សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ចែករំលែកតាមរយៈ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហរណ៍ ទំនុកដំកើងជំពូកទី ៩១ គឺជាទំនុកដំកើងដ៏ល្អវិសេសអំពីការការពារសម្រាប់អ្នកជឿគ្រប់រូប ។
មិនថាជាការការពារពីជំងឺឆ្លង គ្រោះថ្នាក់ដ៏គួរឲ្យខ្លាច ឬការវាយប្រហារដែលនឹកស្មានមិនដល់ ទំនុកដំកើងជំពូកទី ៩១ ប្រាប់យើងម្ដងហើយម្ដងទៀត ដែលធានាដល់យើងថា ព្រះអម្ចាស់កំពុងទតមើលយើង ដើម្បីរថែរក្សាយើង និងរំដោះយើងពីអំពើអាក្រក់គ្រប់បែបយ៉ាង ទាំងមើលឃើញ និងមើលមិនឃើញ។
ហើយនៅពេលដែលអ្នកដឹងថា រាល់ពាក្យសន្យាអំពីការការពារសម្រាប់អ្នក គឺដើម្បីឲ្យអ្នករីករាយ អ្នកអាចរស់នៅដោយមានទំនុកចិត្ត និងសេចក្តីសង្ឃឹម មិនមែនរួបរឹតដោយការភ័យខ្លាចចំពោះភាពមិនប្រាកដប្រជា គ្រោះមហន្តរាយ ឬដំណឹងអាក្រក់នោះទេ។
តើអ្នកអាចដើរក្នុងការការពាររបស់ព្រះអម្ចាស់នៅថ្ងៃនេះដោយរ
បៀបណា?
វិធីមួយគឺត្រូវចំណាយពេលដើម្បីបំពេញចិត្តរបស់អ្នកដោយព្រះបន្ទូលសន្យាអំពីការការពារក្នុងទំនុកដំកើងជំពូកទី ៩១ ដោយដឹងថា ក្នុងនាមជាកូនរបស់ព្រះ កិច្ចការដែលបានបញ្ចប់របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើង បានធានាដល់យើងសម្រាប់ព្រះបន្ទូលសន្យាអំពីការពារនៅក្នុងទំនុកដំកើងដ៏អស្ចារ្យនេះ។
នៅពេលដែលអ្នកអនុញ្ញាតឲ្យព្រះបន្ទូលរបស់ទ្រង់ចាក់ឫស និងការពារចិត្តរបស់អ្នក សេចក្ដីសុខសាន្តរបស់ទ្រង់នឹងធ្វើឲ្យចិត្តរបស់អ្នករឹងមាំ ហើយការភ័យខ្លាចនឹងបាត់បង់ឥទ្ធិពលលើអ្នក។ នេះជាវិធីមួយដែលអ្នកអាចរស់នៅដោយមិនភ័យខ្លាច និងក្លាហានក្នុងសេចក្ដីស្រឡាញ់ និងព្រះបន្ទូលសន្យារបស់ព្រះសម្រាប់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក!
វិធីមួយទៀតគឺអធិស្ឋាន និងប្រកាសព្រះបន្ទូលសន្យាក្នុងទំនុកដំកើងជំពូកទី ៩១ មកលើខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ នៅពេលអ្នកធ្វើបែបនេះ អ្នកកំពុងប្រាប់ព្រះអម្ចាស់ថា ការទុកចិត្ត និងការពឹងផ្អែករបស់អ្នកគឺស្ថិតនៅលើទ្រង់ ដើម្បីឲ្យទ្រង់មើលថែអ្នក និងក្រុមគ្រួសាររបស់អ្នក និងដើម្បីរក្សាសុវត្ថិភាពរបស់អ្នក។
ព្រះគម្ពីរប្រាប់យើងថា ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា
ជាជាងទុកចិត្តនឹងមនុស្ស នឹងពួកអ្នកធំ។ (សូមមើលទំនុកដំកើង
១១៨:៨-៩)។
គម្ពីរទំនុកដំកើងក៏ប្រាប់យើងផងដែរថា ព្រះប្រទានព្រះគុណ ជាព្រះហឫទ័យប្រណីសន្ដោស ព្រះពរ និងការការពារដែលមិនសមនឹងទទួលនោះ ដល់ពួករាបសារ (សូមមើល ១ ពេត្រុស ៥:៥) គឺដល់អ្នកដែលថ្វាយតម្រូវការរបស់ពួកគេចំពោះទ្រង់។
ថ្ងៃនេះ យើងសូមលើកទឹកចិត្តអ្នកឲ្យធ្វើការអធិស្ឋានដូចខាងក្រោម ដើម្បីបង្ហាញពីការពឹងផ្អែករបស់អ្នកលើព្រះអម្ចាស់ សម្រាប់ការដឹកនាំដ៏អស្ចារ្យ ការកំណត់ទីតាំងត្រឹមត្រូវ និងការការពាររបស់ទ្រង់។ សូមធ្វើឲ្យក្លាយជាទម្លាប់ក្នុងការបែរទៅរកទ្រង់ ហើយអធិស្ឋានតាមពាក្យអធិស្ឋានទាំងនេះជារៀងរាល់ថ្ងៃ។ ហើយនៅពេលអ្នកយាងទ្រង់ឲ្យដឹកនាំ ការពារ និងរំដោះអ្នក និងក្រុមគ្រួសាររបស់អ្នក សូមរំពឹងថានឹងឃើញសេចក្ដីសុខសាន្ដ និងការការពាររបស់ទ្រង់គ្របដណ្តប់អ្នក និងគ្រួសាររបស់អ្នកទាំងស្រុង!
ការអធិស្ឋានទូលសុំការការពារលើអ្នក និងក្រុមគ្រួសាររបស់អ្នក
អ័បា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រកាសថា ក្នុងគ្រប់កិច្ចការទាំងអស់ ទ្រង់ជាកម្លាំង និងជាខែលរបស់ទូលបង្គំ។ មានតែទ្រង់ទេដែលជាជម្រក និងជាបន្ទាយដ៏រឹងមាំរបស់គ្រួសារទូលបង្គំ។ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលយើងអាចទុកចិត្តទ្រង់ដើម្បីការពារយើងពីគ្រោះថ្នាក់ទាំងអស់។ ថ្ងៃនេះ ទូលបង្គំជឿថាគ្មានអំពើអាក្រក់ណានឹងកើតឡើងចំពោះយើងទេ ហើយគ្មានគ្រោះកាចណានឹងមកជិតលំនៅដ្ឋានរបស់យើងឡើយ។ ទូលបង្គំសូមប្រកាស ដូចដែលព្រះបន្ទូលរបស់ទ្រង់បានសន្យា ថា ក្រុមគ្រួសាររបស់ទូលបង្គំ និងទូលបង្គំផ្ទាល់នឹងនៅឆ្ងាយពីការសង្កត់សង្កិន និងការភ័យតក់ស្លុត ព្រោះវានឹងមិនអាចមកជិតយើងទេ។ សូមអរព្រះគុណព្រះអង្គ ដែលយើងអាចរស់នៅដោយក្លាហាន និងមិនភ័យខ្លាច ដ្បិតយើងដឹងថា ព្រះអង្គកំពុងទតមើលយើងដោយសេចក្ដីស្រឡាញ់ និងមិនចេះនឿយហត់។ ដោយសារតែអ្វីដែលព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវ បានធ្វើសម្រាប់យើងនៅលើឈើឆ្កាង ក្រុមគ្រួសាររបស់ទូលបង្គំ និងទូលបង្គំស្ថិតនៅក្រោមស្ថានសួគ៌ដ៏បើកចំហរ ដោយព្រះគុណ ការការពារ និងព្រះពរនៅថ្ងៃនេះ។ អាម៉ែន។
ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំងខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ
ទំនុកដំកើង ២៨:៧
យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់ឯងឡើយក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
ទំនុកដំកើង ៩១:១០
ឯងនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតឯងនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ពីព្រោះសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
អេសាយ ៥៤:១៤
ការអធិស្ឋានសម្រាប់ការការពារពីជំងឺ
អ័ប្បា ព្រះវរបិតាអើយ សូមអរព្រះគុណព្រះអង្គ ដែលប្រទានព្រះពរដល់យើង។ ព្រះបន្ទូលរបស់ទ្រង់ចែងថា ទ្រង់បានប្រោសលោះយើងពីបណ្តាសាទាំងអស់ ដែលរួមបញ្ចូលទាំងបណ្តាសានៃជំងឺ និងរោគាផ្សេងៗ។ ថ្ងៃនេះ ទូលបង្គំទូលសុំ និងទុកចិត្តលើព្រះអង្គ សូមទ្រង់ថែរក្សា និងការពារសមាជិកគ្រួសារទូលបង្គំគ្រប់រូប ពីវិរុស មេរោគ និងជំងឺរាតត្បាត។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលគ្មានអ្វីមួយក្នុងចំណោមរឿងទាំងនេះអាចយកឈ្នះយើងខ្ញុំបានឡើយ។ ទូលបង្គំជឿថា មិនថាយើងបានឃើញយ៉ាងណាក្នុងពិភពលោកនោះក៏ដោយ ទ្រង់ជាព្រះដែលថែរក្សារាងកាយរបស់យើងខ្ញុំឲ្យមានសុខភាពល្អ ធន់ និងពោរពេញដោយជីវិតដ៏អស្ចារ្យ។ សូមអរព្រះគុណព្រះអង្គ ដែលយើងខ្ញុំអាចសម្រាកបានពេញលេញ នៅក្នុងកិច្ចការដ៏ល្អឥតខ្ចោះ និងបានបញ្ចប់របស់ព្រះយេស៊ូវ និងនៅក្នុងសេចក្ដីស្រឡាញ់ដែលមិនចេះរីងស្ងួតរបស់ព្រះអង្គចំពោះយើងនៅថ្ងៃនេះ។ អាម៉ែន។
ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួចពីលប់របស់នាយព្រាន ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ។
— ទំនុកដំកើង ៩១:៣
ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្តាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា…
— កាឡាទី ៣:១៣
ហើយព្រះអម្ចាស់នឹងការពារអ្នកពីជំងឺគ្រប់បែបយ៉ាង។ ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺដ៏អាក្រក់ណាមួយរបស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ។
— ចោទិយកថា ៧:១៥
ការអធិស្ឋានសុំការការពារពីគ្រោះថ្នាក់ និងឧបទ្ទវហេតុ
អ័ប្បា ព្រះវរបិតា សូមអរព្រះគុណព្រះអង្គនៅពេលដែលទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំ ត្រូវធ្វើដំណើរជារៀងរាល់ថ្ងៃ យើងអាចសម្រាក ដោយជឿជាក់លើការពាររបស់ទ្រង់លើជីវិតរបស់យើង។ យើងសង្ឃឹមថាព្រះអង្គនឹងថែរក្សាយើងឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់ ឧបទ្ទវហេតុ និងព្រឹត្តិការណ៍គ្រប់ប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់យើង។ យើងទូលសុំព្រះអង្គដាក់របងការពារជុំវិញយើង ហើយយើងសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គតែងតែទតមើលយើងជានិច្ច ដោយដាក់យើងនៅកន្លែងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ ជាមួយមនុស្សត្រឹមត្រូវ។ ទូលបង្កំសូមប្រកាសថា នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះ ក៏យើងនឹងត្រូវបានការពារពីអំពើអាក្រក់គ្រប់បែបយ៉ាង។ ពិតណាស់ ដូចដែលព្រះបន្ទូលរបស់ទ្រង់បានប្រកាសថា គ្នានគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ។ សូមអរព្រះគុណព្រះអង្គ ព្រះវរបិតា សម្រាប់ការយាងទៅមុខយើងនៅថ្ងៃនេះ ហើយថែរក្សាយើងឲ្យមានសុវត្ថិភាព និងសុខសាន្តនៅក្នុងព្រះហស្តរបស់ព្រះអង្គ! អាម៉ែន។
នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
— ទំនុកដំកើង ៩១:៧
ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ។
— ទំនុកដំកើង ១២១:៧-៨
គ្មានគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើងនោះអាចទាស់នឹងឯងបានឡើយ…
— អេសាយ ៥៤:១៧
ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ
— ទំនុកដំកើង ១៣៩:៥
ប្រសិនបើអ្នកមានទីបន្ទាល់អំពីការការពារដើម្បីចែករំលែក សូមផ្ញើបាយការណ៍សរសើរមកយើង! យើងចង់ឮពីអ្នក ហើយរីករាយជាមួយអ្នក!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...