្ចាស់⁠ ⁠ហើយ⁠ខ្ញុំ⁠មានការ⁠យល់ដឹង⁠កាន់តែ⁠ច្បាស់⁠អំពី⁠អត្ថ⁠ប្រយោជន៍⁠ទាំងអស់⁠ដែល⁠ខ្ញុំ⁠មាន⁠តាមរយៈ⁠ព្រះយេស៊ូវ⁠។⁠ ⁠ខ្ញុំ⁠រៀន⁠បាន⁠ថា⁠ព្រះជាម្ចាស់⁠បាន⁠អត់ទោស⁠បាប⁠ទាំងអស់⁠របស់ខ្ញុំ⁠ ⁠ហើយ⁠ទ្រង់⁠នឹង⁠មិនដែល⁠ខឹង⁠នឹង⁠ខ្ញុំ⁠ទៀត⁠ទេ⁠។⁠ ⁠ខ្ញុំ⁠ដឹង⁠ថា⁠រឿង⁠ល្អ⁠ៗ⁠កំពុង⁠រង់ចាំ⁠ខ្ញុំ⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់ខ្ញុំ⁠ ⁠មិនមែន⁠ដោយសារតែ⁠ខ្ញុំ⁠បាន⁠ខិតខំ⁠ដើម្បី⁠ទទួល⁠បាន⁠នោះ⁠ទេ⁠ ⁠ប៉ុន្តែ⁠ដោយសារតែ⁠តាមរយៈ⁠ព្រះយេស៊ូវ⁠ ⁠ព្រះបន្ទូល⁠សន្យា⁠របស់⁠ព្រះជាម្ចាស់⁠ ⁠និង⁠ព្រះពរ⁠ដែល⁠បង្ហូរ⁠មក⁠លើ⁠ខ្ញុំ⁠។⁠

⁠ការ⁠ផ្តោត⁠អារម្មណ៍⁠របស់ខ្ញុំ⁠ ⁠លែង⁠ស្ថិតនៅ⁠លើ⁠ការប្រព្រឹត្ត⁠របស់ខ្ញុំ⁠ទៀតហើយ⁠ ⁠ប៉ុន្តែ⁠ស្ថិតនៅ⁠លើ⁠ព្រះគ្រីស្ទយេស៊ូវ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បានសម្រេច⁠សម្រាប់⁠ខ្ញុំ⁠

⁠ឥឡូវនេះ⁠ ⁠ខ្ញុំ⁠ត្រូវ⁠បាន⁠រំដោះ⁠ឲ្យ⁠មាន⁠សេរីភាព⁠ពី⁠ការ⁠ថ្កោលទោស⁠ ⁠ការភ័យខ្លាច⁠ ⁠ការ⁠ថប់បារម្ភ⁠ ⁠និង⁠ការ⁠ធ្លាក់ទឹក⁠ចិត្ត⁠។⁠ ⁠ខ្ញុំ⁠នៅតែ⁠ស្ថិត⁠ក្នុង⁠ស្ថានភាព⁠សម្រាក⁠ជាប្រចាំ⁠។⁠ ⁠ខ្ញុំ⁠កំពុង⁠មាន⁠បទ⁠ពិសោធ⁠អំពី⁠អំណរ⁠ ⁠ក្ដី⁠សុខសាន្ត⁠ ⁠និង⁠ក្តី⁠សង្ឃឹម⁠ច្រើនជាង⁠ពេល⁠ណាៗ⁠ទាំងអស់⁠។⁠ ⁠ព្រះជាម្ចាស់⁠ក៏⁠កំពុង⁠ប្រោស⁠រូបកាយ⁠របស់ខ្ញុំ⁠ឲ្យ⁠ជា⁠ផង⁠ដែរ⁠។⁠ ⁠គ្រូពេទ្យ⁠របស់ខ្ញុំ⁠មានការ⁠ភ្ញាក់ផ្អើល⁠យ៉ាង⁠ខ្លាំង⁠ចំពោះ⁠របៀប⁠ដែល⁠ខ្ញុំ⁠ទទួលការ⁠ជាសះស្បើយ⁠យ៉ាង⁠ឆាប់រហ័ស⁠។⁠ ⁠ខ្ញុំ⁠ដឹង⁠ថា⁠ខ្ញុំ⁠បាន⁠ជា⁠ដោយសារតែ⁠សារ⁠នៃ⁠ព្រះគុណ⁠បាន⁠ធ្វើឲ្យ⁠គំនិត⁠ ⁠និង⁠ចិត្ត⁠របស់ខ្ញុំ⁠មាន⁠សេចក្ដីសុខ⁠សាន្ត⁠។⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ព្រះជាម្ចាស់⁠នឹង⁠បង្ហាញ⁠យើង⁠នៅ⁠ស្ថានសួគ៌⁠ ⁠ឲ្យ⁠យើង⁠ឃើញ⁠ផល⁠ផ្លែ⁠នៃ⁠ព័ន្ធកិច្ច⁠របស់⁠យើង⁠នៅ⁠ទីក្រុង⁠ឈី⁠កា⁠ហ្គោ⁠។⁠ ⁠លើស⁠ពីនេះ⁠ទៅទៀត⁠ ⁠ខ្ញុំ⁠ជឿ⁠ថា⁠ព្រះជាម្ចាស់⁠បាន⁠ប្រើ⁠រដូវ⁠កាល⁠ដ៏⁠លំបាក⁠នោះ⁠ ⁠ដើម្បី⁠នាំ⁠ខ្ញុំ⁠ទៅដល់⁠ទី⁠បញ្ចប់⁠នៃ⁠ខ្លួនខ្ញុំ⁠ ⁠នោះ⁠នឹង⁠ធ្វើឲ្យ⁠ខ្ញុំ⁠រក⁠ឃើញ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠។⁠

⁠ព្រះជាម្ចាស់⁠ថែមទាំង⁠បាន⁠ស្តារ⁠ក្តី⁠សុបិន⁠របស់⁠យើង⁠សម្រាប់⁠ព័ន្ធកិច្ច⁠ឡើងវិញ⁠ទៀតផង⁠

⁠ឥឡូវនេះ⁠ ⁠ព្រះជាម្ចាស់⁠កំពុង⁠ត្រាស់⁠ហៅ⁠ខ្ញុំ⁠ ⁠និង⁠ស្វាមី⁠របស់ខ្ញុំ⁠ ⁠ឲ្យ⁠ចាប់ផ្តើម⁠មជ្ឈមណ្ឌល⁠បោះ⁠ជំរុំ⁠សម្រាប់⁠គ្រូគង្វាល⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠ពួកគេ⁠ ⁠ដើម្បី⁠មានការ⁠សម្រាក⁠ដ៏⁠ល្អ⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ថា⁠ ⁠ព្រះជាម្ចាស់⁠កំពុង⁠ដឹកនាំ⁠ខ្ញុំ⁠ឲ្យ⁠ចែករំលែក⁠សារ⁠នៃ⁠ព្រះគុណ⁠នេះ⁠ជាមួយ⁠អ្នក⁠ដែល⁠មក⁠ចូលរួម⁠កម្មវិធី⁠នៅ⁠មជ្ឈមណ្ឌល⁠បោះ⁠ជំរុំ⁠របស់⁠យើង⁠។⁠ ⁠ខ្ញុំ⁠មានការ⁠ភ្ញាក់ផ្អើល⁠យ៉ាង⁠ខ្លាំង⁠ចំពោះ⁠របៀប⁠ដែល⁠កិច្ចការ⁠ទាំងអស់⁠នេះ⁠កើតឡើង⁠ដោយ⁠មិន⁠ចាំបាច់⁠ខំប្រឹង⁠។⁠ ⁠មាន⁠បុរស⁠ដែល⁠គាប់⁠ព្រះហឫទ័យ⁠ព្រះ⁠ម្នាក់⁠ ⁠បាន⁠ទទួល⁠និមិត្ត⁠អំពី⁠មជ្ឈមណ្ឌល⁠បោះ⁠ជំរុំ⁠របស់⁠យើង⁠។⁠ ⁠ពួកគេ⁠បាន⁠ទិញ⁠ដី⁠ឲ្យ⁠យើង⁠ ⁠ហើយ⁠បច្ចុប្បន្ន⁠កំពុង⁠រៃអង្គាស⁠ថវិកា⁠ ⁠ដើម្បី⁠ធ្វើឲ្យ⁠និមិត្ត⁠នេះ⁠ក្លាយជា⁠ការពិត⁠។⁠

⁠ខ្ញុំ⁠ពិតជា⁠អរព្រះគុណ⁠ព្រះ⁠ចំពោះ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠។⁠ ⁠សូម⁠អរគុណ⁠ ⁠លោកគ្រូ⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠សម្រាប់⁠ការ⁠ស្ដាប់បង្គាប់⁠ព្រះជាម្ចាស់⁠ក្នុង⁠ការប្រកាស⁠ ⁠និង⁠បង្រៀន⁠អំពី⁠ព្រះគុណ⁠។⁠ ⁠លោកគ្រូ⁠បាន⁠ជួយ⁠ខ្ញុំ⁠ឲ្យ⁠យល់⁠ពី⁠ព្រះហឫទ័យ⁠របស់⁠ព្រះវរបិតា⁠។⁠ ⁠ខ្ញុំ⁠បាន⁠សម្រាក⁠ក្នុង⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ទ្រង់⁠។⁠ ⁠ការងារ⁠របស់ខ្ញុំ⁠សម្រាប់⁠ព្រះអម្ចាស់⁠ឥឡូវនេះ⁠ ⁠បាន⁠កើតឡើង⁠ជា⁠ការ⁠ឆ្លើយតប⁠ចេញពី⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ចំពោះ⁠ខ្ញុំ⁠។⁠

⁠សូម⁠ព្រះជាម្ចាស់⁠បន្ត⁠ពង្រឹង⁠លោកគ្រូ⁠ឲ្យ⁠ប្រកាសដំណឹង⁠ល្អ⁠របស់⁠ទ្រង់⁠ដោយ⁠មិន⁠ភ័យខ្លាច⁠ ⁠និង⁠កសាង⁠ព្រះ⁠កាយ⁠របស់⁠ព្រះគ្រីស្ទ⁠។⁠

⁠អ្នក⁠សរសេរ⁠បាន⁠ស្នើសុំ⁠មិន⁠បញ្ចេញ⁠ឈ្មោះ⁠ ⁠|⁠ ⁠រដ្ឋ⁠មីនី⁠សូ⁠តា⁠ ⁠សហរដ្ឋអាមេរិក⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

សក់លែងជ្រុះ​ ហើយ​ដុះឡើងវិញ

កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...

1 នាទី
View details

ការ​រកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ‌

ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...

1 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...

1 នាទី
View details

ការទទួលបានព្រះពរជា​កូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...

1 នាទី
View details

ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត

ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជា...

2 នាទី
View details

ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ

កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...

1 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់

ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...

1 នាទី
View details

ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ

កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់​បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...

1 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details

ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...

2 នាទី
View details

ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់

នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details

ភាពប្រសើរឡើងជាដុំកំភួន​នៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា​មាន​អូទីសឹម

កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...

3 នាទី
View details

ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ

ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...

1 នាទី
View details
ជាវជាប្រចាំ