រឿងរ៉ាវផ្ទាល់ខ្លួន
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្បងរបស់ខ្ញុំបានសម្រាលកូននៅអាយុ ២៤ សប្តាហ៍ ប៉ុន្តែទារកនោះរស់បានត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ វាគឺជារឿងដ៏លំបាកបំផុតដែលគ្រួសារយើងត្រូវស៊ូទ្រាំ។
អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ
ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងនឹងត្រូវរងទុក្ខដោយការដាក់ទោស។ គ្រួសារយើងមិនសូវមានសេចក្ដីសុខទេ ហើយឪពុកម្តាយខ្ញុំតែងតែឈ្លោះប្រកែកគ្នាស្ទើរតែរាល់សប្តាហ៍។ ការទាស់ទែងគ្នាជារឿយៗកាន់តែធ្ងន់ធ្ងរឡើងៗ និងស្ទើតែឈានដល់ការប្រព្រឹត្តអំពើហិង្សាពីភាគីទាំងពីរ។ កាលនៅក្មេង ខ្ញុំមានរបួសផ្លូវចិត្ត។
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ្នកដែលស្តាប់នឹងមានការទម្លុះទម្លាយពីការពិបាកមានកូនរបស់ពួកគេនៅមួយឆ្នាំបន្ទាប់។ នៅពេលនោះ ខ្ញុំ និងស្វាមីបានរៀបការអស់រយៈពេលជិត ១៣ ឆ្នាំ ហើយមិនអាចមានកូន។
ការមានសេរីភាពពីជំងឺធ្លាក់ទឹកចិត្ត និងគំនិតចង់ធ្វើអត្តឃាត
ខ្ញុំបានតយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែឆ្នាំ ២០២០ គឺជាពេលវេលាដ៏ខ្មៅងងឹតបំផុតដែលខ្ញុំបានជួប។ ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងលង់ក្នុងព្យុះដ៏សាហាវមួយ ដែលមានរលកធំៗបក់បោកមកលើខ្ញុំ។ ក្រៅពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការបែកចេញពីមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏បានជួបនូវស្ថានភាពអវិជ្ជមានមួយហើយមួយទៀត។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំបែកខ្ទេចខ្ទីទាំងស្រុង។
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក្រុមហ៊ុនដែលគាត់កំពុងធ្វើការនឹងត្រូវបិទទ្វារ។ ខ្ញុំក៏គ្មានការងារធ្វើដែរ ដោយសារតែមានរបួសខ្នងផ្នែកខាងក្រោម។ អ្វីៗហាក់ដូចជាអាប់អួរ ហើយខ្ញុំព្រួយបារម្ភអំពីរបៀបដែលយើងនឹងបង់ថ្លៃចំណាយរបស់យើង។
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យកសៀវភៅនេះមកអានម្តងទៀត។ ខ្ញុំបានបន្តអានពីកន្លែងដែលខ្ញុំផ្អាក ហើយការបន្តនេះត្រង់ចំណុចដែលលោកគ្រូព្រីនស៍ សរសេរអំពីរបៀបដែលដាវីឌវាយឈ្នេះកូលីយ៉ាត។
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង... ខ្ញុំបានស្រែករកព្រះ។
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក រលាកសួត និងការឆ្លងមេរោគក្នុងឈាម) ហើយមានការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៅក្បាល ដៃ និងជើងរបស់ខ្ញុំ។
រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង
លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង។ ខ្ញុំបានអានព្រះបន្ទូល ប៉ុន្តែមិនអាចទទួលបានអ្វីសោះ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាត្រូវបានថ្កោលទោស និងមានកំហុស ហើយឈប់អានព្រះគម្ពីរអស់រយៈពេលជាយូរ។
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុំស្ដាប់។ ខ្ញុំមិនសូវជឿពេលដំបូង ប៉ុន្តែភ្លាមៗនោះខ្លឹមសារមេរៀនហាក់ដូចជាប៉ះពាល់ និងសមស្របជាមួយវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំក៏កាន់តែស្ដាប់មេរៀនទាំងនោះបន្ថែមទៀត។
ទទួលបានការពារពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកង្ហារខ្នាតឧស្សាហកម្មដ៏ធ្ងន់
ខ្ញុំចាប់ផ្តើមទទួលបទពិសោធអំពីការការពាររបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង បន្ទាប់ពីបានស្តាប់សេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍ អំពីទំនុកដំកើង ជំពូកទី ៩១។ ខ្ញុំបានសារភាពថាព្រះជាជម្រក និងជាបន្ទាយរបស់ខ្ញុំ។ ខ្ញុំក៏បានប្រកាសថា ខ្ញុំត្រូវបានគ្របដណ្ដប់ដោយស្លាបនៃការពាររបស់ទ្រង់ផងដែរ។
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស្រាប់តែមានសំឡេង «ឃ្លុក»។ ខ្ញុំមានការលំបាកក្នុងការដុសធ្មេញ ញ៉ាំអាហារ និងសូម្បីតែស្ងាប។